• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថៃនិងកម្ពុជាសន្យារក្សាបទឈប់បាញ់គ្នា ឆ្ពោះទៅរកសន្តិភាពនិងស្ថិរភាពនៅតាមព្រំដែន

ប្រទេសថៃនិងកម្ពុជានឹងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់គ្រប់ជ្រុងជ្រោយ រួមទាំងការបញ្ឈប់ការប្រើប្រាស់អាវុធគ្រប់ប្រភេទ និងរក្សាស្ថានភាពបច្ចុប្បន្ននៃការ ដាក់ពង្រាយកងទ័ព មិនបង្កើនចំនួនកងកម្លាំងក្នុងទម្រង់ណាមួយឡើយ។

នេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់ដែលភាគីនានាសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ក្រោមអធិបតីភាពរបស់ម៉ាឡេស៊ីនៅព្រឹកថ្ងៃទី ៧ សីហា នៅ ប្រទេសម៉ាឡេស៊ី។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ឧត្តមសេនីយ៍ Nattaphon Narkphanit; នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា; តំណាងប្រទេសម៉ាឡេស៊ី អាមេរិក និងចិន (ក្នុងនាមជាអ្នកសង្កេតការណ៍)។

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានសន្យាជៀសវាងសកម្មភាពបង្ករឿងហេតុ មិនផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីរក្សាបរិយាកាសអំណោយផលសម្រាប់ការសន្ទនា។ ការគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិបន្តត្រូវបានបញ្ជាក់ ដែលដំបូងបង្អស់គឺ ការប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហាន ខណៈដែលការធ្វើមាតុភូមិនិវត្តន៍ ទ្រព្យសម្បត្តិស្របច្បាប់របស់ភាគីនីមួយៗនឹងត្រូវបានអនុវត្តន៍ស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញាទីក្រុងហ្សឺណែវលើកទីបី។ ដើម្បីធានាបាននូវតម្លាភាពក្នុងការអនុវត្តកិច្ច ព្រមព្រៀងនេះ ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (រួមមានអនុព័ន្ធយោធានៃ ប្រទេសសមាជិកអាស៊ានមួយចំនួនដែលដឹកនាំដោយម៉ាឡេស៊ី) នឹងត្រូវបានដាក់ ពង្រាយនៅតំបន់ព្រំដែនហើយប្រតិបត្តិការក្នុងវិសាលភាពដែនដីដែលត្រូវបាន អនុញ្ញាត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡា

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋ លឿង គឿង គ្រោងនឹងជួបពិភាក្សា ជាន់ខ្ពស់ជាមួយលោកប្រធានាធិបតី João Manuel Gonçalves Lourenco; ជួប សវនាការជាមួយលោកស្រីប្រធានរដ្ឋសភា Carolina Cerqueira; ធ្វើការជាមួយថ្នាក់ ដឹកនាំនៃចលនាប្រជាជនរំដោះអង់ហ្គោឡា; ជួបជាមួយសហគមន៍ជនវៀតណាមនៅ អង់ហ្គោឡា និងចូលរួមពិធីរំលឹកខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ។

Top