• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្លាំងកងទ័ពបានបញ្ចប់ “យុទ្ធនាការក្វាងទ្រុង” នៅខេត្ត ដាក់ឡាក់

បន្ទាប់ពីប្រតិបត្តិការរយៈពេលជាង ៤០ ថ្ងៃ កម្លាំងកងទ័ពបានបំពេញភារកិច្ចជួយប្រជាជនសាងសង់ផ្ទះចំនួន ៣៣១ ខ្នងនៅក្នុង “យុទ្ធនាការ ក្វាងទ្រុង” ដែលបានអនុវត្តនៅខេត្តដាក់ឡាក់។
  យុទ្ធជននៃកងកម្លាំងពិសេស ដើរកាត់វាលស្រែដើម្បីដឹកសម្ភារៈសំណង់ទៅការដ្ឋានសំណង់។ រូបថត៖ Van Phu  
  ផ្ទះថ្មីត្រូវបានសាងសង់រួចរាល់នៅឃុំ ហ័រធីញ។ រូបថត៖ Thai Ba Thuong  
  ថ្នាក់ដឹកនាំនៃកងពលតូចកងកម្លាំងពិសេសលេខ ១៩៨ ជជែកជាមួយប្រជាជនក្នុងផ្ទះថ្មី។ រូបថត៖ Van Phu  

ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីទឹកជំនន់ជាប្រវត្តិសាស្ត្រ អង្គភាពនានានៃក្រសួងការពារជាតិ យោធភូមិភាគលេខ ៥ និងបញ្ជាការដ្ឋានយោធាខេត្តដាក់ឡាក់ បានដាក់ពង្រាយកម្មាភិបាល និងយុទ្ធជនជាង ៥.០០០ នាក់ រួមជាមួយយានយន្តចំនួន ១៤៤ គ្រឿងគ្រប់ប្រភេទ ដើម្បីជួយប្រជាជនសាងសង់និងជួសជុលផ្ទះសម្បែងនិងសំណង់ធារាសាស្ត្រដែលរងការខូចខាតនៅទូទាំងខេត្ត។

ជាពិសេស នៅក្នុងឃុំ ហ័រធីញ កងកម្លាំងពិសេសបានចល័តកម្មាភិបាលនិងយុទ្ធជនជាង ២០០ នាក់មកពីកងពលតូចកងកម្លាំងពិសេសលេខ ១៩៨ ជាមួយកម្មាភិបាល និងទាហានមួយចំនួនមកពីកងពលតូចកងកម្លាំងពិសេសលេខ ១១៣ ដើម្បីសាងសង់ផ្ទះចំនួន ១៨ ខ្នងសម្រាប់ប្រជាជន។ ដោយមានស្មារតី "ក្លាហាន ម៉ឺងម៉ាត់ និងរហ័សរហួន" ធ្វើការទាំងយប់ទាំងថ្ងៃ យុទ្ធជនកងទ័ពបានបញ្ចប់ការសាងសង់ផ្ទះចំនួន ១៨ ខ្នងក្នុងរយៈពេលត្រឹមតែ ២៥ ថ្ងៃ ដោយធានាគុណភាពការងារ និងបញ្ចប់រួចរាល់មុនថ្ងៃទី ១៥ ខែមករា ដើម្បីឱ្យប្រជាជនអាចមានផ្ទះសម្បែងសម្រាប់អំណរបុណ្យចូលឆ្នាំប្រពៃណី។ ប្រជាជននៅក្នុងឃុំហ័រធីញចែករំលែកអារម្មណ៍ថា៖ “ក្នុងរយៈពេលត្រឹមតែ ២៥ ថ្ងៃ គឺយើងមានផ្ទះថ្មីមួយខ្នងហើយ។ យើងខ្ញុំពិតជាសប្បាយរីករាយណាស់ដែលមិនអាចពណ៌នាបាន។ សូមអរគុណច្រើន។ ការខិតខំប្រឹងប្រែងរបស់កងទ័ពគឺធំធេងណាស់ ពួកគេបានធ្វើការតាំងពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅ។ មិនថាមានភ្លៀងធ្លាក់ឬកម្តៅថ្ងៃ កងទ័ពបានធ្វើការដោយមិនចេះនឿយហត់ មិនឈប់សម្រាកថ្ងៃណាមួយឡើយ”។

ដោយចែករំលែកអំពីស្មារតីនិងការតាំងចិត្តរបស់កម្មាភិបាលនិងយុទ្ធជន ដែលចូលរួមក្នុងយុទ្ធនាការនេះ វរសេនីយ៍ឯក ផាម ង៉ុក ហ៊ុង មេបញ្ជាការកងពលតូច កងកម្លាំងពិសេសលេខ ១៩៨ បានបញ្ជាក់ថា៖ “យុទ្ធនាការក្វាងទ្រុង” គឺជាបទបញ្ជាពីបេះដូង។ យើងខ្ញុំប្តេជ្ញាចិត្តក្នុងការបំពេញបេសកកម្មដោយជោគជ័យ មិនត្រឹមតែដើម្បីបងប្អូនប្រជាជនមានលំនៅដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីប្រពៃណីដ៏ល្អប្រសើររបស់កងពលតូចកងកម្លាំងពិសេសលេខ ១៩៨ ដ៏អង់អាចក្លាហាន ដែលតែងតែប្រកៀកស្មាជាមួយប្រជាជនក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈទាំងអស់”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top