តំបន់ពិសេស Bach Long Vi (ទីក្រុងហាយហ្វុង) នឹងធ្វើការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នាថ្ងៃទី១៤ ខែមីនា ពោលគឺមួយថ្ងៃមុនថ្ងៃបោះឆ្នោតលើទូទាំងប្រទេស។
តំបន់ពិសេស Bach Long Vi មានចម្ងាយ ១២០ ម៉ាយសមុទ្រពីដីគោក។ (រូបថត៖ VOV ភាគឦសាន)
យោងតាមលោក Nguyen
Van Hau អនុប្រធានគណៈកម្មាធិការប្រជាជននៃតំបន់ពិសេស Bach
Long Vi រហូតមកដល់ពេលនេះ
ការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់
ដោយអាជ្ញាធរនិងអង្គភាពពាក់ព័ន្ធនានានៃតំបន់ពិសេស Bach Long Vi។ អាជ្ញាធរនៅលើកោះបានជំរុញការឃោសនា ដល់អ្នកបោះឆ្នោត និងសាធារណជនអំពីសារៈសំខាន់នៃថ្ងៃបោះឆ្នោត
ព្រមទាំងផ្តោតលើការឃោសនាដល់ប្រជានេសាទដែលកំពុងធ្វើការនៅក្នុងតំបន់សមុទ្រ Bach
Long Vi ដើម្បីឱ្យប្រជាជនអាចក្ដាប់ជាប់ព័ត៌មានដើម្បីអនុវត្តន៍សិទ្ធិ
និងកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃបោះឆ្នោត។
“តំបន់ពិសេស Bach
Long Vi មានក្រុមបោះឆ្នោតចំនួនពីរ
ហើយការត្រៀមរៀបចំត្រូវបានអនុវត្តន៍យ៉ាងល្អ។
បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានពិនិត្យឡើងវិញ។ ហើយបន្ទាប់ពីការពិនិត្យឡើងវិញ
ប្រអប់បោះឆ្នោតចល័តនឹងត្រូវបានផ្តល់ជូនអ្នកនេសាទដែលមិនទាន់ឡើងគោកបាន
ប៉ុន្តែមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបោះឆ្នោតនៅ Bach Long Vi”។
Bach Long Vi គឺជាកោះឆ្ងាយបំផុតនៅក្នុងឈូងសមុទ្រភាគខាងជើង
ដែលមានចម្ងាយ ១២០ ម៉ាយសមុទ្រពីដីគោក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម