សារព័ត៌មានអន្តរជាតិបន្តបោះពុម្ពផ្សាយព័ត៌មានជាច្រើនអំពីការបញ្ចប់ប្រកបដោយជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។
គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ បង្ហាញមុខចំពោះមហាសន្និបាត។ រូបថត៖ TTXVN
នាថ្ងៃទី ២៥ ខែមករា កាសែត Le Monde
(បារាំង) បានចុះផ្សាយអត្ថបទមួយដែលបញ្ជាក់ថា អគ្គលេខាបក្ស លោក តូ
ឡឹម បានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏រឹងមាំ
តាមរយៈការផ្តួចផ្តើមកម្មវិធីកំណែទម្រង់យ៉ាងទូលំទូលាយនូវក្បាល់ម៉ាស៊ីនរដ្ឋ
និងធ្វើទំនើបកម្មសេដ្ឋកិច្ច ដោយប្តេជ្ញាបើកចេញយុគសម័យថ្មី -
"យុគសម័យនៃការស្ទុះឈានទៅមុខរបស់ជាតិ"។
អត្ថបទបានបញ្ជាក់ថា
នៅក្នុងមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម
គណៈកម្មាធិការមជ្ឈិមបកុ្សនីតិកាលទី១៤ បានបោះឆ្នោតជ្រើសតាំងលោក តូ ឡឹម
បន្តកាន់តំណែងជាអគ្គលេខាបក្ស ជាមួយនឹងការទទួលខុសត្រូវរួមជាមួយបក្សទាំងមូល
និងប្រជាជនទាំងមូល ដើម្បីសម្រេចបាននូវគោលដៅធ្វើឱ្យវៀតណាមក្លាយជាប្រទេសរីកចម្រើន
និងអភិវឌ្ឍនៅឆ្នាំ២០៤៥។ ចំណុចសំខាន់នៃយុទ្ធសាស្ត្រនេះគឺគោលដៅនៃកំណើនសេដ្ឋកិច្ច ១០%
នៅឆ្នាំ២០៣០ ដែលជាខួបលើកទី១០០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (១៩៣០-២០៣០)
តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើម "ការជំរុញបច្ចេកវិទ្យា"
ទ្រង់ទ្រាយធំ និងការរីកចម្រើននៃសាជីវកម្មវៀតណាមដែលមានឋានៈពិភពលោក
នៅលើឆាកអន្តរជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម