ព័ត៌មាន កម្ពុជាយល់ព្រមជាមួយថៃរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះនៅម៉ាឡេស៊ី 01/08/2025 កម្ពុជាបានយល់ព្រមជាផ្លូវការជាមួយនឹងសំណើរបស់ប្រទេសថៃក្នុងការជ្រើសរើសប្រទេសម៉ាឡេស៊ី ជាកន្លែងរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនចម្រុះ (GBC)នាពេលខាងមុខ រវាងប្រទេសទាំងពីរ សំដៅបង្កើតបរិយាកាសវិជ្ជមានសម្រាប់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីបន្ទាប់ពីជម្លោះព្រំដែន។ ក្នុងលិខិតផ្ញើជូនសមភាគីថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit នាថ្ងៃទី ៣១ កក្កដា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួនដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (GBC) ដោយកាលវិភាគ និងទីតាំងដែលស្នើឡើងដោយប្រទេសថៃ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៏បានស្នើឲ្យអញ្ជើញប្រទេសម៉ាឡេស៊ី អាមេរិក និងចិន ឲ្យចូលរួមកិច្ចប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ រូបថត៖ PV/VOV-ភ្នំពេញមុននោះ កាលពីថ្ងៃទី៣០ កក្កដា កម្ពុជាបានផ្ញើលិខិតអញ្ជើញប្រទេសថៃឲ្យចូលរួមកិច្ចប្រជុំ GBC នៅរាជធានីភ្នំពេញកាលពីថ្ងៃទី៤ សីហា ។ ប្រទេសថៃបានឆ្លើយតបជាវិជ្ជមាន ប៉ុន្តែបានស្នើឱ្យផ្លាស់ប្តូរទីតាំងនៃកិច្ចប្រជុំទៅប្រទេស ម៉ាឡេស៊ី និងអូសបន្លាយអំឡុងពេលពិភាក្សាពីថ្ងៃទី៤ ដល់ថ្ងៃទី៧ សីហា ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

កម្ពុជាបានយល់ព្រមជាផ្លូវការជាមួយនឹងសំណើរបស់ប្រទេសថៃក្នុងការជ្រើសរើសប្រទេសម៉ាឡេស៊ី ជាកន្លែងរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនចម្រុះ (GBC)នាពេលខាងមុខ រវាងប្រទេសទាំងពីរ សំដៅបង្កើតបរិយាកាសវិជ្ជមានសម្រាប់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីបន្ទាប់ពីជម្លោះព្រំដែន។ ក្នុងលិខិតផ្ញើជូនសមភាគីថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit នាថ្ងៃទី ៣១ កក្កដា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួនដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (GBC) ដោយកាលវិភាគ និងទីតាំងដែលស្នើឡើងដោយប្រទេសថៃ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៏បានស្នើឲ្យអញ្ជើញប្រទេសម៉ាឡេស៊ី អាមេរិក និងចិន ឲ្យចូលរួមកិច្ចប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ រូបថត៖ PV/VOV-ភ្នំពេញមុននោះ កាលពីថ្ងៃទី៣០ កក្កដា កម្ពុជាបានផ្ញើលិខិតអញ្ជើញប្រទេសថៃឲ្យចូលរួមកិច្ចប្រជុំ GBC នៅរាជធានីភ្នំពេញកាលពីថ្ងៃទី៤ សីហា ។ ប្រទេសថៃបានឆ្លើយតបជាវិជ្ជមាន ប៉ុន្តែបានស្នើឱ្យផ្លាស់ប្តូរទីតាំងនៃកិច្ចប្រជុំទៅប្រទេស ម៉ាឡេស៊ី និងអូសបន្លាយអំឡុងពេលពិភាក្សាពីថ្ងៃទី៤ ដល់ថ្ងៃទី៧ សីហា ៕
អត្ថបទផ្សេងទៀត ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បីជួយសម្រួល និងទាក់ទាញភ្ញៀវទេសចរ01/08/2025ព័ត៌មានវៀតណាមត្រូវបន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសពង្រឹងការផ្លាស់ប្តូរឌីជីថល ដើម្បីបំពេញតាមនិន្នាការក្នុងស្ថានភាពថ្មី។ នេះជាមតិឯកភាពរបស់គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍ ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៣១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ។ វៀតណាមកំពុងអនុវត្តន៍គោលនយោបាយដ៏ក្លាហាន និងគួររំពឹងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ01/08/2025ព័ត៌មានសញ្ញាសម្គាល់បន្ទាប់ពីរយៈពេល៥ឆ្នាំអនុវត្តន៍កិច្ចព្រមព្រៀង EVFTA01/08/2025ព័ត៌មានក្នុងរយៈពេលមួយខែកន្លងមក គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតដំណើរការដោយស្ថិរភាពនិងរលូន01/08/2025ព័ត៌មានអាស៊ានអំពាវនាវឲ្យកម្ពុជានិងថៃអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញដោយសុច្ឆន្ទៈ01/08/2025ព័ត៌មានកម្ពុជា និងថៃ គ្រោងនឹងជួបប្រជុំគណៈកម្មាធិការព្រំដែនចម្រុះនៅថ្ងៃទី៤ ខែសីហា01/08/2025ព័ត៌មានវៀតណាមត្រៀមខ្លួនជាស្រេចចូលរួមយន្តការធានាបទឈប់បាញ់រវាងកម្ពុជានិងថៃ01/08/2025ព័ត៌មាន អត្ថបទផ្សេងទៀត