តាមសម្លេងហៅរបស់តំបន់ភ្នំព្រៃ
នាខែមិនាគឺរដូវសត្វឃ្មុំរកផ្កានិងក៏គឺជារដូវដែលមានពិធីបុណ្យជាច្រើនរបស់បងប្អូនជនជាតិរស់ក្នុងតំបន់តីង្វៀន (Tay Nguyen)។ តាមសម្លេងហៅរបស់តំបន់ភ្នំព្រៃ យើងខ្ញុំមានឱកាសត្រឡប់ទៅតំបន់តីង្វៀន (Tay Nguyen) ម្តងទៀត ក្នុងឱកាសទីក្រុងបួនម៉ាធួត (Buon Ma Thuat) កំពុងប្រព្រឹត្តពិធីបុណ្យកាហ្វេនិងមហោស្រពវប្បធម៌គងឃ្មោះឆ្នាំ២០១៧។
ក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយលក្ខណៈតីង្វៀន (Tay Nguyen) រឿងរ៉ាវអំពីកាហ្វេនិងគងឃ្មោះស្រាប់តែក្លាយទៅជាប្រធានបទក្តៅ ដើម្បីនិយាយនិងពិភាក្សា។
ក្នុងរយៈពេល ១២ ឆ្នាំ ចាប់ពីថ្ងៃដែលវប្បធម៌គងឃ្មោះតីង្វៀន (Tay Nguyen) ត្រូវបានទទួលស្គាល់គឺបេតិកភណ្ឌវប្បធម៌ពិភពលោក រឿងរ៉ាវដ៏ចាប់ចិត្តនូវប្រភេទវប្បធម៌ - សិល្បៈជាពិសេសនេះ នឹងក្លាយទៅជាប្រធានបទដ៏ចាប់ចិត្តចំពោះមជ្ឈដ្ឋានស្រាវជ្រាវនិងអ្នកចូលចិត្តការស្វែងយល់វប្បធម៌តីង្វៀន (Tay Nguyen)។
រាត្រីសម្តែងគងឃ្មោះបានចាប់ផ្តើមបើកមហោស្រពវប្បធម៌គងឃ្មោះតីង្វៀន (Tay Nguyen) ឆ្នាំ២០១៧ ដែលបានប្រព្រឹត្តនៅទីក្រុងបួនម៉ាធួត (Buon Ma Thuat) និងពិតជាចាប់ចិត្តខ្លាំងណាស់។ ក្បែរអណ្តាតភ្លើងឆេះនិងក្បែរស្រាពាងបានបើកហើយ បណ្តាក្រុមសិល្បៈសម្តែងគងឃ្មោះរបស់បណ្តាជនជាតិរស់ក្នុងតំបន់តីង្វៀន (Tay Nguyen) រួមមាន៖ ជនជាតិស្វើដាំង (Xo Dang) ជនជាតិជូយូ (Chu Du) ជនជាតិកើទូ (Co Tu) ជនជាតិមើណុង (Mo Nong) ជនជាតិយ៉ារ៉ាយ (Gia Rai) ជនជាតិម៉ា (Ma)... កំពុងសម្តែងគងឃ្មោះដ៏ពិរោះនិងទាក់ទាញភ្ញៀវ ដូចជាបទសម្តែងគងឃ្មោះ “សប្បាយរីករាយនៅពេលរដូវដាំស្រូវថ្មីមកដល់” "ពិធីបុណ្យអំណរគុណ” “ទទួលស្វាគមន៍ភ្ញៀវ” “អញ្ជើញភ្ញៀវមកទស្សនានិងស្នាក់នៅផ្ទះរបស់ខ្លួន” ...
![]() វប្បធម៌គងឃ្មោះតីង្វៀន (Tay Nguyen) បានគ្របដណ្តប់ទូទាំង ៥ ខេត្ត៖ ខេត្តកុនទុំ (Kon Tum)ខេត្តយ៉ាឡាយ (Gia Lai) ខេត្តដាកឡាក (Dak Lak) ខេត្តដាកណុង (Dak Nong) និងបណ្តាប្រភេទវប្បធម៌ពិសេសរបស់ បណ្តាជនជាតិផ្សេងៗ ដូចជា៖ ជនជាតិប៉ាណា (Ba Na) ជនជាតិអេដេ (E De) ជនជាតិកើទូ (Co Tu) ជនជាតិយ៉ាឡាយ (Gia Lai)។ រូបថត៖ កុងដាត ![]() ចំពោះជនរួមជាតិតីង្វៀន (Tay Nguyen) គងឃ្មោះក៏ជាទ្រព្យសម្បត្តិមានតំលៃនិងនិមិត្តរូបតំណាង ឲ្យអំណាចនិងភាពធូរធា។ រូបថត៖ កុងដាត ជនជាតិមើណុង (Mo Nong) រស់នៅភូមិយូន (Jun) ស្រុកឡាក (Lak) ខេត្តដាកឡាក (Dak Lak) វាយគងឃ្មោះក្នុងពិធីបួងសួងឲ្យសត្វដំរីមានសុខភាពល្អ។ រូបថត៖ កុងដាត ![]() នារីជនជាតិស្វេដាំង (Xe Dang) សម្តែងគងឃ្មោះក្នុងពិធីបុណ្យមួយរបស់ជនជាតិស្វេដាំង (Xe Dang) ។ រូបថត៖ ឡេមិញ |
ចំពោះបណ្តាជនជាតិរស់ក្នុងតំបន់តីង្វៀន (Tay Nguyen) វប្បធម៌គងឃ្មោះតភ្ជាប់នឹងជីវភាពរស់នៅរបស់គេ។ សម្លេងគងឃ្មោះបានជិតស្និទ្ធជាមួយមនុស្ស តាំងពីពេលគេត្រូវបានបង្កើតរហូតដល់ពេលគេស្លាប់។ ដូច្នេះ សិល្បៈគងឃ្មោះបានសម្តែងក្នុងពិធីដាក់ឈ្មោះ ពិធីបុណ្យសប្បាយរីករាយចំពោះរដូវប្រមូលផលស្រូវជាច្រើនសន្ធឹក ពិធីបុណ្យចាក់ក្របី ពីធីបុណ្យបួងសួងភ្លៀង ពិធីអាពាហ៍ពិពាហ៍ ពីធីបុណ្យឡើងគេហដ្ឋានថ្មី ...ព្រមទាំងសិល្បៈគងឃ្មោះក៏គឺជាសម្លេងដ៏អាថ៌កំបាំងដែលតភ្ជាប់រវាងពភកណ្តាលនិងពភពអាទិទេពផងដែរ។
គងឃ្មោះគឺប្រភេទឧបករណ៍ភ្លេងមួយ ធ្វើពីលោហធាតុ។ ឧបករណ៍នេះមានទំហំខុសគ្នានិងមានអង្កត់ផ្ចិតប្រវែងពី ២០ ដល់ ៦០ សង្ទីម៉ែត្រ គងឃ្មោះធំបំផុតមានអង្កត់ផ្ចិតប្រវែងពី ៩០ ដល់ ១២០ សង្ទីម៉ែត្រ។ សិល្បៈគងឃ្មោះត្រូវសម្តែងតាមគង់មួយៗ ឬតាមឈុតគង់ឃ្មោះ ក្នុងឈុតគងឃ្មោះមួយ រួមមានគងឃ្មោះ ចាប់ពី ២ ដល់ ១២ ឬ ១៣។ |
ដូច្នេះ សិល្បករ អ៊ីធីម (Y Thim) សិល្បករជើងចាស់ ជនជាតិអេដេ (E De) ម្នាក់រស់នៅតំបន់តីង្វៀន (Tay Nguyen) បាននិយាយថា៖“ គងឃ្មោះគឺជាព្រលឹងរបស់តំបន់តីង្វៀន (Tay Nguyen)។ មនុស្សនៅពេលបង្កើត ក្នុងពិធីបុណ្យដាក់ឈ្មោះ នៅពេលគេធំឡើងដឹងក្តីមានពិធីបួងសួងសុំសុខភាពល្អ រហូតដល់ពេលគេស្លាប់ ... សម្លេងគងឃ្មោះបន្លឺឡើងជានិច្ចកាល។ ”
តាមសម្តីរបស់លោក អ៊ីធីម (Y Thim) ចំពោះជនជាតិអេដេ (E De) គងឃ្មោះមិនត្រឹមតែជាឧបករណ៍ភ្លេងតែប៉ុណ្ណោះ ថែមទាំងគឺទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន “អ្នកមានផ្ទះធំ មានរថយន្ត ប៉ុន្តែគ្មានគងឃ្មោះ អ្នកមិនជាអ្នកមានទេ។ ប្រជាជនតីង្វៀន (Tay Nguyen) មានទស្សនៈដូចអញ្ចឹង គ្រួសារណាគ្មានគងឃ្មោះ គ្រួសារនោះគ្មានជីវភាពរស់នៅស្តុកស្តម្ភទេ មានគងឃ្មោះមានន័យថាមានទ្រព្យសម្បត្តិ ” សិល្បករ អ៊ីធីម (Y Thim) បាននិយាយ។
ប្រហែលជាដូច្នេះ នៅទីក្រុងបួនម៉ាធួត (Buon Ma Thuat) សិល្បករ អ៊ីធីម (Y Thim) បានចាត់ទុកដូចជាអ្នកមាន ពីព្រោះ លោកកំពុងកម្មសិទ្ធិឈុតគងឃ្មោះមានតំលៃចំនួន ២០ ឈុត ។ សិល្បករ អ៊ីធីម (Y Thim) និយាយឲ្យដឹងថា៖ “ផ្ទះខ្ញុំមិនត្រឹមតែជាសារមន្ទីរ ជាទីកន្លែងដាក់តាំងទ្រព្យសម្បត្តិមានតំលៃរបស់ជនជាតិអេដេ (E De) តែប៉ុណ្ណោះទេ ថែមទាំងជំនាន់ក្រោយ ជំនាន់កូនចៅនិងក្រុមនិស្សិតអាចមកទីនេះ ដើម្បីស្រាវជ្រាវនិងស្វែងយល់ ភ្ញៀវទេសចរណ៍អាចស្វែងយល់អំពីវប្បធម៌របស់បុព្វបុរស។”
ក្នុងដំណើរស្វែងយល់តំបន់តីង្វៀន (Tay Nguyen) យើងខ្ញុំមានភព្វសំណាងបានជួបចាស់ព្រឹទ្ធាចារ្យម្នាក់ ឈ្មោះអ៊ីតុងដ្រាង (Y Tong Drang) ភូមិយូន (Jun) ស្រុកឡាក (Lak ) ខេត្តដាកឡាក (Dak Lak)។ និយាយជាមួយខ្ញុំក្នុងស្ថានភាពស្រវឹងបន្តិច ពីព្រោះលោកបានពិសាស្រាពាងក្នុងពិធីបុណ្យមួយ ចាស់ព្រឹទ្ធាចារ្យ អ៊ីតុងដ្រាង (Y Tong Drang) បាននិយាយ៖ “នៅសម័យមុន គងឃ្មោះមួយឈុតរបស់ជនជាតិមើណុង ( Mo Nong ) មានតំលៃស្មើនឹងក្របី ៧ ដល់ ៨ ក្បាល។ គងឃ្មោះមានតំលៃណាស់ ដូច្នេះជនជាតិមើណុង ( Mo Nong ) គ្មានអ្នកណាឲ្យនិងក៏គ្មានអ្នកណាខ្ចីគងឃ្មោះទេ។”
ក្នុងបណ្តាថ្ងៃទស្សនានៅភូមិយូន (Jun) យើងខ្ញុំបានជួប ចាស់ព្រឹទ្ធាចារ្យ អ៊ីតុងដ្រាង (Y Tong Drang) និងលោកបាននាំយើងខ្ញុំចូលរយមក្នុងពិធីបួងសួងសុំសុខភាពល្អឲ្យសត្វដំនរី ដែលបានរៀបចំ នៅគ្រួសារលោក ដាងណាំងឡុង (Dang Nang Long)។ ក្នុងតួនាទីគ្រូមន្តអាគមនិងជាម្ចាស់របស់ហ្វូងដំរី លោកដាងណាំងឡុង (Dang Nang Long) និយាយឲ្យដឹងថា ៖ ជនជាតិតីង្វៀន (Tay Nguyen) មានទស្សនៈ វត្ថុអ្វីៗសុទ្ធតែមានព្រលឹង សម្លេងរបស់គងឃ្មោះអាចហៅ ថែមទាំងតភ្ជាប់នឹងព្រលឹងរបស់វត្ថុទាំងនោះ ដូច្នេះក្នុងពិធីបួងសួងសុខភាពល្អឲ្យសត្វដំរី បើគ្មានសម្លេងគងឃ្មោះ មិនដឹងថាដំរីនៅទីណា មិនអាចហៅត្រឡប់វិញយ៉ាងម្តេច ។
![]() ចាស់ព្រឹទ្ធាចារ្យ អ៊ីតុងដ្រាង (Y Tong Drang) រស់នៅភូមិយូន (Jun) ស្រុកឡាក (Lak ) ខេត្តដាកឡាក (Dak Lak) សាកល្បងសម្លេងរបស់គង។ រូបថត៖កុងដាត ![]() ពិធីការសម្តែងគងឃ្មោះក្នុងពិធីជូនដំណើរសពទៅកាន់សុគតិភពរបស់ជនជាតិយ៉ារ៉ាយ (Gia Rai) នៅតំបន់តីង្វៀន (Tay Nguyen)។ រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម សិល្បករ សិល្បការិនីតីង្វៀន (Tay Nguyen) សម្តែងគងឃ្មោះក្នុងថ្ងៃបុណ្យវប្បធម៌បណ្តាជនជាតិដែលរៀបចំ នៅភូមិវប្បធម៌បណ្តាជនជាតិវៀតណាម (ដុងម៉ូ (Dong Mo) ទីរួមស្រុកសើនតី (Son Tay) រដ្ឋធានីហាណូយ (Ha Noi)។ រូបថត៖ ខាញ់ឡុង ![]() ម៉ោងរៀនវាយគងឃ្មោះរបស់កុមារជនជាតិមើណុង (Mo Nong) រស់នៅភូមិយូន (Jun) ស្រុកឡាក (Lak) ខេត្តដាកឡាក (Dak Lak)។ រូបថត៖ កុងដាត |
ដើម្បីបញ្ជាក់ពីសម្តីរបស់ខ្លួន លោក ដាងណាំងឡុង (Dang Nang Long) ធ្វើសញ្ញា ដើម្បីចាប់ផ្តើមពិធីបួងសួង។ នៅពេលសម្លេងគងឃ្មោះបន្លឺឡើង សត្វដំរីធំនិងកាច ស្រាប់តែស្លូតបូតដូចជាកូនក្មេង ហើយធ្វើតាមការបញ្ជារបស់អ្នកផ្សំាងសត្វដំរី ដើម្បីចូលរួមក្នុងពិធីបួងសួងនិងមិនបង្កើតសកម្មភាពបំផ្លាញឬសកម្មភាពរារាំងណាមួយ។
បណ្តារឿងរ៉ាវចាប់ចិត្តនូវវប្បធម៌គងឃ្មោះតីង្វៀន (Tay Nguyen) ក៏បានទាក់ទាញនិងណែនាំយើងខ្ញុំមកទស្សនាតំបន់ដែលពោរពេញដោយខ្យល់និងថ្ងៃក្តៅនេះផងដែរ។ មកទស្សនាតំបន់មួយ ភូមិមួយ បណ្តារឿងរ៉ាវបានលេចចេញជាបណ្តើរ ដែលធ្វើឲ្យពេញលេញការចង់ចាំនិងបើកទូលាយចំណេះដឹងរបស់ខ្ញុំ ក្នុងដំណើរទស្សនាដ៏ចាប់ចិត្តនេះ។
|
តំបន់តីង្វៀន (Tay Nguyen) បន្លឺឡើងសម្លេងក្នុងដួងចិត្ត
នាសព្វថ្ងៃនេះ គងឃ្មោះបានក្លាយទៅជាផលិតផលវប្បធម៌ - ទេសចរណ៍ពិសេសរបស់ជនជាតិតីង្វៀន (Tay Nguyen)។ នេះមិនត្រឹមតែខ្សែអរូបីតភ្ជាប់រវាងបណ្តាភូមិ រវាងមនុស្សនឹងពិភពអាទិទេពតែប៉ុណ្ណោះទេ ថែមទាំងគឺសម្លេងក្នុងដួងចិត្តរបស់ប្រជនជាតិរស់នៅតំបន់តីង្វៀន (Tay Nguyen) ផង ដើម្បីហៅនិងអញ្ជើញមិត្តភ័ក្តិពីគ្រប់ទិសគ្រប់ទីកន្លែង សូមមកទស្សនានិងស្វែងរល់តំបន់ដែលមានសក្តានុពលនិងតំលៃវប្បធម៌ជាច្រើននេះ។
ហេតុនេះ ក្នុងសន្និសីទជំរុញការវិនិយោគក្នុងតំបន់តីង្វៀន (Tay Nguyen) ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានស្នើតំបន់តីង្វៀន (Tay Nguyen) គប្បីមានយុទ្ធសាស្ត្រនូវការអភិវឌ្ឍន៍វិស័យទេសចរណ៍តាមទិសដៅគ្រប់បែបគ្រប់យ៉ាង រក្សាវប្បធម៌របស់តំបន់និងគំរូជាវប្បធម៌គងឃ្មោះ។ យល់ដឹងយ៉ាងច្បាស់លាស់អំពីតួនាទីរបស់គងឃ្មោះក្នុងការអភិវឌ្ឍន៍ទេសចរណ៍ - វប្បធម៌ក្នុងរយៈពេលកន្លងមកនេះ ខេត្តឡឹមដុង (Lam Dong) ខេត្តដាកឡាក (Dak Lak) ខេត្តយ៉ាឡាយ (Gia Lai) ខេត្តកុនទុំ (Kon Tum) ខេត្តដាកណុង (Dak Nong) បានមានគោលនយោបាយត្រឹមត្រូវនិងសមស្រម ដើម្បីអភិរក្ស រក្សានិងអភិវឌ្ឍន៍វប្បធម៌គងឃ្មោះ។
ឧទាហរណ៍ “រដ្ឋធានី”ទេសចរណ៍នៃតំបន់តីង្វៀន (Tay Nguyen) គឺទីក្រុងដាឡាត (Da Lat) ក្រៅពីការគយគន់ទេសភាពមនោរម្យនិងស្រូបយកអាកាសធាតុបរិសុទ្ធ ភ្ញៀវទេសចរណ៍អាចទស្សនាសិល្បៈគងឃ្មោះពិសេសរបស់ជនជាតិម៉ា (Ma) នៅភ្នំឡាងបីអាង (Langbiang)។
ចូលរួមក្នុងពិធីបុណ្យកាហ្វេនិងមហោស្រពវប្បធម៌គងឃ្មោះឆ្នាំ២០១៧ នៅទីក្រុងបួនម៉ាធួត (Buon Ma Thuat) ភ្ញៀវទេសចរណ៍មានឱកាសទស្សនាផលិតផលទេសចរណ៍វប្បធម៌គងឃ្មោះប្លែកនៅ ៤ ភូមិបុរាណរបស់ជនជាតិអេដេ (E De) ជុំវិញទីក្រុង៖ ភូមិក្រាម (Kram) ភូមិអាឡេ (Ale) ភូមិប៉ាំឡាំ (Pan Lan) ភូមិកូសៀ (Ko Sia)។
![]() ទស្សនានិងស្តាប់សម្លេងគងឃ្មោះតីង្វៀន (Tay Nguyen) នៅភូមិវប្បធម៌ទេសចរណ៍នៅ ខេត្តយ៉ារ៉ាយ (Gia Rai)។ រូបថត៖ ឯកសាររូបភាពវៀតណាម ![]() ឈុតសម្តែងគងឃ្មោះរបស់ជនជាតិស្វេដាំង (Xe Dang) ក្នុងពិធីបុណ្យមួយ។ រូបថត៖ ឡេមិញ ![]() ភ្ញៀវទេសចរណ៍បរទេសរាំតាមសំនៀងដ៏ចាប់ចិត្តពីគងឃ្មោះដែលត្រូវបានសម្តែងដោយសិល្បករ សិល្បការិនី ជនជាតិមើណុង (Mơ Nong) ក្នុងផ្ទះវែង។ រូបថត៖ កុងដាត |
តាមជើងក្រុមទេសចរណ៍ជប៉ុន យើងខ្ញុំមកភូមិកូសៀ (Ko Sia) ដើម្បីទស្សនាឈុតសម្តែងគងឃ្មោះពិសេសរបស់ជនជាតអេដេ (E De)។ បានឲ្យដឹងថា បីឆ្នាំមុន ដោយការជួយឧបត្ថម្ភរបស់មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តដាកឡាក (Dak Lak) ចាសព្រឹទ្ធាចារ្យម៉ាឡែន (Ma Len) និងក្រុមសិល្បៈគងឃ្មោះភូមិកូសៀ (Ko Sia) បានកសាងនិងរៀបចំកម្មវិធីវប្បធម៌សិល្បប្រកបដោយជោគជ័យ ដើម្បីបំរើភ្ញៀវទេសចរណ៍មកទស្សនានិងស្វែងយល់វប្បធម៌ជនជាតិអេដេ (E De)។ ចាប់ពីពេលនោះតទៅទៀត បណ្តាក្រុមហ៊ុនទេសចរណ៍បានមានការទេសចរណ៍នាំភ្ញៀវដល់ភូមិកូសៀ (Ko Sia) និងធ្វើឲ្យកាន់តែសម្បូរ៍បណ្តាប្រភេទទេសចរណ៍នៅតំបន់តីង្វៀន (Tay Nguyen) ថែមទៀត។
វប្បធម៌គងឃ្មោះតីង្វៀន (Tay Nguyen) ត្រូវបានអង្គការ UNESCO ទទួលស្គាល់គឺស្នាដៃឆ្នើមនូវវប្បធម៌អរូបីនិងបានបន្តពីជំនាន់មុនដល់ជំនាន់ក្រោយដោយការរៀបរាប់ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ វប្បធម៌គងឃ្មោះបានគ្របដណ្តប់ទាំង ៥ ខេត្ត រួមមាន៖ ខេត្តឡឹមដុង (Lam Dong) ខេត្តដាកឡាក (Dak Lak) ខេត្តយ៉ាឡាយ (Gia Lai) ខេត្តកុនទុំ (Kon Tum) ខេត្តដាកណុង (Dak Nong)។ |
ចាប់ពីពេលភូមិកូសៀ (Ko Sia) អភិវឌ្បន៍វប្បធម៌ទេសចរណ៍គងឃ្មោះ ជីវភាពរបស់ជនជាតិអេដេ (E De) នៅទីនេះបានផ្លាស់ប្តូរយ៉ាងច្បាស់លាស់។ លោក អាអែ អ៊ីអន់ (Aê Yon) រស់នៅក្នុងភូមិកូសៀ (Ko Sia) បាននិយាយឲ្យដឹងថា៖ “ភូមិកូសៀ (Ko Sia) បានអភិវឌ្ឍន៍ទេសចរណ៍យ៉ាងខ្លាំងណាស់។ ស្ត្រីធ្វើម្ហូបអាហារប្រពៃណី រីឯយុវជន យុវនារីបានបង្កើតក្រុមច្រៀងបទប្រជាប្រិយ វរកថា ចំពោះអ្នកចាស់ៗដួចខ្ញុំវាយគងឃ្មោះក្នុងផ្ទះវែង។ ភ្ញៀវមកទស្សានា អ្នកណាក៏ចូលចិត្តដេរ។ ”
នាសព្វថ្ងៃនេះ ជារៀងរាល់សប្តាហ៍ភូមិកូសៀ (Ko Sia) បានទទួលស្វាគមន៍ក្រុមទេសចរណ៍មកនិងទស្សនាវប្បធម៌និងស្វែងយល់វប្បធម៌ពិសេសរបស់ជនជាតិអេដេ (E De)។ នារាត្រី ក្នុងផ្ទះវែងស្ថិតក្នុងភូមិកូសៀ (Ko Sia) ក្បែរចង្រ្តានភ្លើង ក្បែងស្រាពាងឈ្ងុយនិងជាពិសេសគឺសម្លេងគងបន្លឺឡើងនិងលាន់រំពងនៅកណ្តាលព្រៃភ្នំ ភ្ញៀវទេសចរណ៍បានស្តាប់បណ្តាសិល្បករ សីល្បការិនីចង្រៀងបទចម្រៀងពិរោះ(បទចម្រៀងវីរកថា) និងកំណាព្យវិរកថាដូចជាដាមសាន (Dan San) ស្វីងញ៉ា (Xing Nha) យាំយី (Dam Ji) ឃីងយូ (Khing Ju) ...
ក្នុងដំណើរទស្សនានេះ យើងខ្ញុំមានឱកាសធ្វើដំណើរជាមួយក្រុមភ្ញៀវទេសចរណ៍ជនជាតិបារាំងមកស្រុកឡាក (Lak) ចំងាយពីទីក្រុងបួនម៉ាធួតប្រហែល ៦០ គីឡូម៉ែត្រ និងចូលរួមក្នុងពិធីសម្តែងគងឃ្មោះសែនពិសេសរបស់ជនជាតិមើណុង (Mo Nong) ដែលរៀបចំនៅផ្ទះវែង ស្ថិតនៅភូមិយូន ( Jun)។ សម្លេងនិងសំនៀងគងឃ្មោះពិរោះនិងចាប់ចិត្តរបស់ជនជាតិមើណុង (Mo Nong) បានធ្វើភ្ញៀវទេសចរណ៍មកពីអឺរ៉ុបបានភ្ញាក់ផ្អើលដល់ការចាប់ចិត្ត។
នាសព្វថ្ងៃនេះ សម្លេងគងឃ្មោះប្រពៃណីរបស់ជនជាតិតីង្វៀន (Tay Nguyen) បានឆ្លងកាត់ភ្នំទ្រឿងសើន (Truong Son) ទៅកាន់ឧទ្វីបទាំងប្រាំនិងមិត្តភ័ក្តិអន្តរជាតិ ដើម្បីឧទ្ទេសនាមនូវបេតិកភណ្ឌវប្បធម៌មួយដែលពិភពលោកទទួលស្គាល់គឺស្នាដៃឆ្នើមវប្បធម៌អរូបីនិងបន្តពីជំនាន់មុនដល់ជំនាន់ក្រោយដោយការរៀបរាប់ ចាប់ពីនោះរួមចំណែកនាំវប្បធម៌ពិសេសរបស់បណ្តាជនជាតិរស់នៅតំបន់តីង្វៀន (Tay Nguyen) មកដល់មិត្តភ័ក្តិអន្តរជាតិនិងអញ្ជេញមិត្តមកទស្សនាតំបន់តីង្វៀន (Tay Nguyen) ប្រកបដោយវប្បធម៌./.
អត្ថបទ៖ ខាញឡុង រូបថត៖ ឡេមិញ កុងដាត ខាញឡុង
និងឯកសារូបភាពវៀតណាម