• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

S.hub Kids៖ បរិយាកាសបច្ចេកវិទ្យាសម្រាប់កុមារ

បណ្ណាគារ​អេឡិច​ត្រូនិកមួយ​ ​​បាន​វិនិយោគ​ទំនើប​​​លើ​ខ្លឹម​សារ​ ហ្មត់ចត់​ទាំង​គ្រឿង​​សង្ហារិម​ ហើយពិសេស ​គឺ​ឥត​គិត​ថ្លៃទាំង​ស្រុង​ កំពុង​នាំ​មក​នូវ​បរិយាកាស​​ពិសោធន៍​ថ្មី​ប្លែក​សម្រាប់​អ្ន​ក​អាន​ នៅ​ទីក្រុង​ហូជីមិញ​។ នោះ​ជា​បរិយាកាស​បច្ចេកវិទ្យា​ សម្រាប់​កុមារ​ ដែល​មាន​ឈ្មោះ​ហៅ​ថា "S.hub Kids" នៅ​បណ្ណាគារ​វិទ្យាសាស្រ្ត​សកល​​។​

S.hub Kids បើក​សម្ពោធន៍​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៨ ដឹក​នាំដោយ​ក្រុមហ៊ុន​អេឡិច​ត្រូនិក Samsung Vina ​ សហការ​នឹង​បណ្ណាគារ​វិទ្យា​សាស្រ្ត​សកល​​ទីក្រុង​ហូជីមិញ​ អនុវត្ត​បម្រើ​តម្រូវការ​រៀន​សូត្រ​ ស្វែង​យល់​អំពី​ប្រធាន​បទ​​វិទ្យាសាស្រ្ត​តាម​ទម្រង់​រូបភាព​​ STEM (Science – វិទ្យាសាស្រ្ត​, Technology - បច្ចេកវិទ្យា, Engineering - បច្ចេកទេស​, Mathematics​ -​ គណិតវិទ្យា​) របស់​កុមារ​ទីក្រុង​។

ក្នុង​បរិយាកាស​ជិត​៤៥០ ម៉ែត្រ​ការេ​ S.hub Kids បាន​រចនា​ក្លាយជា​តំបន់​មុខ​ងារ​ដូច​ជា​បន្ទប់​រៀន​ STEM បន្ទប់​តារា​វិទ្យា​ បរិយាកាស​អាន​សៀវភៅ​ និង អនុវត្តន៍​វិទ្យាសាស្រ្ត​ បរិយាកាស​កម្សាន្ត​ពហុ​មធ្យោបាយ​ជាដើម​។ ខ្លឹម​សារ​ STEM សម្បូរ​បែប​រួម​មាន​៖ សៀវ​ភៅ​ STEM, ថ្នាក់​រៀន STEM Lego Robotics, STEM វិទ្យាសាស្រ្ត​សប្បាយ​ និង កម្មវិធី​បំប៉ន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​។ S.hub Kids តំឡើង​បំពាក់សម្ភារ​អេឡិច​ត្រូនិកទំនើប ​របស់​​​ Samsung ​ ដូច​ជា​ ក្តារ​អន្តរកម្ម​វៃឆ្លាត ក្តារ​ Flip Chart អេឡិចត្រូនិក, ​ម៉ាស៊ីន​កុំព្យួទ័រ​ និង ឧបករណ៍ Lego Robots ទំនើប​ ទុក​សម្រាប់​មនុស្សគ្រប់​គ្នា​អាច​ប្រើប្រាស់​រៀន​លើ​បណ្តាញ​​អនឡាញ​​ អាន​សៀវភៅ​ និង​​ ស្វែង​រក​ព័ត៌មាន​ជាដើម​។​

 

 បរិយាកាស​​ក្នុង​បណ្ណាគារ​ S.hub Kids នៅ​បណ្ណាគារ​វិទ្យាសាស្រ្ត​សកល​ទីក្រុង​ហូជីមិញ​។​

S.hub Kids ជា​បណ្ណាគារ​វៃឆ្លាត​ដំបូង ​សម្រាប់​កុមារ​ របស់ទីក្រុង​ហូជីមិញ​។


  STEM ជា​ទម្រង់រូបភាពមួយ​ ក្នុង​ចំណោម​ទម្រង់​រូបភាព​សិក្សា​អប់រំ​សកល​លើ​ពិភពលោក​ នាំមកជូន​កុមារ​នូវ​ពិសោធន៍​​​ចំណាន​ៗ ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី​។​  
 
 ល្បែង​លេង​វៃឆ្លាត​បំផុស​ការ​ត្រិះរិះ​ច្នៃប្រឌិត​សម្រាប់​កុមារ​។​

 សិស្សានុសិស្ស​ស្វែង​យល់​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​ នូវ​ប្រការ​ចំណាប់​ៗ​ក្នុង​ S.hub Kids។​

 ពិសោធន៍​លើ​ឧបករណ៍​អេឡិច​ត្រូនិក​​វៃឆ្លាត។​

S.hub Kids មិនត្រឹម​ជា​បណ្ណាគារ​វៃ​ឆ្លាត​ នៅទាំង​ជា​ទីកន្លែង​បំប៉ន​គំនិត​ត្រិះរិះ​ច្នៃ​ប្រឌិត​​សម្រាប់​កុមារ​។

 បណ្តាគារ​វៃ​ឆ្លាត​មាន​សៀវភៅ​រាប់​ពាន់​ក្បាល​​ ចំណុះ​គ្រប់​វិស័យ​​សម្រាប់​កុមារ​។​
 

 រៀងរាល់​សប្តាហ៍​ បណ្តាគារ​ S.hub Kids បំប៉ន​បន្ថែម​សៀវភៅ​ថ្មី​៣០០​ក្បាល​។
 
 ទម្រង់​រូបភាពវិទ្យាសាស្រ្ត​​អវកាស​នៅ​ S.hub Kids។​
 
 បំផុស​ការ​អភិវឌ្ឍ​ខាង​ការ​ត្រិះរិះ​របស់​​កុមារ​។

 S.hub Kids មាន​ផ្ទៃដី​សរុប​​៤៥០​ម៉ែត្រ​ការេ​ បាន​បែង​ចែក​ជា​តំបន់​ដូចជា​៖ តារាវិទ្យា បរិយាកាស​អាន​សៀវភៅ​ បរិយាកាស​កម្សាន្ត​ពហុមធ្យោបាយ​ជាដើម​។​

 លោក​ ប៊ូយ​ ស្វឹន​ឌឹក​ (Bui Xuan Duc) នាយក​បណ្ណាគារ​វិទ្យា​សាស្រ្ត​សកល​ទីក្រុង​ហូជីមិញ​ ចែក​រំលែក​៖ “យើង​ខ្ញុំ​តែង​តែចង់​មាន​បរិយាកាស​បច្ចេកវិទ្យា​ ដើម្បី​​ឱ្យ​ប្អូន​ៗមាន​ទីលាន​​កម្សាន្ត​មានប្រយោជន៍​ជាង​ ប្រការ​នោះ​បាន​ក្លាយជាការពិត​។ S.hub Kids នឹង​ក្លាយជា​ទីកន្លែង​​មក​សម្រាប់​សិស្សានុសិស្ស​នៅ​ទីក្រុង”។​

នៅ​លើ​ខឿន​មូលដ្ឋាន​សម្ភារ​ទំនើប​នោះ ថ្នាក់​រៀន​​ សកម្មភាព​​ STEM សម្បូរ​បែប ​បាន​ពង្រាយ​ដើម្បីបម្រើ​តម្រូវការ​ និង ចំណូល​ចិត្ត​កុមារទូទៅ​របស់​បណ្ណាគារ​ ក្លាយ​ជា​ថ្នាក់រៀន​ក្រៅ​សាលាឧត្តមភាព​សម្រាប់​មិត្ត​តូច​ៗ​។​

កម្មវិធី​សិក្សាអប់រំ​ STEM បាន​រីក​ចម្រើន ផ្លាស់ប្តូរ​ថ្មីជួយ​កុមារ​បង្កើត​បំណិន​ដូចជា​ត្រិះរិះ​តវ៉ា​ គំនិត​ច្នៃ​ប្រឌិត​ ដោះស្រាយ​បញ្ហា​ បំលាស់ប្តូរ​ និង សហការ​ជាដើម​។ ក្នុងនោះ  STEM វិទ្យាសាស្រ្ត​​សប្បាយ​ យក​គំនិត​មកពី​ប្រដាប់​ប្រដាល​ជិត​ស្និទ្ធ​ បាតុភូត​កើតចេញ​ពី​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​ STEM Robotics និង សរសេរកម្មវិធី​មូលដ្ឋាន​ សម្រាប់​កុមារ​ចូលចិត្ត​ស្វែង​យល់​។​

ក្រៅពី​នោះ ​កម្មវិធី​បំប៉ន​បណ្តុះបណ្តាល​ធនធាន​គ្រូ​​បង្រៀន​ តាម​ទម្រង់​រូបភាព​​ STEM គ្រូបង្រៀន​អាច​អនុវត្តន៍​ បំប៉ន​បំណិន​បង្រៀន​ បំផុស​ប្រភព​គំនិត​រៀនសូត្រ​ និង ​ច្នៃប្រឌិ​ត​សម្រាប់​សិស្សានុសិស្ស​ក្នុង​សកម្មភាព​ថ្នាក់ក្រៅសាលា ​។​

បងស្រី ង្វៀន ធី​ធូ (Nguyen Thi Thu) (ខណ្ឌហ្គ័រ​វឹប - Go Vap​) ឱ្យ​ដឹង​ថា​ ចាប់តាំង​ពី​ដឹង​ស្គាល់​ S.hub kids បងស្រី​​បាន​ចុះឈ្មោះ​ជូន​កូន​ចូល​រួម​ថ្នាក់រៀន​ STEM នា​ចុង​សប្តាហ៍​។ បងចែក​រំលែក​ “កម្មវិធី​នេះ មានប្រយោជន៍ ប្លែក​ថ្មី​ៗច្រើន​ណាស់​ និង ទាក់ទាញ​កុមារ​។ កូន​ខ្ញុំ​​ចូល​ចិត្ត​ណាស់​ ពេលបាន​​មក​​ចូល​រួម​បាន​រៀន​ផង​ លេង​ផង​ដូចនេះ​”៕​ 

 

អនុវត្តន៍៖ ថុង​ហាយ​


Top