ព័ត៌មាន ជ័យជម្នះថ្ងៃទី ៧ ខែមករា គឺជានិមិត្តរូបដ៏អមតៈនៃចំណងសាមគ្គីភាពកម្ពុជា- វៀតណាម 07/01/2026 ក្នុងឱកាសរំលឹកខួបលើកទី ៤៧ នៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ (ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ – ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦) ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបានបង្ហោះអត្ថបទជាច្រើន ដែលបញ្ជាក់ពីអត្ថន័យប្រវត្តិសាស្ត្រនៃថ្ងៃទី ៧ ខែមករា និងសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ យោងតាមកាសែត Fresh News និង Sidynews ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ។ ដោយឆ្លើយតបទៅនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងអនុវត្តន៍សិទ្ធិការពារខ្លួនដ៏ស្របច្បាប់នោះ ប្រទេសវៀតណាមបានចាត់ទុកអាយុជីវិតនិងសន្តិភាពរបស់ប្រជាជនកម្ពុជាជាចម្បងបំផុត ដោយបានបញ្ជូនកម្មាភិបាល និងកងទ័ពស្ម័គ្រចិត្តរាប់ម៉ឺននាក់ទៅជួយ សង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីមាត់ជ្រោះនៃគ្រោះប្រល័យពូជសាសន៍ហើយសម្រេចបានជ័យជម្នះនាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។រូបថតអេក្រង់ពីកាសែតកោះសន្តិភាព។ទំព័រមុខនៃកាសែត កោះសន្តិភាព បានធ្វើអត្ថាធិប្បាយថា ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាក្នុងរយៈពេល ៤៧ ឆ្នាំកន្លងមកនេះ គឺជាដំណើរនៃ ភាពជាដៃគូនិងការអភិវឌ្ឍ។ អត្ថបទដែលបានបង្ហោះលើកាសែត Fresh News និង CAM POST ក៏បានសង្កត់ធ្ងន់លើស្ថានភាពបច្ចុប្បន្ននិងអនាគត ខណៈដែលទំនាក់ទំនងវៀតណាម-កម្ពុជាបានផ្លាស់ប្តូរយ៉ាងខ្លាំងពីការគាំទ្រផ្នែកយោធាទៅជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។ កាសែតធំៗរបស់កម្ពុជាបានឯកភាពគ្នាថា ប្រសិនបើគ្មានជ័យជម្នះថ្ងៃទី ៧ ខែមករា និងការជួយឧបត្ថម្ភពីវៀតណាម ក៏ដូចជាប្រទេសជាមិត្តដទៃទៀតទេ កម្ពុជាមិនអាចសម្រេចបាននូវឋានៈនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ៤៧ នៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ (ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ – ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦) ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបានបង្ហោះអត្ថបទជាច្រើន ដែលបញ្ជាក់ពីអត្ថន័យប្រវត្តិសាស្ត្រនៃថ្ងៃទី ៧ ខែមករា និងសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ យោងតាមកាសែត Fresh News និង Sidynews ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ។ ដោយឆ្លើយតបទៅនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងអនុវត្តន៍សិទ្ធិការពារខ្លួនដ៏ស្របច្បាប់នោះ ប្រទេសវៀតណាមបានចាត់ទុកអាយុជីវិតនិងសន្តិភាពរបស់ប្រជាជនកម្ពុជាជាចម្បងបំផុត ដោយបានបញ្ជូនកម្មាភិបាល និងកងទ័ពស្ម័គ្រចិត្តរាប់ម៉ឺននាក់ទៅជួយ សង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីមាត់ជ្រោះនៃគ្រោះប្រល័យពូជសាសន៍ហើយសម្រេចបានជ័យជម្នះនាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។រូបថតអេក្រង់ពីកាសែតកោះសន្តិភាព។ទំព័រមុខនៃកាសែត កោះសន្តិភាព បានធ្វើអត្ថាធិប្បាយថា ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាក្នុងរយៈពេល ៤៧ ឆ្នាំកន្លងមកនេះ គឺជាដំណើរនៃ ភាពជាដៃគូនិងការអភិវឌ្ឍ។ អត្ថបទដែលបានបង្ហោះលើកាសែត Fresh News និង CAM POST ក៏បានសង្កត់ធ្ងន់លើស្ថានភាពបច្ចុប្បន្ននិងអនាគត ខណៈដែលទំនាក់ទំនងវៀតណាម-កម្ពុជាបានផ្លាស់ប្តូរយ៉ាងខ្លាំងពីការគាំទ្រផ្នែកយោធាទៅជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។ កាសែតធំៗរបស់កម្ពុជាបានឯកភាពគ្នាថា ប្រសិនបើគ្មានជ័យជម្នះថ្ងៃទី ៧ ខែមករា និងការជួយឧបត្ថម្ភពីវៀតណាម ក៏ដូចជាប្រទេសជាមិត្តដទៃទៀតទេ កម្ពុជាមិនអាចសម្រេចបាននូវឋានៈនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ៕
អត្ថបទផ្សេងទៀត សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦09/01/2026ព័ត៌មាននាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។ ទីក្រុងហូជីមិញផ្តោតលើការលុបបំបាត់ "កាតលឿង" របស់ EC09/01/2026ព័ត៌មានវៀតណាមបើកឱកាសយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យានិងនវានុវត្តន៍09/01/2026ព័ត៌មានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃជាវិជ្ជមានអំពីសន្ទុះកំណើនរបស់វៀតណាម09/01/2026ព័ត៌មានត្រៀមរៀបចំសម្រាប់ពិព័រណ៍និទាឃរដូវថ្នាក់ជាតិ នៅខែកុម្ភៈ ឆ្នាំ២០២៦09/01/2026ព័ត៌មានខេត្តឡឹមដុងលើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU09/01/2026ព័ត៌មានវៀតណាមត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅថែមទៀតជាមួយសហរដ្ឋអាមេរិក09/01/2026ព័ត៌មាន អត្ថបទផ្សេងទៀត