ជាផ្សារណាត់ផ្កាចំណាស់ជាងគេ នៅរដ្ឋធានីហាណូយ ផ្សារណាត់ផ្កាហាងលឿក (Hang Luoc) មិនត្រឹមតែជាកន្លែងសម្រាប់ទិញផ្កាម៉ាក់ខៃ ដើមគ្រូច និងផ្កាស្រស់ៗប៉ុណ្ណោះទេ ប៉ុន្តែនោះក៏ជាកន្លែងវប្បធម៌ដ៏ពិសេសមួយផងដែរ ដែលជាគោលដៅ ដែលមិនអាចខ្វះបានសម្រាប់ប្រជាជនរបស់នៅរដ្ឋធានីហាណូយ ដើម្បីស្វែងយល់ពីបរិយាកាសបុណ្យតេតប្រពៃណី។
នៅឆ្នាំនេះ គណៈកម្មាធិការប្រជាជនសង្កាត់ហ័នគៀម (Hoan Kiem) បានពង្រីកកន្លែងរៀបចំផ្សារណាត់ផ្កា ដើម្បីបង្កើតគោលដៅដ៏ទាក់ទាញមួយសម្រាប់ប្រជាជន និងភ្ញៀវទេសចរ ដើម្បីមកកម្សន្ត និងទិញទំនិញសម្រាប់បុណ្យតេត។ ផ្សារណាត់ផ្កាមានទីតាំងនៅតាមបណ្តោយផ្លូវហាងលឿក (Hang Luoc) ហាងខ័យ (Hang Khoai) ហាងរឿយ (Hang Ruoi) ហាងម៉ា (Hang Ma)និងផ្លូវគំនូរគូរលើជញ្ជាំងភុងហ៊ឹង (Phung Hung) ។ រូបថត៖ មិញ ក្វៀត – VNA
សម្រាប់ប្រជាជនហាណូយជាច្រើននាក់ ផ្សារណាត់ផ្កាហាងលឿក (Hang Luoc) មិនត្រឹមតែជាកន្លែង ដែលប្រជាជនអាចទិញទំនិញសម្រាប់បុណ្យតេតនោះទេ។ នេះជាផ្នែកមួយនៃការចងចាំ ជាទម្លាប់ ជាមធ្យោបាយមួយ និងប្រជាជនមានអារម្មណ៍ថា ឆ្នាំចាស់កំពុងបិទបញ្ចប់ ហើយរដូវផ្ការីកបានខិតជិតមកដល់។ រូបថត៖ មិញក្វៀត – VNA
ទីតាំងនៃផ្សារណាត់ឆ្នាំនេះ ត្រូវបានពង្រីក ដោយភ្ជាប់ជាមួយផ្លូវហាងម៉ា (Hang Ma) និងពង្រីកដល់ផ្លូវភុងហ៊ឹង (Phung Hung)។ រូបថត៖ មិញ ក្វៀត – VNA
ប្រជាជនរដ្ឋធានី ហាណួយ កំពុងទស្សនា និងទិញទំនិញ នៅផ្សារណាត់ផ្កាប្រពៃណី។ រូបថត៖ មិញ ក្វៀត – VNA
ភ្ញៀវទេសចរបរទេសកំពុងទស្សនាផ្សារណាត់ផ្កាប្រពៃណី។ រូបថត៖ មិញ ក្វៀត – VNA
ទីតាំងនៃផ្សារណាត់ឆ្នាំនេះ ត្រូវបានពង្រីក ដោយភ្ជាប់ជាមួយផ្លូវហាងម៉ា (Hang Ma) និងពង្រីកដល់ផ្លូវភុងហ៊ឹង (Phung Hung)។ រូបថត៖ មិញ ក្វៀត – VNA