• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម៖ ប្រកាន់ខ្ជាប់ខ្ជួនគោលដៅខ្ពស់បំផុត គឺគ្របដណ្តប់ការថែទាំសុខភាពក្នុងប្រជាជនទាំងមូល

នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់កម្មាភិបាល បុគ្គលិកពេទ្យនៃមន្ទីរពេទ្យមិត្តភាព ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ - ២៧ កុម្ភៈ ២០២៦)។
ទិដ្ឋភាពនៃជំនួប។ រូបថត៖ VOV

នៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមកនេះ វិស័យសុខាភិបាលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាព គុណភាពជីវភាពរស់នៅ និងអាយុយឺនយូររបស់ប្រជាជន។ នេះមិនត្រឹមតែជាសមិទ្ធផលរបស់វិស័យសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាសមិទ្ធផលនៃរបបសង្គមនិយម  ដែលជាការបង្ហាញពីសញ្ញារស់រវីក  លក្ខណៈល្អប្រសើរ និងមនុស្សសាស្ត្ររបស់រដ្ឋវៀតណាម។ យោងតាមលោកអគ្គលេខាបក្ស ប្រទេសជាតិកំពុងឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ហើយតម្រូវការដែលដាក់ចេញសម្រាប់វិស័យសុខាភិបាលកាន់តែខ្ពស់ ជាពិសេសក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ និងសេចក្តីសម្រេចចិត្តលេខ ៧២ របស់ការិយាល័យនយោបាយ ស្តីពីដំណោះស្រាយដ៏លេចធ្លោមួយចំនួន ដើម្បីបង្កើនការការពារ ការថែទាំ និងការកែលម្អសុខភាពប្រជាជន។ អគ្គលេខាបក្សលោក តូ ឡឹម បានស្នើឡើងថា៖ 

“ត្រូវប្រកាន់ខ្ជាប់ខ្ជួនគោលដៅខ្ពស់បំផុត នោះគឺអនុវត្តន៍ការគ្របដណ្តប់សុខភាពប្រជាជនទាំងមូល ដោយធានាថា ប្រជាជនគ្រប់រូបអាចទទួលបាន និងប្រើប្រាស់សេវាវេជ្ជសាស្រ្តទាន់ពេលវេលា មានគុណភាព និងសមធម៌។ មិនទុកឲ្យនរណាម្នាក់ គ្មានការថែទាំនៅពេលពួកគេឈឺនោះទេ។ ចម្ងាយភូមិសាស្ត្រ ស្ថានភាពសេដ្ឋកិច្ច ឬកាលៈទេសៈសង្គមមិនគួរឲ្យក្លាយជាឧបសគ្គចំពោះសិទ្ធិរបស់ប្រជាជនក្នុងការទទួលបានការថែទាំសុខភាពនោះទេ។ លើកកំពស់គុណភាពពិនិត្យ និងព្យាបាលសុខភាពដោយឥតឈប់ឈរ ដោយយកអ្នកជំងឺជាចំណុចកណ្តាលនៃសកម្មភាពទាំងអស់។ មន្ទីរពេទ្យនីមួយៗត្រូវតែជាកន្លែងដែលអ្នកជំងឺមកដោយទំនុកចិត្ត និងចាកចេញដោយភាពសុខសាន្ត។ វេជ្ជបណ្ឌិតម្នាក់ៗត្រូវតែជាទីបង្អែកសម្រាប់អ្នកជំងឺក្នុងគ្រាលំបាកបំផុត”។  

លោកអគ្គលេខាបក្សក៏បានស្នើឲ្យមានការយកចិត្តទុកដាក់ក្នុងការកសាងក្រុមបុគ្គលិកពេទ្យដែលរឹងមាំក្នុងទ្រឹស្តីវេជ្ជសាស្ត្រ មានជំនាញក្នុងការអនុវត្តវេជ្ជសាស្ត្រ ជាគំរូក្នុងក្រមសីលធម៌វេជ្ជសាស្ត្រ មានទំនួលខុសត្រូវយ៉ាងជ្រាលជ្រៅ។ រួមជាមួយនោះ បន្តលើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើតវិធីសាស្រ្តគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធថែទាំសុខភាព ដើម្បីបម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន និងងាយស្រួលជាង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការងារត្រៀមរៀបចំការបោះឆ្នោតនៅទីក្រុងហាណូយគឺស្របតាមកាលវិភាគនិងបទបញ្ញត្តិរបស់ច្បាប់

ការងារត្រៀមរៀបចំការបោះឆ្នោតនៅទីក្រុងហាណូយគឺស្របតាមកាលវិភាគនិងបទបញ្ញត្តិរបស់ច្បាប់

នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ អនុប្រធានរដ្ឋសភា លោក ង្វៀន ខាក់ ឌីញ ប្រធានគណៈប្រតិភូឃ្លាំមើល និងត្រួតពិនិត្យនៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋ សភា និងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតទីក្រុងហាណូយលើការរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦- ២០៣១។

Top