30/07/2021 00:01 GMT+7 Email Print Like 0

កិច្ចប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៥៖ ការផ្តើមដ៏ប្រសើរសម្រាប់អាណត្តិ​ថ្មី

ក្រោយពេល៩ថ្ងៃធ្វើទៀងទាត់មិនសម្រាក មមាញឹក ម៉ឹងម៉ាត់ អធិបតេយ្យភាព សាមគ្គី បញ្ញា និងភារកិច្ច កិច្ចប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៥ បានធ្វើសម្រេចទាំងស្រុងនូវកម្មវិធីដែលបានដាក់ចេញប្រកបដោយជោគជ័យប្រសើរ។

រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំយៀនហុង (Dien Hong) អគាររដ្ឋសភា រដ្ឋនីតិកាលទី១៥ បានបិទកិច្ចប្រជុំលើកទី១។

នៅពិធីបិទកិច្ចប្រជុំ សមាជិករដ្ឋសភាមានវត្តមាន៤៦៩នាក់ ចូលរួមកូរ៉ុមយល់ស្រប់ (ដោយមានសមាជិករដ្ឋសភាចំនួនអត្រា ៩៣,៩៩%) ដូច្នេះសមាជិករដ្ឋសភាមានវត្តមាន១០០%  ចូលរួមកូរ៉ុមឯកភាពអនុម័តសេចក្តីសម្រេចចិត្តកិច្ចប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៥។

អាចនិយាយបានថា នេះជាកិច្ចប្រជុំពិសេសមួយក្នុងប្រវត្តិសាស្រ្តសកម្មភាពរបស់រដ្ឋសភា ជាព្រឹត្តិការណ៍ពិសេស កត់ត្រារូបភាពរដ្ឋសភាថាមពលសកម្ម ផ្លាស់ប្តូរថ្មី សកម្មភាពម៉ឹងម៉ាត់ដើម្បីប្រជាជន។



ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) និងសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ ចូលរួមពិធីបើកកិច្ចប្រជុំលើកទី១ នៃ​រដ្ឋសភានីតិកាលទី១៥ បានរៀបចំយ៉ាងមហោឡារិក នៅសាលប្រជុំយៀនហុង (Dien Hong) អគាររដ្ឋសភា នៅរដ្ឋធានីហាណូយ។ ក្នុងរូបថត៖ ប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) តាងនាមសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ សមាជិករដ្ឋសភានិតីកាលទី១៥ ជូនបាច់ផ្កាជូនពរលោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong)។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពពិធីបើកកិច្ចប្រជុំ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅអគាររដ្ឋសភា ភាគច្រើនសន្លឹកឆ្នោតយល់ស្រប់  សមមិត្តវឿង ដិញហ្វែ (Vuong Dinh Hue) សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភានីតិកាលទី១៤ បានសមាជិករដ្ឋសភាចូលរួមកិច្ចប្រជុំលើកទី១ នៃរដ្ឋសភានិតីកាលទី១៥ បោះឆ្នោតជ្រើសរើសកាន់តំណែងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នីតិកាលទី១៥។ ក្នុងរូបថត៖ សមមិត្តវឿង ដិញហ្វែ (Vuong Dinh Hue) សច្ចាប្រណិធានកាន់តំណែងជាប្រធានរដ្ឋសភា នីតិកាលទី១៥។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

 

រសៀលដដែរ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១  នៅកិច្ចប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥ រដ្ឋសភាដំណើរការបោះឆ្នោតជ្រើស ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា៤នាក់ និងសមាជិកគណៈកម្មការអចិន្រ្តៃយ៍រដ្ឋសភា ដោយរូបភាពបោះឆ្នោតសម្ងាត់។ លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) និងអនុប្រធានរដ្ឋសភា សមាជិកគណៈកម្មការអចិន្រ្តៃយ៍រដ្ឋសភានីតិកាលទី១៥ បង្ហាញវត្តមាននៅចំពោះមុខ រដ្ឋសភា មហាជន និងអ្នកបោះឆ្នោតទូទាំងប្រទេស។ រូបថត៖ យ័នតឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

បោះឆ្នោត អនុម័តតែងតាំងបុគ្គលិកជាន់ខ្ពស់សម្រាប់ម៉ាស៊ីនរដ្ឋ

ប្រធានរដ្ឋសភាឱ្យដឹងថា កិច្ចប្រជុំនេះ រដ្ឋសភាបានស្តាប់របាយការណ៍របស់ក្រុមប្រឹក្សាបោះឆ្នោតជាតិ សរុបលទ្ធផលបោះឆ្នោតរដ្ឋសភានីតិកាលទី១៥ និងគណៈប្រតិភូក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២១ - ២០២៦, លទ្ធផលបញ្ជាក់និត្យានុកូលភាព សមាជិករដ្ឋសភានីតិកាលទី១៥ ដែលបានជាប់ឆ្នោត, របាយការណ៍របស់គណៈប្រធាននៃគណៈកម្មការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ស្តីពីការសរុបមតិ ការស្នើសុំ របស់អ្នកបោះឆ្នោតទូទាំងប្រទេស ដាក់មកជូនកិច្ចប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៥។

រដ្ឋសភាបានសម្រេចភារកិច្ចជាប្រព័ន្ធ គឺពិនិត្យមើល អនុម័តរចនាសម្ពន្ធរៀបចំនិងបោះឆ្នោត អនុម័តបុគ្គលិកជាន់ខ្ពស់សម្រាប់ក្បាល​ម៉ាស៊ីនរដ្ឋ ធានាត្រូវតាមកំហិត លក្ខណៈ បទដ្ឋាន សំណុំឯកសារ តាមការកំណត់របស់បក្ស និងនីតិវិធីរបស់រដ្ឋ។

ជាមួយនឹងសំឡេងឆ្នោតស្រប់ឯកភាព ទំនុកចិត្តខ្ពស់ រដ្ឋសភាបានបោះឆ្នោតជ្រើសរើសប្រធានរដ្ឋ ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី អនុប្រធានរដ្ឋ អនុប្រធានរដ្ឋសភា សមាជិកគណៈកម្មការអចិន្រ្តៃយ៍រដ្ឋសភា ប្រធានតុលាការកំពូល រដ្ឋមន្រ្តីមហាអាយ្យការ អគ្គលេខាធិការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិ ប្រធានគណៈកម្មការរដ្ឋសភា អគ្គគណនេយ្យរដ្ឋ, អនុម័តតែងតាំងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងសមាជិកផ្សេងៗនៃរដ្ឋាភិបាល ចៅក្រមតុលាការកំពូល, អនុម័តបញ្ជីអនុប្រធាន សមាជិកក្រុមប្រឹក្សាការពារនិងសន្តិសុខជាតិ។



ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅកិច្ចប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៥ សមមិត្តង្វៀន ស្វឹនភុក (Nguyen Xuan Phuc) សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អាណត្តិកាល២០១៦ - ២០២៦ បានបោះឆ្នោតជ្រើសរើសកាន់តំណែង ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អាណត្តិ ២០១៦ - ២០២៦។ ក្នុងរូបថត៖ លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) សច្ចាប្រណិធានឡើងកាន់តំណែង នៅចំពោះមុខរដ្ឋសភា មហាជន និងអ្នកបោះឆ្នោតទូទាំងប្រទេស។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

 

 

រសៀលដដែរ ថ្ងៃតី២៦ ខែកក្កដា ឆ្នាំ២០២១ នៅកិច្ចប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៥ សមមិត្តផាម មិញចិញ (Pham Minh Chinh) សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមអាណត្តិ២០១៦ - ២០២១ បានបោះឆ្នោតជ្រើសរើសកាន់តំណែង ជានាយករដ្ឋមន្រ្តីរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អាណត្តិ ២០២១ - ២០២៦។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្រ្តីផាម មិញចិញ (Pham Minh Chinh) សច្ចាប្រណិធានឡើងកាន់តំណែង នៅចំពោះមុខរដ្ឋសភា មហាជននិងអ្នកបោះឆ្នោតទូទាំងប្រទេស។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

 

រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅកិច្ចប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៥ សមមិត្ត ង្វៀន ហ្វ័របិញ (Nguyen Hoa Binh) សមាជិកការិយាល័យនយោបាយ លេខាធិការមជ្ឈិមបក្ស ប្រធានតុលាការកំពូល អាណត្តិ២០១៦ - ២០២៦ បានរដ្ឋសភាបោះឆ្នោតជ្រើសរើសឡើងកាន់តំណែង ជាប្រធានតុលាការកំពូល អាណត្តិ២០២១ - ២០២៦។ ក្នុងរូបថត៖ លោកប្រធានតុលាការកំពូល ង្វៀន ហ្វ័របិញ (Nguyen Hoa Binh) សច្ចាប្រណិធានឡើងកាន់តំណែង។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ថ្នាក់ដឹកនាំរដ្ឋសភា ជូនពរសមមិត្ត វ៉ ធីអាញ់ស្វឹន (Vo Thi Anh Xuan) បានបោះឆ្នោតជ្រើសរើសកាន់តំណែង ជាអនុប្រធានរដ្ឋ សមមិត្ត ង្វៀន ហ្វ័របិញ (Nguyen Hoa Binh) បានបោះឆ្នោតជ្រើសរើសជាប្រធានតុលាការកំពូល និងសមមិត្ត ឡេ មិញទ្រី (Le Minh Tri) បានបោះឆ្នោតជ្រើសរើសកាន់តំណែងជាប្រធានមហាអយ្យការ អាណត្តិកាល ២០២១ - ២០២៦។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

កូរ៉ុមទូទៅសម្រាប់ផែនការ កម្មវិធី រយៈពេលខ្លី៥ឆ្នាំ

រដ្ឋសភាបានពិនិត្យមើល អនុម័តសេចក្តីសម្រេចចិត្ត អំពីកម្មវិធីកសាងច្បាប់ បទប្បញ្ញត្តិឆ្នាំ២០២២ និង​កែ​តម្រូវ​កម្មវិធីកសាងច្បាប់ បទប្បញ្ញត្តិឆ្នាំ២០២១។

ប្រធានរដ្ឋសភាសង្កត់ធ្ងន់ថា៖ “លើមូលដ្ឋានវាយតម្លៃ ដកបទពិសោធលើការពង្រាយអនុវត្តនូវកម្មវិធីកសាងច្បាប់ បទប្បញ្ញត្តិ ក្នុងនីតិកាលទី១៤ រដ្ឋសភាសំណូមពរស្ថាប័នរៀបចំ ឯកជនមានសមត្ថកិច្ចត្រូវម្ចាស់ការ លើកកម្ពស់ភារកិច្ចជាង ក្នុងការត្រៀមបម្រុងព្រាងឯកសារ គម្រោងការ របាយការណ៍ដាក់ជូនរដ្ឋសភាធានាគុណភាព ល្បឿនដំណើរការ, ពិសេស ត្រូវបង្កើនវិន័យ បទបញ្ញត្តិ គោពរម៉ឹងម៉ាត់លើបទដ្ឋាននីតប្បញ្ញត្តិ ផ្តើមពីថ្ងៃដំបូងនៃអាណត្តិ កំណត់ភារកិច្ចសម្រាប់អង្គការ ឯកជន ចំពោះគុណភាពសម្រាប់គម្រោងច្បាប់នីមួយៗ នឹងបានដាក់ជូនរដ្ឋសភាពិនិត្យមើល និងអនុម័ត”។

តាមប្រធានរដ្ឋសភា ការពិនិត្យមើល កូរ៉ុមទូទៅផែនការ កម្មវិធីរយៈពេលខ្លី ៥ឆ្នាំ ក្នុងកិច្ចប្រជុំដំបូងនៃអាណត្តិ គឺជាការខិតខំប្រឹងប្រែងដ៏ធំមួយរបស់រដ្ឋសភា រដ្ឋាភិបាល ស្ថាប័នជាប់ពាក់ព័ន្ធ, មានអត្ថន័យសំខាន់ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ បង្កលក្ខណៈពង្រាយដើម្បីរដ្ឋាភិបាល ស្ថាប័ន វិស័យ គ្រប់លំដាប់ថ្នាក់ មូលដ្ឋាន ឆាប់ម្ចាស់ការពង្រាយអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភានិងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៣។



នៅកម្មវិធីកិច្ចប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ រដ្ឋសភាពិភាក្សានៅសាលប្រជុំ ស្តីពីគោលនយោបាយវិនិយោគ កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រចីរភាព ដំណាក់កាល២០២១ - ២០២៥ និងកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ដំណាក់កាល២០២១ - ២០២៥។ ក្នុងរូបថត៖ សមាជិករដ្ឋសភាទីក្រុងហាណូយ ង្វៀន ធីឡាន (Nguyen Thi Lan) ថ្លែងការ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឡេ មិញហ្វាន (Le Minh Hoan) បកស្រាយមតិដែលសមាជិករដ្ឋសភាបានថ្លែងការ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

នៅពេលរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ រដ្ឋសភាពិភាក្សានៅសាលប្រជុំ ស្តីពីផែនការហិរញ្ញវត្ថុជាតិ រយៈពេល៥ឆ្នាំដំណាក់កាល ២០២១ - ២០២៥, ផែនការកម្ចី សំណងរដ្ឋ ពេល៥ឆ្នាំដំណាក់កាល ២០២១ - ២០២៥ និងផែនការវិនិយោគរដ្ឋ រយៈពេលមធ្យមដំណាក់កាល ២០២១ - ២០២៥។ ក្នុងរូបថត៖ លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ហូ ដឹកភើក (Ho Duc Phoc) បកស្រាយច្បាស់លាស់បញ្ហានីមួយៗ ដែលសមាជិករដ្ឋសភាបានថ្លែងការ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅអគាររដ្ឋសភា រដ្ឋសភាកូរ៉មអនុម័តសេចក្តីសម្រេចចិត្ត ស្តីពីកែតម្រូវប្រមាណថាវិការដ្ឋ ត្រូវចំណាយនិងអនុម័តទូទាត់ថវិការដ្ឋឆ្នាំ២០១៩, សេចក្តីសម្រេចចិត្តស្តីពីផែនការហិរញ្ញវត្ថុរដ្ឋ កម្ចី  និងសំណង ពេល៥ឆ្នាំ ដំណាក់កាល ២០២១ - ២០២៦, ក្រុមសមាជិករដ្ឋសភាខេត្តហឹងអៀន (Hung Yen) កូរ៉ុមអនុម័តសេចក្តីសម្រេចចិត្ត ស្តីពីផែនការហិរញ្ញវត្ថុរដ្ឋកម្ចី និងសំណង ពេល៥ឆ្នាំដំណាក់កាល ២០២១ - ២០៥។ រូបថត៖ ផឿង ហ្វា/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

រដ្ឋសភាសំណូមពរបន្ទាប់ពីកិច្ចប្រជុំ រដ្ឋាភិបាល នាយករដ្ឋមន្រ្តី ស្ថាប័នក្នុងក្បាល​ម៉ាស៊ីនរដ្ឋ មមាញឹកពង្រឹង ​រៀបចំក្រុមកម្មាភិបាល កសាងផែនការ កម្មវិធីសកម្មភាពអនុវត្តល្អ នូវសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា, បន្តផ្លាស់ប្តូរថ្មី លើកកម្ពស់គុណភាព ប្រសិទ្ធភាពសកម្មភាព ជំរុញបែងថ្នាក់ បែងសិទ្ធិសមស្រប់ ដើរទន្ទឹមនឹងការបង្កើនសង្កេត ពិនិត្យ ផ្សារភ្ជាប់នឹងភារកិច្ចបកស្រាយ របស់អង្គការ ឯកជន បំផុតគឺអ្នកដឹកនាំ។

លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) សង្កត់ធ្ងន់ អាចនិយាយបានថា កិច្ចប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥ បានបញ្ចប់ប្រកបដោយជោគជ័យប្រសើរដូចបំណង។

 

នៅកិច្ចប្រជុំលើកដំបូងនៃអាណត្តិថ្មី រដ្ឋសភាបានចំណាយពេលវេលាយ៉ាងច្រើន ដើម្បីពិនិត្យមើល កូរ៉ុមប្រព័ន្ធផែនការ៥ឆ្នាំ ដំណាក់កាល២០២១ - ២០២៥, ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម, ផែនការហិរញ្ញវត្ថុរដ្ឋ កម្ចី និងសំណង, ផែនការវិនិយោគរដ្ឋរយៈពេលមធ្យម, ទន្ទឹមនោះ ពិនិត្យមើល កូរ៉ុមគោលនយោបាយវិនិយោគ កម្មវិធីគោលដៅជាតិកសាងជនបទថ្មី និងកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រចីរភាព ដំណាក់កាល២០២១ - ២០២៥។



រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅអគាររដ្ឋសភា រដ្ឋសភាអនុម័តការតែងតាំងតំណែងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងសមាជិកផ្សេងៗ នៃរដ្ឋាភិបាលអាណត្តិ២០២១ - ២០២៥ ដោយរូបភាពបោះឆ្នោតសម្ងាត់។  លោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) និងសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ បោះឆ្នោតសម្ងាត់អនុម័តតែងតាំងតំណែងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងសមាជិកផ្សេងៗ នៃរដ្ឋាភិបាល។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

សមាជិករដ្ឋាភិបាលអាណត្តិ ២០២១ - ២០២៦ បង្ហាញវត្តមាននៅចំពោះមុខរដ្ឋសភា។ រូបថត៖ យ័នតឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 

រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅអគាររដ្ឋសភា ក្រោយ៩ថ្ងៃធ្វើការទៀងទាត់មិនសម្រាក មមាញឹក ម៉ឹងម៉ាត់ និងភារកិច្ច កិច្ចប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៥ បានធ្វើសម្រេចទាំងស្រុងនូវកម្មវិធីដែលបានដាក់ចេញ ប្រកបដោយជោគជ័យប្រសើរ។ លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ។ ក្នុងរូបថត៖ លោកប្រធានរដ្ឋសភា វឿងដិញហ្វែ (Vuong Dinh Hue) ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៥។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

រដ្ឋសភាអំពាវនាវ ប្រជាជន យុទ្ធជន អ្នកបោះឆ្នោតទូទាំងប្រទេស សហគ្រាស អង្គការ សមូហភាព អាណិកជន ពង្រីកប្រពៃណីសាមគ្គី ព្រួតដៃសង្រ្គោះគ្នាទៅវិញទៅមក រួមដំណើរ ជឿជាក់ គាំទ្រ គោរពម៉ឹងម៉ាត់ នូវគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ផ្តោតពេលវេលា ធនធានមនុស្សនិងកម្លាំង ដើម្បីគ្រប់គ្រងឱ្យទាល់តែបានជំងឺកូវិដ១៩ ការពារអាយុជីវិត សុខភាព សុវត្ថិភាពរបស់ប្រជាជន, សណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពសង្គម។

ជោគជ័យនៃកិច្ចប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៥ គឺជាការផ្តើមឡើងដ៏ប្រសើរសម្រាប់អាណត្តិថ្មី

លើមូលដ្ឋានមុខងារ ភារកិច្ចដែលបានប្រគល់ជូន តាមបទប្បញ្ញត្តិរបស់រដ្ឋធម្មនុញនិងនីតិវិធី យល់ដឹងភារកិច្ចស្នូលសំខាន់ ទិសដៅធំសំខាន់មានក្នុងបទសុន្ទរកថានៅសម័យបើកកិច្ចប្រជុំ របស់លោកអគ្គលេខាធិការបក្សង្វៀន ភូត្រុង (Nguyen Phu Trong) អនុវត្តល្អនូវកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ បានកសាងយ៉ាងលម្អិតប្រណីត ក្រោមស្មារតីតែងផ្លាស់ប្តូរជានិច្ច តែងស្វយសុក្រិត ពង្រីកប្រពៃណីដ៏ត្រចះត្រចង់៧៥ឆ្នាំ និងក្រោមការដឹកនាំរបស់បក្ស រួមដំណើរនៃប្រព័ន្ធនយោបាយ, រួមកម្លាំង រួមចិត្ត ជឿជាក់ និងគាំទ្ររបស់ប្រជាជន អ្នកបោះ ឆ្នោតទូទាំងប្រទេស អាណិកជននិងមិត្តភក្តិអន្តរជាតិ រដ្ឋសភានីតិកាលទី១៥  ប្រាកដនឹងធ្វើសម្រេចល្អ នូវភារកិច្ចដែលបានបក្សនិងប្រជាជនប្រគល់ឱ្យ៕

 

អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំរួមមាន៖ លោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong), អតីតអគ្គលេខាធិការបក្ស ណុង ដឹកម៉ាញ (Nong Duc Manh), លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) លោកនាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) អតីតប្រធានរដ្ឋសភា៖ ង្វៀន វ៉ាន់អាន (Nguyen Van An) ង្វៀន ស៊ិញហុង (Nguyen Sinh Hung) ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) , ប្រធានគណៈកម្មការរណសិរ្សមាតុភូមិវៀតណាម ដូ វ៉ាន់ចៀន (Do Van Chien) និងសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម។ល។


ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង


បណ្តាអត្ថបទបានផ្សាយ