ទីក្រុង ដាណាំង (Da Nang) បានប្រារព្ធខួបលើកទី ២៥ ឆ្នាំនៃការក្លាយជាទីក្រុងចំណុះមជ្ឈិម (ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៩៧ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២)។ ក្នុងរយៈពេលមួយភាគបួននៃសតវត្សកន្លងទៅនេះ ទីក្រុង ដាណាំង (Da Nang) បានបន្តខិតខំជារៀងរាល់ថ្ងៃ ដើម្បីក្រោកឡើង ដើម្បីផ្លាស់ប្តូររូបរាង ក្លាយជាទីក្រុងដ៏ស្វាហាប់ ស៊ីវិល័យ និងទំនើប សក្តិសមជា “ទីក្រុងរស់នៅ” របស់ប្រទេសវៀតណាម។
ពេលមកដល់ទីក្រុងដាណាំង (Da Nang) គ្រប់គ្នាអាចមានអារម្មណ៍ថា ទីក្រុងនេះមានលក្ខខណ្ឌធម្មជាតិល្អ ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង “ភ្នំនៅកណ្តាលទីក្រុង ទីក្រុងនៅកណ្តាលសមុទ្រ”... លើសពីនេះ ទីក្រុង ដាំណាំង (Da Nang) ក៏ល្បីល្បាញ ដោយសារមានស្ពានដែលមានរាង និងពណ៌ផ្សេងៗគ្នា តភ្ជាប់ច្រាំងទន្លេ Han ដ៏ស្រស់ស្អាត នៅកណ្តាលទីក្រុង បង្កើតបានជាភាពស្រស់ស្អាតភ្លឺចែងចាំង។ នេះជាមូលដ្ឋានគ្រឹះដើម្បីបង្កើតការងារវប្បធម៌ កីឡា ពាណិជ្ជកម្ម និងសេវាកម្ម... បង្កើតការលើកទឹកចិត្តនិងដាស់ស្មារតីអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុង និងសក្តានុពលទេសចរណ៍សមុទ្រ។
ប្រជាជននៅទីនេះ ជាស្លូតបូត សាមញ្ញ រួសរាយរាក់ទាក់ ដែលរួមចំណែកទាំងយប់ទាំងថ្ងៃ ដើម្បីការពារការកសាង និងអភិវឌ្ឍន៍ទីក្រុងដ៏ស្រស់ស្អាត។
ក្នុងដំណើរនៃការបង្កើតនិងអភិវឌ្ឍន៍រយៈពេល ២៥ ឆ្នាំនេះ ទីក្រុង ដាំណាំង (Da Nang) ជាច្រើនដងបានជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈម ដោយសារគ្រោះមហន្តរាយធម្មជាតិ និងការរាតត្បាតបំផ្លិចបំផ្លាញដូចជាទឹកជំនន់ជាប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៩៩ ព្យុះ Xangsane ក្នុងឆ្នាំ ២០០៦ និងជិតជាពិសេសការផ្ទុះឡើងជាច្រើននៃ Covid-19 ។ ជំងឺរាតត្បាត ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រជាជន រារាំងដល់ការអភិវឌ្ឍន៍ទីក្រុងទាំងមូល។ ប៉ុន្តែក្នុងការលំបាកនោះបានឃើញក្រុងដាំណាំង (Da Nang) រួបរួមគ្នា ប្រជាជនឯកភាពគាំទ្រគោលការណ៍ណែនាំ និងគោលនយោបាយរបស់ទីក្រុង ហើយដោយមានការយកចិត្តទុកដាក់ និងការគាំទ្រទាន់ពេលវេលាពីរដ្ឋាភិបាលមជ្ឈិម ទីក្រុង ដាំណាំង (Da Nang) បានជម្នះជាបណ្តើរៗនូវរយៈពេលលំបាកមួយចំនួន ដើម្បីស្ថិរភាពការអភិវឌ្ឍន៍ សមនឹងការទទួលបានតំណែងជាក្បាលរថភ្លើងអភិវឌ្ឍន៍នៃភាគកណ្តាល។
ដោយមានគុណសម្បត្តិដូចបានរៀបរាប់ខាងលើ រួមជាមួយនឹងការឯកភាពរបស់ប្រជាជន និងសក្ដានុពលរបស់អាជ្ញាធរក្រុង ដាណាំង (Da Nang) នឹងបន្តរក្សា និងលើកកម្ពស់សមិទ្ធិផលដែលសម្រេចបាន បន្ទាប់ពីរយៈពេល ២៥ ឆ្នាំក្រោមការដឹកនាំរបស់រដ្ឋាភិបាលមជ្ឈិម និងជម្រើសលេខមួយជានិច្ចរបស់វិនិយោគិន ក៏ដូចជាភ្ញៀវទេសចរក្នុងស្រុក និងបរទេស៕
ទីក្រុង ដាណាំង (Da Nang) - ទីក្រុងដ៏ល្បីល្បាញដោយស្ពានដ៏ស្រស់ស្អាតដែលតភ្ជាប់ច្រាំងទាំងសង្ខាងទន្លេ Han ។ រូបថត៖ ង្វៀន ទ្រីញ
ទីក្រុង ដាំណាំង (Da Nang) ជាទីក្រុងមាត់សមុទ្រដ៏ស្រស់ស្អាត ដែលមានទីតាំងនៅឆ្នេរសមុទ្រខាងកើត គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍របស់ប្រទេស។ រូបថត៖ ង្វៀន ទ្រីញ
ឆ្នេរសមុទ្រ មីខេ (My Khe) ជាឆ្នេរដ៏ស្រស់ស្អាតបំផុតមួយនៅលើភពផែនដីដែលបោះឆ្នោតនិងជ្រើសរើសដោយទស្សនាវដ្តី Forbes របស់អាមេរិក។ រូបថត៖ ង្វៀនទ្រីញ
ស្ពានរ៉ុង (Rong) - និមិត្តសញ្ញាថ្មីនៃជំនឿ និងសេចក្តីប្រាថ្នារបស់ទីក្រុង ដាណាំង (Da Nang )។ រូបថត៖ ង្វៀនទ្រីញ
ស្ពាន ធួនភឿគ (Thuan Phuoc) ដែលជាស្ពានខ្សែកាបខ្ពស់បំផុត និងធំបំផុតដែលឆ្លងកាត់ទ្វារសមុទ្រ ដាណាំង ( Da Nang) ។ រូបថត៖ ង្វៀន ទ្រីញ
សម្រស់នៃឈូងសមុទ្រ Da Nang រួមមានជួរភ្នំ ហាយវ៉ឹន ( Hai Van) ដ៏មហិមានៅភាគខាងត្បូងទីក្រុង។ រូបថត៖ ង្វៀន ទ្រីញ
ស្ពានទន្លេ Han មានទីតាំងនៅកណ្តាលទីក្រុង គឺជាស្ពានដំបូងគេដែលបានសាងសង់ ក្រោយឆ្នាំ១៩៧៥ ដែលជានិមិត្តរូប និងមោទនភាពនៃបំណងប្រាថ្នាចង់ផ្លាស់ប្តូររបស់ប្រជាជនដាណាំង ( Da Nang) ។ រូបថត៖ ង្វៀន ទ្រីញ
ស្ពានអាកាស ង៉ាបាហ្វេ (Nga Ba Hue) - ជាមជ្ឈមណ្ឌលចរាចរណ៍ដ៏ទំនើបតភ្ជាប់ផ្លូវជាតិលេខ 1A ទៅកាន់កណ្តាលទីក្រុង។ រូបថត៖ ង្វៀន ទ្រីញ
កាលពី ២៥ ឆ្នាំមុន សើនត្រា (Son Tra) គឺជាភូមិនេសាទក្រីក្រ ប៉ុន្តែឥឡូវនេះវាបានក្លាយជាស្រុកដ៏ធំមួយ ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ល្បីល្បាញរបស់ទីក្រុង ដាណាំង (Da Nang) ។ រូបថត៖ ង្វៀន ទ្រីញ
សម្រស់ស្អាតនៃទីក្រុង ដាណាំង (Da Nang) នៅពេលយប់នៅលើច្រាំងទន្លេ ហាន (Han) ដ៏ស្រស់ស្អាត។ រូបថត៖ ង្វៀន ទ្រីញ
សម្រស់នៃទីក្រុង ដាណាំង (Da Nang) នៅពេលយប់នៅលើច្រាំងទន្លេ ហាន (Han) ដ៏ស្រស់ស្អាត។ រូបថត៖ ង្វៀនទ្រីញ
ទេសភាពនៃទីក្រុង ដាណាំង (Da Nang) មានភាពភ្លឺស្វាងនៅពេលយប់ ជាមួយនឹងពន្លឺរាប់លានដែលចាំងពន្លឺនៅទន្លេហាន (Han) ។ រូបថត៖ ង្វៀន ទ្រីញ
កំពង់ផែ ថក្វាង (Tho Quang) ដែលជាកំពង់ផែនេសាទធំជាងគេនៅភាគកណ្តាល។ រូបថត៖ ង្វៀន ទ្រីញ
ស្ពាន ង្វៀនវ៉ាន់ត្រុយ ( Nguyen Van Troi) ជាស្ពានឆ្លងកាត់ទន្លេ ហាន (Han) ដែលសាងសង់មុនឆ្នាំ ១៩៧៥ ឥឡូវនេះបានឈប់ចរាចរ ហើយត្រូវបានរក្សាទុកជាភស្តុតាងនៃយុគសម័យអតីតកាល។ រូបថត៖ ង្វៀន ទ្រីញ
- ទីក្រុង ដាណាំង (Da Nang) បានប្រារព្ធខួបលើកទី ២៥ ឆ្នាំនៃការក្លាយជាទីក្រុងចំណុះមជ្ឈិម (ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៩៧ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២)។ ក្នុងរ