• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

ផ្សារណាត់ផ្កាហាងលឿក (Hang Luoc) ដ៏មមាញឹកក្នុងប៉ុន្មានថ្ងៃមុនបុណ្យតេត

ជាផ្សារណាត់ផ្កាចំណាស់ជាងគេ នៅរដ្ឋធានីហាណូយ ផ្សារណាត់ផ្កាហាងលឿក (Hang Luoc)  មិនត្រឹមតែជាកន្លែងសម្រាប់ទិញផ្កាម៉ាក់ខៃ ដើមគ្រូច និងផ្កាស្រស់ៗប៉ុណ្ណោះទេ ប៉ុន្តែនោះក៏ជាកន្លែងវប្បធម៌ដ៏ពិសេសមួយផងដែរ ដែលជាគោលដៅ ដែលមិនអាចខ្វះបានសម្រាប់ប្រជាជន​របស់នៅរដ្ឋធានីហាណូយ ដើម្បីស្វែងយល់ពីបរិយាកាសបុណ្យតេតប្រពៃណី។

នៅឆ្នាំនេះ គណៈកម្មាធិការប្រជាជនសង្កាត់ហ័នគៀម (Hoan Kiem) បានពង្រីកកន្លែងរៀបចំផ្សារណាត់ផ្កា ដើម្បីបង្កើតគោលដៅដ៏ទាក់ទាញមួយសម្រាប់ប្រជាជន និងភ្ញៀវទេសចរ ដើម្បីមកកម្សន្ត និងទិញទំនិញសម្រាប់បុណ្យតេត។ ផ្សារណាត់ផ្កាមានទីតាំងនៅតាមបណ្តោយផ្លូវហាងលឿក (Hang Luoc) ហាងខ័យ (Hang Khoai) ហាងរឿយ (Hang Ruoi) ហាងម៉ា (Hang Ma)និងផ្លូវគំនូរគូរលើជញ្ជាំងភុងហ៊ឹង (Phung Hung) ។ រូបថត៖ មិញ ក្វៀត – VNA
សម្រាប់ប្រជាជនហាណូយជាច្រើននាក់ ផ្សារណាត់ផ្កាហាងលឿក (Hang Luoc) មិនត្រឹមតែជាកន្លែង ដែលប្រជាជនអាចទិញទំនិញសម្រាប់បុណ្យតេតនោះទេ។ នេះជាផ្នែកមួយនៃការចងចាំ ជាទម្លាប់ ជាមធ្យោបាយមួយ និងប្រជាជនមានអារម្មណ៍ថា ឆ្នាំចាស់កំពុងបិទបញ្ចប់ ហើយរដូវផ្ការីកបានខិតជិតមកដល់។ រូបថត៖ មិញក្វៀត – VNA
ទីតាំងនៃផ្សារណាត់ឆ្នាំនេះ ត្រូវបានពង្រីក ដោយភ្ជាប់ជាមួយផ្លូវហាងម៉ា (Hang Ma) និងពង្រីកដល់ផ្លូវភុងហ៊ឹង (Phung Hung)។ រូបថត៖ មិញ ក្វៀត – VNA
ប្រជាជនរដ្ឋធានី ហាណួយ កំពុងទស្សនា និង​ទិញ​ទំនិញ នៅផ្សារណាត់ផ្កាប្រពៃណី។ រូបថត៖ មិញ ក្វៀត – VNA
ភ្ញៀវទេសចរបរទេសកំពុងទស្សនាផ្សារណាត់ផ្កាប្រពៃណី។ រូបថត៖ មិញ ក្វៀត – VNA
ទីតាំងនៃផ្សារណាត់ឆ្នាំនេះ ត្រូវបានពង្រីក ដោយភ្ជាប់ជាមួយផ្លូវហាងម៉ា (Hang Ma) និងពង្រីកដល់ផ្លូវភុងហ៊ឹង (Phung Hung)។ រូបថត៖ មិញ ក្វៀត – VNA
  • អនុវត្ត៖ VNA / VNP

Top