• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ការស្វែងយល់

កំណប់ទ្រព្យមហា​អំណាចរបស់ស្តេចនិងស្តេចក្រាញ់ង្វៀន

ក្នុង​ចំណោម​កំណប់​ទ្រព្យ​ជាតិនៅ​​សារមន្ទីរ​វត្ថុបុរាណ​រាជវាំង​ហ្វេ ឆ្នាំង​ខ្នាតធំ ផើង​ជើង​ធូប​ និង​កាំភ្លើង​ធំ​ បាន​ចាត់ទុក​ជា​វត្ថុ​តាង​ធ្វើដោយ​ស្ពាន់ ដែល​មាន​ខ្នាត​ធំ​​និង​​ប្រណីត​ជាង​​គេទាំង​អស់​។ កំណប់​ទ្រព្យ​​ទាំង​​បី​​នេះ ជា​និមិត្ត​រូប​នៃ​មហាអំណាច​ ភាព​ម៉ឹង​ម៉ាត់ និង​​ភាព​រុង​រឿង​វិបុល​ភាព ​នៃ​ស្តេច​ក្រាញ់​​និង​ស្តេច​ង្វៀន​។​​

១. ឈុត​ឆ្នាំងស្ពាន់​​ខ្នាតធំ​ នា​​សម័យកាល​ស្តេចក្រាញ់​ង្វៀន រួម​មាន​១០​គ្រឿង​ ដែល​មាន​ខ្នាត​និង​ទម្ងន់​ផ្សេង​គ្នា បាន​សិត​នៅ​សម័យ​រាជការ​​ស្តេច​ហៀន​វឿង​ង្វៀន​ភុក​តឹន​ (Hien Vuong Nguyen Phuc) (១៦៤៨ - ១៦៨៧) ជា​និមិត្តរូប​នៃមហាអំណាច​ ភាព​រុង​រឿង​ និង​ភាព​ម៉ឹង​ម៉ាត់​ នៃ​រដ្ឋអំណាច​ខាង​ក្នុង​ បាន​ទទួល​ស្គាល់​ជា​រតនាវត្ថុ​ជាតិ​នៅ​ឆ្នាំ​២០១៥។​

ឆ្នាំ​ងខ្នាតធំ​​នេះ បាន​សិត​នៅ​សម័យកាល​ខុសគ្នា​ ​នៃ​សតវត្សរ៍​ទី​១៧ ឆ្នាំង​ដែល​មាន​​អាយុកាល​មុនគេ​បង្អស់​ឆ្នាំ​១៦៥៩ និង​យឺតបំផុត​​នៅ​ឆ្នាំ១៦៨៤។ ក្នុងនោះ​គួរកត់​សម្គាល់​គឺ​ឆ្នាំង​ពីរគ្រឿងនេះ ​ដែល​បាន​ដាក់តម្កល់​​នៅ​ទីលាន​វិហារ​​កិន​ចាញ​ (Can Chanh) ​ក្នុង​​រាជវាំងហ្វេ​​​ជា​របស់​មានខ្នាតធំបំផុត​ ធ្ងន់​បំផុត​។ ឆ្នាំង​​នៅ​មុខ​​ផ្ទះ​តាវូ (Ta Vu) ​សិត​​នៅឆ្នាំ​ថិញ​ដឹក (Thinh Duc) ​​ទី​៨ (ឆ្នាំ​១៦៦០) និង​ឆ្នាំង​មួយ​គ្រឿង​ទៀត នៅ​មុខ​ផ្ទះ​ហូវ​វូ (Huu Vu) ​សិត​នៅ​ឆ្នាំ​ថិញ​ដឹក (Thinh Duc) ​ទី​១០ (ឆ្នាំ​១៦៦២)​។ ឆ្នាំង​ទាំង​ពីរ​គ្រឿង​នេះ មានទម្ងន់​ប្រហែល​​១.៥០០​គីឡូវក្រាម​ រង្វង់​មាត់​​២,២​ម៉ែត្រ​ អង្កត់​ផ្ចិត​​១,៨៣ម៉ែត្រ​ កម្ពស់​១,០៥​ម៉ែត្រ​។

តាម​អ្នក​សិក្សាស្រាវ​ជ្រាវ​ ក្រៅ​ពី​ក្បាច់តុប​តែង​ជា​ប្រពៃណី​វៀតណាម​ដូចជា​៖ ក្បាច់​សន្លឹក​ពោធិ៍ ផ្កា បក្សី បង្កាន់ដៃ​រមូលដូច​ខ្សែពួរ​ រូប​នាគ​ នៅលើ​ឆ្នាំង​ស្ពាន់​​ខ្នាតយក្ស​ នៅមាន​ក្បាច់​តុបតែង​ប្លែក​ជក់អារម្មណ៍​ វិចិត្រសិល្បៈ​បែប​លោក​ខាងលិច​ដូចជា៖ ស្លឹក​ Oak, ចំណុច​មូល​... ប្រការនេះ សឱ្យ​ឃើញ​ថា​ទំនងជា​​មានការ​ពិគ្រោះ​ពីជន​បរទេស​ អ្នកទាំងនេះ ធ្វើការឱ្យ​រដ្ឋ​អំណាច​ស្តេចក្រាញ់​ខាងក្នុង​នៅសម័យកាលនេះ​។ ដូច្នេះ​អាចនិយាយថា​ សម័យនេះបច្ចេកទេស​សិត​ស្ពាន់​​ប្រពៃណីក្នុងស្រុក​ មានការរួម​ប្រាស្រ័យ​បច្ចេកទេស​សិតស្ពាន់​នៃលោក​ខាងលិច​។​

ឆ្នាំងស្ពាន់​ខ្នាតធំ​នាសម័យ​ស្តេច​ក្រាញ់​ង្វៀន តម្កល់​នៅ​ទីលាន​កឹន​ចាញ​ (Can Chanh) ​ក្នុងរាជវាំង​ហ្វេ បាន​ទទួល​ស្គាល់​ជា​រតនាវត្ថុ​ជាតិនៅ​​ឆ្នាំ​២០១៥។​ រូបថត៖ ថាញ​ហ្វ័រ​

ឆ្នាំង​ស្ពាន់​មាន​ទម្ងន់​១.​៥០០គីឡូក្រាម​ រង្វង់​មាត់​​២,២ម៉ែត្រ​ អង្កត់​ផ្ចិត​​ខាងក្នុង​១,៨៣​ម៉ែត្រ​ កម្ពស់​១,០៥ម៉ែត្រ​។ រូបថត៖ ថាញ​ហ្វ័រ​

បង្កាន់ដៃ​បែប​ខ្សែពួរ​​រឹងមាំ​។​ រូបថត៖ ថាញ​ហ្វ័រ​បង្កាន់ដៃ​បែប​ខ្សែពួរ​​រឹងមាំ​។​ រូបថត៖ ថាញ​ហ្វ័រ​

២. កាំភ្លើង​ធំ​ជាឈ្មោះ​កាំភ្លើង​ធំទាំង​៩ដើម​ បាន​សិត​នៅ​ឆ្នាំ​១៨០៣​ ក្រោយ​រាជការ​​ស្តេច​យ៉ា​ឡុង​ (Gia Long) (១៨០២ - ​១៨២០) ជា​អង្គស្តេច​ដំបូង​បង្អស់​នៃ​រាជការ​ង្វៀន មាន​ខ្នាត​ប្រហាក់ប្រហែល​គ្នា​ កាំភ្លើង​មួយ​មាន​ប្រវែង​៥,១៥ម៉ែត្រ​ ទម្ងន់​ជាង​១០តោន​ បាន​ទទួលស្គាល់​ជា​រតនវត្ថុ​ជាតិ​នៅ​ឆ្នាំ​២០១២។​

នៅលើ​កាំ​ភ្លើង​ធំ​ ខាងគល់​កាំ​ភ្លើង​សុទ្ធតែមាន​​ចារ​ឈ្មោះ​តាម​លំដាប់​ពី​ទី​១រហូតដល់​ទី​៩ ដំណាលនឹង​ “រដូវ​ទាំង​បួន​​” និង​ “ធាតុទាំង​៥”។ កាំភ្លើង​​៤គ្រឿង​នៅ​​ខាង​​ឆ្វេង​ (ខាងក្រោយ​ខ្លោង​ទ្វារ​ថេញើន​ - The Nhon​) មាន​លេខរៀង​​លំដាប់​ពី​១រហូតដល់​៤​ បាន​ដាក់​ឈ្មោះ​តាម​រដូវ​កាល​៖​ រដូវ​ផ្ការីក​ រដូវ​ប្រាំង​ រដូវ​ស្លឹក​ឈើជ្រុះ រដូវ​រងា​ កាំភ្លើង​៥គ្រឿង​នៅ​ខាង​ស្តាំ​ (ខាងក្រោយខ្លោង​​ទ្វារ​ក្វាង​ដឹក​ - Quang Duc) មាន​លេខ​រៀង​លំដាប់​ពី​៥​រហូតដល់​៩ បាន​ដាក់ឈ្មោះ​តាម​ធាតុទាំង​៥ គឺ៖ ធាតុ​ឈើ ធាតុ​ភ្លើង​ ធាតុដី លោហធាតុ​ ធាតុ​ទឹក​។​

នៅលើ​កាំ​ភ្លើង​មាន​ចារអក្សរ​ពណ៌នា​អំពី​របៀប​ប្រើកំសេវ​ របៀប​បាញ់ និង​ឈ្មោះ​នៃ​អ្នក​ចូល​រួម​សិតកាំភ្លើង​។ នៅ​ឆ្នាំ​១៨១៦ ស្តេច​យ៉ាង​ឡុង​ (Gia Long) ប្រទាន​នាម​កាំ​ភ្លើង​ទាំង​៩ “ថឹង​វីវ៉ូដិចថឿង​តឿង​ក្វឹន​ - Than Uy Vo Dich Thuong Tuong Quan (មេទ័ព​មហាអំណាចគ្មានគូរ​ប្រៀប​)​។ កិត្តិនាម​នេះ រួមនឹង​ឆ្នាំ​ប្រទាន​នាម​សុទ្ធតែ​បាន​ចារ​អណ្តែត​នៅលើជាយ​​កាំភ្លើង​ទាំង​៩។ ដើម​សម័យកាល​នៃ​រាជការ​ង្វៀន កាំភ្លើង​នេះ​បាន​ដាក់តម្កល់​នៅមុខ​សងខាង​​ខ្លោង​ទ្វារ​ង៉ម៉ោង​ (Ngo Mon)។ នៅ​ឆ្នាំ​១៩១៧ កាំភ្លើង​ទាំង​៩​បាន​រេមកដាក់​នៅ​ទីតាំងដូច​សព្វថ្ងៃ​នេះ។​

កាំភ្លើង​ធំ​ទាំង​៩​សិត​ដោយ​ស្ពាន់​ បាន​ទទួល​ស្គាល់​ជា​រតនវត្ថុ​ជាតិ​នៅ​ឆ្នាំ​២០១២។​ រូបថត៖ ថាញ​ហ្វ័រ​

កាំ​ភ្លើង​ធំនីមួយ​ៗ​មាន​ប្រវែង​៥,១៥ម៉ែត្រ​ ទម្ងន់​ជាង​១០​តោន​ បាន​សិតដោយ​ស្ពាន់​។​ រូបថត៖ ថាញ​ហ្វ័រ​

កាំភ្លើង​ធំ​បាន​ដាក់តម្កល់​នៅ​សងខាង​ទ្វារ​រាជវាំង​ខាងក្នុង​ ចុង​កាំភ្លើង​បែរទៅទិស​ទីលាន​ធំ ​នៅ​មុខ​ខ្លោងទ្វារ​ង៉ម៉ោង​ (Ngo Mon) នៃរាជវាំង​ហ្វេ​។​ រូបថត៖ ថាញ​ហ្វ័រ​

៣. ផើង​ជើង​ធូប​ដាក់តម្កល់​នៅ​មុខ​ទីលាន​ថេ​មីវ​ (The Mieu) នៅ​ក្នុង​រាជវាំង​ហ្វេ​ បាន​សិត​នៅ​ឆ្នាំ​១៨៣៥ ធ្វើ​សម្រេច​នៅ​ឆ្នាំ​១៨៣៧ ក្រោយ​សម័យ​រាជការ​​​ស្តេច​មិញ​ម៉ាង​ (Minh Mang) (១៨២០ - ១៨៤១) ជា​សម័យកំពូល​នៃ​សិល្បៈ​សិត​​ស្ពាន់​វៀតណាមនា​​សតវត្សរ៍​ទី​១៩ បាន​ទទួល​ស្គាល់​ជា​រតនវត្ថុ​ជាតិ​នៅ​ឆ្នាំ​២០១២។​

ផើង​ជើង​ធូប​តំណាង​ឱ្យ​ឯកភាព​ទឹក​ដី​ ផ្លូវ​ការ និង​ចីរភាព​នៃ​រាជការមួយ​​។​ អាយុកាល​ ទម្ងន់​នៃ​ផើង​ជើង​ធូប​​នីមួយៗ ​បាន​ចារ​នៅ​លើ​មាត់​​ផើង​។ ផើង​ធ្ងន់​បំផុត​​ឈ្មោះ​កាវ​ដិញ​ (Cao Dinh) (ប្រហែល​២.៦០០គីឡូក្រាម) ស្រាល​បំផុត​ឈ្មោះ​ហ្វៀន​ដិញ​ (Huyen Dinh) ​(ប្រហែល​១.៩៣០គីឡូម៉ែត្រ​)​។

និយាយ​អំពី​អត្ថន័យ​នៃការ​សិត​ផើង​ជើង​ធូប​ទាំង​៩ ស្តេច​មិញ​ម៉ាង (Minh Mang)​​មាន​​ព្រះបន្ទូល​​ថា៖ “ផើង​ជើង​​ធូប​បង្ហាញ​ពី​រាជ្យសម្បត្តិ​ត្រឹម​ត្រូវ​ ប្រជុំ​ជោគ​វាសនា។ ពិតជា​វត្ថុ​កម្រ​​នៅ​វិហារ​រាជវាំង​។ល។ អង្គ​អញ់​នឹង​បន្តស្នង​​តាម​បុព្វការី​ តាម​​ដំបូន្មនា​​​មាគ៌ា​ជាក់ច្បាស់​​។ ឥឡូវ​ចង់​ត្រាប់តាម​សម័យកាល​ដើម សិត​​ផើង​ជើង​​ធូប​ទាំង​៩ សម្រាប់​​តម្កល់​នៅ​​វិហារ​ថេមីវ​ (The Mieu)​​​។ល។ នោះ​ស្តែង​បង្ហាញ​​គោល​បំណង់​ចង់​បាន​​ពាន់​ឆ្នាំ​រឹងមាំ​ ស្នង​បន្តដល់ជំនាន់ក្រោយ​”។ (តាម​សៀវភៅ​ “ដាយ​ណាម​ធឺក​លុក​ -  Dai Nam Thu Luc”​​)។

ផើង​ជើង​ធូប​នីមួយ​ៗ​សុទ្ធតែមានឈ្មោះ​​អក្សរហាន​ពីរតួ​​ ត្រូវ​នឹង​ឈ្មោះសោយ​រាជ្យ​នៃ​ស្តេច​រាជការ​ង្វៀន​ និង​រូបភាព​តុប​តែង​ទាំង​១៧ បាន​សិត​រំលេច​យ៉ាង​ប្រណីត​​បង្ហាញ​ទូទៅ​រូបភាព​ស្តីពី តារាសាស្រ្ត​ ​ភូមិសាស្រ្ត​ រូបទន្លេព្រៃ​​ភ្នំ​ សមុទ្រ​កោះ បក្សី​សព្វសត្វ​​ ដើម​ស្មៅ​ ​ឧបករណ៍​ច្នៃ​។ល។ ជា​លក្ខណៈ​គម្រូ​នៃ​ទឹក​ដី​។​

តាម​អ្នក​សិក្សាស្រាវ​ជ្រាវ​ ផើង​ជើង​ធូប​មិនត្រឹម​ជា​ឈុត “សៀវភៅ​យឺដៀជី - Du​ Dia Chi - សៀវ​ភៅ​ពណ៌​អំពី​ភូមិសាស្រ្ត​ធម្មជាតិ​” “សៀវភៅ​ពហុផ្នែក” ពិសេស​ ដែល​ធ្វើ​ដោយ​ស្ពាន់​របស់​ប្រទេសវៀតណាម​ នាសតវត្សរ៍​ទី​១៩ នៅ​ទាំង​​បង្កប់​អត្ថន័យជា​​​មហា​អំណាច​នៃ​រាជការ​​​ គ្រប់គ្រង​ទាំង​ស្រុង​​ដែនដី​ (ទាំង​ផ្ទៃមេឃ​និង​តំបន់​សមុទ្រ)​ និង​​ធម្មជាតិ​នៃទឹក​ដី​ រួមនឹង​កម្លាំង​ការពារ​បុរណភាព​ទឹកដី​។ ប្រការនេះ​​បង្ហាញ​ច្បាស់​ ​ត្រូវ​នឹង​សំណូមពរ​​របស់​ស្តេច​មិញ​ម៉ាង​ (Minh Mang) ពេល​បង្គាប់​បញ្ជា​ក្រុម​សិត​ស្ពាន់​សិត​ផើង​ជើង​ធូប​ទាំង​៩នោះគឺ៖ “ឥឡូវ​សិត​ផើង​ជើង​ធូប​ ចារ​ឆ្លាក់ជារូបភាព​ទន្លេ ភ្នំ និង​សព្វសត្វទាំងពួង​ ក៏មិន​ចាប់បាច់​​ត្រូវ​ចារឆ្លាក់​ទាំង​អស់​នោះ​ទេ​ តែត្រូវ​ចារច្បាស់​​ឈ្មោះ​ ឈ្មោះ​សោយ​រាជ្យ​ និង​ ប្រភព​ដើម ដើម្បីងាយ​ពិនិត្យ​“ (តាម​សៀវភៅ​ដាយ​ណាម​ធឺក​លុក​ - Dai Nam Thu Luc”)។​

ដោយ​តម្លៃ​វប្បធម៌​ ប្រវត្តិសាស្រ្ត​ពិសេស​មានតែមួយ រតនវត្ថុ​ជាតិ​ផើង​ជើង​ធូប​ទាំង​៩ បាន​មជ្ឈមណ្ឌល​អភិរក្ស​​កេរដំណែលទីក្រុង​បុរាណ​ហ្វេ ធ្វើសំណុំ​បែប​បទ​ដាក់​ជូន​អង្គការ​ UNESCO ​ពិនិត្យ​មើល​ ទទួលស្គាល់​ជា​កេរ​ដំណែល​​ឯកសារ​ពិភពលោក​​។​

ផើង​ជើង​ធូប​ទាំង​៩ ចាត់ទុក​ជា​ស្នាដៃ​ល្អឯក​សិត​ស្ពាន់​ស្រុកហ្វេ បានទទួល​ស្គាល់​ជា​រតនវត្ថុ​ជាតិ​ឆ្នាំ​២០១២ និង​កំពុង​បាន​ដាក់ស្នើ​ទៅ​អង្គការ​ ពិនិត្យ​ទទួលស្គាល់​ជា​កេរដំណែល​ឯកសារ​ពិភពលោក​។ ​រូបថត៖ ថាញ​ហ្វ័រ​

ផើង​ជើង​ធូប​ទាំង​៩ ដាក់តម្កល់​នៅទីលាន​ថេមីវ​ (The Mieu) ​ទីកន្លែង​បូជា​ស្តេច​ង្វៀន នៅក្នុង​រាជវាំង​ហ្វេ។ រូបថត៖ ថាញ​ហ្វ័រ​

រូបភាព​ផ្កាឈូក​នៅលើ​ផើង​ជើង​ធូប​ទាំង​៩។ រូបថត៖ ថាញ​ហ្វ័រ​

អនុវត្ត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម


Top