• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងវៀតណាមនិងសហរដ្ឋអាមេរិកកំពុងដំណើរការជាវិជ្ជមាន

វៀតណាមនិងសហរដ្ឋអាមេរិកបានកត់សម្គាល់វឌ្ឍនភាពវិជ្ជមានក្នុងការចរចាឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយយុត្តិធម៌និងមានតុល្យភាព។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាំង។ (រូបថត​​៖ VNA)

នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាំង នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ១ ខែតុលា នៅទីក្រុងហាណូយ។ យោងតាមលោកស្រី ផាម ធូហាំង នៅថ្ងៃទី ២១ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចការងារដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានជួបជាមួយឯកអគ្គរដ្ឋទូត ជេមីសុន ហ្គ្រៀរ ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)៖

“ភាគីទាំងពីរបានកត់សម្គាល់វឌ្ឍនភាពវិជ្ជមានក្នុងការចរចាឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយយុត្តិធម៌និងមានតុល្យភាព តាមនោះបង្កើតក្របខ័ណ្ឌសេដ្ឋកិច្ចដែលមានស្ថិរភាព និងយូរអង្វែងសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងសហរដ្ឋអាមេរិក។ ដោយផ្អែកលើមូលដ្ឋាននោះ វៀតណាម និងសហរដ្ឋអាមេរិកកំពុងបន្តជំរុញការចរចាពាណិជ្ជកម្មដើម្បីសម្រេចបានលទ្ធផលវិជ្ជមាន ធានាផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន និងសហគ្រាស ស្របតាមលក្ខខណ្ឌអភិវឌ្ឍន៍នៃប្រទេសនីមួយៗ ហើយរួមចំណែកជាវិជ្ជមានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក ក៏ដូចជាវិបុលភាពរួមរបស់ពិភពលោកផងដែរ”។

នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ក៏បានឆ្លើយសំណួរអំពីព័ត៌មានដែលថា សហភាពអឺរ៉ុប (EU) គ្រោងនឹងដកវៀតណាមចេញពីបញ្ជីតំបន់មិនសហប្រតិបត្តិការលើបញ្ហាពន្ធ។ យោងតាមលោកស្រី ហាំង ក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាពអឺរ៉ុប វៀតណាមបាននិងកំពុងផ្លាស់ប្តូរ និងចែករំលែកយ៉ាងជិតស្និទ្ធ និងមានការទទួលខុសត្រូវជាមួយក្រុមប្រឹក្សាអឺរ៉ុប និងសហភាពអឺរ៉ុបអំពីលទ្ធផលដែលវៀតណាមសម្រេចបានក្នុងការកែលម្អប្រព័ន្ធច្បាប់ យន្តការគោលនយោបាយស្តីពីពន្ធដារ តាមទិសដៅស៊ីសង្វាក់គ្នា មានតម្លាភាព យុត្តិធម៌ និងស្របតាមស្តង់ដារ និងទំលាប់អន្តរជាតិ៕

តាម vovworld.vn/km-KH

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top