• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ង្វៀន ង៉ុក កៀវ យុយ ជាប់ជាបវរកញ្ញាវៀតណាមឆ្នាំ ២០២៤

រាត្រីចុងក្រោយនៃការប្រកួតបវរកញ្ញាជាតិវៀតណាមឆ្នាំ ២០២៤ បានបញ្ចប់កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ។
បវរកញ្ញា ង្វៀន ង៉ុក កៀវ យុយ

ដោយយកឈ្នះបេក្ខនារីចំនួន ៥៨ នាក់ផ្សេងទៀត ង្វៀន ង៉ុក កៀវ យុយ បានគ្រងមកុដបវរកញ្ញាជាតិវៀតណាមឆ្នាំ ២០២៤។ ជ័យលាភីលេខ ១ បានទៅកញ្ញា ដូ ធី ភឿង ថាញ់ ចំណាត់ថ្នាក់លេខ ២ បានទៅកញ្ញា ង្វៀន ធី គឹម លី

បវរកញ្ញាថ្មីកើតនៅឆ្នាំ២០០៣ ហើយមកពីទីក្រុង គឹន ធឺ។ បវរកញ្ញា ង្វៀន ង៉ុក កៀវ យុយ នឹងតំណាងឱ្យប្រទេសវៀតណាមចូលរួមបវរកញ្ញាអន្តរជាតិឆ្នាំ ២០២៥៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា បានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងឆ្ពោះទៅរកស្ថិរភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានធ្វើសេចក្តីប្រកាសខាងលើ បន្ទាប់ពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៣ មករា បានបញ្ឈប់ការព្យាយាមចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនម៉ោងរវាងក្រុមអ្នកស៊ើបអង្កេតនិងកម្លាំងសន្តិសុខដែលការពារប្រធានាធិបតី។

Top