ខេត្ត Dak Lak ប្រារព្ធខួបលើកទី ៥០ ឆ្នាំ នៃជ័យជំនះ Buon Ma Thuot (រូបថត៖ VOV)
រយៈពេល ៥០ ឆ្នាំមុននេះ ការិយាល័យនយោបាយ និងគណៈកម្មាធិការយោធាបក្សមជ្ឈិម បានសម្រេចបើកយុទ្ធនាការ Tay Nguyen ដើម្បីរំដោះបណ្តាខេត្ត បង្កើតទីតាំងយុទ្ធសាស្ត្រថ្មីនៅលើសមរភូមិភាគខាងត្បូង ដោយយក Buon Ma Thuot ជាគោលដៅសំខាន់នៃយុទ្ធនាការនេះ។ ជ័យជម្នះរបស់ Buon Ma Thuot បានបង្កើតសន្ទុះសម្រាប់ជ័យជំនះនៃយុទ្ធនាការ Tay Nguyen ក្នុងខែមីនា និងបន្ទាប់មកជាយុទ្ធនាការនិទាឃរដូវជាប្រវត្តិសាស្ត្រឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមប្រទេសជាតិ។
អញ្ជើញថ្លែងមតិក្នុងពិធី លោក Nguyen Dinh Trung លេខាគណៈកម្មា ធិការបក្សខេត្ត Dak Lak បានឲ្យដឹងថា ក្រោយរយៈពេល ៥០ឆ្នាំ ចាប់ពីថ្ងៃរំដោះមក ខេត្ត Dak Lak បានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងនយោបាយនៃតំបន់ Tay Nguyen ដោយទ្រង់ទ្រាយខឿនសេដ្ឋកិច្ចបានពង្រីកនិងអភិវឌ្ឍន៍ខ្លាំងឡើង គិតពីចុងឆ្នាំមុន ជាខេត្តឈរលំដាប់កំពូលនៅតំបន់Tay Nguyen ៕