• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ឌីជីថលភាវូបនីយកម្មនូវសកម្មភាព ‘សារមន្ទីរ’ វប្បធម៌ អុកអែវ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ខេត្ត អានយ៉ាង កំពុងជំរុញសកម្មភាពទាំងឡាយពាក់ព័ន្ធដល់ការធ្វើបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាក្នុងវប្បធម៌និងសារមន្ទីរដើម្បីជួយប្រជាជន ភ្ញៀវទេសចរចូលមើលវត្ថុតាង ឯកសារទាំងឡាយកាន់តែងាយស្រួលថែមទៀត។ គណៈកម្មការគ្រប់គ្រងកេរដំណែលវប្បធម៌ អុកអែវ ឬ អូរកែវ ខេត្ត អានយ៉ាង ក៏កសាងផែនការ អនុវត្តដំណោះស្រាយជាច្រើនយ៉ាងឆាប់រហ័សដើម្បីធ្វើបរិវត្តកម្មឌីជីថលគ្រប់ជ្រុងជ្រោយនូវសកម្មភាពរបស់អគារដាក់តាំងបង្ហាញវប្បធម៌ អុកអែវ ឬ អូរកែវ និងទីតាំងកេរដំណែលគោលដៅសំខាន់ៗ របស់មណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ

អ្នកស្រី ដាវ គីមធូ អ្នកឯកទេសការិយាល័យវិជ្ជាជីវៈនិងសារមន្ទីរគណៈកម្មការគ្រប់គ្រងកេរដំណែលវប្បធម៌ អុកអែវ ខេត្ត អានយ៉ាង បញ្ចូលព័ត៌មាននិងផ្ទៀងផ្ទាត់មើលលើប្រព័ន្ធអេឡិចត្រូនិចរបស់នាយកដ្ឋានបេតិកភណ្ឌ - ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍។
ភ្ញៀវទេសចរចូលមើល ស្វែងយល់ព័ត៌មាននិងតម្លៃនៃវត្ថុបុរាណទាំងឡាយដែលត្រូវបានដាក់តាំងបង្ហាញនៅអគារដាក់តាំងបង្ហាញវប្បធម៌ អុកអែវ (ខេត្ត អានយ៉ាង) ដោយប្រើស្មាតហ្វូន។
ភ្ញៀវទេសចរចូលមើល ស្វែងយល់ព័ត៌មាននិងតម្លៃនៃវត្ថុបុរាណទាំងឡាយដែលត្រូវបានដាក់តាំងបង្ហាញនៅអគារដាក់តាំងបង្ហាញវប្បធម៌ អុកអែវ (ខេត្ត អានយ៉ាង) ដោយប្រើស្មាតហ្វូន។
ការអនុវត្តបាឋកថា ឧទ្ទេសនាមដោយប្រើប្រាស់ QR កូដនិងបច្ចេកវិទ្យា ៣D VR ៣៦០ - ទស្សនាការពិតនិម្មិត ។ល។ នៅទីតាំងកេរដំណែល ហ្កកៃធីអា មណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ខេត្ត អានយ៉ាង។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

បង ផាម វ៉ាន់ទុង ប្រធានការិយាល័យវិជ្ជាជីវៈ និងសារមន្ទីរគណៈកម្មការគ្រប់គ្រងកេរដំណែលវប្បធម៌ អុកអែវ ខេត្ត អានយ៉ាង បានឲ្យដឹងថា កេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ស្ថិតនៅឃុំ អុកអែវ មានផ្ទៃក្រឡាគម្រោងការអភិរក្សសរុបប្រហែល ៤៣៣,១ ហិកតា ក្នុងនោះផ្ទៃក្រឡាតំបន់ចង្កេះភ្នំ ជើងភ្នំ បាថេរ (មណ្ឌលអា) ជិត ១៤៤ ហិកតា ​វាល អុកអែវ ​ឬ អូរកែវ (មណ្ឌលបេ) ជាង ២៨៩ ហិកតា។

លោក ង្វៀន ស៊ន់បាំង នាយករងគណៈកម្មការគ្រប់គ្រងកេរដំណែលវប្បធម៌ អុកអែវ ខេត្ត អានយ៉ាង បានឲ្យដឹងថា ក្នុងដំណើរពាំនាំមណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ក្លាយជាបេតិកភណ្ឌពិភពលោក អង្គភាពកំពុងរួសរាន់អនុវត្តផែនការបរិវត្តកម្មឌីជីថលគ្រប់ជ្រុងជ្រោយនូវសកម្មភាពរបស់អគារដាក់តាំងបង្ហាញវប្បធម៌ អុកអែវ និងទីតាំងកេរដំណែលគោលដៅសំខាន់ៗ របស់មណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ក្នុងច្នាំ ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ប្រការនេះឆ្ពោះទៅរកគោលគោលដៅជួយភ្ញៀវទេសចរណ៍ភ្ជាប់និងយល់កាន់តែជ្រៅជ្រះថែមទៀតអំពីតម្លៃបេតិកភណ្ឌវប្បធម៌ អុកអែវ ឬ អូរកែវ ក្លាយជាស្ពានមេត្រីវប្បធម៌ សាយភាយតម្លៃបេតិកភណ្ឌដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសយ៉ាងច្រើនកុះករ។

កេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ជាស្លាកស្នាមសំខាន់នៃខឿនអរិយធម៌ អុកអែវ ឬ អូរកែវ ធ្លាប់រីកចម្រើនដ៏ត្រចះត្រចង់នៅតំបន់ ណាមបូ (ភូមិភាគខាងត្បូង) ចាប់ពីសតវត្សទី ១ ដល់សតវត្សទី ៧។ នេះ​ជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលផ្ដោះប្ដូរពាណិជ្ជកម្មដ៏ធំនៃអាណាចក្រនគរ ហ្វូណន កាលពីជំនាន់ដើម។

ឆ្នាំ ២០១២ កេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ត្រូវបាននាយករដ្ឋមន្ត្រីចាត់ចំណាត់ថ្នាក់ជាកេរដំណែលជាតិពិសេស។ មូលដ្ឋាន​កំពុង​រង់ចាំ​គ្រឿងសម្គាល់មួយ ជំហាន​សំខាន់​ក្នុង​ដំណើរ​ពាំនាំ​កេរដំណែល ​អុកអែវ - បាថេរ ឈោងឈានឡើងលំដាប់ពិភពលោក រួម​ចំណែកសាយភាយ​តម្លៃ​ប្រវត្តិសាស្ត្រ​ ​វប្បធម៌​ដែនដី​ មនុស្សម្នា​ខេត្ត អានយ៉ាង និង​ វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បងប្អូនជនជាតិ ចាម និង ខ្មែរ នៅទីក្រុង ហូ ជីមិញ អនុវត្តសិទ្ធិប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោត

បងប្អូនជនជាតិ ចាម និង ខ្មែរ នៅទីក្រុង ហូ ជីមិញ អនុវត្តសិទ្ធិប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោត

ថ្ងៃទី១៥ ខែមីនា នៅតំបន់មានបងប្អូនជន ចាម និង ខ្មែរ រស់នៅច្រើនកុះករនៅទីក្រុង ហូ ជីមិញ ម្ចាស់ឆ្នោតទាំងឡាយជាបងប្អូនជនជាតិក៏បានមានចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់បណ្តាចំណុចបោះឆ្នោតដើម្បីអនុវត្តសិទ្ធិនិងកាតព្វកិច្ចប្រជាពលរដ្ឋរបស់ខ្លួន។

Top