• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំងបីនៅអាស៊ីអាគ្នេយ៍អំពីបញ្ញាសិប្បនិម្មិត

បញ្ញវន្តនិងអ្នកវិទ្យាសាស្ត្រត្រូវតែជាកម្លាំងស្នូលដើម្បីនាំវៀតណាមចូលទៅក្នុងក្រុមប្រទេសឈានមុខគេចំនួនបីនៅអាស៊ីអាគ្នេយ៍ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិមិត្តនៅឆ្នាំ ២០៣០។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងនៅក្នុងសន្និសិទសំណេះសំណាលជាមួយតំណាងបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រទូទាំងប្រទេស (រូបថត៖ VOV)

នេះជាសំណើដែលលោកអគ្គលេខាបក្ស តូ ឡឹមអញ្ជើញលើកឡើងនៅក្នុងសន្និសីទ ជួបសំណេះសំណាលជាមួយតំណាងបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ ទូទាំងប្រទេស ដោយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមរៀបចំលើង នាព្រឹកថ្ងៃទី៣០ ខែធ្នូ នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងនៅចំពោះមុខគណៈប្រតិភូចំនួន ២០០នាក់ ដែលជាបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ ជាមួយនឹងសមិទ្ធិផល និងការរួមចំណែកជាច្រើន ក្នុងវិស័យស្រាវជ្រាវ និងបណ្តុះបណ្តាលទូទាំងប្រទេស អគ្គលេខាបក្ស លោក តូ ឡឹម បានបញ្ជាក់ថា បញ្ញវន្តគឺជាប្រភពធនធានដ៏សំខាន់បំផុតមួយនិងជាកម្លាំងចលករដែលនាំមកនូវភាពលោតផ្លោះ និងវិបុលភាពសម្រាប់ប្រទេសជាតិ។ យោងតាមលោកអគ្គលេខាបក្ស ក្នុងរយៈពេលខាងមុខ នៅពេលដែលប្រទេសជាតិឈានចូលយុគសម័យថ្មី រដ្ឋនិងប្រជាជនរំពឹងកាន់តែខ្លាំងឡើងលើការលះបង់និងការរួមចំណែករបស់ក្រុមបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ។ ដើម្បីសម្រេចបានប្រការនោះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ជាដំបូងត្រូវមានផ្នត់គំនិត និងយន្តការតែងតាំងអ្នកមានបញ្ញានិងអ្នកមានទេពកោសល្យ។

ទាក់ទងនឹងគោលដៅដែលត្រូវខិតខំ លោកអគ្គលេខាបក្សស្នើរឲ្យក្រុមបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រទូទាំងប្រទេសមានគំនិតច្នៃប្រឌិត និងស្នាដៃវិទ្យាសាស្ត្រចំនួន ១០០ នៅក្នុងចំណាត់ថ្នាក់វិទ្យាសាស្ត្រពិភពលោកនៅឆ្នាំ ២០៣០; ហើយដល់ឆ្នាំ២០៤៥ បញ្ញវន្តវៀតណាមនឹងឈរនៅលំដាប់កំពូលក្នុងតំបន់និងក្នុងចំណោមលំដាប់កំពូលក្នុងពិភពលោក។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា បញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រត្រូវតែជាកម្លាំងស្នូលដើម្បីនាំវៀតណាមចូលទៅក្នុងក្រុមប្រទេសឈានមុខគេចំនួនបីនៅអាស៊ីអាគ្នេយ៍ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិមិត្តនៅឆ្នាំ ២០៣០; ក្រុមប្រទេសចំនួន ៥០ ដែលនាំមុខគេលើពិភពលោកទាក់ទងនឹងការប្រកួតប្រជែងផ្នែកឌីជីថល និងសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក។ ដល់ឆ្នាំ ២០៤៥ វៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលមួយក្នុងតំបន់ និងពិភពលោក; ស្ថិតក្នុងក្រុមប្រទេសឈានមុខចំនួន ៣០  នៅលើពិភពលោកក្នុងការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា បានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងឆ្ពោះទៅរកស្ថិរភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានធ្វើសេចក្តីប្រកាសខាងលើ បន្ទាប់ពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៣ មករា បានបញ្ឈប់ការព្យាយាមចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនម៉ោងរវាងក្រុមអ្នកស៊ើបអង្កេតនិងកម្លាំងសន្តិសុខដែលការពារប្រធានាធិបតី។

Top