សិល្បៈ គំនូរចម្លាក់ឈើបែបលក្ខណៈជាតិវៀតណាមឆ្ពោះទៅរកលំដាប់ថ្នាក់ឧត្តមភាព 19/03/2018 សិប្បករ ទ្រីញត្វឹនអាញ (Trinh Tuan Anh) និងមិត្តភក្តិទាំងអស់ នៅរោងឆ្លាក់គំនូរបែបលក្ខណៈវៀតណាម បានបញ្ចូល ”ព្រលឹងវិញ្ញាណ” ចូលទៅក្នុងស្នាដៃគំនូរចម្លាក់ឈើ ដែលសាងធ្វើអំពីឈើកម្រទាំងដុំ ទាំងផ្ទាំង ជាមួយភាពប្រណិត ភាពជាក់ស្តែង នៅលើរាល់ស្នាមលម្អិតទាំងអស់។ ភាពផ្ចិតផ្ចង់ច្នៃប្រឌិតនិងពលកម្មឃ្មាត់ខ្មី នៃសិប្បករមានថ្មីដៃពូកែ ស្រឡាញ់ការងារ ដោយមានបំណងចង់បង្កើតទិសដៅដំណើរមួយដោយឡែក សម្រាប់គំនូរចម្លាក់ឈើលំដាប់ថ្នាក់ឧត្តមភាព មានបង្កប់លក្ខណៈជាតិវៀតណាម។ បងទ្រីញតឹ្វនអាញ (Trinh Tuan Anh) រលឹកនិយាយបរិយាយ ចាប់កំណើតនៅភូមិជាងឈើប្រពៃណីនៃដែនដីគីមបាង (Kim Bang) ខេត្តហាណាម (Ha Nam) ហេតុនេះតាំងពីតូចបង បានរៀនរបរចម្លាក់ឈើ។ បោះជំហានលើដងផ្លូវរៀនយកមុខរបរ បងតឹ្វនអាញ (Tuan Anh) រសាត់កាយ ធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញ ចៃដន្យមាននិស្ស័យបានធ្វើការជូនសិប្បករចម្លាក់ជនជាតិជប៉ុន។ នៅទីនោះ បងរៀនបានបច្ចេកទេសនិងវិធីសាស្រ្តចម្លាក់ឈើប្រណិត ពិសេស របស់ជនជាតិជប៉ុន បន្ទាប់មកបងបានឆ្លងទៅប្រទេសជប៉ុន ធ្វើការបន្ថែមនៅរោងចម្លាក់នោះ អស់រយៈពីរឆ្នាំទៀត ដើម្បីហាត់សមថ្មីដៃចម្លាក់។ ពេលត្រឡប់មកភូមិកំណើតវិញ បងតឹ្វនអាញ (Tuan Anh) មានគំនិតបូកផ្សំរវាងបច្ចេកទេសចម្លាក់ឈើប្រពៃណីនិងចំណេះវិជ្ជា ដែលបងបានរៀនពីសិល្បៈចម្លាក់ឈើរបស់ជនជាតិជប៉ុន ដើម្បីផលិតចេញនូវផលិតផលចម្លាក់ មានរចនាបទដាច់ដោយឡែករបស់ខ្លួន។ ពាណិជ្ជសញ្ញាគំនូរចម្លាក់ឈើបែបលក្ខណៈជាតិវៀតណាម បានបងតឹ្វនអាញ (Tuan Anh) ជាងឈើទាំងឡាយ និងមិត្តភក្តិ បង្កើតឡើងដើម្បីឆ្ពោះទៅរកស្នាដៃ ដែលមានតម្លៃខ្ពស់ ជាក់ស្តែង និងទិសដៅស្វែងរកអតិថិជនជាអភិជន។ បញ្ចូនផ្ទាំងឈើទៅកាន់ទីកន្លែងចម្លាក់។ រូបថត៖ ង្វៀនឡឹន ដំណាក់កាលធ្វើប្រព្រឹត្តិកម្ម សម្អាតស្លាកស្នាមលម្អិត នៅលើផលិតផលមួយ។ រូបថត៖ ង្វៀនឡឹន ដំណាក់កាលគូរឆ្លាក់តាមប្លង់ និងស្នាមលម្អិតនៅលើរូបគំនូរឈើ ភាគច្រើនសុទ្ធតែធ្វើដោយដៃ ត្រូវការភាពផ្ចិតផ្ចង់ហ្មត់ចត់ ពីព្រោះបើខុសកន្លែងណាតែបន្តិច ចាត់ទុកជាផ្ទាំងឈើអាសារបង់។ រូបថត៖ ឯកសារ ដំណាក់កាលលាបពណ៌លើស្នាមលម្អិតមួយចំនួន នៅក្នុងស្នាដៃគំនូរចម្លាក់។ រូបថត៖ ឯកសារ អតិថិជនចូលរួមទស្សនា ស្វែងរកពីផលិតផលគំនូរចម្លាក់ឈើ របស់ពាណិជ្ជសញ្ញាបែបលក្ខណៈជាតិ វៀតណាម បានតាំងបង្ហាញនៅសារមន្ទីរទំនិញវៀតណាមគុណភាពខ្ពស់ នាខែមិថុនាឆ្នាំ២០១៧។ រូបថត៖ សើនងៀ យោងតាមខ្នាតធំតូចនៃស្នាដៃនីមួយៗ ខ្លឹមសារធម្មតា ឬស្មុគស្មាញ់ ដែលពេលវេលាធ្វើសម្រេចផលិតផលនីមួយៗក៏ខុសគ្នាដែរ។ ស្នាដៃដែលមានខ្នាតធំ ច្រើនខ្លឹមសារ ច្រើនស្នាមលម្អិត ទាមទារសិប្បករពី៥ - ៦នាក់ ធ្វើការរួមគ្នា ហើយតម្រូវការពេលវេលាប្រហែល១ឆ្នាំ ទើបធ្វើសម្រេចជាការធម្មតា។ “តម្លៃនៃស្នាដៃគំនូរចម្លាក់ឈើមួយ ស្ថិតនៅលើវត្ថុធាតុឈើ រីឯសិល្បៈចម្លាក់ គឺជាតម្លៃវិជ្ជានៃសិប្បករម្នាក់ៗ តាំងពីរបៀបបង្កើតរូប រហូតដល់ការអនុវត្តកម្រិតកម្រាស់ ភាពផ្ចិតផ្ចង់ ភាពប្រណិត ព្រលឹង និងអត្ថន័យផ្ទាំងគំនូរនាំមក សំឡឹងមើលស្នាដៃពិតប្រាកដ ដូចជាក្នុងធម្មជាតិ ជីវភាព” សិប្បករ ទ្រីញតឹ្វនអាញ (Trinh Tuan Anh) ឲ្យដឹង។ ប្រធានបទ គំនូរបែបលក្ខណៈជាតិវៀតណាមយ៉ាងសម្បូរបែប រួមមានប្រធានបទស្តីពីទេសភាពធម្មជាតិ រឿងព្រេង តួអង្គល្បីៗ តាមហ៊ុងស៊ុយ...។ល។ ជាមួយស្រទាប់អត្ថន័យសកម្ម។ ស្នាដៃគំនូរចម្លាក់ឈើតែងបានអ្នកលេងប្រើសម្រាប់តុបតែងបន្ទប់បាយ បន្ទប់ដេក បន្ទប់ទទួលភ្ញៀវ ជញ្ជាំង ធ្វើជាអំណោយជូនមិត្តភក្តិ។ ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទធម្មជាតិ។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើមានឈ្មោះ “ពកតេជៈ”។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទ ”តុងហាកយ៉ៀនណៀន (Tung Hac dien nien) ” (គំនូរដើមស្រល់សត្វក្រៀល)។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទ “មានជោគមានជ័យ”។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទ “មនុស្សចំណាស់៩នាក់លើខ្នងភ្នំ"។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទ “សត្វព្រាប”។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទ “ឈូកត្រី”។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទ “គ្រួសារមាន់”។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទ “បីនាក់ចងសម្ពន្ធមិត្តនៅសួនផ្កាសាគូរ៉ា”។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើតែងមានអ្នកលេងប្រើសម្រាប់តុបតែងបន្ទប់បាយ បន្ទប់ដេក បន្ទប់ទទួលភ្ញៀវ ជញ្ជាំង ក្បាច់ក្រឡោត ធ្វើអំណោយជូនមិត្តភក្តិ។ រូបថត៖ ង្វៀនឡឹន ជាង២០ឆ្នាំ បង្កើតទិសដៅដើរដោយឡែកសម្រាប់សិល្បៈគំនូរចម្លាក់ឈើ មកដល់សព្វថ្ងៃ ជាងគំនូរចម្លាក់បែបលក្ខណៈជាតិ មានមោទនភាពបញ្ចេញរាប់រយផលិតផលលំដាប់ថ្នាក់គ្រប់ប្រភេទ ទៅតាមរោងជាងហាង ដែលមានវត្តមាននៅភូមិសាស្រ្ត៖ ហាណាម (Ha Nam) ទីក្រុងហូជីមិញ កឹនធើ (Can Tho)។ ផលិតផលនៃគំនូរចម្លាក់ឈើបែបលក្ខណៈជាតិវៀតណាម បានអ្នកប្រើប្រាស់ពេញនិយមប្រើ មួយចំណែកនាំចេញទៅប្រទេសចិន - ប្រទេសមួយល្បីឈ្មោះខាងរបរចម្លាក់ឈើ។ ក្រៅពីផលិតផលគំនូរចម្លាក់ឈើទាំងដុំទាំងផ្ទាំងលំដាប់ថ្នាក់ឧត្តម បែបលក្ខណៈជាតិវៀតណាម នៅទាំងបង្កើតចេញគំនូរម្សៅឈើ គំនូរធ្វើដោយ composite ឈើសិប្បនិមិ្មត្ត រូបសំណាកឈើ គ្រឿងសង្ហារឹម ដោយតម្លៃទាបជាង ជួយអតិថិជនមានការជ្រើសរើសច្រើនសមស្រប់៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន សើនងៀនិងឯកសារ

សិប្បករ ទ្រីញត្វឹនអាញ (Trinh Tuan Anh) និងមិត្តភក្តិទាំងអស់ នៅរោងឆ្លាក់គំនូរបែបលក្ខណៈវៀតណាម បានបញ្ចូល ”ព្រលឹងវិញ្ញាណ” ចូលទៅក្នុងស្នាដៃគំនូរចម្លាក់ឈើ ដែលសាងធ្វើអំពីឈើកម្រទាំងដុំ ទាំងផ្ទាំង ជាមួយភាពប្រណិត ភាពជាក់ស្តែង នៅលើរាល់ស្នាមលម្អិតទាំងអស់។ ភាពផ្ចិតផ្ចង់ច្នៃប្រឌិតនិងពលកម្មឃ្មាត់ខ្មី នៃសិប្បករមានថ្មីដៃពូកែ ស្រឡាញ់ការងារ ដោយមានបំណងចង់បង្កើតទិសដៅដំណើរមួយដោយឡែក សម្រាប់គំនូរចម្លាក់ឈើលំដាប់ថ្នាក់ឧត្តមភាព មានបង្កប់លក្ខណៈជាតិវៀតណាម។ បងទ្រីញតឹ្វនអាញ (Trinh Tuan Anh) រលឹកនិយាយបរិយាយ ចាប់កំណើតនៅភូមិជាងឈើប្រពៃណីនៃដែនដីគីមបាង (Kim Bang) ខេត្តហាណាម (Ha Nam) ហេតុនេះតាំងពីតូចបង បានរៀនរបរចម្លាក់ឈើ។ បោះជំហានលើដងផ្លូវរៀនយកមុខរបរ បងតឹ្វនអាញ (Tuan Anh) រសាត់កាយ ធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញ ចៃដន្យមាននិស្ស័យបានធ្វើការជូនសិប្បករចម្លាក់ជនជាតិជប៉ុន។ នៅទីនោះ បងរៀនបានបច្ចេកទេសនិងវិធីសាស្រ្តចម្លាក់ឈើប្រណិត ពិសេស របស់ជនជាតិជប៉ុន បន្ទាប់មកបងបានឆ្លងទៅប្រទេសជប៉ុន ធ្វើការបន្ថែមនៅរោងចម្លាក់នោះ អស់រយៈពីរឆ្នាំទៀត ដើម្បីហាត់សមថ្មីដៃចម្លាក់។ ពេលត្រឡប់មកភូមិកំណើតវិញ បងតឹ្វនអាញ (Tuan Anh) មានគំនិតបូកផ្សំរវាងបច្ចេកទេសចម្លាក់ឈើប្រពៃណីនិងចំណេះវិជ្ជា ដែលបងបានរៀនពីសិល្បៈចម្លាក់ឈើរបស់ជនជាតិជប៉ុន ដើម្បីផលិតចេញនូវផលិតផលចម្លាក់ មានរចនាបទដាច់ដោយឡែករបស់ខ្លួន។ ពាណិជ្ជសញ្ញាគំនូរចម្លាក់ឈើបែបលក្ខណៈជាតិវៀតណាម បានបងតឹ្វនអាញ (Tuan Anh) ជាងឈើទាំងឡាយ និងមិត្តភក្តិ បង្កើតឡើងដើម្បីឆ្ពោះទៅរកស្នាដៃ ដែលមានតម្លៃខ្ពស់ ជាក់ស្តែង និងទិសដៅស្វែងរកអតិថិជនជាអភិជន។ បញ្ចូនផ្ទាំងឈើទៅកាន់ទីកន្លែងចម្លាក់។ រូបថត៖ ង្វៀនឡឹន ដំណាក់កាលធ្វើប្រព្រឹត្តិកម្ម សម្អាតស្លាកស្នាមលម្អិត នៅលើផលិតផលមួយ។ រូបថត៖ ង្វៀនឡឹន ដំណាក់កាលគូរឆ្លាក់តាមប្លង់ និងស្នាមលម្អិតនៅលើរូបគំនូរឈើ ភាគច្រើនសុទ្ធតែធ្វើដោយដៃ ត្រូវការភាពផ្ចិតផ្ចង់ហ្មត់ចត់ ពីព្រោះបើខុសកន្លែងណាតែបន្តិច ចាត់ទុកជាផ្ទាំងឈើអាសារបង់។ រូបថត៖ ឯកសារ ដំណាក់កាលលាបពណ៌លើស្នាមលម្អិតមួយចំនួន នៅក្នុងស្នាដៃគំនូរចម្លាក់។ រូបថត៖ ឯកសារ អតិថិជនចូលរួមទស្សនា ស្វែងរកពីផលិតផលគំនូរចម្លាក់ឈើ របស់ពាណិជ្ជសញ្ញាបែបលក្ខណៈជាតិ វៀតណាម បានតាំងបង្ហាញនៅសារមន្ទីរទំនិញវៀតណាមគុណភាពខ្ពស់ នាខែមិថុនាឆ្នាំ២០១៧។ រូបថត៖ សើនងៀ យោងតាមខ្នាតធំតូចនៃស្នាដៃនីមួយៗ ខ្លឹមសារធម្មតា ឬស្មុគស្មាញ់ ដែលពេលវេលាធ្វើសម្រេចផលិតផលនីមួយៗក៏ខុសគ្នាដែរ។ ស្នាដៃដែលមានខ្នាតធំ ច្រើនខ្លឹមសារ ច្រើនស្នាមលម្អិត ទាមទារសិប្បករពី៥ - ៦នាក់ ធ្វើការរួមគ្នា ហើយតម្រូវការពេលវេលាប្រហែល១ឆ្នាំ ទើបធ្វើសម្រេចជាការធម្មតា។ “តម្លៃនៃស្នាដៃគំនូរចម្លាក់ឈើមួយ ស្ថិតនៅលើវត្ថុធាតុឈើ រីឯសិល្បៈចម្លាក់ គឺជាតម្លៃវិជ្ជានៃសិប្បករម្នាក់ៗ តាំងពីរបៀបបង្កើតរូប រហូតដល់ការអនុវត្តកម្រិតកម្រាស់ ភាពផ្ចិតផ្ចង់ ភាពប្រណិត ព្រលឹង និងអត្ថន័យផ្ទាំងគំនូរនាំមក សំឡឹងមើលស្នាដៃពិតប្រាកដ ដូចជាក្នុងធម្មជាតិ ជីវភាព” សិប្បករ ទ្រីញតឹ្វនអាញ (Trinh Tuan Anh) ឲ្យដឹង។ ប្រធានបទ គំនូរបែបលក្ខណៈជាតិវៀតណាមយ៉ាងសម្បូរបែប រួមមានប្រធានបទស្តីពីទេសភាពធម្មជាតិ រឿងព្រេង តួអង្គល្បីៗ តាមហ៊ុងស៊ុយ...។ល។ ជាមួយស្រទាប់អត្ថន័យសកម្ម។ ស្នាដៃគំនូរចម្លាក់ឈើតែងបានអ្នកលេងប្រើសម្រាប់តុបតែងបន្ទប់បាយ បន្ទប់ដេក បន្ទប់ទទួលភ្ញៀវ ជញ្ជាំង ធ្វើជាអំណោយជូនមិត្តភក្តិ។ ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទធម្មជាតិ។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើមានឈ្មោះ “ពកតេជៈ”។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទ ”តុងហាកយ៉ៀនណៀន (Tung Hac dien nien) ” (គំនូរដើមស្រល់សត្វក្រៀល)។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទ “មានជោគមានជ័យ”។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទ “មនុស្សចំណាស់៩នាក់លើខ្នងភ្នំ"។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទ “សត្វព្រាប”។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទ “ឈូកត្រី”។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទ “គ្រួសារមាន់”។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើក្រោមប្រធានបទ “បីនាក់ចងសម្ពន្ធមិត្តនៅសួនផ្កាសាគូរ៉ា”។ រូបថត៖ ង្វៀនឡឹន ស្នាដៃគំនូរចម្លាក់ឈើតែងមានអ្នកលេងប្រើសម្រាប់តុបតែងបន្ទប់បាយ បន្ទប់ដេក បន្ទប់ទទួលភ្ញៀវ ជញ្ជាំង ក្បាច់ក្រឡោត ធ្វើអំណោយជូនមិត្តភក្តិ។ រូបថត៖ ង្វៀនឡឹន ជាង២០ឆ្នាំ បង្កើតទិសដៅដើរដោយឡែកសម្រាប់សិល្បៈគំនូរចម្លាក់ឈើ មកដល់សព្វថ្ងៃ ជាងគំនូរចម្លាក់បែបលក្ខណៈជាតិ មានមោទនភាពបញ្ចេញរាប់រយផលិតផលលំដាប់ថ្នាក់គ្រប់ប្រភេទ ទៅតាមរោងជាងហាង ដែលមានវត្តមាននៅភូមិសាស្រ្ត៖ ហាណាម (Ha Nam) ទីក្រុងហូជីមិញ កឹនធើ (Can Tho)។ ផលិតផលនៃគំនូរចម្លាក់ឈើបែបលក្ខណៈជាតិវៀតណាម បានអ្នកប្រើប្រាស់ពេញនិយមប្រើ មួយចំណែកនាំចេញទៅប្រទេសចិន - ប្រទេសមួយល្បីឈ្មោះខាងរបរចម្លាក់ឈើ។ ក្រៅពីផលិតផលគំនូរចម្លាក់ឈើទាំងដុំទាំងផ្ទាំងលំដាប់ថ្នាក់ឧត្តម បែបលក្ខណៈជាតិវៀតណាម នៅទាំងបង្កើតចេញគំនូរម្សៅឈើ គំនូរធ្វើដោយ composite ឈើសិប្បនិមិ្មត្ត រូបសំណាកឈើ គ្រឿងសង្ហារឹម ដោយតម្លៃទាបជាង ជួយអតិថិជនមានការជ្រើសរើសច្រើនសមស្រប់៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន សើនងៀនិងឯកសារ
អត្ថបទផ្សេងទៀត ការតាំងពិពណ៌គំនូរអំពីគោរពព្រះម៉ែក្នុងសិល្បៈគំនូរខ្មុកម្រ័ក្សណ៍08/06/2023សិល្បៈគំនូរខ្មុកម្រ័ក្សណ៍ខ្នាតធំទាំង ២០ ផ្ទាំង ស្ដីអំពីប្រធានបទគោរពព្រះម៉ែត្រូវបានវិចិត្រករ ត្រឹន តួនឡុង (Tran Tuan Long) ប្រមូលផ្តុំ និងរៀបចំការតាំងពិណ៌ ក្រោមប្រធានបទ “វ៉ឹនយូ” (Van Du)។ “ប្រណីតភាពវៀតណាម” លើត្បូងគជ់27/05/2023សិល្បៈ“ប្រណីតភាពវៀតណាម” លើត្បូងគជ់27/05/2023សិល្បៈសិល្បករស្តារអាយ៉ងឡើងវិញ30/04/2023សិល្បៈវិវឌ្ឍន៍ល្ខោនរាជវាំងក្រុងហ្វេ06/01/2023សិល្បៈគំនូរប៉ាក់លើស្លឹកពោធិ៍23/12/2022សិល្បៈគូររូបភាពនៃផ្កាស្រស់ ផ្លែឈើផ្អែមរបស់វៀតណាមនៅលើសំបកស៊ុត12/12/2022សិល្បៈ អត្ថបទផ្សេងទៀត