• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង IPU

លោក Martin Chungong អគ្គលេខាធិការ IPU បានបញ្ជាក់ថា នឹងបន្តគាំទ្រ និងជួយឧបត្ថម្ភរដ្ឋសភាវៀតណាមក្នុងការកសាងសមត្ថភាពការទូតសភាពហុភាគី ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការងាររបស់ខ្លួន ក៏ដូចជាបន្តដើរតួនាទីនិង រួមចំណែកកាន់តែសកម្មនៅ IPU ផងដែរ។
ទិដ្ឋភាពនៅជំនួប។ (រូបថត៖ VOV)

នារសៀលថ្ងៃទី ២៩ ខែធ្នូ នៅវិមានរដ្ឋសភា ថ្លែងនៅក្នុងជំនួបជាមួយអគ្គលេខា ធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin Chungong អនុប្រធានរដ្ឋ សភាវៀតណាមលោក Tran Quang Phuong បានអះអាងថា រដ្ឋសភាវៀតណាម បាន កំណត់យ៉ាងខ្ជាប់ខ្ជួនថា ការចូលរួមយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវក្នុង សកម្មភាពនានារបស់ IPU ជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់បំផុតក្នុងការ ទូតសភាពហុភាគី ហើយមានបំណងចង់បន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងការរួមដំណើរពីអគ្គលេខាធិការ IPU ក៏ដូចជាលេខាធិការដ្ឋាន IPU ដើម្បីបន្តពង្រឹង កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងគួរឲ្យទុកចិត្តបានរវាង IPU និងរដ្ឋ សភាវៀតណាម។ តាមនោះ រួមចំណែកយ៉ាងជាក់ស្តែងដល់គោលដៅរួម។

លោក Martin Chungong អគ្គលេខាធិការ IPU បានបញ្ជាក់ថា នឹងបន្តគាំទ្រ និងជួយឧបត្ថម្ភរដ្ឋសភាវៀតណាមក្នុងការកសាងសមត្ថភាពការទូតសភាពហុភាគី ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការងាររបស់ខ្លួន ក៏ដូចជាបន្តដើរតួនាទីនិង រួមចំណែកកាន់តែសកម្មនៅ IPU ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំ ២០២៦

ប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំ ២០២៦

យោងតាមទស្សនាវដ្តី Vogue របស់បារាំង ចូលដល់ឆ្នាំ ២០២៦ ប្រទេស វៀតណាមនឹងលេចចេញដូចជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី អាស្រ័យដោយមានការរួមបញ្ចូលគ្នាប្រកបដោយភាពសុខដុមរមនារវាងទេសភាព ធម្មជាតិដ៏វិសេសវិសាល ជម្រៅវប្បធម៌ និងជីវភាពទំនើបនៃទីក្រុងធំៗ។

Top