ជំរុញសិក្សាអប់រំរួមបញ្ចូល និង សមត្ថភាពដឹកនាំ សម្រាប់ជនពិការវៀតណាម

មិត្តភក្តិជាមួយនឹងវៀតណាម

ជំរុញសិក្សាអប់រំរួមបញ្ចូល និង សមត្ថភាពដឹកនាំ សម្រាប់ជនពិការវៀតណាម

ថ្ងៃបុណ្យ​ “ជំរុញ​សិក្សា​អប់រំ​​រួមបញ្ចូល​ និង សមត្ថភាពដឹកនាំ សម្រាប់​ជនពិការ” ទើប​បានប្រព្រឹត្តទៅ​នៅ​អគារ​បៃតង​ នៃអង្គការ​សហប្រជា​ជាតិ​ លេខ​៣០៤ គីម​ម៉ា...

ថ្ងៃបុណ្យ​ “ជំរុញ​សិក្សា​អប់រំ​​រួមបញ្ចូល​ និង សមត្ថភាពដឹកនាំ​ សម្រាប់​ជនពិការ” ទើប​បានប្រព្រឹត្តទៅ​នៅ​អគារ​បៃតង​ នៃអង្គការ​សហប្រជា​ជាតិ​ លេខ​៣០៤ គីម​ម៉ា (Kim Ma) ខណ្ឌ​បាឌិញ (Ba Dinh) ក្រុង​ហាណូយ​។ នេះ​ជា​ព្រឹត្តិការណ៍​មួយ​ មានលក្ខណៈ​មនុស្សធម៌​ជ្រាលជ្រៅ​ បង្កើត​​ដោយ​មូលនិធី​ប្រជាសាស្រ្ត​នៃអង្គការ​សហប្រជា​ជាតិ​ប្រចាំ​នៅ​ប្រទេសវៀតណាម​ (UNFPA) ជាមួយ​​គោល​បំណង​ផ្សព្វផ្សាយ​តម្លៃ​សិក្សា​អប់រំ​ និង ការរួមបញ្ចូលមិនត្រឹមតែនៅ​ប្រទេសវៀតណាមទេ គឺនៅទាំង​លើ​ពិភពលោក​ទៀតផង​។​

“ជំរុញ​សិក្សា​អប់រំ​រួមបញ្ចូល​ និង សមត្ថភាពដឹកនាំ​ ​សម្រាប់មនុស្សគ្រប់គ្នា​” ជាសារមួយ​ដ៏មាន​អត្ថន័យ​ បាន​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​​ប្រចាំនៅ​ប្រទេស​វៀតណាមរួម​ដៃគ្នា​ផ្សព្វផ្សាយ​។​

បច្ចុប្បន្ន​ សហគមន៍ជន​ពិការ​​ស្រូប​យក​ប្រហែល​១៥%​នៃចំនួនប្រជាជនទូទាំងពិភពលោក​។ នៅ​ប្រទេសវៀតណាម​ តួលេខ​នេះប្រហែល​ជិត​៧%នៃចំនួន​ប្រជាជនទូទាំងប្រទេស​ ពោលគឺ​ជិត​៧លាន​នាក់។​ សព្វថ្ងៃ​ ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើនក្នុងការ​សិក្សា​អប់រំ​ ពលកម្ម​ និង ជីវភាព​រស់នៅ​ក្នុង​សង្គម​។ ទោះបី​ ឆ្លងកាត់​គ្រប់​​ឧបសគ្គ​ និង គំនិត​ខ្ជាប់​ខ្លួន​ ជនពិការ​បានខិតខំ​ឈាន​ឡើង​មិនឈប់ឈរ​ នាំមកនូវ​គោលគំនិត​លោតផ្លោះ និង ចូល​រួម​តម្លៃសម្រាប់​សហគមន៍​។​

មិត្ត​អន្តរជាតិ​ស្វាគមន៍​សហគមន៍​ពិការជន​វៀតណាម​ ដោយ​ស្នូរ​ទះ​ដៃ​ និង​ស្នាម​ញញឹម​។​

ខណៈនេះ​ មហាជន​មិនត្រឹមតែ​មាន​ឱកាស​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សិក្សា​អប់រំ​រួមបញ្ចូលទេ​ នៅទាំង​បាន​ស្ដាប់​នូវ​រឿង​​រ៉ាវ​ដែល​ជនពិការ​ចែក​រំលែក​អំពី​​តួនាទីជាអ្នកដឹកនាំ​ក្នុង​បណ្តាវិស័យ​ដូចជា​ ពាណិជ្ជកម្ម ស្មគ្រចិត្ត​ និង សុខាភិបាល​។ នេះ​ជា​ឱកាស​សម្រាប់លើកកម្ពស់​សមិទ្ធផល​នៃ​សហគមន៍​ពិការជន​ បំផុសកម្លាំង​ចលករ​ជំរុញការរួមបញ្ចូល​ និង រួម​ដំណើរ​ដើម្បី​សង្គមមួយ​យុត្តិធម៌​ជាង​។ នៅ​អគារ​បៃតង​ មាន​បរិយាកាស​ពិសោធន៍​ពិសេសមួយ ដោយ​មាន​តាំងពិព័រណ៍​ Photovoice បកបង្ហាញ​ពី​រូបភាព​​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ជីវិត​ និង ការរួមបញ្ចូល​នៃពិការជន​។

លោកស្រី​ Pauline Tamesis និយ័តករ​អចិន្រ្តៃយ៍​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេសវៀតណាមបាន​សង្កត់ធ្ងន់​៖ “អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេសវៀតណាម​ សន្យា​រួមបញ្ចូល​ប្រព័ន្ធ​សិទ្ធិ​ជនពិការនូវគ្រប់​វិស័យការ​ងារ​ទាំងអស់​។ យើងចូរ​រួម​ដៃកសាង​ពិភពមួយ​លើកស្ទួយ​ពិពិធ​ និង តម្លៃឯកជន​ម្នាក់ៗ”។​


លោក Matt Jackson ប្រធានតំណាង​មូលនិធី​ប្រជា​សាស្រ្ត​នៃអង្គការ​សហប្រជាជាតិ​ ក៏អំពាវនាវការ​ចូលរួម​សកម្ម៖ “ភាពជាអ្នកដឹកនាំ​​ផ្តើមពីការរួមបញ្ចូល។ ចូរ​ផ្តល់​សិទ្ធិ​ជូន​ពិការជន​ ស្ដាប់នូវភាសារបស់ពួកគេ​ និង ទទួលស្គាល់​តួនាទី​របស់ពួកគេ​ ក្នុងការ​ងារ​កំណត់រូបភាពនៅ​អនាគត។ ចូរ​រួម​សាមគ្គី​ ជួយគ្នាទៅវិញ​ទៅមក​ ឆ្លងកាត់គ្រប់​ឧបសគ្គ​ រួមដៃកសាង​ពិភពមួយរឹងមាំ​ជាង”។​


ថ្ងៃបុណ្យ​បាន​លើកស្ទួយ​ឯកជន​ឆ្នើម​ក្នុង​សហគមន៍​ពិការជន​ ដូចជា​មិត្ត​ ង្វៀន​ ធ្វី​យ​​ជី​ (Nguyen Thuy Chi) នាយិការង​នៃសហគ្រាស​ប៉ះបៃតង​ ចែករំលែក​៖ “អ្វីដែលខ្ញុំ​មោទនភាព​បំផុត​ គឺ​ផលិតផល​ដែល​យើង​ខ្ញុំ​ច្នៃបង្កើត​ឡើង​វិញ​ មកពី​សំពត់​ដូចជា​ខ្សែចងសក់​ បន្តោង​សោរ ឬ​វត្ថុ​អនុស្សាវរីយ៍​ បាន​អ្នក​ប្រើប្រាស់​ទទួល​យក​ដោយ​សារគុណភាព​ មិនមែន​ដោយសារ​ក្តី​អាណិត​ស្រឡាញ់​”។ បច្ចុប្បន្ន​ សហគ្រាសនេះ បង្កើតការ​ងារធ្វើ​សម្រាប់​ពលករ​ពិការ​ជាង​៤០​នាក់​ និង​រក្សាលំនឹង​​​ចំនួន​លិខិត​កក់ទំនិញ​​​។ មិត្ត​ង្វៀន​ ហាញ​ង៉ឹន​ (Nguyen Hanh Ngan) អ្នក​បច្ចេកទេស​ខាងធ្វើ​តេស្ត​ នៅមន្ទីរពេទ្យ​ Medlatec បាន​យក​ឈ្នះការ​​សង្ស័យ​ដំបូង​អំពី​លទ្ធភាព​របស់ខ្លួន​។ អ្នកនាង ង៉ឹន​ (Ngan) អួលដើមក​ដោយ​សារ​​អណ្តាត​ខ្លី​ ប្អូន​រៀប​រាប់៖ “ខ្ញុំ​តែង​អត់ធ្មត់សម្រប​​ និង បញ្ជាក់លទ្ធភាព​តាមរយៈ​ការងាររាល់ថ្ងៃ​”។ អ្នកនាងង៉ឹន​ (Ngan) សព្វថ្ងៃ​បាន​ផ្សារភ្ជាប់នឹង​មន្ទីរពេទ្យ​ជាង​៣ឆ្នាំ​ និង​ជាតឹកតាង​រស់​ នៃ​កម្លាំង​ឈានឡើង​។​

យុវវ័យ​គថ្លង់​សំណេះសំណាល​ជាមួយ​គ្នា​យ៉ាងសប្បាយ។​
សហគមន៍​គថ្លង ​រួមនឹង​អត្ថន័យសកម្មភាព​ចែករំលែក​ដោយភាសាកាយវិការ​។

ក្នុង​បរិវេណ​នៃ​អគារ​បៃតង​ នៅមាន​តាំង​ផលិតផល​​សិប្បកម្មមួយចំនួន​ របស់​ពិការ​ជន​មកពី​សហគ្រាស​ប៉ះ​បៃតង និង សមាគម​ជនពិការ​ភ្នែក​វៀតណាម​ ទាក់ទាញ​ការយកចិត្តទុក​ដាក់​នៃ​ភ្ញៀវទេសចរ​ដែល​បាន​អញ្ជើញ​មកចូលរួម​។​

ទន្ទឹមនោះ ឈុត​សម្តែង​សិល្បៈ​នៃ​ពិការជន​ដូចជា​ឈុត​សម្តែង​របស់​ ង្វៀន​ ឌឹក​ថៀន​ (Nguyen Duc Thien) (វិទ្យាស្ថាន​តន្រ្តី​ជាតិ​) ង្វៀន​ ថាវ​ដាន​ (Nguyen Thao Dan) (វិទ្យាស្ថាន​យុវជន​វៀតណាម) និង បងស្រី​ បេ ធី​បាំង​ (Be Thi Bang) (សមាជិក​ នៃ​សមាគម​យុវជន​ពិការជន​វៀតណាម​)​ នាំមកជំនោរអារម្មណ៍​ពិសេសៗ។

 


ព្រឹត្តិការណ៍​បញ្ចប់​ជាមួយ​​សារដ៏​អត្ថន័យ​៖ ចូរ​រួម​ដៃកសាង​សហគមន៍មួយ​ គ្មាន​របងរារាំង​ ទីកន្លែង​មនុស្សគ្រប់គ្នា​ ទោះបីស្ថានភាព ឬ​សមត្ថភាព​ណាក៏ដោយ​ សុទ្ធតែ​មានឱកាសវឌ្ឍន​ និង ចូល​រួម​អស់ពីចិត្ត​៕

អត្ថបទ៖ ប៊ិច​វឹន​ រូបថត៖ ឯកសារ​

ប្រែសម្រួល៖ រីកើង​

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ឯកសារ ប្រែសម្រួល៖ រីកើង

Doseba Tua Sinay នឹងក្ដីស្រឡាញ់ចំពោះកុមារវៀតណាម

Doseba Tua Sinay នឹងក្ដីស្រឡាញ់ចំពោះកុមារវៀតណាម

លោក Doseba Tua Sinayទទួលបន្ទុក​ជា​ប្រធាន​តំណាង​អង្គការ​ចក្ខុវិស័យ​ពិភពលោក​ (World Vision International - 

Top