25/10/2020 00:01 GMT+7 Email Print Like 0

ស្ពានឆ្លងទន្លេហាន

ធ្វើដំណើរមកដល់ទីក្រុងដាណាំង មិត្តមិនត្រឹមតែបានពិសោធន៍នៅលើសមុទ្រ ខ្សាច់ស រស្មី​ពណ៌​លឿង​នៃ​ទីក្រុង​សមុទ្រថាមពល មិត្តនៅមានឱកាសស្វែងយល់អំពីស្ពានល្បីឈ្មោះ ដែលតភ្ជាប់ឆ្នេរទន្លេហានទាំងសងខាង។

អាចនិយាយថា ទន្លេហាន ហូរកាត់កណ្តាលទីក្រុងដាណាំង ជាទន្លេដែលមានស្ពានតភ្ជាប់មាត់ទន្លេទាំងសងខាង មានប្រវែងវែងបំផុតវៀតណាម។ ក្នុងនោះ មានស្ពានតិចបំផុតចំនួន៩ នៅខណ្ឌកណ្តាលទីក្រុងដូចជា៖ ស្ពានធ្វឹនភឿក (Thuan Phuoc) ស្ពានទន្លេហាន ស្ពានង្វៀន វ៉ាន់ត្រោយ (Nguyen Van Troi) ស្ពាននាគជាដើម។ ទាក់ទាញភ្ញៀវទេសចរកុះករ អញ្ជើញមកទស្សនានូវលក្ខណៈពិសេសដោយឡែក នៃសំណង់ស្ថាបត្យកម្មសិល្បៈមួយ។

ទេសភាពទីក្រុងដាណាំង ស្ពានជាសំណង់ចរាចរណ៍ផង ជាចំណុចស្ថាបត្យកម្មចំណានរបស់ទីក្រុងផង។ ស្ពាននីមួយៗ មានលក្ខណៈដោយឡែកមួយ រឿងរ៉ាវដោយឡែករៀងៗខ្លួនមួយ ទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ  អញ្ជើញមកជាមួយនឹងទីក្រុងសមុទ្រដាណាំង។

ស្ពានង្វៀន វ៉ាន់ត្រោយ (Nguyen Van Troi) ជាស្ពានមួយក្នុងចំណោមស្ពានចំណាស់បំផុត នៅខណ្ឌកណ្តាលទីក្រុង បានកសាងនាឆ្នាំ១៩៦៥ ផ្សារភ្ជាប់នឹងប្រវត្តិនៃទីក្រុង។ ចាប់តាំងពីស្ពាននាគនិងស្ពាន ត្រឹន ធីលី (Tran Thi Ly) បានសម្ពោធឆ្លង គឺស្ពាន ង្វៀន វ៉ានត្រោយ  (Nguyen Van Troi) ត្រូវកាត់ផ្តាច់ចរាចរណ៍ក្លាយទៅជាស្ពានថ្មើរជើង។ ស្ពានរាងកោង ឥឡូវក្លាយជាទីកន្លែង “សាសង” នៃអ្នកក្រុងដាណាំង ស្វែងរំលឹកអនុស្សាវរីយ៍ និងជាទីកន្លែងទាក់ទាញភ្ញៀវទេសចរយុវវ័យ “Check in” គយគន់ទន្លេហាន ក្រោយបរិយាកាសស្ងប់ស្ងាត់ នៃស្ពានមួយដែលបាត់ស្រមោលរថយន្តទៅមក។ 



ស្ពានឆ្លងទន្លេហានភ្លឺចិញ្ចាចចិញ្ចែង។ រូបថត៖ បាង៉ុក



ស្ពាននាគជាស្ពាននិមិត្តរូបសម្រាប់ថាមពលនិងការអភិឌ្ឍវិវត្តន៍ របស់ទីក្រុងដាណាំង។ រូបថត៖ ញ៉ុង ង្វៀន


ស្ពានធ្វឹនភឿក (Thuan Phuoc) ចាប់ឆ្លងទន្លេហាននៅមាត់ពាមសមុទ្រ ជាស្ពានខ្សែកាប់វែងបំផុតវៀតណាម (១.៨៥៦ម៉ែត្រ)។ រូបថត៖ ញ៉ុងង្វៀន


ស្ពានស្នេហ៍ (Tinh Yeu) ចាប់ឆ្លងទន្លេហាន ទន្ទឹមនោះនៅមានសំណង់ស្ថាបត្យកម្មពិសេសមួយនៅក្បែរឆ្នេរខាងកើតនៃទន្លេហាន ទាក់ទាញភ្ញៀវទេសចរ។ រូបថត៖ ញ៉ុងង្វៀន


ស្ពានបង្វិលទន្លេហាន ជាស្ពានបង្វិលទៅតែមួយគត់ នៅវៀតណាមសព្វថ្ងៃនេះ។ ស្ពានជាមោទនភាពនៃអ្នកស្រុក ដោយបានព្រួតដៃកសាង។ រូបថត៖ បាង៉ុក
 

ស្ពានបង្វិលទន្លេហាន រចនានិងសាងសង់ដោយវិស្វករ កម្មករ វៀតណាម ។ នេះក៏ជាស្ពានបង្វិលតែមួយគត់ នៃប្រទេសវៀតណាមសព្វថ្ងៃ។ ស្ពានបានផ្សារភ្ជាប់នឹងនិមិត្តរូបនៃទីក្រុងដាណាំង ជាក្តីមោទនភាពនៃអ្នកស្រុកដោយបានព្រួតដៃកសាង។ មុននេះ ស្ពានទន្លេហាននឹងដំណើរការបង្វិលនៅម៉ោង២ព្រឹកជារៀងរាល់ថ្ងៃ ដើម្បីឱ្យនាវាធំៗទៅមក។ ដើម្បីភាពងាយស្រួលជាង សម្រាប់ភ្ញៀវទេសចរ ស្ពានទន្លេហានប្តូរកាលបង្វិល គឺចាប់ពីម៉ោង១១ - ១២អាធ្រាត្រជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ។

ការកកើតនៃស្ពាន ត្រឹន ធីលី (Tran Thi Ly) ដែលមានរូបរាងស្រទន់ ជាសំណង់ស្ថាបត្យកម្មទំនើបមួយ ស្ពាននាគជាទីកន្លែង “សាសង” នៃមនុស្សគ្រប់គ្នានិងភ្ញៀវទេសចរ ដែលអញ្ជើញមកទស្សនាស្ពាននាគព្រួស​ភ្លើង ព្រួស​ទឹក ចាប់ពីម៉ោង៩យប់ថ្ងៃសោរ៍និងថ្ងៃអាទិត្យ។ ជាមួយនឹងឈុតព្រួស​ភ្លើង ព្រួស​ទឹកពិសេស អមដោយតន្ត្រីនិងពន្លឺ ក្នុងបរិវេណ៣០០ម៉ែត្រ ស្ពាននាគនៅមានចំណាប់អារម្មណ៍ដោយសារការរចនាពន្លឺនៅលើខ្លួននាគ ធ្វើឱ្យស្ពានដូចជាគ្រាប់ពេជ្រមួយលេចធ្លោ នៅកណ្តាលទីក្រុងដាណាំង - ទីកន្លែងមានប្រសិទ្ធនាមជាទីក្រុងពន្លឺ នាពេលរាត្រី។

ស្ពានធ្វឹនភឿក (Thuan Phuoc) ឆ្លងទន្លេហាន នៅពាមមាត់សមុទ្រ ជាស្ពានខ្សែកាប់វែងបំផុតវៀតណាម (១.៨៥៦ ម៉ែត្រ)។ ចាប់ពីស្ពានធ្វឹនភឿក (Thuan Phuoc)  សំឡឹងមើលទៅមជ្ឈមណ្ឌលទីក្រុង  ឃើញទន្លេហានស្លូតបូតសម្រប់ខ្លួន សំឡឹងមើលទៅខាងនោះ បែរជាឃើញសមុទ្រធំល្វឹងល្វើយ មើលទៅឆ្ងាយៗឃើញឧបទ្វីបសើនត្រា (Son Tra) នារសៀលទន់ទេរពពកឱបក្រសោបយកដងព្រៃចំណាស់។ រាត្រីមកដល់ សសរស្ពានភ្លឺផ្លេកប្រកបទៅដោយពណ៌ដូចជា ខ្លោងទ្វារអាថ៌កំបាំងនៃវិមានទេពមួយ។

ក្រៅពីនោះ នៅមានស្ពានមិនចាប់ឆ្លងកាត់ទន្លេហាន បែរក្លាយទៅជាសំណង់ស្ថាបត្យកម្មពិសេសមួយ នៅក្បែរឆ្នេរខាងកើតនៃទន្លេហាន ទាក់ទាញភ្ញៀវទេសចរដោយមានឈ្មោះថាស្ពានស្នេហ៍ (Tinh Yeu)។ បេះដូងក្រហម មេសោតូចៗ នៅលើស្ពាន ជាតឹកតាងនៃចំណងនិស្ស័យស្អាត របស់គូរស្នេហ៍ ដែលធ្លាប់បោះជំហានមកដល់ទីនេះ សំឡឹងមើលទៅទន្លេហានដ៏សភាព សំឡឹងមើលទៅទីក្រុងវ័យក្មេងដាណាំង ទំនើប ជាមួយនឹងអគារខ្ពស់ស្កឹមស្កៃ។

សម្រាកនៅក្រោមស្ពានល្បីឈ្មោះ សំឡឹងមើលទៅទីក្រុងឃើញទាំងព្រៃភ្នំ សមុទ្រដ៏មនោរម្យ ទើបយល់ថាធម្មជាតិបានប្រោសសន្តោសអនុគ្រោះ មកលើដាណាំង ឱ្យក្លាយទៅជាទីកន្លែងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរច្រើនបំផុត នៅតំបន់ជាយសមុទ្រនៃភូមិភាគខាងកណ្តាលវៀតណាម៕

អត្ថបទ៖ ញ៉ុងង្វៀន រូបថត៖ តឹតសើន បាង៉ុក

 

បណ្តាអត្ថបទបានផ្សាយ