ព័ត៌មាន កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីនៅតំបន់កូវញី ខេត្តក្វាងទ្រី 10/07/2026 ក្នុងការអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ជំរុញអនុវត្តន៍ការស្វែងរក ប្រមូលផ្តុំ និង កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី នាព្រឹកថ្ងៃទី ១០ ខែកក្កដា គណៈកម្មាធិការដឹកនាំសម្រាប់ការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី នៅខេត្តក្វាងទ្រី បានរៀបចំសិក្ខាសាលាមួយដើម្បីផ្ទៀងផ្ទាត់ និងសន្និដ្ឋានព័ត៌មានអំពីយុទ្ធជនពលី និងផ្នូរយុទ្ធជនពលីនៅក្នុងតំបន់កូវញី ឃុំណាមហៃឡាំង ខេត្តក្វាងទ្រី។ ការស្ទង់មើល កំណត់អត្តសញ្ញាណទីតាំងមានអដ្ឋិធាតុយុទ្ធជនពលី (រូបថត៖ VNA)ប្រតិភូបានសិក្សា និងផ្ទៀងផ្ទាត់ឯកសារប្រវត្តិសាស្ត្រក្នុងស្រុក; ឯកសារយោធាដោះលេខកូដរបស់អាមេរិក; ដ្យាក្រាមប្រតិបត្តិការ; រូបថតពីលើអាកាសយោធា; ទិន្នន័យដែលប្រមូលបានក្នុងរយៈពេលផ្សេងៗគ្នា; លទ្ធផលនៃការស្ទង់មើលនៅនឹងកន្លែង; និងប្រភពព័ត៌មានជាច្រើនពីសាក្សីប្រវត្តិសាស្ត្រ និងប្រជាជនក្នុងតំបន់។ ប្រភពព័ត៌មាន ឯកសារ ស្នាកស្នាមភស្តុតាងនៅនឹងកន្លែងប្រកាស និងការវិភាគដែលបង្ហាញថា តំបន់នេះអាចមានផ្នូរសមូហភាព ដែលមានអដ្ឋិធាតុរបស់កម្មាភិបាល និងយុទ្ធជនដែលបានពលីក្នុងសមរភូមិ។លោក ឡេវ៉ាន់ បាវ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្វាង ទ្រី និងជាប្រធានគណៈកម្មាធិការដឹកនាំសម្រាប់ការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីនៅខេត្ត ក្វាង ទ្រី បានថ្លែងថា៖ "យើងខ្ញុំមានការដឹងគុណយ៉ាងខ្លាំងចំពោះព័ត៌មានពីសាក្សី ពីអតីតយុទ្ធជន និងកំណត់ត្រាប្រវត្តិសាស្ត្រ។ ហើយខ្ញុំជឿថា សិក្ខាសាលានេះមានសារៈសំខាន់ និងមានលក្ខណៈវិទ្យាសាស្ត្រខ្លាំងណាស់។ ពីព័ត៌មានដែលប្រមូលបាននៅសិក្ខាសាលា យើងនឹងធ្វើការសន្និដ្ឋានដើម្បីផ្ទៀងផ្ទាត់ថា ព័ត៌មានណា និងទីតាំងណាដែលមានមូលដ្ឋានគួរឱ្យទុកចិត្តបំផុត។ ពីទីនោះ យើងនឹងស្វែងរក និងពង្រីកការស្វែងរកដើម្បីប្រមូលព័ត៌មានបន្ថែម និងស្វែងរកទីតាំងដែលសង្ស័យផ្សេងទៀត”។ទិន្នន័យដែលមានដំបូងបង្ហាញថា អដ្ឋិធាតុយុទ្ធជនពលីប្រមាណ ២៩ នាក់ត្រូវបានស្វែងរក និងប្រមូលផ្តុំនៅក្នុងតំបន់នេះ៕ តាម vovworld.vn/km-KH Tags:ខេត្ត ក្វាង ទ្រី អដ្ឋិធាតុយុទ្ធជនពលី ប្រមូលព័ត៌មានបន្ថែម

ក្នុងការអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ជំរុញអនុវត្តន៍ការស្វែងរក ប្រមូលផ្តុំ និង កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី នាព្រឹកថ្ងៃទី ១០ ខែកក្កដា គណៈកម្មាធិការដឹកនាំសម្រាប់ការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី នៅខេត្តក្វាងទ្រី បានរៀបចំសិក្ខាសាលាមួយដើម្បីផ្ទៀងផ្ទាត់ និងសន្និដ្ឋានព័ត៌មានអំពីយុទ្ធជនពលី និងផ្នូរយុទ្ធជនពលីនៅក្នុងតំបន់កូវញី ឃុំណាមហៃឡាំង ខេត្តក្វាងទ្រី។ ការស្ទង់មើល កំណត់អត្តសញ្ញាណទីតាំងមានអដ្ឋិធាតុយុទ្ធជនពលី (រូបថត៖ VNA)ប្រតិភូបានសិក្សា និងផ្ទៀងផ្ទាត់ឯកសារប្រវត្តិសាស្ត្រក្នុងស្រុក; ឯកសារយោធាដោះលេខកូដរបស់អាមេរិក; ដ្យាក្រាមប្រតិបត្តិការ; រូបថតពីលើអាកាសយោធា; ទិន្នន័យដែលប្រមូលបានក្នុងរយៈពេលផ្សេងៗគ្នា; លទ្ធផលនៃការស្ទង់មើលនៅនឹងកន្លែង; និងប្រភពព័ត៌មានជាច្រើនពីសាក្សីប្រវត្តិសាស្ត្រ និងប្រជាជនក្នុងតំបន់។ ប្រភពព័ត៌មាន ឯកសារ ស្នាកស្នាមភស្តុតាងនៅនឹងកន្លែងប្រកាស និងការវិភាគដែលបង្ហាញថា តំបន់នេះអាចមានផ្នូរសមូហភាព ដែលមានអដ្ឋិធាតុរបស់កម្មាភិបាល និងយុទ្ធជនដែលបានពលីក្នុងសមរភូមិ។លោក ឡេវ៉ាន់ បាវ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្វាង ទ្រី និងជាប្រធានគណៈកម្មាធិការដឹកនាំសម្រាប់ការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីនៅខេត្ត ក្វាង ទ្រី បានថ្លែងថា៖ "យើងខ្ញុំមានការដឹងគុណយ៉ាងខ្លាំងចំពោះព័ត៌មានពីសាក្សី ពីអតីតយុទ្ធជន និងកំណត់ត្រាប្រវត្តិសាស្ត្រ។ ហើយខ្ញុំជឿថា សិក្ខាសាលានេះមានសារៈសំខាន់ និងមានលក្ខណៈវិទ្យាសាស្ត្រខ្លាំងណាស់។ ពីព័ត៌មានដែលប្រមូលបាននៅសិក្ខាសាលា យើងនឹងធ្វើការសន្និដ្ឋានដើម្បីផ្ទៀងផ្ទាត់ថា ព័ត៌មានណា និងទីតាំងណាដែលមានមូលដ្ឋានគួរឱ្យទុកចិត្តបំផុត។ ពីទីនោះ យើងនឹងស្វែងរក និងពង្រីកការស្វែងរកដើម្បីប្រមូលព័ត៌មានបន្ថែម និងស្វែងរកទីតាំងដែលសង្ស័យផ្សេងទៀត”។ទិន្នន័យដែលមានដំបូងបង្ហាញថា អដ្ឋិធាតុយុទ្ធជនពលីប្រមាណ ២៩ នាក់ត្រូវបានស្វែងរក និងប្រមូលផ្តុំនៅក្នុងតំបន់នេះ៕
អត្ថបទផ្សេងទៀត ទទួលបានជាច្រើននូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារយុទ្ធជនពលី10/07/2026ព័ត៌មាននាថ្ងៃទី៩ ខែកក្កដា គណៈកម្មាធិការដឹកនាំសម្រាប់ការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណសំណល់អដ្ឋិធាតុយុទ្ធជនពលីនៅទីក្រុងហូជីមិញ (គណៈកម្មាធិការដឹកនាំលេខ ៥១៥ ទីក្រុងហូជីមិញ) បានទទួលយកនូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារដ៏មានតម្លៃជាច្រើន ពីក្រុមស្រាវជ្រាវនៃគម្រោងគំនិតផ្តួចផ្តើមស្វែងរកជន វៀតណាមបាត់ខ្លួនក្នុងគ្រាសង្គ្រាម (VWAI) នៅសាកលវិទ្យាល័យ Texas Tech (សហរដ្ឋអាមេរិក)។ ធនាគារ UOB បង្កើនការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមដល់ ៨.៥%10/07/2026ព័ត៌មានតុលាការកំពូលបារាំងបានផ្ទេរសំណុំរឿងជាតិគីមីពុលពណ៌លឿងទុំ ទៅកាន់សវនាការកម្រិតខ្ពស់បំផុត09/07/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ រួមបញ្ចូលកម្មវិធីគោលដៅជាតិតាមទិសដៅជាក់ស្ដែង09/07/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង៖ ផ្តោតលើគុណភាពវិជ្ជាជីវៈ ដោយយកការពេញចិត្តរបស់អ្នកជំងឺជាគោលដៅ09/07/2026ព័ត៌មានការតភ្ជាប់យ៉ាងទូលំទូលាយរវាងវៀតណាម និងអឺរ៉ុប09/07/2026ព័ត៌មានកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី ៣09/07/2026ព័ត៌មាន អត្ថបទផ្សេងទៀត