ហាងកាហ្វេកែច្នៃនៅក្រុងហាណូយ
បង ង្វៀន វ៉ាន់ថើ (Nguyen Van Tho) ឱ្យដឹងថា គំនិតស្ថាបនាហាងកាហ្វេធ្វើដោយវត្ថុធាតុ ដែលឆ្លងកាត់ការប្រើប្រាស់ មានប្រភពមកពីតថភាពជាក់ស្តែង ពេលដែលប្រដាប់ប្រដា មិនបានទាញយកអស់នូវមុខងារ និង ត្រូវរំលងចោលខ្ជះខ្ជាយ។ “ហេតុអ្វីយើងមិនស្ថាបនាគម្រោងការអាជីវកម្មមួយ ប្លែកផង រួមចំណែក ការពារបរិស្ថានផង?” បងថើ (Tho) ចែករំលែក៖ ជាមួយការពិចារណានោះ បងថើ (Tho) ចាប់ដៃចូលស្ថាបនាហាងកាហ្វេ មកពីកាកសំណល់។ បងស្វែងរកទៅដល់ទីកន្លែងប្រមូលទិញកាកសំណល់ជុំវិញក្រុងហាណូយ ដើម្បីទិញនូវសំរាមធ្វើជាវត្ថុធាតុសាងសង់ហាង។ បងថើ (Tho) ឱ្យដឹងថា សំខាន់បំផុត គឺគំនិត។ បងចំណាយពេលវេលាច្រើន ដើម្បីពង្រាយរូបភាព សម្រេចចិត្តទិញអ្វីគ្រប់យ៉ាង ទុកសម្រាប់តុបតែង កែច្នៃឡើងវិញឱ្យសមស្រប់។
ដោយប្រើវត្ថុធាតុច្នៃឡើងវិញដែលមានស្រាប់ គ្រាន់តែផ្តល់ពេលពីរឆ្នាំព្រមទាំងកម្លាំងកាយចិត្តស្ថាបនា បងថើ (Tho) បានធ្វើសម្រេចបរិយាកាសពិសាកាហ្វេពិសេសរបស់ខ្លួន។ វត្ថុធាតុសំរាមកាកសំណល់គ្រប់ប្រភេទ តាំងពីឈើ កៅស៊ូ កញ្ចក់ ជ័រជាដើម បានម្ចាស់ហាងរៀបចំផ្សំលាបពណ៌ បង្កើតជាតុតាំង ប្រដាប់តុបតែងពិសេស។ ប្រាក់ចំណាយប្រហែលជាង១ពាន់លានដុង សព្វថ្ងៃជា៩០%គ្រឿងសង្ហារិម របស់ហាងធ្វើដោយវត្ថុធាតុច្នៃឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ កំហិតការពារបរិស្ថាន ភាគច្រើនប្រដាប់ប្រដាប្រើប្រាស់ក្នុងហាង បានម្ចាស់ហាងជ្រើសសុទ្ធតែជាវត្ថុធាតុជិតដិតនឹងបរិស្ថាន មិនគ្រោះថ្នាក់ដល់សុខភាព និង ងាយច្នៃឡើងវិញ។ បងថើ (Tho) ចង់ផ្តល់សារក្តីស្រឡាញ់ គោរព ការពារធម្មជាតិ ចេញពីហាងកាហ្វេរបស់បង នឹងបានសាយភាយទៅដល់មនុស្សគ្រប់គ្នា៕
អត្ថបទ និង រូបថត៖ ខាញឡុង វៀតគឿង
ច្នៃសាឡើងវិញនូវកំប៉ុងបៀឱ្យក្លាយទៅជាផ្ទាំងរូបផ្កាដ៏រស់រវើក
ការធ្វើសមាធិជួយរក្សាតុល្យភាពនៃជីវិត
សក់ផ្តល់ទៅ សង្ឃឹមបន្សល់នៅ
ថង់សំពត់ការពារបរិស្ថាន
“យុទ្ធជន”បំពួនលាក់ប្រាណនៅសមុទ្រកោះគូឡាវចាម (Cu Lao Cham)
S.hub Kids៖ បរិយាកាសបច្ចេកវិទ្យាសម្រាប់កុមារ
ទម្លាប់ប្រឡងបង្កាត់ភ្លើងដាំបាយ នៅភូមិធីកឹម (Thi Cam)
ង្វៀន ហ្វាងឡិញ (Nguyen Hoang Linh) - អ្នកឆ្មាំផ្កាយមេឃា
ពិធីសែនផ្នូរនៃជនជាតិហាញី (Ha Nhi)