នាថ្ងៃទី១៩ ខែកុម្ភៈ (ថ្ងៃទី៣ នៃបុណ្យតេតប្រពៃណី) បរិមាណភ្ញៀវទេសចរសរុបមកកាន់ខេត្តក្វាងនិញ ត្រូវបានប៉ាន់ប្រមាណមានចំនួន ២០៤.០០០នាក់ (កើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥) ដែលក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤២.០០០នាក់ (កើនឡើង ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។
ខេត្តក្វាងនិញ ស្វាគមន៍ភ្ញៀវទេសចរជាង ៥៨០,០០០នាក់ ក្នុងរយៈពេល ៦ថ្ងៃនៃបុណ្យតេតប្រពៃណី។ រូបថត៖ Vu Mien/VOV-ភាគឦសាន
សរុបមក ក្រោយរយៈពេល៦ថ្ងៃនៃបុណ្យតេតប្រពៃណី ខេត្តក្វាងនិញ បានស្វាគមន៍ភ្ញៀវទេសចរជាង ៥៨០,០០០នាក់ ដោយទទួលប្រាក់ចំណូលទេសចរណ៍សរុបប្រហែលជិត ១.៦៥០ពាន់លានដុង (ជិត ៦៧លានដុល្លារអាមេរិក)។
គោលដៅទេសចរណ៍ដ៏ពេញនិយមនៅខេត្តក្វាងនិញ រួមមាន៖ ឈូងសមុទ្រហាឡុង សារមន្ទីរក្វាងនិញ និងតំបន់កេរ្តិ៍ដំណែលវប្បធម៌និងសាសនាដូចជា Yen Tu វត្ត Cua Ong វត្ត Cai Bau តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Bach Dang និងតំបន់កេរ្តិ៍ដំណែលរាជវង្សត្រឹន។
លោក Antonio Fratino ភ្ញៀវទេសចរម្នាក់មកពីប្រទេសអ៊ីតាលី បានចែករំលែកថា៖ “កោះថ្មនៅឈូងសមុទ្រហាឡុងមានលក្ខណៈពិសេសជាមួយនឹងរូបរាងជាច្រើនដែលមិនអាចមើលឃើញនៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោក។ ខ្ញុំក៏បានឆ្លងបទពិសោធន៍បុណ្យតេតដ៏ពិសេសនៅទីនេះ ដោយបានឃើញទំនៀមទម្លាប់ប្រពៃណីវៀតណាម។ ទាំងអស់នេះ សុទ្ធតែថ្មីថ្មោង និងគួរឱ្យចាប់អារម្មណ៍ណាស់”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម