កាសែតរូបភាពវៀតណាមសូមឧទ្ទេសនាមដល់មិត្តអ្នកអានរូបភាពមួយចំនួនដែលគឺជាព្រឹត្តិការណ៍សំខាន់ៗ ក្នុងរយៈពេល ៣៥ ឆ្នាំនៃកិច្ចការបរទេសវៀតណាម៖
![]() នាយប់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ១៩៩៥ (តាមម៉ោងនៅអាមេរិក) ប្រធានាធិបតីអាមេរិក លោក Jefferson Clinton បានប្រកាសថា ធ្វើឲ្យទំនាក់ទំនងការទូតជាមួយវៀតណាមមានលក្ខណៈធម្មតាឡើងវិញ។ រូបថត៖ The White House/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ពិធិការបង្ហូតទង់ជាតិនៅពិធីដែលវៀតណាមក្លាយទៅជាសមាជិកជាផ្លូវការរបស់សមាគមន៍បណ្តាប្រទេសអាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៩៥ នៅរដ្ឋធានី Bandar Seri Begawan (ប្រទេសប្រ៊ុយណេ) ។ រូបថត៖ ត្រឹនសើន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្ត្រីជប៉ុន លោក Tomiichi Murayama និងអតីតអគ្គលេខាធិការបក្ស លោក ដូមឿយ (Do Muoi) ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ១៩៩៥។ រូបថត៖ ស្វឹនឡឹម សើន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាថ្ងៃទី ៥ ខែសីហា ឆ្នាំ១៩៩៥ នៅរដ្ឋធានីហាណូយ ( Ha Noi) រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Warren Christopher និងរដ្ឋមន្រ្តីការបរទេសវៀតណាម លោក ង្វៀនម៉ាញកឹម ( Nguyen Manh Cam) បានចុះហត្ថលេខាលើពិធិសាអំពីការធ្វើឲ្យទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកមានលក្ខណៈធម្មតាឡើងវិញ ។ រូបថត៖ ស្វឹនតួន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ១៩៩៥ ពិធីដែលរដ្ឋសភាវៀតណាមក្លាយទៅជាសមាជិកនៃអង្គការអន្តសភាអាស៊ាន (AIPO) និងពិធីចុះហត្ថលេខលើឯកសារជាផ្លូវការស្តីពី ការទទួលស្គាល់រដ្ឋសភាវៀតណាមក្លាយទៅជាសមាជិកនៃ (AIPO) ដែលរៀបចំ នៅពិធីបើកសម័យប្រជុំ លើកទី នៅប្រទេសសឹង្ហបុរី។ រូបថត៖ ស្វឹនតួន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ក្នុងឱកាសចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៥០ នៃការបង្កើតអង្គការសហប្រជាជាតិ (១៩៤៥-១៩៩៥) នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)ប្រធានរដ្ឋ លោក ឡេឌឹកអាញ (Le Duc Anh) ប្រគល់ស្គរសំរឹទ្ធ ង៉ុកលូ (Ngoc Lu) ដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Boutros B. Ghali។ រូបថត៖ កាវផុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ![]() វៀតណាមបានចូលរួមក្នុងវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ដែលគេស្គាល់ថាជាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលបានបង្កើតឡើងជាផ្លូវការ ក្នុងឆ្នាំ ១៩៩៦ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកដំបូងនៅទីក្រុងបាងកក (ថ្ងៃទី ១-២ ខែមីនា ឆ្នាំ ១៩៩៦)។ រូបថត៖ VNA ![]() នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩៨ វៀតណាមបានក្លាយជាសមាជិកផ្លូវការនៃទិវាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC)។ រូបថត៖ធេធួន-VNA ![]() នៅខែធ្នូ ឆ្នាំ១៩៩៨ វៀតណាមបានរៀបចំសន្និសីទអាស៊ានលើកទី ៦ ដោយជោគជ័យ។ នេះជាលើកដំបូងដែលវៀតណាមធ្វើជាម្ចាស់ផ្ទះសន្និសីទសមាគម ចាប់តាំងពីវៀតណាមក្លាយទៅជាសមាជិកនៃសមាគមនេះ។ រូបថត៖ ធេធួន - VNA ![]()
ប្រធានរដ្ឋ លោក ត្រឹនឌឹកលឿង (Tran Duc Luong) ថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលសហសវត្សរ៍របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក (ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០០០)។ រូបថត៖ ត្រុងងៀប - VNA
![]() ប្រធានរដ្ឋ លោក ត្រឹនឌឹកលឿង (Tran Duc Luong)បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទូលស្វាគមន៍ប្រធានាធិបតីអាមេរិក លោក Bill Clinton ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០០០។ លោក Bill Clinton គឺជាប្រធានាធិបតីអាមេរិកដំបូងគេដែលមកបំពេញទស្សនកិច្ចនៅវៀតណាម ២៥ ឆ្នាំ បន្ទាប់ពីសង្គ្រាមបានបញ្ចប់។ រូបថត៖ ត្រុងងៀប - VNA ![]() វៀតណាមបានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍អន្តរជាតិធំៗ ជាច្រើន រួមទាំងការរៀបចំប្រកបដោយជោគជ័យនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី៥ (ASEM លើកទី ៥) ចាប់ពីថ្ងៃទី ៨ -៩ ខែតុលា ឆ្នាំ២០០៤ នៅទីក្រុងហាណូយ (Ha Noi)។ រូបថត៖ VNA ![]()
ការចាប់ដៃគ្នាជាប្រវត្តិសាស្ត្ររបស់នាយករដ្ឋមន្ត្រី លោកផានវ៉ាន់ខាយ (Phan Van Khai) និងប្រធានាធិបតីអាមេរិក លោក George W. Bush នៅសេតវិមាន ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០០៥ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០០៥ ដែលជាការកត់សម្គាល់នូវការអភិវឌ្ឍន៍ថ្មី ក្នុងទំនាក់ទំនងទ្វេភាគី បន្ទាប់ពីរយៈពេល 10 ឆ្នាំនៃការធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរមានលក្ខណៈធម្មតា។ នេះក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់សហរដ្ឋអាមេរិករបស់ប្រមុខរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បន្ទាប់ពីសង្គ្រាមបានបញ្ចប់រយៈពេល ៣០ ឆ្នាំ។ រូបថត៖ AP/VNA ផ្សាយ
![]() នាយករដ្ឋមន្ត្រី លោក ផានវ៉ាន់ខាយ ( Phan Van Khai ) រួមជាមួយថ្នាក់ដឹកនៃកំពូលអាស៊ានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីប្រកាស Kuala Lumpur ស្តីពីការកសាងធម្មនុញ្ញអាស៊ាន ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០០៥ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ រូបថត៖ ឯកសារ VNA ![]() វៀតណាមបានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍អន្តរជាតិធំៗ ជាច្រើន រួមទាំងការរៀបចំប្រកបដោយជោគជ័យនៃ APEC ឆ្នាំ២០០៦ (ថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ 2006) នៅទីក្រុងហាណូយ (Ha Noi)។ រូបថត៖ VNA ![]() វៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ១៦ និងលើកទី ១៧ នៅទីក្រុងហាណូយ (ខែតុលា ឆ្នាំ ២០១០)។ នេះជាឆ្នាំដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន និងប្រារព្ធខួបលើកទី ១៥ នៃការក្លាយទៅជាជាសមាជិក។ រូបថត៖ ឌឹកតាម -VNA ![]()
នាយករដ្ឋមន្ត្រី លោក Shinzo Abe បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍ចំពោះអគ្គលេខាបក្ស លោក ង្វៀន ភូត្រុង ( Nguyen Phu Trong) ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៥។ រូបថត៖ ទ្រីយុង-VNA
![]() ជាលើកទី២ ដែលវៀតណាមបានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូល APEC (ទីក្រុង ដាណាំង (Da Nang) ខែវិច្ឆិកា ឆ្នាំ ២០១៨)។ រូបថត៖ VNA ![]() កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានចុះហត្ថលេខាជាផ្លូវការ ដោយប្រទេសចូលរួមចំនួន ១១ នៅដើមខែមីនា ឆ្នាំ ២០១៨ ដែលក្នុងនោះ វៀតណាមបានចាត់ទុកថា ជាសមាជិកចូលរួមយ៉ាងសកម្មក្នុងការចរចា និងចុះហត្ថលេខា។ រូបថត៖ THX/VNA ផ្សាយ ![]()
មន្ត្រី និងយុទ្ធជននៃមន្ទីរពេទ្យនៃកងពេទ្យកម្រិត ២ (លេខ ២) បាននិយាយលាសាច់ញាតិ និងសមមិត្ត ដើម្បីចេញដំណើរទៅបំពេញបេសកកម្ម នៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង។ រូបថត៖ យឿងយ៉ាង - VNA
![]() នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh) ថ្លែងមតិនៅក្នុងសន្និសីទលើកទី ២៦ នៃភាគីនានាចូលរួមក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP លើកទី ២៦)ដែលបានប្រព្រឹត្តទៅនៅទីក្រុង Glasgow ប្រទេសស្កុតឡែន (ចក្រភពអង់គ្លេស) នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១។ រូបថត៖ យឿងយ៉ាង-VNA |
អត្ថបទ និងរូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម