ព័ត៌មាន ការទូតរួមដំណើរជាមួយសហគ្រាស ពង្រីកលំហអភិវឌ្ឍន៍សម្រាប់វៀតណាម 07/08/2026 ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី ៣៣ នាថ្ងៃទី ៦ ខែសីហា នៅទីក្រុងហាណូយ ក្រសួងការបរទេស វៀតណាមបានរៀបចំសម័យប្រជុំក្រោមប្រធានបទ "ការទូតរួមដំណើរជាមួយសហគមន៍ធុរកិច្ច"។ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យជុង ជាមួយគណៈប្រតិភូ ដែលអញ្ជើញចូលរួមសម័យប្រជុំ។ រូបថត៖ VNAអង្គប្រជុំបានផ្លាស់ប្តូរទស្សនៈលើឱកាស និងបញ្ហាប្រឈមនានាក្នុងស្ថានភាពថ្មី និងការពង្រឹងការសម្របសម្រួលរវាងការទូតនិងអាជីវកម្ម ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ។ថ្លែងនៅព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យជុង បានសង្កត់ធ្ងន់ថា វៀតណាមកំពុងចូលដល់យុគសម័យអភិវឌ្ឍន៍ថ្មី ដែលក្នុងនោះកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ បន្តជាភារកិច្ចដ៏សែនសំខាន់ ដែលរួមចំណែកដល់ការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ហើយកៀរគរធនធានខាងក្រៅ និងលើកកម្ពស់ឋានៈប្រទេសជាតិផងដែរ។ ក្រសួងការបរទេស ដែលមានបណ្តាញស្ថាប័នតំណាងវៀតណាមជិត ១០០ កន្លែងប្រចាំនៅបរទេស តែងតែត្រៀមខ្លួនជាស្រេចជានិច្ចដើម្បីរួមដំណើរ ជួយគាំទ្រ និងធ្វើជាស្ពានសម្រាប់អាជីវកម្មក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។សម័យប្រជុំ "ការទូតរួមដំណើរជាមួយសហគ្រាស" បន្តបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ផ្នែកការទូត ក្នុងការដាក់ប្រជាជន និងសហគ្រាសនៅចំណុចកណ្ដាលសម្រាប់ការបម្រើ ដោយពង្រីកប្រសិទ្ធភាពនៃបណ្តាញស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេស សំដៅរួមដំណើរជាមួយសហគ្រាសក្នុងការទាក់ទាញធនធាន ពង្រីកទីផ្សារ តភ្ជាប់ដៃគូ លើកកម្ពស់នវានុវត្តន៍ និងសមត្ថភាពប្រកួតប្រជែង តាមនោះរួមចំណែកដល់ការពង្រីកលំហអភិវឌ្ឍន៍៕ តាម /vovworld.vn/km-KH Tags:រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យជុង កិច្ចការបរទេស អាជីវកម្ម

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី ៣៣ នាថ្ងៃទី ៦ ខែសីហា នៅទីក្រុងហាណូយ ក្រសួងការបរទេស វៀតណាមបានរៀបចំសម័យប្រជុំក្រោមប្រធានបទ "ការទូតរួមដំណើរជាមួយសហគមន៍ធុរកិច្ច"។ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យជុង ជាមួយគណៈប្រតិភូ ដែលអញ្ជើញចូលរួមសម័យប្រជុំ។ រូបថត៖ VNAអង្គប្រជុំបានផ្លាស់ប្តូរទស្សនៈលើឱកាស និងបញ្ហាប្រឈមនានាក្នុងស្ថានភាពថ្មី និងការពង្រឹងការសម្របសម្រួលរវាងការទូតនិងអាជីវកម្ម ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ។ថ្លែងនៅព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យជុង បានសង្កត់ធ្ងន់ថា វៀតណាមកំពុងចូលដល់យុគសម័យអភិវឌ្ឍន៍ថ្មី ដែលក្នុងនោះកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ បន្តជាភារកិច្ចដ៏សែនសំខាន់ ដែលរួមចំណែកដល់ការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ហើយកៀរគរធនធានខាងក្រៅ និងលើកកម្ពស់ឋានៈប្រទេសជាតិផងដែរ។ ក្រសួងការបរទេស ដែលមានបណ្តាញស្ថាប័នតំណាងវៀតណាមជិត ១០០ កន្លែងប្រចាំនៅបរទេស តែងតែត្រៀមខ្លួនជាស្រេចជានិច្ចដើម្បីរួមដំណើរ ជួយគាំទ្រ និងធ្វើជាស្ពានសម្រាប់អាជីវកម្មក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។សម័យប្រជុំ "ការទូតរួមដំណើរជាមួយសហគ្រាស" បន្តបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ផ្នែកការទូត ក្នុងការដាក់ប្រជាជន និងសហគ្រាសនៅចំណុចកណ្ដាលសម្រាប់ការបម្រើ ដោយពង្រីកប្រសិទ្ធភាពនៃបណ្តាញស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេស សំដៅរួមដំណើរជាមួយសហគ្រាសក្នុងការទាក់ទាញធនធាន ពង្រីកទីផ្សារ តភ្ជាប់ដៃគូ លើកកម្ពស់នវានុវត្តន៍ និងសមត្ថភាពប្រកួតប្រជែង តាមនោះរួមចំណែកដល់ការពង្រីកលំហអភិវឌ្ឍន៍៕
អត្ថបទផ្សេងទៀត ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ថៃ ឲ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព07/08/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សំខាន់ពិសេស ដោយបានធ្វើឡើងចំឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងថៃ។ នាំទំហំពាណិជ្ជកម្មវៀតណាម-ម៉ាឡេស៊ី ឲ្យឈានដល់ ២០ពាន់លានដុល្លារអាមេរិកក្នុងពេល ឆាប់ៗនេះ07/08/2026ព័ត៌មានវៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ឈានមុខគេ07/08/2026ព័ត៌មានទំនាក់ទំនងរវាងវៀតណាម អូស្ត្រាលី និងនូវែលសេឡង់នាំមកនូវអត្ថប្រយោជន៍ដល់គ្រប់ភាគីទាំងអស់07/08/2026ព័ត៌មានជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ម៉ាឡេស៊ី06/08/2026ព័ត៌មាននាយករដ្ឋមន្ត្រីអូស្ត្រាលីទន្ទឹងរង់ចាំស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម មកបំពេញទស្សនកិច្ច06/08/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ត្រូវតែផ្លាស់ប្ដូរថ្មីការងារធ្វើផែនការមេនិងរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ06/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត