• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

ទីក្រុង ដាណាំង (Da Nang) - ២៥ ឆ្នាំនៃមោទនភាព

ទីក្រុង ដាណាំ (Da Nang) បានប្រារព្ធខួបលើកទី ២៥ ឆ្នាំនៃការក្លាយជាទីក្រុងចំណុះ​មជ្ឈិម (ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៩៧ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២)។ ក្នុងរយៈពេលមួយភាគ​បួននៃសតវត្សកន្លងទៅនេះ ទីក្រុង ដាណាំង (Da Nang) បានបន្តខិតខំជារៀងរាល់ថ្ងៃ ដើម្បីក្រោកឡើង​ ដើម្បីផ្លាស់ប្តូររូបរាង ក្លាយជាទីក្រុងដ៏ស្វាហាប់ ស៊ីវិល័យ និងទំនើប សក្តិសមជា ទីក្រុងរស់នៅ របស់ប្រទេសវៀតណាម។

ពេលមកដល់ទីក្រុងដាណាំង  (Da Nang) គ្រប់គ្នាអាចមានអារម្មណ៍ថា ទីក្រុងនេះមាន​លក្ខខណ្ឌធម្មជាតិល្អ ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង ភ្នំនៅកណ្តាលទីក្រុង ទីក្រុងនៅកណ្តាលសមុទ្រ... លើសពីនេះ ទីក្រុង ដាំណាំង (Da Nang) ក៏ល្បីល្បាញ ដោយសារមានស្ពានដែលមានរាង និងពណ៌ផ្សេងៗគ្នា តភ្ជាប់ច្រាំងទន្លេ Han ដ៏ស្រស់ស្អាត  នៅកណ្តាលទីក្រុង បង្កើតបានជាភាពស្រស់ស្អាតភ្លឺចែងចាំង។ នេះជាមូលដ្ឋានគ្រឹះដើម្បីបង្កើតការងារវប្បធម៌ កីឡា ពាណិជ្ជកម្ម និងសេវាកម្ម... បង្កើតការលើកទឹកចិត្តនិងដាស់ស្មារតីអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុង និងសក្តានុពលទេសចរណ៍សមុទ្រ។

ប្រជាជននៅទីនេះ ជាស្លូតបូត សាមញ្ញ រួសរាយរាក់ទាក់  ដែលរួមចំណែកទាំងយប់ទាំងថ្ងៃ ដើម្បីការពារការកសាង និងអភិវឌ្ឍន៍ទីក្រុងដ៏ស្រស់ស្អាត។

ក្នុងដំណើរនៃការបង្កើតនិងអភិវឌ្ឍន៍រយៈពេល ២៥ ឆ្នាំនេះ ទីក្រុង ដាំណាំង (Da Nang) ជាច្រើនដងបានជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈម ដោយសារគ្រោះមហន្តរាយធម្មជាតិ និងការរាតត្បាតបំផ្លិចបំផ្លាញដូចជាទឹកជំនន់ជាប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៩៩ ព្យុះ Xangsane ក្នុងឆ្នាំ ២០០៦ និងជិតជាពិសេសការផ្ទុះឡើងជាច្រើននៃ Covid-19 ។ ជំងឺរាតត្បាត ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រជាជន រារាំងដល់ការអភិវឌ្ឍន៍ទីក្រុងទាំងមូល។ ប៉ុន្តែ​ក្នុង​ការ​លំបាក​នោះ​បាន​ឃើញ​ក្រុងដាំណាំង (Da Nang) ​រួបរួម​គ្នា ប្រជាជនឯកភាពគាំទ្រគោលការណ៍ណែនាំ និងគោលនយោបាយរបស់ទីក្រុង ហើយដោយមានការយកចិត្តទុកដាក់ និងការគាំទ្រទាន់ពេលវេលាពីរដ្ឋាភិបាលមជ្ឈិម ទីក្រុង ដាំណាំង (Da Nang)  បានជម្នះជាបណ្តើរៗនូវរយៈពេលលំបាកមួយចំនួន ដើម្បីស្ថិរភាពការអភិវឌ្ឍន៍ សមនឹងការទទួលបានតំណែងជាក្បាលរថភ្លើងអភិវឌ្ឍន៍នៃភាគកណ្តាល។

ដោយមានគុណសម្បត្តិដូចបានរៀបរាប់ខាងលើ រួមជាមួយនឹងការឯកភាពរបស់ប្រជាជន និងសក្ដានុពលរបស់អាជ្ញាធរក្រុង ដាណាំង (Da Nang) នឹងបន្តរក្សា និងលើកកម្ពស់សមិទ្ធិផលដែលសម្រេចបាន បន្ទាប់ពីរយៈពេល ២៥ ឆ្នាំក្រោមការដឹកនាំរបស់រដ្ឋាភិបាលមជ្ឈិម និងជម្រើស​លេខមួយ​ជានិច្ចរបស់វិនិយោគិន ក៏ដូចជាភ្ញៀវទេសចរក្នុងស្រុក និងបរទេស៕

 

 

ទីក្រុង ដាណាំង (Da Nang) - ទីក្រុងដ៏ល្បីល្បាញដោយស្ពានដ៏ស្រស់ស្អាតដែលតភ្ជាប់ច្រាំងទាំងសង្ខាងទន្លេ Han ។ រូបថត៖ ង្វៀន ទ្រីញ
ទីក្រុង ដាំណាំង (Da Nang) ជាទីក្រុងមាត់សមុទ្រដ៏ស្រស់ស្អាត ដែលមានទីតាំងនៅឆ្នេរសមុទ្រខាងកើត គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍របស់ប្រទេស។ រូបថត៖ ង្វៀន ទ្រីញ
ឆ្នេរសមុទ្រ មីខេ (My Khe) ជាឆ្នេរដ៏ស្រស់ស្អាតបំផុតមួយនៅលើភពផែនដីដែលបោះឆ្នោតនិងជ្រើសរើសដោយទស្សនាវដ្តី Forbes របស់អាមេរិក។ រូបថត៖ ង្វៀនទ្រីញ
ស្ពានរ៉ុង (Rong) - និមិត្តសញ្ញាថ្មីនៃជំនឿ និងសេចក្តីប្រាថ្នារបស់ទីក្រុង ដាណាំង (Da Nang )។ រូបថត៖ ង្វៀនទ្រីញ
ស្ពាន ធួនភឿគ (Thuan Phuoc) ដែលជាស្ពានខ្សែកាបខ្ពស់បំផុត និងធំបំផុតដែលឆ្លងកាត់ទ្វារសមុទ្រ ដាណាំង ( Da Nang) ។ រូបថត៖ ង្វៀន ទ្រីញ
សម្រស់នៃឈូងសមុទ្រ Da Nang រួមមានជួរភ្នំ ហាយវ៉ឹន ( Hai Van) ដ៏មហិមានៅភាគខាងត្បូងទីក្រុង។ រូបថត៖ ង្វៀន ទ្រីញ
ស្ពានទន្លេ Han មានទីតាំងនៅកណ្តាលទីក្រុង គឺជាស្ពានដំបូងគេដែលបានសាងសង់ ក្រោយឆ្នាំ១៩៧៥ ដែលជានិមិត្តរូប និងមោទនភាពនៃបំណងប្រាថ្នាចង់ផ្លាស់ប្តូររបស់ប្រជាជនដាណាំង ( Da Nang) ។ រូបថត៖ ង្វៀន ទ្រីញ
ស្ពានអាកាស ង៉ាបាហ្វេ (Nga Ba Hue) - ជាមជ្ឈមណ្ឌលចរាចរណ៍ដ៏ទំនើបតភ្ជាប់ផ្លូវជាតិលេខ 1A ទៅកាន់កណ្តាលទីក្រុង។ រូបថត៖ ង្វៀន ទ្រីញ
កាលពី ២៥ ឆ្នាំមុន សើនត្រា (Son Tra) គឺជាភូមិនេសាទក្រីក្រ ប៉ុន្តែឥឡូវនេះវាបានក្លាយជាស្រុកដ៏ធំមួយ ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ល្បីល្បាញរបស់ទីក្រុង ដាណាំង (Da Nang) ។ រូបថត៖ ង្វៀន ទ្រីញ
សម្រស់ស្អាតនៃទីក្រុង ដាណាំង (Da Nang) នៅពេលយប់នៅលើច្រាំងទន្លេ ហាន (Han) ដ៏ស្រស់ស្អាត។ រូបថត៖ ង្វៀន ទ្រីញ
សម្រស់នៃទីក្រុង ដាណាំង (Da Nang) នៅពេលយប់នៅលើច្រាំងទន្លេ ហាន (Han) ដ៏ស្រស់ស្អាត។ រូបថត៖ ង្វៀនទ្រីញ
ទេសភាពនៃទីក្រុង ដាណាំង (Da Nang) មានភាពភ្លឺស្វាងនៅពេលយប់ ជាមួយនឹងពន្លឺរាប់លានដែលចាំងពន្លឺនៅទន្លេហាន (Han) ។ រូបថត៖ ង្វៀន ទ្រីញ
កំពង់ផែ ថក្វាង (Tho Quang) ដែលជាកំពង់ផែនេសាទធំជាងគេនៅភាគកណ្តាល។ រូបថត៖ ង្វៀន ទ្រីញ
ស្ពាន ង្វៀនវ៉ាន់ត្រុយ ( Nguyen Van Troi) ជាស្ពានឆ្លងកាត់ទន្លេ ហាន (Han) ដែលសាងសង់មុនឆ្នាំ ១៩៧៥ ឥឡូវនេះបានឈប់ចរាចរ ហើយត្រូវបានរក្សាទុកជាភស្តុតាងនៃយុគសម័យអតីតកាល។ រូបថត៖ ង្វៀន ទ្រីញ
  • ទីក្រុង ដាណាំង (Da Nang) បានប្រារព្ធខួបលើកទី ២៥ ឆ្នាំនៃការក្លាយជាទីក្រុងចំណុះមជ្ឈិម (ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៩៧ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២)។ ក្នុងរ

Top