អានយ៉ាង មានភាពល្បីល្បាញជាយូរមកហើយដោយមានភូមិសិប្បកម្មប្រពៃណី កន្លែងថែរក្សាតម្លៃវប្បធម៌វិសេសវិសាលនានានៃដែនដីភាគខាងលិចនៃភូមិភាគខាងត្បូងប្រទេស វៀតណាម។
ក្នុងចង្វាក់ជីវិតរស់នៅបែបសម័យទំនើប
ការថែរក្សា
និងលើកស្ទួយតម្លៃភូមិសិប្បកម្មត្រូវបានចាត់ទុកថាជាភារកិច្ចសំខាន់សម្រាប់អភិរក្សបេតិកភណ្ឌវប្បធម៌មានតម្លៃដ៏វិសេសវិសាលនៃតំបន់
ប៊ៃនូយ (ភ្នំប្រាំពីរ) បង្កើតកម្លាំងចលករសម្រាប់អភិវឌ្ឍន៍ទេសចរណ៍
និងសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយស្ថិរភាព៕
របរត្បាញសំពត់សង្កិម វ៉ាន់យ៉ាវ ក្រៅពីបង្កើតការងារជូនបងប្អូនជនជាតិ ខ្មែរ រស់នៅតាមមូលដ្ឋាន នៅជួយថែរក្សារបរតម្បាញផង និងថែរក្សាសម្លៀកបំពាក់ប្រពៃណី ខ្មែរ ផង។
ក្បាច់រចនានៅលើសំពត់របស់បងប្អូនជនជាតិ ខ្មែរ ផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ ជំនឿ និងការរស់នៅប្រចាំថ្ងៃ។ នៅលើសំពត់មានការត្បាញជាក្រឡាឆ្លាស់ពណ៌ ជួនកាលមានរូបផ្កាសម្រាប់លម្អផង។
បរត្បាញសំពត់ ខ្មែរ នៅ វ៉ាន់យ៉ាវ (ឃុំ អានគឺ) ល្បីល្បាញដោយសារមានបច្ចេកទេសត្បាញដោយដៃដ៏ប្រណីត បង្កើតទៅជាផលិតផលដូចជា៖ សារុង ក្រមា និងកាបូបយួរដៃដែលមានរំលេចក្បាច់ផ្កាពិសេស។
អាថ៌កំបាំងនៃការបង្កើតពណ៌ស្រស់ស្អាត និងគុណភាពខ្ពស់សម្រាប់សំពត់ ខ្មែរ គឺស្ថិតនៅការប្រើប្រាស់ពណ៌ជ្រលក់ពីធម្មជាតិពិតៗ ធ្វើឱ្យសំពត់សូត្រភ្លឺរលោង ស្អាតប្រណីតតែម្តង។
ត្រូវបានប្រសិទ្ធនាមជា "សិប្បកម្មឆ្លាក់ឈើលេខមួយនៅតំបន់ភាគខាងលិចនៃភូមិភាគខាងត្បូងប្រទេស វៀតណាម" ភូមិសិប្បកម្មឆ្លាក់ឈើ ជើធូ ឃុំ ឡុងដៀន បានមានអត្ថិភាពនិងអភិវឌ្ឍអស់អំឡុងពេលជាង ១០០ ឆ្នាំមកហើយ ត្រូវបានអតិថិជនជិតឆ្ងាយពេញនិយមខ្លាំង។
ជាងឆ្លាក់ឈើ ជើធូ ល្បីល្បាញនៅតំបន់ភាគខាងលិចនៃភូមិភាគខាងត្បូង ដោយសារសិប្បកម្មឆ្លាក់ឈើស្អាតប្រណីត មានទឹកដៃល្អ។
ផលិតផលទាំងឡាយរបស់ភូមិសិប្បកម្មឆ្លាក់ឈើប្រពៃណី ជើធូ ល្បីឈ្មោះអំពីគំរូនិងរូបសណ្ឋាន។
ក្បូរក្បាច់នៅលើឈើមើលទៅមានភាពផ្ចិតផ្ចង់ ហ្មត់ចត់ ដោយសារបាតដៃទាំងគូដ៏ប៉ិនប្រសប់របស់សិប្បករសិប្បការិនី។
ដោយមានកម្រាស់ប្រវត្តិជាង ១០០ ឆ្នាំ ភូមិសិប្បកម្មឆ្លាក់ឈើ ជើធូ បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌យ៉ាងធំធេងរបស់មូលដ្ឋាន។
ផលិតផលទាំងឡាយរបស់ភូមិសិប្បកម្មឆ្លាក់ឈើប្រពៃណី ជើធូ ល្បីឈ្មោះអំពីគំរូនិងរូបសណ្ឋាន។
ទម្រង់រូបភាពអភិវឌ្ឍទេសចរណ៍សហគមន៍រួមចំណែកថែរក្សាតម្លៃវប្បធម៌ប្រពៃណី និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន។
នារីជនជាតិ ចាម ដោយមានទឹកដៃប៉ិនប្រសប់បានជួយថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិតាមរយៈផលិតផលដែលផលិតដោយដៃ។
ភូមិសិប្បកម្មត្បាញសំពត់សង្កិម ចូវផុង (ឃុំ ចូវដុក) ល្បីល្បាញរបស់ជនជាតិ ចាម ត្រូវបានបង្កបង្កើតឡើងនៅដើមសតវត្សរ៍ទី ១៩។
តាម កាសែតព័ត៌មាននិងជនជាតិ