• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់នៅ ថ្ងៃទី២៤ ខែកក្កដា ថា ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ រវាងកម្ពុជា និងថៃ បានផ្ទុះឡើង នៅតំបន់ព្រំដែននៃខេត្តឧត្តរមានជ័យ របស់កម្ពុជា។
ផ្សែងហុយចេញពីហាងទំនិញមួយកន្លែងនៅស្ថានីយ៍ប្រេងសាំង ក្នុងបរិបទមានការប៉ះទង្គិចគ្នារវាងថៃ និងកម្ពុជា នៅខ័ណ្ឌ Kantharalak ខេត្ត Sisaket ប្រទេសថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥។ (ប្រភព៖ TPBS/REUTERS)

លោកស្រីបានបញ្ជាក់ថា កងទ័ពថៃបានវាយប្រហារជាមុន ហើយកងទ័ពកម្ពុជា “បានអនុវត្តន៍សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីខ្លួនឯង”។ គេហទំព័រ Fresh News ក៏បានដកស្រង់ សម្តីមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាថា នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា កងទ័ពកម្ពុជាបានវាយតបត បន្ទាប់ពីភាគីថៃបាញ់កាំភ្លើងជាមុន និងបិទប្រាសាទតាមាន់នៅតំបន់ព្រំដែន ដោយរារាំងមិនឱ្យ​ប្រជាពលរដ្ឋចូល។ ក្នុងពេលជាមួយគ្នានោះ កាសែត បាងកកប៉ុស្តិ៍ បានដកស្រង់សេចក្តីថ្លែងការណ៍របស់កងយោធពលខេមរភូមិន្ទថៃ បញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ទាហានកម្ពុជាបានបាញ់ប្រហារទៅលើមូលដ្ឋានយោធាមួយ កន្លែងរបស់ថៃ ក្នុងខេត្តសុរិន្ទ (ភាគឦសានប្រទេសថៃ)។ យោងតាមអ្នកនាំពាក្យរង កងទ័ពថៃ លោក Richa Suksuwanont ទាហានថៃ យ៉ាងហោចណាស់ ពីរនាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា។

ក្រោយការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធបានផ្ទុះឡើង នាថ្ងៃទី២៤ ខែកក្កដា រាជរដ្ឋាភិបាលកម្ពុជា បានស្នើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យ​ធ្វើអន្តរាគមន៍ដោះស្រាយជម្លោះព្រំដែនតែម្ដង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍ឧស្សាហកម្មនុយក្លេអ៊ែរឱ្យក្លាយជាវិស័យមុខព្រួញក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ

អភិវឌ្ឍន៍ឧស្សាហកម្មនុយក្លេអ៊ែរឱ្យក្លាយជាវិស័យមុខព្រួញក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្ត Lam Dong ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានអញ្ជើញជួបធ្វើការជាមួយវិទ្យាស្ថានស្រាវជ្រាវនុយក្លេអ៊ែរ Da Lat។

Top