• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការងារស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី គឺជាភារកិច្ចនយោបាយពិសេស

ឧត្តមសេនីយ៍ឯក ង្វៀន ត្រុង ង៉ៀ ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម ទាក់ទងនឹងយុទ្ធនាការ ៥០០ថ្ងៃទាំងយប់ ដើម្បីស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។

យោងតាមលោកឧត្តមសេនីយ៍ឯក ង្វៀន ត្រុងង៉ៀ យុទ្ធនាការនេះសំដៅពង្រីកកម្លាំង​នៃប្រព័ន្ធនយោបាយទាំងមូល ដើម្បីអនុវត្តភារកិច្ចនយោបាយពិសេសដ៏ពិសិដ្ឋ គឺការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី; ចូលរួមចំណែកសម្តែងការដឹងគុណដល់​​គុណូបការៈដ៏ធំធេងរបស់វីរ​យុទ្ធ​ជនពលី និងក្រុមគ្រួសារយុទ្ធជនពលី; អប់រំប្រពៃណី «ផឹកទឹកនឹកដល់​ប្រភពដើម» និង «តប់ស្នង់សងគុណ» របស់ប្រទេសជាតិ ដើម្បី​រំលឹកខួបលើកទី ៨០ ទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧/០៧/១៩៤៧ - ២៧/០៧/២០២៧)។

«​រយៈពេល​ជាងកន្លះសតវត្សរ៍​​ជាពេលវេលាដ៏យូរណាស់ ប៉ុន្តែការរង់ចាំរបស់អ្នក​ម្តាយ លោក​ឪពុក ប្រពន្ធ កូន និងយុទ្ធមិត្តចំពោះយុទ្ធជនពលីគឺ​មិនដែលឈប់ឡើយ។ រាល់ព័ត៌មាន​ដែលត្រូវ​បានបញ្ជាក់ រាល់អដ្ឋិធាតុ​យុទ្ធជនពលីដែលបានវិល​ត្រឡប់ទៅស្រុកកំណើតវិញ គឺជាការជួបជុំដ៏ពិសិដ្ឋនិងមានអត្ថន័យខ្លាំងណាស់។ ដូច្នេះ យុទ្ធនាការ "៥០០ ថ្ងៃទាំងយប់" មិនគ្រាន់តែជាយុទ្ធនាការដើម្បីស្វែងរក ប្រមូលផ្តុំ​ និងកំណត់អត្តសញ្ញាណ​អដ្ឋិធាតុយុទ្ធជនពលី​ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណើរនៃការទទួលខុសត្រូវ ការដឹងគុណ និងចំណង​មិត្តភាពរវាងយុទ្ធមិត្ត​ទៀត​ផង។ នៅក្នុងដំណើរនោះ យើងមិនត្រឹមតែស្វែងរកអ្នកដែលបានពលីជីវិតប៉ុណ្ណោះទេ ថែមទាំងស្វែង​រកការចងចាំ រឿងរ៉ាវ និងតម្លៃដែលបាន​បង្កើតជាកម្លាំងពលំរបស់ប្រជាជាតិវៀតណាម​​ទៀតផង​។»​

គិតត្រឹមពាក់កណ្តាលខែសីហា យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ បាន​បង្កើត​ក្រុមស្វែងរកនិងប្រមូលផ្តុំ​ចំនួន ៣២ ក្រុម​ដែលមានសមាជីកជិត ១.៦០០ នាក់ ដោយ​បានទ​ទួលនិងរក្សាសំណាក​អដ្ឋិធាតុយុទ្ធជនពលី​ជិត ៣៥.០០០នាក់៕

តាម​ vovworld.vn/km-KH

លទ្ធផលនៃការពិនិត្យលិខិតបទដ្ឋានគតិយុត្តត្រូវប្រែក្លាយទៅជាសកម្មភាពនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ

លទ្ធផលនៃការពិនិត្យលិខិតបទដ្ឋានគតិយុត្តត្រូវប្រែក្លាយទៅជាសកម្មភាពនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ

ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន ប្រធានគណៈកម្មាធិការដឹកនាំការពិនិត្យទូទៅលើប្រព័ន្ធលិខិតបទដ្ឋានគតិយុត្ត បានសង្កត់ធ្ងន់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំលើកទីពីរនៃគណៈកម្មាធិការដឹកនាំ ដែលបានប្រព្រឹត្តិទៅនា ព្រឹកថ្ងៃទី ២៦ ខែសីហា នៅទីក្រុងហាណូយ។

Top