ស្វែងយល់អថេរ "X" ជាមួយអ្នកដឹកនាំរបាំសហសម័យ ង ថាញភឿង ( Ngo Thanh Phuong)
ស្នាដៃ "គម្រោង X ” - អថេរនិម្មិតនៃអត្ថិភាពហាក់ដូចជាទាក់ទាញទស្សនិកជន ដោយការទាក់ទាញនៃការរកឃើញអថេរ" X "រាងកាយ" X "។ ការសម្តែងនេះដូចជាការសាកល្បងនៃការរួមបញ្ចូលភាសារាងកាយ ដោយផ្អែកលើតន្ត្រីតាមបែប HipHop /Popping/ Breaking រួមជាមួយនឹងរបាំសហសម័យ។ កាយវិការរាងកាយដ៏រឹងមាំនិងដាច់ស្រាច់ ប៉ុន្តែនៅតែទន់ភ្លន់ ដែលអាចត្រូវបានគេមើលឃើញយ៉ាងច្បាស់លាស់ រវាងអ្នកដឹកនាំរបាំនិងអ្នករាំនេះ។ ប្រាកដណាស់នឹងមានសំណួរជាច្រើនសម្រាប់ ”គម្រោង X ដូចជា "តើរាងកាយតាំងពីកំណើតរហូតដល់ស្លាប់គឺជាអ្វី?" "តើយើងពិតជាមានវត្តមានទេ?" "យើងទទួលយកអ្វីគ្រប់យ៉ាងដែលមាននៅក្នុងខ្លួនយើង សូម្បីតែក្តីសុបិន្តអារម្មណ៍មិនច្បាស់ និងរបៀបដែលយើងឆ្លើយតបចំពោះខ្លួន យើងមានអាកប្បកិរិយានិងការប្រាស្រ័យទាក់ទងជាមួយគ្នា?”, …ដូច្នោះហើយ អ្នកដឹកនាំរបាំលោកស្រី ង ថាញភឿង (Ngo Thanh Phuong) បានបង្ហាញឲ្យយើងឃើញថា នូវការសម្តែងនេះគួរឱ្យចាប់អារម្មណ៍ដែលមានអត្ថន័យជាច្រើន ដែលបង្កើតអារម្មណ៍ចង់ដឹង ចង់ឈ្នះនិងស្វែងយល់របស់មនុស្ស។
នៅក្នុងការសម្តែង គម្រោង X ក្រៅពីការមិនប្រើការសន្ទនា ដោយប្រើតែភាពស្រស់ស្អាតនិងរស់រវើកដែលជាលក្ខណៈពិសេសនៃរបាំសហសម័យនោះ អ្នកដឹកនាំរបាំ ង ថាញភឿង (Ngo Thanh Phuong) ក៏បានកសាងទំនាក់ទំនងរវាងកាយវិការរាងកាយនិងទីស្ថានវប្បធម៌និងទីស្ថានរូបវន្តផ្សេងៗ នៃការសម្តែង។ គេដឹងថា អ្នកដឹកនាំរបាំ លោកស្រីង ថាញភឿង (Ngo Thanh Phuong ) សគឺជាសិល្បការិនីអនុវត្តវិជ្ជាជីវៈនិងជាស្ថាបនិកនៃគម្រោង Open Stage ។ ក្នុងឆ្នាំ ២០១២ លោកស្រីបានទទួលរង្វាន់ទីមួយនៃការប្រកួតប្រជែងទេពកោសល្យអ្នកដឹកនាំរបាំអន្តរជាតិនៅប្រទេសកូរ៉េខាងត្បូងនិងឧបត្ថម្ភរបស់មូលនិធិអភិវឌ្ឍន៍វប្បធម៌ដាណឺម៉ាកសម្រាប់ការសម្តែង " Erasable " ។ ក្នុងឆ្នាំ ២០១៥ លោកស្រីបានដឹកនាំការសម្តែង“ អាអូ show ” និងចូលរួមក្នុងការដឹកនាំការសម្តែង“ ពេលព្រឹកព្រលឹម” របស់ផលិតកម្ម Lune Production./.
អត្ថបទនិងរូបភាព៖ ង្វៀនឡន់
ទម្រង់រូបនិមិត្តម្ហូបអាហារវៀតណាមធ្វើដោយដីឥដ្ឋ
ខ្លឹមឈើ Lua Décor
ស្រុកត្រឹមហឿង (Tram Huong) តាមរយៈរូបថត ដោ ត្វឹនង៉ុក (Do Tuan Ngoc)
គំនូរលើស្លឹកឈូក
បញ្ចូលព្រលឹងជាតិវៀតណាមស្ថិតនៅលើផ្កាអមតៈ
ចម្លាក់ពន្លឺ
ភាពវិសេសនៃផលិតផលធ្វើអំពីខ្សែស្ពាន់
តាំងពិព័រណ៍ “ឆ្នាំរបស់ខ្ញុំ - កុរសុខដុមរមនា”
ផលិតផលប្រណិតៗផលិតពីសម្បកខ្យង
ឆាកល្ខោនក្រោមភ្លើងពណ៌
ដើមទៀនមានរូបរាងពិសេស
បរិយាកាសសិល្បៈឡេយ៉ាង (Le Giang)
គំនូរគូរតាមនិន្នាការសហសម័យ ដែលបង្ហាញដោយគំហើញពហុទិស
វិចិត្រករ “គំនូរ" ប្រវត្តិសាស្រ្តតាមរយៈតុខ្សាច់
អស្ចារ្យដើម Bonsai តឿ
ក្រមិចក្រមើមតុក្កតា handmade
គូរអក្សរក្បាច់ - និន្នាការថ្មីទាក់ទាញយុវវ័យ
វត្ថុអនុស្សាវរីយ៍ផលិតដោយពាណិជ្ជៈសញ្ញាបាចម៉ូក (Bach Moc)
ប្រជុំវិចិត្រសិល្បៈវៀតណាម - បារាំង
About time – ពណ៌កាលៈទេសៈ
គំនូរទុក "បំផុសគំនិតរ៉ូមែនទិកលោកខាងកើត"
"ជីវភាព"របស់ស្នាមក្រយៅដៃ
ឆាកសម្តែងបានកសាងដោយទេសភាពធម្មជាតិ “ចំណែកផូរផង់ជាទីបំផុតនៃសិល្បៈភាគខាងជើង”
មាន”តំបន់ពាយព្យស្រស់ស្អាត” មួយ នៅក្នុងផ្ទាំងគំនូររបស់សិល្បករប្រជាជនត្រាយ៉ាង (Tra Giang)
គំនូរចម្លាក់ឈើបែបលក្ខណៈជាតិវៀតណាមឆ្ពោះទៅរកលំដាប់ថ្នាក់ឧត្តមភាព