• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ខេត្ត ដាក់ឡាក់ ធ្វើឧត្តានកម្មបំណិន ឌីជីថល ជូនប្រជាជន

សង្កាត់អ៊ាកៅបង្កើតក្រុមការងារចំនួន៣ក្រុម និងពង្រឹងក្រុមបច្ចេកវិទ្យាឌីជីថល​សហគមន៍ចំនួន២៥ក្រុម។ ក្រុមទាំងឡាយសហការជាមួយនឹងអង្គការសមាគម អង្គការមហាជនចុះទៅជួបគ្រួសារនីមួយៗដោយផ្ទាល់ ជួយប្រជាជនប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ បែបបទទាំងឡាយជាប់ពាក់ព័ន្ធដល់ដីធ្លី អត្រានុកូលដ្ឋាន សុខុមាលភាព ដំឡើងគណនី VNeID ប្រើប្រាស់បណ្តាកម្មវិធីប្រតិបត្តិការឌីជីថលជាដើម។

ky-nang-so-1.jpg
ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍និគមហ្វេ សង្កាត់អ៊ាកាវ ខេត្តដាក់ឡាក់ចុះទៅដល់ផ្ទះប្រជាជនណែនាំប្រើប្រាស់សេវាសាកម្មសាធារណៈ។

បង អ៊ីវូយ អាយុន អនុលេខាសាខាបក្ខភាគនិគមហ្វៀ សង្កាត់អ៊ាកាវ ឱ្យដឹងថា ដោយសារ តែប្រជាជនមូលដ្ឋានជាច្រើនមិនទាន់ចេះអក្សរទើបសមាជិកទាំងឡាយក្នុងក្រុមបច្ចេកវិទ្យាឌីជីថលចុះទៅដល់ផ្ទះ ណែនាំបណ្តាសេវាសាធារណៈដីធ្លី ចុះបញ្ជីកំណើត រាយការណ៍រណភាពជាដើមដោយផ្ទាល់ ប្រជាជនក្តាប់បានបំណិនបំពេញសេវាកម្មបែបបទរដ្ឋបាលសាធារណៈជាមូលដ្ឋានបណ្តើរៗ។

ky-nang-so-3.jpg
កម្មាភិបាលមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈសង្កាត់តឹនឡឹប ខេត្តដាក់ឡាក់ណែនាំប្រជាជនធ្វើបែបបទ រដ្ឋបាល។
ky-nang-so-4.jpg
ការណែនាំប្រជាជនប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ ដំឡើងកម្មវិធីឌីជីថលបំពេញបែបបទទាំងឡាយជាប់ពាក់ព័ន្ធដល់ដីធ្លី អត្រានុកូលដ្ឋាន។ល។
ky-nang-so-2.jpg
ការណែនាំប្រជាជនប្រើប្រាស់ឧបការីនិម្មិត (AI) ដើម្បីឆែកមើលបណ្តាបែបបទរដ្ឋបាល។

យោងតាមមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តដាក់ឡាក់បរិវត្តកម្មឌីជីថលកំពុងរីក​សាយ​ពីមួយជំហានទៅមួយជំហាន ក្លាយជាកម្លាំងចលករសំខាន់ ដើម្បីកសាងអាជ្ញាធរឌីជីថល និងសង្គមឌីជីថលប្រកបដោយចីរភាព។ នេះក៏ជាការសន្យាដើម្បី "គ្មាននរណាត្រូវបោះបង់​ចោលនៅខាងក្រោយឡើយ" ក្នុងដំណើរការអភិវឌ្ឍរបស់ខេត្តផងដែរ៕

តាម https://vovworld.vn/km-KH

ម្ចាស់ឆ្នោតជនជាតិភាគតិចនៅទីក្រុង ហូជីមិញ លើកឡើងសំណើពីបញ្ហាបន្ទាន់ជាច្រើនជាមួយតំណាងជាប់ឆ្នោត

ម្ចាស់ឆ្នោតជនជាតិភាគតិចនៅទីក្រុង ហូជីមិញ លើកឡើងសំណើពីបញ្ហាបន្ទាន់ជាច្រើនជាមួយតំណាងជាប់ឆ្នោត

បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតសមាជិករដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ ២០២៦ - ២០៣១ អ្នកបោះឆ្នោតជាច្រើនមកពីសហគមន៍ជនជាតិភាគតិចនៅទីក្រុង ហូជីមិញ សម្តែងការត្រេកអរ ស្របពេលក៏លើកសំណើជាក់ស្តែងទាក់ទងនឹងគោលនយោបាយ ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅក្នុងសហគមន៍។

Top