មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA) បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៨-១០ ខែកញ្ញា ឆ្នាំ ២០២០ ក្រោមប្រធានបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតបយ៉ាងសកម្ម” ។ មហាសន្និបាត AIPA លើកទី ៤១ បានទទួលស្គាល់ដោយជោគជ័យនូវកិច្ចខិតខំប្រឹងប្រែងរបស់ វៀតណាមក្នុងការរួមចំណែកជាវិជ្ជមានដល់ដំណើរការសមាហរណកម្មក្នុងតំបន់។
AIPA លើកទី ៤១ បានអនុម័តសេចក្តីសម្រេចចិត្តនិងសេចក្តីថ្លែងការណ៍រួមចំនួន ២៦
ដោយសាតែការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត COVID - ១៩ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ៤៣ ឆ្នាំរបស់ AIPA មហាសន្និបាត AIPA ត្រូវបានធ្វើឡើង តាមប្រព័ន្ធវីដេអូ។ ប្រការនេះ បង្ហាញពីការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់រដ្ឋសភានៃប្រទេសវៀតណាម - ម្ចាស់ផ្ទះ និងសភាជាសមាជិកនៃ AIPA ដើម្បីជំនះរាល់ការលំបាក ពង្រឹងសាមគ្គីភាពនិង កិច្ចសហប្រតិបត្តិការក្នុងស្មារតី “ ភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម” ។
លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) បានមានប្រសាសន៍ថា ទោះបីមហាសន្និបាតលើកនេះត្រូវបាន រៀបចំឡើង តាមប្រព័ន្ធវីដេអូក៏ដោយ ក៏អ្នកចូលរួមនៅក្នុងពេលនេះមាន សមាជិកសភា AIPA ចំនួន ៣០ និងអង្គការអន្តរជាតិដែលមានប្រតិភូជិត ៤០០ នាក់ ក្នុងនោះ មាន ២៣០ នាក់ជាសមាជិករដ្ឋសភា។ ជាពិសេស នៅពេលនេះមានការចូលរួមពីទីប្រឹក្សាអគ្គលេខាធិការអង្គការ សហប្រជាជាតិ អគ្គលេខាធិការ IPU អគ្គលេខាធិការ AIPA អគ្គលេខាធិការរងអាស៊ាន លេខាធិការដ្ឋាន AIPA និងអង្គការចំនួន ៤ ដែលជាដៃគូរបស់ AIPA ។
អញ្ជើញចូលរួមក្នុងពិធីបើកនៃមហាសន្និបាត AIPA លើកទី ៤១ នៅរដ្ឋធានី ហាណូយ (Ha Noi) រួមមានមានថ្នាក់ដឹកនាំបក្សនិងរដ្ឋ មហាសន្និបាតបានទទួលសារសំខាន់ៗពីលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) តាមប្រព័ន្ធវីដេអូ។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស្វឹនភូក (Nguyen Xuan Phuc ) បានអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកនេះ។
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម