សក្តានុពលមូលដ្ឋាន ចិញ្ចឹមលៀសលើតំបន់ឆ្នេរជ្រៀតសមុទ្រ 24/05/2018 អ្នកស្រុកតៀនហាយ (Tien Hai) (ថៃប៊ិញ - Thai Binh) មានមោទនភាពជាតំបន់ដីសក្ខីភាពសម្រាប់ការយកឈ្នះទៅលើសមុទ្រនៃប្រជាជននៅវាលទំនាបភាគខាងជើង ពីព្រោះចាប់ពីសតវត្សរ៍ទី១៨ ពេលលោកង្វៀនកុងត្រឺ (Nguyen Cong Tru) (១៧៧៨ - ១៨៥៨) បាននាំអ្នកស្រុកទៅប្រកបមុខរបរនៅលើសមុទ្របង្កើតជាភូមិករ។ បន្តប្រពៃណីយកជំនះលើសមុទ្រដ៏ធំធេងរបស់បុព្វការីជន សព្វថ្ងៃអ្នកស្រុកតៀនហាយ (Tien Hai) បានកែច្នៃបង្កើត “ភូមិនៅលើសមុទ្រ” ដើម្បីចិញ្ចឹមលៀសនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ មានទីតាំងភូមិសាស្រ្តស្ថិតនៅកណ្តាលទ្វារទន្លេធំពីរ ទន្លេក្រហមនិងទន្លេត្រាលី (Tra Ly) ស្រុកតៀនហាយ (Tien Hai) មានបរិមាណដីល្បាប់ជីវជាតិប្រមូលផ្តុំបង្កើតជាកោះនៅជាប់ជាយសមុទ្រ ដែលជាឆ្នេរចិញ្ចឹមលៀសដ៏ល្អប្រសើរ។ ធ្វើដំណើរលើទំនប់រក្សាឆ្នេរសមុទ្រ មានប្រវែងជាង២០គីឡូម៉ែត្រ បណ្តោយតាមមាត់សមុទ្រតៀនហាយ (Tien Hai) គឺជាវាលចិញ្ចឹមលៀសធំទូលាយមើលដាច់កន្ទុយភ្នែក។ ឃុំណាមថិញ (Nam Thinh) ជាឃុំមួយក្នុងចំណោមឃុំដែលមានផ្ទៃដីចិញ្ចឹមលៀសធំបំផុតនៃស្រុក។ លោកត្រឹនវ៉ាន់ត័្វន (Tran Van Toan) - អនុប្រធានឃុំឲ្យដឹថា ចាប់ផ្តើមពីចុងឆ្នាំ នៃទសវត្សរ៍៨០ អ្នកស្រុកតៀនហាយ (Tien Hai) ចាប់ផ្តើមចិញ្ចឹមលៀស។ អ្នកស្រុកប្រមូលកូនលៀសពីសមុទ្រមកដាក់លើឆ្នេរកោះ វាំងរបងសាងខ្ទមចិញ្ចឹមលៀស។ តាំងពីកូនលៀសស្មើនឹងម្រាមដៃ ត្រឹមអំឡុងតែជាង១០ខែ អាចប្រមូលផលលៀសជាផលិតផលសម្រេច។ បូកបន្ថែមតម្លៃកាក់កប់ ប្រាក់ចំណេញខ្ពស់ យ៉ាងនេះមានក្រុមគ្រួសារចិញ្ចឹមលៀសជាច្រើន តាមនេះក៏ធ្វើមានបានឡើង។ ស្រុកតៀនហាយ (Tien Hai) មានផ្ទៃដីចិញ្ចឹមលៀសប្រហែល៣.០០០ហិកតា តាមមាត់សមុទ្រលាតសន្ធឹងបណ្តោយ២០គីឡូមែត្រ។ រូបថត៖ ខាញ់ឡុង អ្នកស្រុកណាមថិញ (Nam Thinh) ប្រើប្រាស់ម៉ាស៊ីនកែប្រែវាលចិញ្ចឹមលៀស។ រូបថត៖ វៀតកឿង ពលករសិប្បកម្មកំពុងធ្វើការងារនៅតំបន់ចិញ្ចឹមលៀសពូជនៅឃុំណាមថិញ (Nam Thinh)។ ធម្មតាពលករម្នាក់នឹងទទួលបានប្រាក់ចំណេញប្រហែល២០០.០០០ដុងក្នុងមួយថ្ងៃ។ រូបថត៖ វៀតកឿង ជំនួសឱ្យការធ្វើសិប្បកម្មដូចកាលពីមុន ប្រជាជនឃុំណាមថិញ (Nam Thinh) ឥឡូវកំពុងប្រើម៉ាស៊ីន ប្រមូលផលលៀសពូជ។ រូបថត៖ វៀតកឿង ក្រៅពីពលកម្មផ្ទាល់ លំដាប់លំដោយ របរចិញ្ចឹមលៀសនៅបង្កើតបានការងារជូនពលករ រាប់ពាន់នាក់ក្រោយពេលសម្រាកធ្វើកសិកម្ម។ រូបថត៖ ខាញ់ឡុង បែងចែកលៀសក្រោយពេលប្រមូលផល។ រូបថត៖ខាញ់ឡុង លោកត័្វន (Toan) រីករាយឲ្យដឹងថា ឆ្នាំ២០១៧មាន២០០គ្រួសារចិញ្ចឹមលៀសផ្តល់បរិមាណផលលៀស ជាផលិតផល បានជាង១៣ពាន់តោន ដោយមានតម្លៃប្រហែល១២៨ពាន់ដុង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រុកណាមថិញ (Nam Thinh) បានធ្វើម្ចាស់ការផលិតកូនពូជ។ ដោយឡែកឆ្នាំ២០១៧ ទូទាំងឃុំប្រមូលផលលៀសបានជាង៤ពាន់តោន ដោយតម្លៃប្រហែល៩២ពាន់លានដុង។ លៀសពូជណាមថិញ (Nam Thinh) ឥឡូវបានលក់ចេញទៅតាមខេត្តនៅជិតខាង និងជាង៤០%បិរមាណផលលៀសផលិតផលបាននាំចេញទៅបរទេស។ ទូទាំងស្រុកតៀនហាយ (Tien Hai) មានផ្ទៃដីជិត៥ពាន់ហិកតា ចិញ្ចឹមជលផលតាមមាត់សមុទ្រ។ បរិមាណផលចិញ្ចឹមនៅឆ្នាំ២០១៧ សម្រេចបាន៦៩ពាន់តោន ក្នុងនោះដោយឡែកលៀសមាន៥៤ពាន់តោន តម្លៃផលិតនៃវិស័យជលផលសម្រេចជាង២.១០០ពាន់លានដុង។ សព្វថ្ងៃ “ភូមិនៅលើសមុទ្រ” ចិញ្ចឹមលៀសដូចនៅតៀនហាយ (Tien Hai) បានអ្នកនេសាទនៅតាមស្រុកជាប់មាត់សមុទ្រដូច ថៃប៊ិញ (Thai Binh) ណាមឌិញ (Nam Dinh) ក្វាងនិញ (Quang Ninh) ហាយភុង (Hai Phong) ថាញហ្វ័រ (Thanh Hoa) សិក្សាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ អ្នកនេសាទជាប់មាត់សមុទ្រវាលទំនាបខាងជើង លើកស្ទុយតៀនហាយ (Tien Hai) ជាភូមិកំណើតនៃ “ភូមិនៅលើសមុទ្រ”៕ អត្ថបទ៖ វៀតកឿង រូបថត៖ ខាញ់ឡុង - វៀតកឿង

អ្នកស្រុកតៀនហាយ (Tien Hai) (ថៃប៊ិញ - Thai Binh) មានមោទនភាពជាតំបន់ដីសក្ខីភាពសម្រាប់ការយកឈ្នះទៅលើសមុទ្រនៃប្រជាជននៅវាលទំនាបភាគខាងជើង ពីព្រោះចាប់ពីសតវត្សរ៍ទី១៨ ពេលលោកង្វៀនកុងត្រឺ (Nguyen Cong Tru) (១៧៧៨ - ១៨៥៨) បាននាំអ្នកស្រុកទៅប្រកបមុខរបរនៅលើសមុទ្របង្កើតជាភូមិករ។ បន្តប្រពៃណីយកជំនះលើសមុទ្រដ៏ធំធេងរបស់បុព្វការីជន សព្វថ្ងៃអ្នកស្រុកតៀនហាយ (Tien Hai) បានកែច្នៃបង្កើត “ភូមិនៅលើសមុទ្រ” ដើម្បីចិញ្ចឹមលៀសនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ មានទីតាំងភូមិសាស្រ្តស្ថិតនៅកណ្តាលទ្វារទន្លេធំពីរ ទន្លេក្រហមនិងទន្លេត្រាលី (Tra Ly) ស្រុកតៀនហាយ (Tien Hai) មានបរិមាណដីល្បាប់ជីវជាតិប្រមូលផ្តុំបង្កើតជាកោះនៅជាប់ជាយសមុទ្រ ដែលជាឆ្នេរចិញ្ចឹមលៀសដ៏ល្អប្រសើរ។ ធ្វើដំណើរលើទំនប់រក្សាឆ្នេរសមុទ្រ មានប្រវែងជាង២០គីឡូម៉ែត្រ បណ្តោយតាមមាត់សមុទ្រតៀនហាយ (Tien Hai) គឺជាវាលចិញ្ចឹមលៀសធំទូលាយមើលដាច់កន្ទុយភ្នែក។ ឃុំណាមថិញ (Nam Thinh) ជាឃុំមួយក្នុងចំណោមឃុំដែលមានផ្ទៃដីចិញ្ចឹមលៀសធំបំផុតនៃស្រុក។ លោកត្រឹនវ៉ាន់ត័្វន (Tran Van Toan) - អនុប្រធានឃុំឲ្យដឹថា ចាប់ផ្តើមពីចុងឆ្នាំ នៃទសវត្សរ៍៨០ អ្នកស្រុកតៀនហាយ (Tien Hai) ចាប់ផ្តើមចិញ្ចឹមលៀស។ អ្នកស្រុកប្រមូលកូនលៀសពីសមុទ្រមកដាក់លើឆ្នេរកោះ វាំងរបងសាងខ្ទមចិញ្ចឹមលៀស។ តាំងពីកូនលៀសស្មើនឹងម្រាមដៃ ត្រឹមអំឡុងតែជាង១០ខែ អាចប្រមូលផលលៀសជាផលិតផលសម្រេច។ បូកបន្ថែមតម្លៃកាក់កប់ ប្រាក់ចំណេញខ្ពស់ យ៉ាងនេះមានក្រុមគ្រួសារចិញ្ចឹមលៀសជាច្រើន តាមនេះក៏ធ្វើមានបានឡើង។ ស្រុកតៀនហាយ (Tien Hai) មានផ្ទៃដីចិញ្ចឹមលៀសប្រហែល៣.០០០ហិកតា តាមមាត់សមុទ្រលាតសន្ធឹងបណ្តោយ២០គីឡូមែត្រ។ រូបថត៖ ខាញ់ឡុង អ្នកស្រុកណាមថិញ (Nam Thinh) ប្រើប្រាស់ម៉ាស៊ីនកែប្រែវាលចិញ្ចឹមលៀស។ រូបថត៖ វៀតកឿង ពលករសិប្បកម្មកំពុងធ្វើការងារនៅតំបន់ចិញ្ចឹមលៀសពូជនៅឃុំណាមថិញ (Nam Thinh)។ ធម្មតាពលករម្នាក់នឹងទទួលបានប្រាក់ចំណេញប្រហែល២០០.០០០ដុងក្នុងមួយថ្ងៃ។ រូបថត៖ វៀតកឿង ជំនួសឱ្យការធ្វើសិប្បកម្មដូចកាលពីមុន ប្រជាជនឃុំណាមថិញ (Nam Thinh) ឥឡូវកំពុងប្រើម៉ាស៊ីន ប្រមូលផលលៀសពូជ។ រូបថត៖ វៀតកឿង ក្រៅពីពលកម្មផ្ទាល់ លំដាប់លំដោយ របរចិញ្ចឹមលៀសនៅបង្កើតបានការងារជូនពលករ រាប់ពាន់នាក់ក្រោយពេលសម្រាកធ្វើកសិកម្ម។ រូបថត៖ ខាញ់ឡុង បែងចែកលៀសក្រោយពេលប្រមូលផល។ រូបថត៖ខាញ់ឡុង លោកត័្វន (Toan) រីករាយឲ្យដឹងថា ឆ្នាំ២០១៧មាន២០០គ្រួសារចិញ្ចឹមលៀសផ្តល់បរិមាណផលលៀស ជាផលិតផល បានជាង១៣ពាន់តោន ដោយមានតម្លៃប្រហែល១២៨ពាន់ដុង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រុកណាមថិញ (Nam Thinh) បានធ្វើម្ចាស់ការផលិតកូនពូជ។ ដោយឡែកឆ្នាំ២០១៧ ទូទាំងឃុំប្រមូលផលលៀសបានជាង៤ពាន់តោន ដោយតម្លៃប្រហែល៩២ពាន់លានដុង។ លៀសពូជណាមថិញ (Nam Thinh) ឥឡូវបានលក់ចេញទៅតាមខេត្តនៅជិតខាង និងជាង៤០%បិរមាណផលលៀសផលិតផលបាននាំចេញទៅបរទេស។ ទូទាំងស្រុកតៀនហាយ (Tien Hai) មានផ្ទៃដីជិត៥ពាន់ហិកតា ចិញ្ចឹមជលផលតាមមាត់សមុទ្រ។ បរិមាណផលចិញ្ចឹមនៅឆ្នាំ២០១៧ សម្រេចបាន៦៩ពាន់តោន ក្នុងនោះដោយឡែកលៀសមាន៥៤ពាន់តោន តម្លៃផលិតនៃវិស័យជលផលសម្រេចជាង២.១០០ពាន់លានដុង។ សព្វថ្ងៃ “ភូមិនៅលើសមុទ្រ” ចិញ្ចឹមលៀសដូចនៅតៀនហាយ (Tien Hai) បានអ្នកនេសាទនៅតាមស្រុកជាប់មាត់សមុទ្រដូច ថៃប៊ិញ (Thai Binh) ណាមឌិញ (Nam Dinh) ក្វាងនិញ (Quang Ninh) ហាយភុង (Hai Phong) ថាញហ្វ័រ (Thanh Hoa) សិក្សាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ អ្នកនេសាទជាប់មាត់សមុទ្រវាលទំនាបខាងជើង លើកស្ទុយតៀនហាយ (Tien Hai) ជាភូមិកំណើតនៃ “ភូមិនៅលើសមុទ្រ”៕ អត្ថបទ៖ វៀតកឿង រូបថត៖ ខាញ់ឡុង - វៀតកឿង
អត្ថបទផ្សេងទៀត ហាណូយនាំចេញកសិផល06/09/2024សក្តានុពលមូលដ្ឋានរយៈពេលកន្លងហើយ ដើម្បីឆ្លើយតបនឹងតម្រូវការមួយថ្ងៃកាន់តែកើនឡើង មកពីទីផ្សារនាំចេញ ហាណូយបានអភិវឌ្ឍតំបន់ដំណាំលំដាប់ស្តង់ដារគុណភាព មានលេខកូដតំបន់ដាំដុះ ដើម្បីធានាប្រភពដើម និង ប្រភពផលិតផល។ ទន្ទឹមនោះ ហាណូយនៅកសាងប្រព័ន្ធតភ្ជាប់ទំនិញកសិផលសំខាន់ៗ ដើម្បីធានាស្តង់ដារនាំចេញ។ល។ វាលស្រែអំបិលខេត្តនិញធ្វឹន (Ninh Thuan)12/07/2024សក្តានុពលមូលដ្ឋាន“ស្រុកដូង” ជាមួយមុខរបរសិប្បវិចិត្រកម្ម04/07/2024សក្តានុពលមូលដ្ឋានចិញ្ចឹមសត្វកន្ទាទូក៖ ទម្រង់ថ្មីនៃប្រជាកសិករហាណូយ27/05/2024សក្តានុពលមូលដ្ឋានរបរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)09/09/2023សក្តានុពលមូលដ្ឋានមីសួ បាកកាន (Bac Kan)12/07/2023សក្តានុពលមូលដ្ឋានអគ្គិសនីថាមពលព្រះអាទិត្យ ផុងភូ (Phong Phu)08/05/2023សក្តានុពលមូលដ្ឋាន អត្ថបទផ្សេងទៀត