04/11/2021 10:18 GMT+7 Email Print Like 0

ហ្វេ (Hue) - កន្លែងរក្សាស្នាដៃល្អៗ នៃភូមិសិប្បកម្មវៀតណាម

អស់រយៈពេលជាង ៣00 ឆ្នាំ (១៦៣៦-១៩៤៥) ហ្វេ (Hue) បានដើរតួជាទីប្រជុំជនឬរាជធានី ក្នុង​រាជកាលរាជា ក្នុងនោះមានរាជកាល​ស្តេចង្វៀន (Nguyen) ចំនួន ១៣ ជំនាន់  - រាជកាល​សក្តិភូមិចុងក្រោយរបស់វៀតណាម - ដូច្នេះនេះគឺជាកន្លែងដែលមានភូមិសិប្បកម្មប្រពៃណីជាច្រើន រួមទាំង មុខរបរសិប្បកម្មពិសេសដែលមានប្រភពមកពី​រោងជាង ឬភូមិសិប្បកម្មបុរាណដែលមានឯកទេសក្នុងការបម្រើ​រាជវង្សានុវង្ស មន្ត្រី​រាជការ.. ប្រហែលនោះហើយជាមូលហេតុដែលមុខរបរសិប្បកម្មប្រពៃណី​ហ្វេ (Hue) បានបង្កើតទម្រង់ពីរផ្សេងគ្នាគឺ៖ មុខរបរសិប្បកម្មរាជវាំង និងសិប្បកម្មប្រជាប្រិយ។ មកទល់នឹងពេលនេះ ថ្វីត្បិតតែឆ្លងកាត់​ដំណាក់កាល​ចុះឡើងជាច្រើនក្នុងប្រវត្តិសាស្ត្រក៏ដោយ អតីតរាជធានីហ្វេ (Hue) នៅតែរក្សាបាននូវប្រព័ន្ធភូមិសិប្បកម្មដ៏សម្បូរបែប និងពិសេសមួយ ហើយបានគេចាត់ទុកថា ជាកន្លែងរក្សានូវស្នាដៃសិប្បកម្មល្អៗ របស់ប្រទេស​វៀតណាម។

រោងជាងក្នុងរាជកាលង្វៀន (Nguyen)

ទោះបីឆ្លងកាត់អស់រយៈពេលរាប់ពាន់ឆ្នាំក៏ដោយ ហ្វេ (Hue) នៅតែភ្លឺស្វាងដោយរាជវាំង វិមានតម្កល់សព្វស្តេច វត្តអារាមនិង និងរតនៈសម្បត្តិជាតិរាប់មិនអស់ដែលបន្សល់ទុកពីបណ្តារាជកាលក្នុងសម័យសក្តិភូមិ រួមចំណែកបង្កើតបេតិកភណ្ឌវប្បធម៌តែមួយគត់របស់មនុស្សជាតិ។

សេចក្តីសម្រេចចិត្តលេខ ៥៤-NQ/TW របស់ការិយាល័យនយោបាយបានបង្ហាញយ៉ាងច្បាស់អំពីមាគ៌ាអភិវឌ្ឍន៍របស់ខេត្តធឿនធៀនហ្វេ (Thua Thien Hue) ក្នុងរយៈពេល ២០២១ -២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដែលផ្អែកលើវប្បធម៌ និងបេតិកភណ្ឌ និងការពារអត្តសញ្ញាណវប្បធម៌របស់ហ្វេ (Hue) ... នោះគឺជា ឱកាសនិងក៏ជាលក្ខខណ្ឌចាំបាន់សម្រាប់ហ្វេ (Hue) ក្នុងការអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌឥតឈប់ ឈរ រួមទាំងប្រព័ន្ធភូមិសិប្បកម្ម។

ដើម្បីបង្កើតប្រព័ន្ធបេតិកភណ្ឌពិសេស និងធំធេងនេះ គ្មាននរណាក្រៅពីសិប្បករដ៏ល្បីល្បាញបានបំរើក្នុងរាជកាលង្វៀន (Nguyen)។ ពួកគេមានជំនាញល្អនូវសិប្បកម្មរបស់ហ្វេ (Hue) និងទូទាំងប្រទេសដែលបានកោះ ហៅមកទីនេះដោយស្តេច ង្វៀន (Nguyen) ឱ្យបម្រើរាជកាល។ ដោយដៃទាំងពីរដ៏ប៉ិនប្រសប់ និងការច្នៃប្រឌិតដ៏អស្ចារ្យ សិប្បករបានបង្កើតស្នាដៃសិល្បៈដែលមិនត្រឹមតែបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់ស្តេចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្សល់ទុកនូវរតនៈវត្ថុទាំងនោះសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

ក្នុងរាជកាលង្វៀន (Nguyen) មានស្ថាប័នពិសេសមួយដែលបានចាត់ទុកថា ម៉ាស៊ីនគ្រប់គ្រងមុខរបរសិប្បកម្មដែលបំរើរាជវង្សានុវង្សគឺជាប្រព័ន្ធ​រោងជាង។ ភារកិច្ចចម្បងរបស់រោងជាងគឺការត្រួតពិនិត្យដោយផ្ទាល់លើការសាងសង់ព្រះរាជវាំង ការផលិតគ្រឿងប្រើប្រាស់ក្នុងរាជវាំង ព្រមទាំងការផលិតប្រាក់ អាវុធ ការផលិតនាវា... នៅក្នុងរោងជាងក៏មានកន្លែងមួយដែលប្រមូលផ្តុំសិប្បករមានស្នាដៃល្អៗ និងសិប្បករល្បីៗ ជាច្រើននៃទីក្រុងហ្វេ (Hue) និងប្រទេសទាំងមូល។ ដូច្នេះហើយ ក្នុងរាជកាលង្វៀន (Nguyen) រោងជាងមានមុខសិប្បកម្មផ្សេងៗ គ្នាជាច្រើន ដូចជា ជាងឈើ ជាងធ្វើខាងកំបោរ ចម្លាក់ សេរ៉ាមិច ឥដ្ឋ និងធ្វើគ្រឿងអលង្ការ ដេរប៉ាក់ ចម្លាក់ គូរ...។ ..

យោងតាមសៀវភៅប្រវត្តិសាស្ត្រ ចាប់ពីរជ្ជកាលស្តេចយ៉ាឡុង (Gia Long) (សោយរាជ្យឆ្នាំ ១៨០២ ដល់ឆ្នាំ ១៨២០) ដល់ដើមរជ្ជកាលស្តេច ទឹឌឹក (Tu Duc) (សោយរាជ្យ ១៨៤៧-១៨៨៣) ដោយសារតម្រូវការសាងសង់រាជធានីធំ ដូច្នេះចំនួនកម្មករប្រមូលផ្តុំយ៉ាងច្រើន។ ចំនួនកម្មករមានជំនាញដែលគ្រប់គ្រងដោយរាជវាំងដោយផ្ទាល់បានឈានដល់រាប់ពាន់នាក់។


បច្ចេកទេសបង្កើតក្បូនរចនាសម្រាប់ពុម្ភរបស់ជាងចាក់ពុម្ភសំរិទ្ធនៅភូមិសិប្បកម្ម ភឿងឌុក (Phuong Duc) ហ្វេ (Hue) ។
រូបថត៖ថាញហ័រ/VNP

 

រតនៈសម្បត្តិជាតិ "ជើងស្ពាន់ចំនួនប្រាំបួន" - ស្នាដៃកំពូលនៃការចាក់ពុម្ភក្នុងរាជកាលង្វៀន (Nguyen) ។ រូបថត៖ ថាញហ័រ/VNP


សៀវភៅមាសនិងត្រាមាសនៃរាជកាល ង្វៀន (Nguyen) ។ រូបថត៖ ថាញយ៉ាង/VNP 


រតនៈសម្បត្តិជាតិ "កាំភ្លើងធំបុរាណចំនួន ៩ " បានចាក់ពុម្ភដ៏ផ្ចត់ផ្ចង់ ដោយសំរិទ្ធក្រហម។ រូបថត៖ ថាញហ័រ/VNP








បច្ចេកទេសដេរប៉ាក់សម្លៀកបំពាក់ដែលប្រើប្រាស់ក្នុងពិធីបុណ្យធំៗ ក្នុងរាជកាលង្វៀន (Nguyen) បានឈានដល់កម្រិតដ៏ប្រណិត។
រូបថត៖ ឯកសារ VNP



ស្បែកជើងប៉ាក់ពីអំបោះប្រាក់ដោយជាងមាស ហ្វេ (Hue) ។ រូបថត៖ ថាញហ័រ /VNP


គ្រឿងលម្អរបស់ស្តេច ក្នុងរាជកាលង្វៀន (Nguyen) ។ រូបថត៖ កុងដាត/VNP


គ្រែឆ្លាក់សត្វនាគនិងលាបពណ៌មាសរបស់ស្តេច ក្នុងរាជកាល ង្វៀន (Nguyen) ។ រូបថត៖ ឯកសារ VNP


ខ្លែងហ្សង តាមរចនាបទក្នុងរាជវាំងហ្វេ ( Hue )។ រូបថត៖ ថាញយ៉ាង/VNP
 

អ្នកសំណង់កសាងតាមរចនាបទប្រពៃណីក្នុងរាជវាំងហ្វេ  (Hue)។ រូបថត៖ ត្រុងជីញ/VNP


ស្ថាបត្យកម្មនៃរាជវាំងហ្វេង (Hue) នាពេលបច្ចុប្បន្ននេះ នៅតែបង្ហាញស្នាដៃល្អៗនិងទេពកោសល្យរបស់វិចិត្រករ ហ្វេ (Hue) បុរាណ។
រូបថត៖ ថាញហ័រ/VNP

សិប្បករបំរើរាជវង្សានុវង្ស ង្វៀន (Nguyen) បានជ្រើសរើសយ៉ាងហ្មត់ចត់ ដូច្នេះជំនាញរបស់ពួកគេមានភាពប៉ិនប្រសប់ ថែមទាំងមានសិប្បករដែលពូកែដែលស្តេចស្រឡាញ់និងប្រគល់អំណោយ ដូចជា មុខងារ វាលស្រែ និងផ្ទះសម្បែង។ ឧទាហរណ៍គឺជា ឪពុកនិងកូនប្រុសរបស់ជាងមាស កាវឌីញដុ ( Cao Dinh Do) និង កាវឌីញហឿង ( Cao Dinh Huong) ដែលបានគេចាត់ទុកថាជាបុព្វបុរសក្នុងការធ្វើគ្រឿងអលង្ការនៅ ក្នុងអតីតរាជរដ្ឋធានី ហ្វេ (Hue)។ ឬដូចជាងឈើ លោក ង្វៀនវ៉ានខា (Nguyen Van Kha) មកពីភូមិ អានណង ( An Nong ) ស្រុក ភូឡុក (Phu Loc) ខេត្ត ធឿធៀនហ្វេ (Thua Thien Hue) បានស្តេច ខាយឌីញ (Khai Dinh) តែងតាំងជាអ្នកទទួលបន្ទុកខាងរចនាខាងក្នុងនិងខាងក្រៅរាជវាំង ការជួសជុល និងសាងសង់ប្រាសាទ និងវិមានក្នុងរាជវាំងហ្វេ (Hue)។ ទន្ទឹមនឹងនេះ ស្តេចខាយឌីញ (Khai Dinh) បានផ្តល់កិត្តនាមជា "ដៃទាំងពីរប៉ិនប្រសប់បំផុត" ហើយបានផ្តល់ឯកសិទ្ធិមិនបាច់ក្រាបថ្វាយបង្គំស្តេច នៅពេលដែលលោក ង្វៀនវ៉ានខា (Nguyen Van Kha) ចូលក្រាបថ្វាយបង្គំស្តេច ឬមានសេរីភាពក្នុងការជិះរទះសេះនៅពេលចូលនិងចេញពីរាជវាំង។ ឬដូចវិចិត្រករ ផានវ៉ានតាញ ( Phan Van Tanh ) ដេកផ្ញានិងប្រើជើង ដើម្បីគូរគំនូរដ៏ល្បីល្បាញ "សត្វនាគចំនួន ៩ ក្បាលលាក់ក្នុងពពក” នៅលើពិដាននៃវិមាន ធៀនឌីញ ( Thien Dinh) នៃទីតម្កល់សព្វសេ្តច ខាយឌីញ (Khai Dinh) បានក្លាយជារឿងនិទានដ៏ល្បីល្បាញក្នុងសិល្បៈគំនូរវៀតណាម នារាល់សម័យ។

អាចនិយាយបានថា ដោយសិប្បករមានដៃប៊ិនប្រសប់និងទេពកោសលល្អនៅក្នុងរោងជាងនេះ រាជកាលង្វៀន (Nguyen) បានកសាងប្រព័ន្ធ បន្ទាយ រាជវាំង វិមានកម្កល់សព វត្តប្រាសាទតាមតំបន់ និងរួមជាមួយវត្ថុនិងសម្ភារៈប្រើប្រាស់សម្រាប់ស្តេច ជួង ជើងស្ពាន់ គ្រឿងរាជរូបសំណាក់ កាំភ្លើងធំបុរាណ ... ដែលមានតម្លៃពិសេសខាងស្ថាបត្យកម្ម រូបរាង សោភ័ណភាព និងការប្រើប្រាស់។ វត្ថុបុរាណទាំងនេះជាច្រើនបានក្លាយទៅជារតនៈសម្បត្តិជាតិ នាបច្ចុប្បន្ននេះ។

ថ្ងៃនេះមកទីក្រុងហ្វេ (Hue) ដែលធ្លាប់ជាអតីតរាជធានីបុរាណដ៏ស្ងាត់ស្ងៀម គយគន់រាជវាំងដ៏អស្ចារ្យ ភ្ញៀវទេសចរបានភ្ញាក់ផ្អើលចំពោះភាពស្រស់ស្អាតនៃស្រទាប់ក្បឿងពណ៌មាសចាំងចែង ផ្ទាំងគំនូរធ្វើពីស្ពាន់និងលាង ថ្នាំលាបសេរ៉ាមិចត្រដ៏ចេះត្រចង់ រៀងរហូតជាមួយ នឹងពេលវេលា និងរតនៈសម្បត្តិជាតិជាច្រើនទៀត។ ទាំងអស់នេះគឺជាស្លាកស្នាមនៃប្រព័ន្ធរោងជាងក្នុងរាជកាលង្វៀន  ( Nguyen) ឬនិយាយយ៉ាងត្រឹមត្រូវជាងនេះទៅទៀត នោះគឺជាសញ្ញាសម្គាល់នដ៏ប៉ិនប្រសប់និងគំនិតច្នៃប្រឌិតរបស់សិប្បករបំរើរាជវង្សនុវង្សហ្វេ (Hue) ។

 

ភូមិសិប្បកម្មដ៏ល្បីល្បាញនៅក្នុងអតីតរាជធានីហ្វេ (Hue) 

ដោយការអភិរក្សបេតិកភណ្ឌនៅទីក្រុងហ្វេ (Hue) ដែលបានបន្តចិញ្ចឹមបីបាច់ និងអភិវឌ្ឍជួរសិប្បករប្រពៃណីរបស់ទីក្រុងហ្វេ (Hue) និង "ប្រមូល" ឡើងវិញនូវសិប្បករមានស្នាដៃល្អបំផុតនៅទូទាំអប្រទេសទៅទីក្រុង ហ្វេ (Hue) ជាគំរូគឺជាងឈើ និងជាងធ្វើកំបោរ  វិចិត្រករ ប៉ាក់ ...”

(លោកបណ្ឌិត ផាន ថាញហាយ (Phan Thanh Hai) នាយកមន្ទីរវប្បធម៌ និងកីឡាខេត្តធឿធៀនហ្វេ (Thua Thien Hue))

 
តាមអ្នកស្រាវជ្រាវបានផ្សារភ្ជាប់ជាមួយនឹងការពង្រីកទឹកដីរបស់ស្តេចង្វៀន (Nguyen) និងបន្ទាប់មក ការបង្កើតរាជធានីនៃរជ្ជកាល តីសើន (Tay Son) និងរជ្ជកាល ង្វៀន ( Nguyen) ដូច្នេះប្រជាជនមកនិងសិប្បករមានស្នាដៃល្អនៅគ្រប់ទីកន្លែងបានប្រមូលផ្តុំគ្នា ធ្វើការ និងរស់នៅដែលបានប្រែហ្វេ (Hue) ជាបណ្តើរៗក្លាយទៅស្រុកកំណើតនៃសិប្បកម្មប្រពៃណីមួយនៃប្រទេសវៀតណាម។


ចាប់ពីទីនោះ មុខរបរសិប្បកម្មនិងសិប្បករមានជំនាញល្អៗ ជាច្រើនមានឱកាសរីកចម្រើន។ ជាឧទាហរណ៍ នៅឆ្នាំ១៨៦៨ នៅពេលដែលបារាំងកាន់កាប់ខាងត្បូង អភិបាលនៃខាងត្បូង លោក Pierre-Paul Marie de La Grandière បានសុំឱ្យរាជេវាំងហ្វេ (Hue)បញ្ជូនសិប្បកដាំខ្យងដែលមានទេពកោសល្យពីរនាក់ទៅកាន់ទីក្រុង សាយហ្គន់ (Saigon)ដើម្បីបង្រៀនវិជ្ជាជីវៈ។ នៅឆ្នាំ ១៨៧៧ ផលិតផលដាំខ្យងរបស់វៀតណាមបានបញ្ជូនទៅកាន់បារាំង ដើម្បីចូលរួក្នុងការតាំងពិព័រណ៍

ក្នុងរជ្ជកាល ង្វៀន (Nguyen) បានគេចាត់ទុកថាជាសម័យដែលសិប្បកម្មប្រពៃណីហ្វេ (Hue) មានការរីកចម្រើន ដោយមានភូមិសិប្បកម្មល្បីឈ្មោះជាច្រើនក្នុងប្រទេស។ ជាគំរូគឺភូមិធ្វើភាជន៍ ភឿកទីច (Phuoc Tich) ដែលល្បីឈ្មោះពីរជ្ជកាល មីញម៉ាង (Minh Mang ) (សោយរាជ្យពីឆ្នាំ ១៨២០ - ១៨៤១) ដល់រជ្ជកាល ខាយឌីញ (Khai Dinh) (សោយរាជ្យចាប់ពីឆ្នាំ ១៩១៦  - ១៩២៥) ភូមិបានថ្វាយឆ្នាំងដីដាំបាយចំនួន ៣០ ដល់រាជវាំង ហ្វេ (Hue)  ជារៀងរាល់ខែ។ នាពេលនោះ ផលិតផលមិនលាងសេរ៉ាមិចរបស់ភូមិនេះក៏បានលក់ទៅប្រទេសជប៉ុននិងប្រើប្រាស់យ៉ាងឱឡារិកនៅក្នុងពិធីជប់លៀងតែរបស់ជប៉ុន។

ឬដូចភូមិ ទៀនណូន (Tien Non) ដែលមានមុខរបរខ្មុកម្រ័ក្សណ៍ ដែលបានស្តេច ខាយឌីញ (Khai Dinh) ចាត់តាំងឱ្យជួសជុល ខ្មុកម្រ័ក្សណ៍នៅក្នុងរាជវាំង ហ្វេ (Hue) ឡើងវិញ។ ជាពិសេសគឺភូមិចាក់ពុម្ភស្ពាន់ភឿងឌឹក (Phuong Duc) និងភូមិធ្វើគ្រឿងអលង្ការ គេម៉ូន (Ke Mon) ។ រឿងព្រេងនិទានថា ភូមិសិប្បកម្មទាំងពីរនេះបានចូលរួមចំណែកយ៉ាងធំធេងក្នុងការផលិតផលិតផលជាច្រើនដែលចាត់ថ្នាក់ជាស្នាដៃល្អប្រសើរ ដែលបច្ចុប្បន្នបានក្លាយទៅជារតនៈសម្បត្តិជាតិ ដូចជាកាំភ្លើងធំបុរាណចំនួន ៩ ជើងស្ពាន់ចំនួន ៩ ជួងសំរឹទ្ធក្នុងវត្ត ធៀនម៉ូ (Thien Mu) ត្រាមាស  សៀវភៅមាស...ជាដើម




វិចិត្រករគំនូរប្រជាប្រិយភូមិ ស៊ីញ (Sinh) នៅខេត្ត ធឿធៀនហ្វេ (Thua Thien Hue) លោកគីហ៊ឹវភឿក (Ky Huu Phuoc) និងស្នាដៃរបស់គាត់។
រូបថត៖ ថាញហ័រ/VNP



ភ្ញៀវទេសចរជប៉ុនសាកល្បងការធ្វើធូបប្រពៃណីហ្វេ (Hue)។ រូបថត៖ ថាញយ៉ាង / vnp


ការឆ្លាក់គឺជប្រពៃណីដ៏ល្បីល្បាញមួយនៅក្នុងទីក្រុងហ្វេ (Hue) ។ រូបថត៖ ឯកសារ VNP




ទ្រូកជី (Truc Chi) គឺជាសិប្បកម្មមួយដែលជាសិល្បៈថ្មីរបស់ហ្វេ (Hue) ផងដែរ។ រូបថត៖ ថាញយ៉ាង/VNP
 

ឧបករណ៍របស់សិប្បករធ្វើផ្កាពីក្រដាសប្រជាជននៅភូមិផ្កាក្រដាសភូមិ ថាញទៀន (Thanh Tien ទីក្រុង ហ្វេ (Hue)) ។
រូបថត៖ ថាញយ៉ាង /VNP



សិប្បករ ថឹន វ៉ាន់ហ៊ុយ (Than Van Huy) នៅភូមិផ្កាក្រដាស ថាញទៀន (Thanh Tien) បានបង្រៀនរបៀបធ្វើផ្កាពីក្រដាសដល់កូនប្រុសរបស់គាត់។
រូបថត៖ ថាញយ៉ាង /VNP



គ្រួសារមួយធ្វើផ្កាពីក្រដាសប្រពៃណីនៅភូមិផ្កាក្រដាស ថាញទៀន (Thanh Tien) ខេត្ត ធឿធៀនហ្វេ (Thua Thien Hue) ។
រូបថត៖ថាញហ័រ/VNP

 

យោងតាមលទ្ធផលស្រាវជ្រាវរបស់អ្នកនិពន្ធ វូថាញហ៊ុយ (Vu Thanh Huy) សកលវិទ្យាល័យហ្វេ (Hue) ថា ខេត្ត ធឿធៀនហ្វេ (Thua Thien Hue) ទាំងមូលបច្ចុប្បន្នមានភូមិសិប្បកម្មចំនួន ១១០ ដែលមានមុខរបរនិងមុខរបរប្រពៃណីជិត ៣០ ក្នុងនោះ មានភូមិសិប្បកម្មជាច្រើនបានបង្កើតឡើង និងអភិវឌ្ឍ អស់រយៈពេលជាយូរណាស់មកហើយ ប៉ុន្តែក៏មានសិប្បកម្មថ្មីៗ ទើបនាចូលពីកន្លែងផ្សេងៗ ផងដែរ។ មុខរបរជាច្រើននៅតែអភិរក្ស និងអភិវឌ្ឍយ៉ាងល្អប្រសើរ ដូចជា ការចាក់ពុម្ភស្ពាន់ ជាងឈើ វិចិត្រ ឫស្សី និងផ្តៅត្បាញ ការកែច្នៃផលិតផលកសិកម្ម...។

នាបច្ចុប្បន្ន ខេត្ត ធឿធៀនហ្វេ (Thua Thien Hue) មានគោលនយោបាយ កម្មវិធី និងគម្រោងស្រាវជ្រាវជាច្រើនដែលទាក់ទិននឹងការស្តារ និងអភិវឌ្ឍន៍សិប្បកម្មប្រពៃណី បានកំណត់ការអភិវឌ្ឍន៍សិប្បកម្ម និងភូមិសិប្បកម្មគឺជាកម្មវិធីសំខាន់មួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ដើម្បីរួមចំណែកពន្លឿនឧស្សាហូបនីយកម្ម និងទំនើបនីយកម្មកសិកម្មនិងជនបទ។

ដើម្បីលើកតម្កើងនិងឃោសនានូវសិប្បកម្មប្រពៃណីហ្វេ (Hue) ចាប់តាំងពីឆ្នាំ ២០០៥មក ខេត្ត ធឿធៀនហ្វេ (Thua Thien Hue) បានរៀបចំមហោស្រពសិប្បកម្មប្រពៃណីហ្វេ (Hue) ជាប្រចាំក្នុងប៉ុន្មានឆ្នាំសេសដែល បង្កើតព្រឹត្តិការណ៍វប្បធម៌ដ៏ធំនាំមកជូនលក្ខខណ្ឌវប្បធម៌​ហ្វេ (Hue)។ យោងតាមលោកបណ្ឌិត ផានថាញហាយ (Phan Thanh Hai) នាយកមន្ទីរវប្បធម៌ និងកីឡាខេត្ត ធឿធៀនហ្វេ (Thua Thien Hue) មហោស្រពមិនត្រឹមតែលើកតម្កើង និងឃោសនា លើកទឹកចិត្តដល់សិប្បកម្មប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់ក្រុមសិប្បករជាតិនិងអន្តរជាតិ មកជួបជុំ ផ្លាស់ប្តូរនិងបង្កើនជំនាញ។

ឆ្លងកាត់រយៈពេល៥០០ ឆ្នាំ ចាប់តាំងពីស្តេចង្វៀន (Nguyen) កាប់គាសនិងកាន់កាប់ទឹកដីហ្វេ ( Hue) មុខរបរសិប្បកម្មប្រពៃណីជាច្រើនរបស់ជនជាតិវៀតណាមពីទូទាំងប្រទេសក៏ទៅតាមប្រជាជនមកហ្វេ (Hue) ដើម្បីបង្កើតអត្តសញ្ញាណវប្បធម៌របស់ហ្វេ ( Hue) ថែមទាំងបង្កើតការងារជាច្រើនសម្រាប់ពលរដ្ឋនិងអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រជាជននៅខេត្តធឿនធៀនហ្វេ (Thua Thien Hue)៕

អត្ថបទ៖ ថាញហ័រ រូបថត៖ កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង

 

 

បណ្តាអត្ថបទបានផ្សាយ