អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់នៅ ថ្ងៃទី២៤ ខែកក្កដា ថា ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ រវាងកម្ពុជា និងថៃ បានផ្ទុះឡើង នៅតំបន់ព្រំដែននៃខេត្តឧត្តរមានជ័យ របស់កម្ពុជា។
ផ្សែងហុយចេញពីហាងទំនិញមួយកន្លែងនៅស្ថានីយ៍ប្រេងសាំង ក្នុងបរិបទមានការប៉ះទង្គិចគ្នារវាងថៃ និងកម្ពុជា នៅខ័ណ្ឌ Kantharalak ខេត្ត Sisaket ប្រទេសថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥។ (ប្រភព៖ TPBS/REUTERS)
លោកស្រីបានបញ្ជាក់ថា កងទ័ពថៃបានវាយប្រហារជាមុន ហើយកងទ័ពកម្ពុជា “បានអនុវត្តន៍សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីខ្លួនឯង”។ គេហទំព័រ Fresh News ក៏បានដកស្រង់ សម្តីមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាថា នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា កងទ័ពកម្ពុជាបានវាយតបត បន្ទាប់ពីភាគីថៃបាញ់កាំភ្លើងជាមុន និងបិទប្រាសាទតាមាន់នៅតំបន់ព្រំដែន ដោយរារាំងមិនឱ្យប្រជាពលរដ្ឋចូល។ ក្នុងពេលជាមួយគ្នានោះ កាសែត បាងកកប៉ុស្តិ៍ បានដកស្រង់សេចក្តីថ្លែងការណ៍របស់កងយោធពលខេមរភូមិន្ទថៃ បញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ទាហានកម្ពុជាបានបាញ់ប្រហារទៅលើមូលដ្ឋានយោធាមួយ កន្លែងរបស់ថៃ ក្នុងខេត្តសុរិន្ទ (ភាគឦសានប្រទេសថៃ)។ យោងតាមអ្នកនាំពាក្យរង កងទ័ពថៃ លោក Richa Suksuwanont ទាហានថៃ យ៉ាងហោចណាស់ ពីរនាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា។
ក្រោយការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធបានផ្ទុះឡើង នាថ្ងៃទី២៤ ខែកក្កដា រាជរដ្ឋាភិបាលកម្ពុជា បានស្នើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យធ្វើអន្តរាគមន៍ដោះស្រាយជម្លោះព្រំដែនតែម្ដង៕