12/12/2020 19:55 GMT+7 Email Print Like 0

អ្នកស្វែងយល់នូវមហាសមុទ្រ

ខ្ញុំនៅតែគិតថា នៅប្រទេសវៀតណាម​ អ្នកថតរូប​តែងតែ​ផ្តោតលើប្រភេទមួយចំនួន ដូចជា ​កាសែត​ ទេសភាព​ជីវិតប្រចាំថ្ងៃ​ កីឡា ការធ្វើដំណើរ ... រហូតដល់បានមើល​ឃើញ​រូបថតដែលថតនៅ ក្រោមទឹកប្រភេទរបស់​អ្នកថតរូប ង្វៀន ង៉ុកធៀន (Nguyen Ngoc Thien) (កើតឆ្នាំ ១៩៨៨) ជាអ្នកថតរូបវ័យក្មេងម្នាក់ដែលធ្លាប់ស្គាល់ នៅលើគេហទំព័រ​ Yourshot (គេហទំព័ររថតរូប) របស់ National Geographic 

ក្នុងនាមជាវិស្វករអេឡិចត្រូនិចម្នាក់ដែលចាប់ផ្តើមការថតរូបតាំងពីឆ្នាំ ២០១៧ ជាដំបូង គាត់ថតរូបនូវជីវិតប្រចាំថ្ងៃ ដោយការសិក្សាដោយខ្លួនឯងជាមួយនឹងចំណង់ចំណូលចិត្តក្នុងរយៈពេលដ៏ខ្លី នារី ធៀន (Thien) មានរូបថតចំនួន ១៧ សន្លឹកដែលបានប្រកាស នៅក្នុងផ្នែក Daily Dozen, Assignment Story, Photo Of Day, Photo Of Month…  នៃគេហទំព័រ  National Geographic ចំនួននេះដ៏គួរឱ្យចាប់អារម្មណ៍ណាស់ ហើយនឹងបន្តកើនឡើងរហូតពីមួយថ្ងៃទៅមួយថ្ងៃ ...

នារី ធៀន (Thien) បានទស្សនា« The Blue Planet » (ជាភាពយន្តឯកសារមួយ )ដែលនិយាយអំពីពិភពមហាសមុទ្រនិងជីវិតសមុទ្រ ដែលផលិត ដោយអ្នកធម្មជាតិ លោក Sir David Attenborough (ចក្រភពអង់គ្លេស) ។












 


ដោយការចូលចិត្តការធ្វើដំណើរដោយគ្រោះថ្នាក់ លោកធៀន (Thien) សម្រេចចិត្តជ្រើសរើសការថតរូបក្រោមទឹក (Underwater photography )។ ដូច្នេះរឿងដំបូងដែលគាត់ធ្វើ គឺមកទីក្រុង ញ៉ាត្រាង ( Nha Trang) ដើម្បីចូលរួម ក្នុងវគ្គបណ្តុះបណ្តាលវិញ្ញាបនប័ត្រ Freediving (មុជទឹកដោយមិនប្រើធុងខ្យល់អុកស៊ីសែនសំរាប់ស្ពាយចុះមុជទឹក) ។ ពីព្រោះការថតរូបនៅក្រោមទឹកមានន័យថា គាត់ត្រូវតែទទួលយកហានិភ័យដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើអ្នកមិនមានចំណេះដឹងនិងជំនាញចាំបាច់ នៅក្នុងបរិស្ថានដែលមិនអំណោយផលទាំងស្រុងសម្រាប់រាងកាយ។ កង្វះអុកស៊ីសែន ថែមទាំងរាងកាយស្ថិតនៅក្រោមសម្ពាធទឹកឥតឈប់ឈរ ចរន្តទឹកក្រោមដីផ្លាស់ប្តូរជាបន្តបន្ទាប់ ...

ក្នុងរយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ ២០១៩-២០២០ គ្រប់ទីកន្លែងដែលសមុទ្រស្ងប់ស្ងាត់ នារីធៀន(Thien) បានវត្តមាននៅទីនោះ  រូបថតល្អឥតខ្ចោះកាន់តែប្រសើរឡើង បើកឡើងនូវលំហដ៏អស្ចារ្យនៃមហាសមុទ្រដ៏ជ្រៅ រួមមាន៖ ផ្កាថ្មដ៏ស្រស់ស្អាត។ ក្រោយពីរូបថតនេះ អ្នកថតរូបវ័យក្មេងចង់ផ្ញើសារជាក់ស្តែងដែល ជួយយើងម្នាក់ៗអោយដឹងពីភាពស្រស់ស្អាតនៃបាតសមុទ្ររបស់វៀតណាម បង្កើនការយល់ដឹងរបស់សហគមន៍អំពីការការពារនិងអភិរក្សធនធានសមុទ្រដែលមិនអាចកាត់ថ្លៃបាននិងប្រព័ន្ធអេកូឡូស៊ីសមុទ្រ។

 

ពានរង្វាន់ខ្លះដែលអ្នកថតរូប ង្វៀន ង៉ុកធៀន (Nguyen Ngoc Thien) ទទួលបាន៖

-ពានរង្វាន់ឆ្នើមក្នុងពានរង្វាន់បេតិកភ័ណ្ឌវៀតណាមឆ្នាំ ២០១៩ (Vietnam Heritage Photo Awards) ។
- ពានរង្វាន់ថតរូបបេតិកភណ្ឌ (Heritage ) - ដំណើរបេតិកភ័ណ្ឌឆ្នាំ ២០២០
- មេដាយសំរិទ្ធនៃការប្រលងនិងពិព័រណ៍រូបថតសិល្បៈវៀតណាមឆ្នាំ ២០២០ ។
- ការប្រឡងថតរូបសិល្បៈអន្តរជាតិរបស់វៀតណាមឆ្នាំ ២០១៩  មហោស្រពអ្នកថតរូតវ័យក្មេងឆ្នាំ ២០១៩, ពានរង្វាន់ថតរូបបេតិកភណ្ឌ ២០១៩ (Heritage 2019) ថតរូបសិល្បៈទេសចរណ៍ទូទាំងប្រទេសជាតិ ២០២០;
- បេក្ខនារីចុងក្រោយនៃការប្រឡងថតរូបអន្តរជាតិ Smithsonian ឆ្នាំ២០១៩;
- អ្នកឈ្នះពានរង្វាន់ Siena International Photo Awards ឆ្នាំ២០២០
អ្នកឈ្នះពានរង្វាន់ The Prix De La Photographie, Paris ឆ្នាំ ២០២០ ។
- Honorable-Mention & Remarkable Artwork & Commended award của Drone Photo Awards 2020; The Prix De La Photographie, Paris 2020 (PX3); Siena International Photo Awards 2020;
- រូបថតចំនួន ១៧ សន្លឹក ដែលបោះពុម្ពផ្សាយនៅលើ National Geographic Yourshort ។

រឿង៖ លីហ័ងឡុង
រូបថត៖ ង្វៀនង៉ុកធៀន


បណ្តាអត្ថបទបានផ្សាយ