• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្លោះនៅមជ្ឈិមបូព៌ា៖ ចិន និងរុស្ស៊ីអំពាវនាវឱ្យមានបទឈប់បាញ់

នៅថ្ងៃទី ១ ខែមីនា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដើម្បីពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសអ៊ីរ៉ង់។

លោក Wang Yi បានថ្លែងថា ដោយមានការជំរុញពីប្រទេសចិន និងរុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី ២៨ ខែកុម្ភៈ ទាក់ទងនឹងស្ថានភាពនៅអ៊ីរ៉ង់។ ចិនប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ យោងតាមលោក Wang Yi ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ក្នុងអំឡុងពេលចរចាដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គឺមិនអាចទទួលយកបានឡើយ; ការធ្វើឃាតលើមេដឹកនាំនៃប្រទេសអធិបតេយ្យមួយ និងការញុះញង់ឱ្យមានការផ្លាស់ប្តូររបប គឺមិនអាចទទួលយកបានដែរ ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងស្តង់ដារជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ លោក Wang Yi បានបញ្ជាក់ពីជំហរ៣ចំណុចរបស់ចិន រួមមាន៖ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបញ្ឈប់សកម្មភាពយោធាជាបន្ទាន់ ការពារជម្លោះមិនឲ្យកើនឡើង និងលើសពីការគ្រប់គ្រង; វិលត្រឡប់ទៅរកការសន្ទនា និងការចរចាវិញ; ប្រឆាំងជំទាស់នឹងសកម្មភាពឯកតោភាគី។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្លែងថា ការវាយប្រហារយោធារបស់អាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនៅមជ្ឈិមបូព៌ាយ៉ាងធ្ងន់ធ្ងរ។ រុស្ស៊ីមានជំហរស្រដៀងគ្នាជាមួយចិន ហើយត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងការសន្ទនាជាមួយចិន ដោយផ្ញើសារច្បាស់លាស់មួយតាមរយៈវេទិកាដូចជាអ.ស.ប និងអង្គការសហប្រតិបត្តិការសៀងហៃ ដោយអំពាវនាវឲ្យបញ្ឈប់ជម្លោះជាបន្ទាន់ និងវិលត្រឡប់ទៅរកមធ្យោបាយការទូតវិញ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top