• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

AIPA លើកទី ៤១ ខិតខំប្រឹងប្រែង ដើម្បីចូលរួមវិភាគទានក្នុងដំណើរការសមាហរណកម្មក្នុងតំបន់

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA) បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៨-១០ ខែកញ្ញា ឆ្នាំ ២០២០ ក្រោមប្រធានបទ “ការទូតសភា ដើម្បីសម្រេចបាន​សហគមន៍​អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតបយ៉ាងសកម្ម” ។ មហាសន្និបាត AIPA លើកទី ៤១ បានទទួលស្គាល់​ដោយជោគជ័យនូវកិច្ចខិតខំប្រឹងប្រែងរបស់ វៀតណាម​ក្នុងការរួមចំណែកជាវិជ្ជមាន​ដល់ដំណើរការសមាហរណកម្មក្នុងតំបន់។

AIPA លើកទី ៤១ បានអនុម័តសេចក្តីសម្រេចចិត្តនិងសេចក្តីថ្លែងការណ៍រួមចំនួន ២៦
 
ដោយសាតែការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត COVID  - ១៩ ជាលើកដំបូងនៅក្នុង​ប្រវត្តិសាស្រ្ត ៤៣ ឆ្នាំរបស់ AIPA មហាសន្និបាត AIPA ត្រូវបានធ្វើឡើង​ តាម​ប្រព័ន្ធវីដេអូ។ ប្រការនេះ បង្ហាញពីការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែង​របស់​រដ្ឋសភា​នៃប្រទេសវៀតណាម - ម្ចាស់ផ្ទះ និងសភាជាសមាជិកនៃ​ AIPA ដើម្បីជំនះរាល់​ការលំបាក ពង្រឹងសាមគ្គីភាពនិង កិច្ចសហប្រតិបត្តិការក្នុងស្មារតី “ ភា​ព​ស្អិតរមួតនិងការ​ឆ្លើយតប​យ៉ាង​សកម្ម​” ។
 
លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) បានមានប្រសាសន៍ថា ទោះបីមហាសន្និបាតលើកនេះត្រូវបាន រៀបចំឡើង ​តាមប្រព័ន្ធវីដេអូ​ក៏ដោយ ក៏អ្នកចូលរួមនៅក្នុងពេលនេះមាន សមាជិកសភា AIPA ចំនួន ៣០ និងអង្គការអន្តរជាតិដែលមានប្រតិភូជិត ៤០០ នាក់ ក្នុងនោះ មាន ២៣០ នាក់​ជាសមាជិករដ្ឋសភា។ ជាពិសេស នៅពេលនេះមានការចូលរួមពីទីប្រឹក្សា​អគ្គលេខាធិការអង្គការ សហប្រជាជាតិ ​អគ្គលេខាធិការ IPU អគ្គលេខាធិការ​ AIPA អគ្គលេខាធិការរងអាស៊ាន ​លេខាធិការដ្ឋាន AIPA និងអង្គការចំនួន ៤ ដែលជាដៃគូរបស់ AIPA ។
 
អញ្ជើញចូលរួមក្នុងពិធីបើកនៃមហាសន្និបាត AIPA លើកទី ៤១ ​នៅ​រដ្ឋធានី ហាណូយ (Ha Noi) រួមមាន​មានថ្នាក់ដឹកនាំបក្សនិងរដ្ឋ ម​ហាសន្និបាតបានទទួលសារសំខាន់​ៗពីលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) តាមប្រព័ន្ធវីដេអូ។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តី​វៀតណាម​ ង្វៀន ស្វឹនភូក (Nguyen Xuan Phuc ) បាន​អញ្ជើញ​ថ្លែងសុន្ទរកថា​នៅក្នុងពិធីបើកនេះ។

 


លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធី បើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១  (AIPA លើកទី៤១) ។ រូបថត៖ ទ្រីយុង  - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភូក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ក្នុងពិធីបើកមហាសន្និបាតលើកទី ៤១ ក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA លើកទី ៤១ ) ក្រោមប្រធានបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងឆ្លើយតបយ៉ាងសកម្ម” ។ រូបថតៈថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) ជាប្រធានAIPA លើកទី ៤១ បានអញ្ជើញធ្វើជាអធិបតីនិងថ្លែងសុន្ទរកថាបើក។
រូបថត៖ ត្រុងដុក - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan ) ប្រធាន AIPA លើកទី ៤១ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភូក (Nguyen Xuan Phuc )ប្រធានអាស៊ាន ២០២០ និងគណៈប្រតិភូ។ រូបថតៈថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


C
លោកស្រី ប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan ) ប្រធាន AIPA លើកទី ៤១ និងលោកស្រីអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា តុង ធីផុង (Tong Thi Phong) ប្រធានគណៈប្រតិភូរដ្ឋសភាវៀតណាម អញ្ជើញចូលរួមក្នុង AIPA លើកទី ៤១ ដែលបានអញ្ជើញធ្វើជាអធិបតីក្នុងសម័យប្រជុំពេញអង្គសម័យប្រជុំលើកទី ១ នៃមហាសន្និបាត AIPA លើកទី ៤១  ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan ) ប្រធានមហាសន្និបាត AIPA លើកទី ៤១ បានសង្កត់ធ្ងន់ថា បើប្រៀបធៀបទៅនឹងមហាសន្និបាតលើកមុន AIPA លើកទី ៤១ បានរៀបចំការប្រជុំគណៈកម្មាធិការនយោបាយនិងអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ៦ ។ ជាពិសេសគំនិតផ្តួចផ្តើមរបស់រដ្ឋសភាវៀតណាមលើការរៀបចំកិច្ចប្រជុំសមាជិកសភា AIPA វ័យក្មេង ត្រូវបានទទួលការឯកភាពខ្ពស់ពីប្រតិភូ ហើយត្រូវបានចាត់ទុកថា ជាកត្តាថ្មីនៅក្នុងមហាសន្និបាតលើកនេះដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅក្នុង ការបង្កើតយន្តការរៀបចំកិច្ចប្រជុំសម្រាប់សមាជិកសភា AIPA វ័យក្មេង។

យោងតាមលោកស្រី ប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan ) គណៈប្រតិភូជាច្រើនបានលើកឡើងអំពីបញ្ហាសន្តិភាព សន្តិសុខនិងសុវត្ថិភាពនៅសមុទ្រខាងកើតដែលឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា UNCLOS ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តីប្រកាសមួយស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ។ មហាសន្និបាត AIPA លើកទី ៤១ បានឯកភាពចំពោះការកសាងក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើង (COC) នាពេលឆាប់ៗ នេះ...  មហាសន្និបាត AIPA លើកទី ៤១ បានអនុម័តលើសេចក្តីសម្រេចចិត្តនិងសេចក្តីប្រកាសរួមចំនួន ២៦។

លោកស្រី ប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan ) បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងភាពជោគជ័យនៃសកម្មភាពការទូតសំខាន់ៗ នៅក្នុងឆ្នាំ ២០២០ របស់វៀតណាម ដូចជា ប្រធានអាស៊ាន ប្រធាន AIPA សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ភាពជោគជ័យនៃមហាសន្និបាត AIPA លើក៤១ បានរួមចំណែកលើកកម្ពស់តួនាទីនិងកិត្យានុភាពរបស់វៀតណាមនិងរដ្ឋសភាវៀតណាមលើឆាកអន្តរជាតិ។ សកម្មភាពក្នុងឆ្នាំជាប្រធាន AIPA ឆ្នាំ ២០២០ និងជាពិសេស មហាសន្និបាត AIPA លើកទី ៤១ ក៏ជាចំណុចសំខាន់នៅក្នុងសកម្មភាពការទូតរបស់រដ្ឋសភា នីតិកាលទី ១៤ ផងដែរ។

ឆ្លើយតបឲ្យបានឆាប់រហ័សនិងសកម្មចំពោះការគ្រប់គ្រងជំងឺរាតត្បាត

មហាសន្និបាត AIPA លើកនេះបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះការអនុវត្តគំនិតផ្តួចផ្តើមរបស់អាស៊ាន សំដៅឆ្លើយតបយ៉ាងសកម្មសម្របសម្រួលនិងគ្រប់គ្រងការរីករាលដាលយ៉ាងឆាប់រហ័សនិងទាន់ពេលវេលា។ ជាក់ស្តែងការបង្កើតមូលនិធិប្រឆាំងនឹងការរីក​រាលដាលរបស់អាស៊ាន ដោយស្ដារសេដ្ឋកិច្ចឡើងវិញជាបណ្តើរ ៗ ទៅរកសភាពធម្មតា តាមរបៀបថ្មី រួមទាំងការប្រកាសចេញគោលនយោបាយអំពីការអប់រំ ការងារ កែលំអប្រព័ន្ធសុខាភិបាល កាត់បន្ថយផលប៉ះពាល់ដោយសារជំងឺ Covid-១៩ ។

 


រូបភាពថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន នៅឯពិធីបើក។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កិច្ចប្រជុំសមាជិកាសភា AIPA (WAIPA) បានធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ“ ពង្រឹងតួនាទីរបស់សមាជិកាសភាក្នុងការធានាការងារនិងប្រាក់ចំណូល ដល់កម្មករ និយោជិតជាស្រ្តី» លោកស្រីអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាតុងធីផុង (Tong Thi Phong) ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី AIPA លើកទី៤១ អញ្ជើញធ្វើជាអធិបតីសន្និសីទនេះ។រូបថត៖ ត្រុងឌឹក- ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពរួមនៃកិច្ចប្រជុំក្រៅផ្លូវការសមាជិកសភា AIPA វ័យក្មេង  ។ រូបថត៖ វ៉ាន់ដៀប - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

មហាសន្និបាតនេះបានផ្តល់យោបល់ថា សមាជិកសភា AIPA បន្តកែលម្អក្របខ័ណ្ឌច្បាប់ ដើម្បីជំរុញការសម្របសម្រួលពាណិជ្ជកម្ម អភិវឌ្ឍគោលនយោបាយវិនិយោគបើកចំហប្រកបដោយចីរភាព ទទួលខុសត្រូវនិងធានាសុវត្ថិភាព ធានាសន្តិសុខស្បៀង សន្តិសុខទឹក; ស្រាវជ្រាវលើក្របខ័ណ្ឌច្បាប់ថ្មី ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ COVID-  ១៩ និងជំងឺរាតត្បាតផ្សេងៗ។ ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញនិងប្រើប្រាស់ថាមពលកកើតឡើងវិញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ការពិភាក្សាទាំងអស់បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងពីក្របខ័ណ្ឌសហប្រតិបត្តិការក្នុងតំបន់ រួមទាំងតំបន់មេគង្គ ដើម្បីជំរុញការ​អភិវឌ្ឍប្រកបដោយចីរភាពនិងសមធម៌នៅក្នុងសហគមន៍អាស៊ាន តាមរយៈការភ្ជាប់កំណើនសេដ្ឋកិច្ចក្នុងអនុតំបន់និងការអភិវឌ្ឍន៍ដ៏ទូលំទូលាយនៃតំបន់អាស៊ានទាំងមូល ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងបណ្តាប្រទេស​​​​​ជាសមាជិកអាស៊ាន។ ទាំងនេះគឺជាការប្តេជ្ញាចិត្តដើម្បីសំរេចបាននូវប្រធានបទ““ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួតនិងឆ្លើយតបយ៉ាងសកម្ម” ។

ព្រឹត្តការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់រដ្ឋសភាវៀតណាម

លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan ) ប្រធានមហាសន្និបាត AIPA លើកទី ៤១ បាននិយាយឲ្យដឹងថា ស្មើនឹង ១ ភាគ ៣ នៃចំនួនប្រជាជនសរុបជាង ៦០០ លាននាក់ក្នុងតំបន់អាស៊ានប៉ុន្តែមិនមានសំឡេងរបស់សមាជិកសភាវ័យក្មេងនោះទេ។ ដូច្នេះគំនិតផ្តួចផ្តើមស្នើយន្តការសម្រាប់សំលេងរបស់សមាជិកសភាវ័យក្មេងដែលត្រូវបានលើកឡើង នៅមហាសន្និបាត AIPA លើកទី ៤១ ដែលទទួលបានការគាំទ្រពីបណ្តាសមាជិកសភា AIPA ។ ជាគំរូរបាយការណ៍របស់ប្រធានក្រុមប្រតិភូសមាជិកសភាវ័យក្មេងរបស់វៀតណាម នៅឯកិច្ចប្រជុំសមាជិកសភា AIPA វ័យក្មេង នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២០ ទទួលបានមតិឯកភាពដ៏ខ្ពស់ពីបណ្តាប្រទេស​ជាសមាជិក។



ប្រតិភូនៃប្រទេសជាសមាជិក AIPA អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចតាមប្រព័ន្ធវីដេអូ។
រូបថត៖ វ៉ាន់ដៀប - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ប្រតិភូនៃប្រទេសជាសមាជិក AIPA អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការសង្គមតាមប្រព័ន្ធវីដេអូ។
រូបថត៖ វ៉ាន់ដៀប - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



កិច្ចប្រជុំគណៈកម្មាធិការរៀបចំដឹកនាំដោយលោកអនុប្រធានរដ្ឋសភា អួងជូលឹវ (Uong Chu Luu)។
រូបថត៖ វ៉ាន់ដៀប - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកស្រី ប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan ) ប្រធាន AIPA លើកទី ៤១ អញ្ជើញធ្វើជាអធិបតីក្នុងសម័យប្រជុំពេញអង្គលើកទី ២ នៃមហាសន្និបាតអន្តររដ្ឋសភាអាស៊ានលើកទី ៤១ (AIPA លើកទី ៤១)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រី ប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan ) ប្រធាន AIPA លើកទី ៤១ បានប្រគល់ញញួរជូនដល់ប្រទេសប្រ៊ុយណេដែលជាប្រទេសម្ចាស់ផ្ទះ AIPA លើកទី ៤២ ក្នុងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១។ រូបថត៖ ត្រុងដុក - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រី ប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan )អញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកថ្មី ដែលជាប្រទេសន័រវេសនិងប្រទេសម៉ារ៉ុ កក្នុងនាមជាអ្នកសង្កេតការណ៍ថ្មីរបស់ AIPA ។ រូបថត៖ ត្រុងដុក - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


T
ក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA លើកទី ៤១) ក្រុមប្រឹក្សាអ ន្តរសភាអាស៊ាន បានរៀបចំនៅររដ្ឋធានីហាណូយ (Ha Noi) ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០។ ជារៀងរាល់ថ្ងៃអ្នកយកព័ត៌មាននិងអ្នកនិពន្ធរាប់រយនាក់នៃទីភ្នាក់ងារសារព័ត៌មាននិងសារព័ត៌មានជាច្រើនដែលបានប្រមូលផ្តុំគ្នាដើម្បីរាយការណ៍អំពីមហាសន្និបាតនេះ។ រូបភាព អត្ថបទអំពីប្រជាជន សេដ្ឋកិច្ចនយោបាយកំនិតផ្តួចផ្តើមគំនិតរបស់វៀតណាម ... ត្រូវបានធ្វើបច្ចុប្បន្នភាពឱ្យបានលឿនបំផុត ដើម្បីផ្តល់ព័ត៌មានទាន់ហេតុសម្រាប់អ្នកអានក្នុងស្រុកនិងអន្តរជាតិ។ រូបថត៖ ត្រុងដុក - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

អះអាងនូវគំនិតផ្តួចផ្តើមរបស់វៀតណាមដែលត្រូវបានទទួលស្គាល់ដោយ AIPA លោកស្រី ប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) បានមានប្រសាសន៍ថាចាប់ពីពេលនេះតទៅនៅមហាសន្និបាត AIPA នឹងមានវេទិកាដែលឆ្លុះបញ្ចាំងពីសំលេងរបស់សមាជិកសភាវ័យក្មេងដែលតំណាងឲ្យយុវជនជិត ២២០ លាននាក់ស្មើនឹងមួយភាគបីនៃបរិមាណប្រជាជនអាស៊ាន។ លោកស្រី ប្រធានរដ្ឋសភាវៀតណាម ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan )ជឿជាក់ថាសមាជិកសភាវ័យក្មេងរួមចំណែកក្នុងការបង្ហាញនូវឆន្ទៈគំនិតនិងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោតវ័យក្មេង; ចូលរួមចំណែកយ៉ាងសកម្មដល់សកម្មភាពរបស់ AIPA និយាយរួមនិងសមាជិកសភា AIPA និយាយដោយឡែក./. 

អត្ថបទ៖ កាសែតរូបភាពវៀតណាម​សរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top