ព័ត៌មាន ជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេ 01/12/2025 នៅរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួប ព្រះចៅស៊ុលតង់ ប្រ៊ុយណេដារូសាឡឹម ហាជី ហាស់សាណាល់ បុលគៀស ក្នុងព្រះរាជដំណើរទស្សនកិច្ចនៅវៀតណាម។ អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួបរះចៅស៊ុលតង់ប្រ៊ុយណេដារូសាឡឹម ហាជី ហាស់សាណាល់ បុលគៀស។ រូបថត៖ VNAអគ្គលេខាបក្ស លោក តូ ឡឹម ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ នឹងជំរុញភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេ ឲ្យអភិវឌ្ឍន៍កាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព។ លោកអគ្គលេខាបក្សបានស្នើឲ្យប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ រួមទាំងការទប់ស្កាត់ការនេសាទ IUU និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ព្រះចៅស៊ុលតង់ប្រ៊ុយណេដារូសាឡឹម ហាជី ហាស់សាណាល់ បុលគៀស មានបំណងចង់ជំរុញថែមទៀតនូវភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រ៊ុយណេ និងវៀតណាម។ ព្រះចៅ ស៊ុលតង់បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម-ស្បៀងអាហារ ហាឡាល់ លើកទឹកចិត្តសហគ្រាសវៀតណាមឱ្យពង្រីកកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មប្រេងនិងឧស្ម័ន បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនតាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាល។អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួbព្រះចៅស៊ុលតង់ប្រ៊ុយណេ ដារូសាឡឹម ហាជី ហាស់សាណាល់ បុលគៀស។ រូបថត៖ VNAដោយពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលអនាគត មេដឹកនាំទាំងពីរបានឯកភាពពង្រឹងទំនុកចិត្តនយោបាយ; ជំរុញនិងបង្កលក្ខណៈអំណោយផលដល់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ពង្រឹងការតភ្ជាប់និងគាំទ្រសហគ្រាស; ទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យផ្សេងទៀត ដូចជា កសិកម្ម នេសាទ ហាឡាល វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានសន្យាបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសអាស៊ាន និងអង្គការសហប្រជាជាតិ៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

នៅរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួប ព្រះចៅស៊ុលតង់ ប្រ៊ុយណេដារូសាឡឹម ហាជី ហាស់សាណាល់ បុលគៀស ក្នុងព្រះរាជដំណើរទស្សនកិច្ចនៅវៀតណាម។ អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួបរះចៅស៊ុលតង់ប្រ៊ុយណេដារូសាឡឹម ហាជី ហាស់សាណាល់ បុលគៀស។ រូបថត៖ VNAអគ្គលេខាបក្ស លោក តូ ឡឹម ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ នឹងជំរុញភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេ ឲ្យអភិវឌ្ឍន៍កាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព។ លោកអគ្គលេខាបក្សបានស្នើឲ្យប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ រួមទាំងការទប់ស្កាត់ការនេសាទ IUU និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ព្រះចៅស៊ុលតង់ប្រ៊ុយណេដារូសាឡឹម ហាជី ហាស់សាណាល់ បុលគៀស មានបំណងចង់ជំរុញថែមទៀតនូវភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រ៊ុយណេ និងវៀតណាម។ ព្រះចៅ ស៊ុលតង់បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម-ស្បៀងអាហារ ហាឡាល់ លើកទឹកចិត្តសហគ្រាសវៀតណាមឱ្យពង្រីកកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មប្រេងនិងឧស្ម័ន បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនតាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាល។អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួbព្រះចៅស៊ុលតង់ប្រ៊ុយណេ ដារូសាឡឹម ហាជី ហាស់សាណាល់ បុលគៀស។ រូបថត៖ VNAដោយពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលអនាគត មេដឹកនាំទាំងពីរបានឯកភាពពង្រឹងទំនុកចិត្តនយោបាយ; ជំរុញនិងបង្កលក្ខណៈអំណោយផលដល់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ពង្រឹងការតភ្ជាប់និងគាំទ្រសហគ្រាស; ទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យផ្សេងទៀត ដូចជា កសិកម្ម នេសាទ ហាឡាល វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានសន្យាបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសអាស៊ាន និងអង្គការសហប្រជាជាតិ៕
អត្ថបទផ្សេងទៀត សមាគមនិស្សិតវៀតណាមនៅឥណ្ឌាត្រូវបានបង្កើតឡើងជាផ្លូវការ01/12/2025ព័ត៌មានមហាសន្និបាតលើកទីមួយ អាណត្តិ ២០២៥-២០២៧ របស់សមាគមនិស្សិត វៀតណាមនៅឥណ្ឌា បានប្រារព្ធធ្វើឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា តាមទម្រង់ផ្ទាល់និង តាមអ៊ីនធឺណិត នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំទីក្រុងញូវដេលី។ វៀតណាម-ឡាវឯកភាពបំពេញបន្ថែមខ្លឹមសារថ្មីដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី01/12/2025ព័ត៌មានមនុស្សជាង ៨០០ នាក់បានស្លាប់ដោយសារព្យុះនិងទឹកជំនន់នៅអាស៊ីខាងត្បូង01/12/2025ព័ត៌មានគ្រោះអគ្គីភ័យនៅហុងកុង (ចិន)៖ យ៉ាងហោចណាស់មានមនុស្ស ១៤៦ នាក់បានស្លាប់01/12/2025ព័ត៌មានវៀតណាមនិងប្រ៊ុយណេ ចេញសេចក្តីថ្លែងការណ៍រួម01/12/2025ព័ត៌មានលោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ01/12/2025ព័ត៌មានឡាវអះអាងថា ប្រទេសមិត្តភក្តិនិងអង្គការអន្តរជាតិនានា បានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការ ៥០ឆ្នាំ នៃការអភិវឌ្ឍ30/11/2025ព័ត៌មាន អត្ថបទផ្សេងទៀត