14/07/2019 23:32 GMT+7 Email Print Like 0

អ្នកបញ្ចូល “ព្រលឹងវៀតណាម” ចូលទៅគំនូរ Marquetry

ជាង​៤០​ឆ្នាំ​ តាមប្រភេទ​​រូបភាព​សិល្បៈ​រូប​គំនូរ​​​ដាំលយ​ ឬនៅ​ហៅ​ថា​ Marquetry វិចិត្រ​ករ​ ង្វៀន​ ត្រុង​គី (Nguyen Trung Ky) (ទីក្រុង​ហូជីមិញ)​ សព្វថ្ងៃ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​​នាំមុខ​ក្នុង​ការ​លំហូរ​ និង អភិវឌ្ឍន៍​ចរន្ត​គំនូរ​នេះ​ នៅ​វៀតណាម​។​

​​នា​ឆ្នាំទី៨០​នៃ​សតវត្សរ៍​​មុន ង្វៀន​ ត្រុង​​គី (Nguyen Trung Ky) ក៏ជា​មិត្ត​របស់​ខ្ញុំ​នៅ​ទីក្រុង​ហូជីមិញ​ បាន​បង្វែច្នៃ​ប្រឌិត​​ទៅ​កាន់​ប្រភេទ​រូបគំនូត​ដាំ​លយ​ ហើយ​​មាន​ផលិត​ផល​មួយ​ចំនួន​មាន​វត្តមាន​នៅទ្វីប​​អ៊ឺរ៉ុប។ មាន​ថ្វីដៃ​ខ្ពស់​ លោក​បាន​​ទទួល​​ចូល​ធ្វើ​នៅ​ក្រុមហ៊ុន​មួយ​របស់អាមេរិក​​ ជំនាញ​ខាងផ្នែក​​រចនា​ និង កាត់​ផលិតផល​ហត្ថកម្ម​ធ្វើ​គ្រឿង​ប្រើប្រាស់​។​

ក្នុង​​វេលា​នៅ​ក្រុមហ៊ុន​នេះ លោក​បាន​សហការី​បរទេស​​ណែនាំ​បន្ថែម​បទពិសោធន៍​ បច្ចេកទេស​របស់​ពួក​គាត់​ តាំងពីនោះ​​មក​​លោក​ស្គាល់​ Marquetry សិល្បៈ​គំនូរ​ដាំលយ​ ​របស់​លោក​ខាង​លិច​។ ពី​បន្ទះ​ឈើក្រយៅ​​ធម្មតា​ តាមរយៈការផ្សំ​​តភ្ជាប់​​ពោរពេញទៅ​ដោយ​ភាព​ច្នៃ​ប្រឌិត​ សាងបាន​ជា​ផ្ទាំង​គំនូរ​ពិសេស​ មាន​ភាពជម្រៅ​ ហើយ​នៅ​ជា​ប្រការ​ដែល​ធ្វើ​ឱ្យ​លោក​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​ចរន្ត​គំនូរ​នេះ​។ បន្ទាប់ពី​​៤ឆ្នាំ ​ផ្សារភ្ជាប់​នឹង​ក្រុមហ៊ុន​ លោកបាន​​សុំ​ច្បាប់​សម្រាក​ពីការ​ងារ ​ដើម្បី​សិក្សា​ស្រាវជ្រាវ​មិន​ឈប់​ឈរ​មកលើ​ក្រយៅ​ឈើ​ពេញទៅ​ដោយ​ភាពអាថ៌កំបាំង។

ពីព្រោះ​មិនមែនជា​របរ​ប្រពៃណី​របស់វៀតណាម​ ដំបូង​វិចិត្រករ​ ត្រុង​គី (Trung Ky) ជួប​ការ​លំបាក​ជាច្រើន​ក្នុង​ការ​ច្នៃប្រឌិត​ ជា​ផ្ទាំង​គំនូរ​​ Marquetry មួយ​។ ពិសេស​ ដោយ​ទីផ្សារ​​ក្នុង​ប្រទេស​ពេលនេះ ​មិនទាន់​មាន​ប្រភេទ​ veneer (បន្ទះ​ឈើ​ធម្មជាតិ​កាត់ស្តើង​មាន​កម្រាស់​ប្រហែល ​០.៦​mm) ជា​វត្ថុធាតុចម្បង​នៃ​ប្រភេទ​ផ្ទាំង​គំនូរ​នេះ ម្លោះហើយ​ទើប​លោក​ត្រូវ​នាំ​ចូលមក​​ពី​បរទេស​។ រួច​លោក​ត្រូវ​ឡើង​បណ្តាញ​ ស្វែងរកឯកសារ សៀវ​ភៅ​ណែនាំ​​ដោយ​ខ្លួន​ឯង​ ស្តីពី​សិល្បៈ​ធ្វើ​គំនូរ​ Marquetry។ យ៉ាង​នេះ ទឹក​ចិត្ត​ស្រឡាញ់​សម្រាប់​ផ្នែក​សិល្បៈ​នេះ​ រួម​នឹង​ភាព​អត់​ធ្មត់​ ព្យាយាម​សិក្សា​ ធ្វើ​សាក ចុង​ក្រោយ​លោក​ធ្វើ​ម្ចាស់បាន​បច្ចេកទេស​​ហើយ​ក្លាយជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​​មនុស្ស​នាំមុខ ​អភិវឌ្ឍន៍​ចរន្ត​គំនូរ​​ Marquetry នៅ​វៀតណាម​។​

    


 វិចិត្រករ​ ង្វៀន ​ត្រុង​គី (Nguyen Trung Ky) នៅ​រោង​គំនូរ​របស់​ខ្លួន​ក្នុង​ទីក្រុង​ហូជីមិញ​។​


វិចិត្រករ​ ង្វៀន​ ត្រុង​គី (Nguyen Trung Ky) បាន​ផ្សារ​ភ្ជាប់នឹង​ចរន្ត​គំនូរ​ Marquetry ជាង​៤០​ឆ្នាំ​ ហើយ​សព្វថ្ងៃ​លោក​តែង​ចូល​ចិត្ត​ស្វែង​យល់​ និង​ ស្រាវ​ជ្រាវ​ ​ច្នៃប្រឌិត​​ជា​ផលិតផល​ពិសេស​។


 ជា​ចរន្ត​គំនូរ​លំហូ​ វិចិត្រករ​ ង្វៀន​ ត្រុង​គី (Nguyen Trung Ky) ត្រូវ​ស្វែង​រក​​ឯកសារ​លើ​បណ្តាញ​​ ឬ​ឯកសារ​មកពី​បរទេស​។​


 ដំណាក់កាល​​ប្រើ​កាំបិត​​កាត់​ស្នាម​​លម្អិត​តូច​ បន្ទាប់ពី​គូរ​ពង្រាយ​​ផ្ទាំង​គំនូរ​។​


 ដំណាក់កាល​​ដាក់​ស៊ុម​សម្រាប់​​ផ្ទាំង​គំនូរ​ Marquetry។


 ផ្ទាំង​រូបគំនូរ​ Marquetry បាន​ធ្វើ​ឡើង​ដោយ​​បន្ទះលម្អិត​​​​រាប់​ពាន់ ហើយ​ក្នុងគំនូរ​ គឺ​រូបភាព​សត្វ​ខ្លា​រខិន​ ដែល​វិចិត្រករ​ ង្វៀន​ ត្រុង​គី (Nguyen Trung Ky) ​ចូល​​ចិត្ត​ណាស់​។​


 ការ​ច្នៃ​ប្រឌិត​របស់​វិចិត្រ​ករ​ ង្វៀន​ ត្រុង​គី (Nguyen Trung Ky) បាន​កត់​សម្គាល់​តាម​រយៈ​ពិធី​ប្រឡង​មួយ​ចំនួន​​នៅវៀតណាម​។​

 

 តាម​វិចិត្រ​ករ​ ត្រុង​គី (Trung Ky) ការ​​ច្នៃប្រឌិត​រូប​គំនូរ​ Marquetry មាន​ភាព​សុក្រិត​ ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​​ស្មុគស្មាញ​ដូចជា៖ គូរ​​ពង្រាយ​​​គំនិត​ ជ្រើស​ veneer សមស្រប​នឹង​បន្ទះ​លម្អិត​នៃ​ផ្ទាំងគំនូរ​ជាដើម​។​ ដើម្បី​ veneer នៅ​ខាង​ក្រោម​បន្ទះ​ពង្រាយ ​ត្រូវ​ប្រើកាំបិត​ជំនាញ​ កាត់​ចំណុច​លម្អិត​នីមួយ​ៗ​ រួមនឹង​បន្ទះ​ veneer ខាង​ក្រោម​ បន្ទាប់​មក​យក​បន្ទះ​ veneer ដែល​បាន​កាត់រួច​ ភ្ជាប់​លើ​ទីតាំង​ទើប​កាត់​ នៃ​ផ្ទាំង​គំនូរ​ខាង​លើ​។ យ៉ាង​នេះ កាត់​បណ្តើរ​ ផ្សំ និង បិទបណ្តើរ​ រហូត​ដល់​ធ្វើ​សម្រេច​ជា​ផ្ទាំងគំនូរ​មួយ​។​

ពេល​វេលា​ធ្វើ​សម្រេច​ស្នាដៃ​មួយ​ រហ័ស​ឬ​យូរ​ ​យោងតាម​ភាព​ស្មុគស្មាញ​នៅ​លើ​​ផ្ទាំង​គំនូរ​នីមួយ​ៗ។ “មាន​ស្នាដៃ​ខ្លះ ខ្ញុំ​ត្រូវ​ធ្វើ​​ត្រឹម​តែ​ពីរ​បី​ថ្ងៃ​​ប៉ុណ្ណោះ​ ប៉ុន្តែ​មាន​ស្នាដៃខ្លះ​មាន​បន្ទះស្នាម​​​លម្អិត​រាប់​ពាន់​ ខ្ញុំត្រូវ​ផ្ចិត​ផ្ចង់​​អំឡុង​ពេល​៣​ឆ្នាំ​ ទើប​ធ្វើ​សម្រេច​” វិចិត្រករ​ ត្រុង​គី​ (Trung Ky) ចែក​រំលែក​។​

ក្នុង​ស្នាដៃ ​Marquetry មួយ ​​មាន​ស្នាម​លម្អិត​ច្រើន ហេតុ​នោះហើយ អ្នក​សាង​ការងារ​នេះ ទាមទារ​ភាព​ស្ទាត់​ជំនាញ​ ផ្ចិត​ផ្ចង់​ និង ប្រុ​ងប្រយ័ត្ន​ លើ​ស្នាម​លម្អិត​ទាំង​អស់​។ ប្រសិន​បើ​ធ្វើ​ខុស​ចំណុច​ណាមួយ​ នឹង​នាំ​ឱ្យ​ខូច​ទាំង​ផ្ទាំង​គំនូ​រ​ ត្រូវ​ចោលនឹង​ធ្វើ​សាដើម​ឡើង​វិញ​។​ គំនូរ​ Marquetry មិន​ស្រូវ​មាន​ច្រើន​ពណ៌​ មានតែ​ពណ៌​ស្នូល​មួយ​ចំនួន​ នៃ​ក្រយៅ​ឈើ​ធម្មជាតិ​ និង ពណ៌​នៃ​ឈើ​ត្រូវ​ដុត​ឆេះ​ដោយ​ខ្សាច់តាម​​ការច្នៃប្រឌិត​នៃ​សិប្បករ​​។ ហេតុនេះហើយ​ ការ​ស្វែងរក​ក្រយៅ​​ឈើ​ធម្មជាតិ​ សមស្រប​នឹង​ស្នាម​លម្អិត​នៃ​ផ្ទាំងគំនូរ​មួយ​ គឺ​លំបាក​ខ្លាំងណាស់​។ ក្រយៅ​ឈើ​ខុស​គ្នា​ទាំង​ស្រុង​ ម្លោះហើយ​នៅ​សិល្បៈ​ Marquetry តែង​មិន​មាន​ស្នាដៃ​ពីរ​ដូចគ្នា​នោះ​ទេ​។​

ជាមួយនឹង​ថ្វី​ដៃ​ស្ទាត់​ជំនាញ​ វិចិត្រករ​ ង្វៀន ត្រុង​គី (Nguyen Trung Ky)  ​បាន​នាំ​យក​ភាព​ពិពិធកម្ម​នៃ​ប្រធាន​បទ​ ស្នាដៃ ​Marquetry របស់​ខ្លួន​។ ពិសេស​ លោក​​កំពុង​ប្រមូល​ផ្តុំ​ការ​ច្នៃ​គំនូរ ​Marquetry ផ្សារ​ភ្ជាប់​នឹង​ប្រធានបទ​​​ទេសភាព ស្រុក​កំណើត​ ទឹក​ដី និង ប្រជាជន​វៀតណាម​។ សព្វថ្ងៃ គំនូរ​​របស់​លោក​មាន​វត្ត​មាន​​នៅ​ទីកន្លែ​ងទេសចរណ៍​មួយ​ចំនួន​ លើទូទាំង​ប្រទេស​ ក៏ដូចជា​មាន​ស្នាដៃ​ឆ្នើម​មួយ​ចំនួន ទៅ​កាន់​ប្រទេស​នានា​នៅ​ទ្វី​ប​អ៊ឺរុប​ ហើយទទួលបាន​ភាព​គាប់​​ចិត្ត​ ទទួល​ស្គាល់​​នៃ​មហាជន​។​

“​ខ្ញុំ​តែង​មានបំណង​ផ្សព្វផ្សាយ​រូបភាព​ ទឹក​ដី​ ប្រជាជន​វៀតណាម​ ចេញទៅ​ក្រៅ​ប្រទេស​ តាមរយៈ​​ចរន្ត​គំនូរ​របស់​ពួកគាត់​” លោក​ត្រុង​គី (Trung Ky) ​ឱ្យ​ដឹង​។​

មុន​នោះ​ ឆ្នាំ​១៩៨៧ វិចិត្រករ ​ត្រុងគី (Trung Ky) បាន​នាំ​យក​ស្នាដៃ​Marquetry ទាំង​​ប្រាំមួយ​ របស់​ខ្លួន​ ចូល​រួម​តាំងពិព័រណ៌​ស្តីពី​សេដ្ឋកិច្ច​ បច្ចេកទេស​ទូទាំង​ប្រទេស​ នៅក្រុង​ហាណូយ ​​ហើយ​ទទួល​បាន ​3HVC, 2HVB និង 1HCĐ៕

 ស្នាដៃ ​Marquetry គំរូ​មួយ​ចំនួន​ របស់​វិចិត្រករ​ ង្វៀន​ ត្រុង​គី ​​(Nguyen Trung Ky)។​
 



















 អត្ថបទ និង រូបថត៖ សើន​ងៀ​
 

បណ្តាអត្ថបទបានផ្សាយ