19/04/2019 10:59 GMT+7 Email Print Like 0

ស្ថាបត្យកម្មពិសេសវត្តមិញថាញ (Minh Thanh) នៅទីក្រុងព្រៃភ្នំ Pleiku​

បង្កប់​ស្លាក់​ស្នាម​ស្ថាបត្យកម្ម​​ពិសេស​​​ វត្ត​មិញ​ថាញ​ (Minh Thanh) ជា​វត្ត​អារាម​ស្អាត​បំផុត​នៅ​ខេត្ត​យ៉ាឡាយ​ (Gia Lai) ​។ វត្ត​មិញ​ថាញ​ (Minh Thanh) ​ជា​​ទីកន្លែង​​ទស្សនា​មួយ ដ៏​​ទាក់ទាញអារម្មណ៍​​ មិនអាច​រំលង​​ចំពោះ​ភ្ញៀវទេសចរ​ និង ជា​ក្តី​មោទនៈ​នៃ​ប្រជា​ជនតំបន់​ទីក្រុង​ព្រៃ​​​ភ្នំ​ Pleiku​។

 ចម្ងាយ​ពី​មជ្ឈមណ្ឌល​ទីក្រុង​ Pleiku ប្រហែល​២គីឡូម៉ែត្រ​ ស្ថិតនៅ​លើ​កំពូល​ខ្ពង់​រាប​មួយ​ តែតោល​​កណ្តាលទីក្រុង​ព្រៃ​​ភ្នំប្រកបដោយ​​​សន្សើមចុះ​​អព្ទ​ វត្តមិញ​​ថាញ​ (Minh Thanh) រំលេច​ដោយ​ប្រជុំ​ស្ថាបត្យកម្ម​ពិសេស​ មាន​សម្រស់​អាថ៌កំបាំង​ និង បុរាណ​​ ទាញ​អារម្មណ៍​ភ្ញៀវទេសចរ​គ្រប់​រូប​​។ កសាង​នៅ​ឆ្នាំ​១៩៦៤ ឆ្លង​កាត់​​សម័យកាស​​អួរ​​អាប់​​រុង​រឿង​​នៃប្រវត្តិសាស្រ្ត​ ធ្វើ​ឱ្យ​​ចំណែកភាគ​ច្រើន​​​ត្រូវ​ខូច​​ខាត​​ មកដល់​ឆ្នាំ​១៩៩៧ វត្ត​បាន​ជួស​ជុល​ និង​ កសាង​ថ្មី​។ បន្ទាប់ពី​ដំណើរ​​ជួស​ជុល​ និង កសាង​បន្ថែម ពេលវេលា​​​អូស​បន្លាយ​ជាង​១០​ឆ្នាំ​ វត្ត​មិញ​ថាញ​ (Minh Thanh) ដូចជា​​បាន​បំពាក់ទៅ​ដោយ​សម្លៀក​បំពាក់​ថ្មី​​ទាំង​ស្រុង​ ជាមួយ​នឹង​​សម្រស់​ស្រស់​ស្អាត​ នៃលោក​ខាងកើត​​ពិសេស​ដាច់​ដោយ​ឡែក​ មាន​ការ​ឥទ្ធិពល​ស្ថាបត្យកម្ម​របស់​ ជប៉ុន​ ចិន តៃវ៉ាន។ មកដល់​សព្វថ្ងៃ​ វត្ត​មិនត្រឹម​ជា​ទីកន្លែង​​សម្រាប់​ពុទ្ធបរិសទ​អញ្ជើញ​មកទស្សនា និង បូជា​ព្រះអង្គ នៅទាំង​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ ​អញ្ជើញ​មក​ទស្សនា គយ​គន់ទេសភាពទៀតផង​​។​

សំណង់​ស្ថាបត្យកម្ម​ពិសេស​ និង ស្កឹម​ស្កៃ​ របស់​​​វត្ត​​មិញ​ថាញ​ (Minh Thanh) ដូចជា៖ ព្រះវិហារ​កម្ពស់​១៦ម៉ែត្រ​ ពិតាន​ធ្វើ​ដោយ​​ឈើ​ផើមូ (​ប្រភេទឈើ​ល្បី​ឈ្មោះ​​ នាព្រៃ​ភ្នំ​តី​ង្វៀន- Tay Nguyen​)។ ជា​ពិសេស​ ទ្វារ​​វិហារ​មួយ​ឈុត​​ ធ្វើ​អំពី​ឈើ​កកោះ​​ ជាមួយ​នឹង​ក្បាច់​ចម្លាក់​លយ ​​រូបព្រះ​​អាទិទេព​ sa. catur-mahārāja បួនព្រះអង្គ​​យ៉ាង​ប្រណីត​។ ជាមួយ​កម្ពស់​៦ម៉ែត្រ​ កម្រាស់​៤​ដេស៊ីម៉ែត្រ​ នេះបាន​ចាត់ទុកជា​​​ទ្វារ​​ធំ​លេខ​មួយ​លេខ​ពីរ​នៅវៀតណាម​។​



 ទេសភាព​វត្ត​មិញ​ថាញ​ (Minh Thanh) នៅ​ទីក្រុង Pleiku ខេត្ត​យ៉ា​ឡាយ (Gia Lai) ​ សំឡឹង​ពីខ្ពស់​​។


ស្ថិត​នៅ​លេខ​១៤អេ ផ្លូវ​ ង្វៀន​ វៀត​ស្វឹន​ (Nguyen Viet Xuan) សង្កាត់​ហូយ​ភូ (Hoi Phu) ចម្ងាយ​ពី​ទីក្រុង​២គីឡូវ​ម៉ែត្រ​ ទៅ​ទិស​ខាង​និរតី​ វត្ត​មិញ​ថាញ​ (Minh Thanh) ជាការ​​ប្រគំ​​ស្ថាបត្យកម្ម​ពុទ្ធសាសនា​មួយ​ធំ​ នៅ​លើ​កំពូល​ខ្ពង់​រាប​ នៅ​ទិស​និរតី​​នៃ​ទីក្រុង Pleiku ​ ខេត្ត​យ៉ាឡាយ Gia Lai ​។.


 ព្រះវិហារ​វត្ត​មិញ​ថាញ​ (Minh Thanh)។


 គយ​មើល​សម្រស់​ប្រាង្គ​តម្កល់​អដ្ឋិធាតុ​អ្នក​បួស​​ (​ខាង​ឆ្វេង​) ប្រាំបួន​ជាន់​ កម្ពស់​៧០ម៉ែត្រ​ ជាមួយនឹង​កំពូល​ត្រីសូល៍​ខ្ពស់​ត្រដែត​ហាក់ដូច​ទៅ​ប៉ះ​ផ្ទៃ​មេឃខៀវ​​ស្រងាត់​។​


ទិដ្ឋភាព​ផ្ទាល់​នៃ​​ស្លាកស្នាម​ស្ថាបត្យកម្ម​ នៃ​ប្រាង្គតម្កល់​​អដ្ឋិធាតុ​អ្នក​បួស​ ប្រាំបួនជាន់ កម្ពស់​៧០ ម៉ែត្រ​ នៅ​វត្ត​មិញ​ថាញ​ (Minh Thanh)។


 ពិសេស​នៅ​វត្ត​មាន​​ទ្វារ​មួ​យ​ឈុត​​ធ្វើ​អំពី​ឈើ​កកោះ​​​ ក្បាច់​​ចម្លាក់​លយ​ រូប​ព្រះអាទិទេព​ sa. catur-mahārāja យ៉ាង​ប្រណីត​ និង​ ជក់​ចិត្ត​។ កម្ពស់​៦​ម៉ែត្រ​ កម្រាស់​៤​ដេស៊ី​ម៉ែត្រ​ ធំលំដាប់​លេខ​មួយ​លេខ​ពី​រ​នៅ​វៀតណាម​។


 គ្រឹះធា​ខាងក្នុង​ព្រះវិហារ​វត្ត​មិញថាញ​ (Minh Thanh) គឺ​រូប​សំណាក​ព្រះ អរហន្ត ​សាង​អំពី​ថ្មធំ​។


 ស្នាដៃ​សិល្បៈចម្លាក់​រូបសំណាក​នៅទីនេះ ផ្អែក​លើ​មូលដ្ឋាន​ទ្រឹស្តី​ Vajrayana Buddhism។


 វា​ក្តោប​ទាំងពីរ​ជ្រុង​ជ្រោយ​ ​​អក្សរសិល្ប៍ និង ទ្រឹស្តី ហាក់ដូច​​ជា​ភាព​ប្រណីត​​នៃ​សតិអារម្មណ៍​ និង អក្សរសាស្រ្ត​​ពុទ្ធសាស្រ្ត​មហាយាន Vajrayana  ប្រមូលផ្តុំ​នៅទីនេះ​។


 វត្ត​មិញ​ថាញ​ (Minh Thanh) បាន​ភ្ញៀវទេសចរ​ដឹងស្គាល់​​ដោយ​សារ​លំនាំ​ស្ថាបត្យកម្ម​ដូចជា ​ទីសក្ការបូជា​​នៅ​ជប៉ុន​ ជាមួយនឹង​ដំបូល​កោង​ជា​គំរូ​។​

 

វត្ត​មិញ​ថាញ​ (Minh Thanh) ដឹក​នាំ​ដោយ​ព្រះចៅអធិការ ថិត​តឹម​ម៉ាន (Thich Tam Man)​។ ព្រះអង្គ​សាង​ផ្នួស​ និង ប្រណិបត្តិន៍​ធម៌​​តាំងពីនៅ​អាយុ​៦ឆ្នាំ នៅ​ទីក្រុង​ Pleiku ខេត្ត​យ៉ា​ឡាយ​ (Gia Lai) ឆ្នាំ​១៩៨៧​ចូលទៅ​គង់​នៅ​​វត្ត​​បរិនិព្វាន​ភ្នំ​​ធី​វ៉ាយ (Thi Vai) ​​ឆ្នាំ​១៩៨៩​ទៅ​គង់​នៅ​​វត្ត​ឡុង​ប៊ូវ​ (Long Buu) ខាញ​ហូយ​ (Khanh Hoi) ​ខណ្ឌ​៤​ ទីក្រុង​ហូជីមិញ​។ ព្រះអង្គ​ ​ថិត​តឹម​ម៉ាន (Thich Tam Man) ធ្លាប់​​បាន​ទៅ​សិក្សា​នៅ​​តៃវាន់ ហើយ​បញ្ចប់​ការសិក្សា​ជាប់​លេខ​ខ្ពស់​បំផុត ​ខាង​ផ្នែក​សិក្សា​វិចិត្រសិល្បៈ​ សិក្សា​ពុទ្ធសាសនា​ ស្ថាបត្យកម្ម​​ប្រាង្គប្រាសាទ​ពុទ្ធសាសនា​​ ​សិល្បៈ​ពុទ្ធសាសនា​ ជា​អ្នក​បួស​ដំបូង​បង្អស់​នៅ​វៀតណាម ​បញ្ចប់​សិក្សា​ផ្នែក​ទាំង​នេះ​។​

ស្ថាបត្យកម្ម​របស់​វត្ត​ជាការ​ប្រគំ​​ភាព​ប្រណីត​នៃ​សតិអារម្មណ៍​​ និង អក្សរសាស្រ្ត​​ពុទ្ធសាសនា​ មហាយាន​ Vajrayana។ ព្រះវិហារ​មាន​ពីរ​​ជាន់ ​​វិមាន​​ដាយ​ហុង​ប៊ូវ​ (Dai Hung Buu) និង វិមាន​ដាយ​បី (Dai Bi)​។ ព្រះវិហារ​​បាន​រៀប​ចំ​ទៅតាម​​បែប​ធម្មតា​ របស់​ maṇḍal។ នោះ​ជា​​រង្វង់មូល​ តំណាង​ដូចជា​ផ្កាឈូក​រីក​ក្រពំ​ ​វដ្តនេះជា​មូលដ្ឋាន​នៃ​​ចក្រវាឡ​វដ្ត ​របស់ Vajrayana​។ ធម្មតា​​មាន​កម្រ​សៀវ​ភៅ​ maṇḍala ពីរ​។ កម្រង​សៀវភៅ vajradhātu-maṇḍala តំណាង​​ឱ្យ​បញ្ញា​ត្រាស់ដឹង​របស់​ព្រះពុទ្ធ​។ កម្រង​សៀវភៅ​ garbhadhātu-maṇḍala តំណាង​ឱ្យ​មធ្យោបាយ​​ប្រោស​​សត្វ​​របស់​ព្រះពុទ្ធ​។ កម្រង​សៀវភៅ​ maṇḍala នីមួយៗ សុទ្ធតែ​​ផ្អែកលើ​​​គន្លឹះសតិអារម្មណ៍​មួយ​ចំនួន ​របស់​ពុទ្ធសាសនា​មហាយាន​។​

ក្នុង​​វិហារ​មាន​​តម្កល់​បូជា​ព្រះពុទ្ធ​បដិមា មាន​ប្រវែង​​៦​ម៉ែត្រ​ និង កម្ពស់​១,២​ម៉ែត្រ​។ រូបសំណាក​ព្រះម៉ែគង់​ស៊ីអិន​​ដៃពាន់​​ភ្នែក​​ពាន់​​​​បួន​ព្រះអង្គ​ មាន​កម្ពស់​៨​ម៉ែត្រ​ ទទឹង​៣,៥ម៉ែត្រ​ បាន​ដាក់​​តម្កល់​នៅ​ជ្រុង​ទាំង​បួន​នៃ​ព្រះវិហារ​។ រូប​សំណាក​​បាន​រៀបចំ​​ប្រដិត​​ជាប់​នឹង​ជញ្ជាំង​ ដោយ​មាន​​រូប​សំណាក​​​ជាង​៣០០០​ព្រះអង្គ​។ ជាពិសេស​ រូប​សំណាក​​ព្រះអរហន្ត ​សាង​ដោយ​ឈើ​ខ្នុរ​ រូបសំណាក​នីមួយៗ​​មាន​ខ្ពស់​១,៣​ម៉ែត្រ​ ទម្ងន់​ជិត​៣០០គីឡូក្រាម​ ទាំងអស់​សុទ្ធតែ​​បាន​​លាប​ពណ៌មាស​សមស្រប់​​ និង ​ជក់​ចិត្ត​។




វត្ត​បាន​​កសាង​ចាប់​ពី​ឆ្នាំ​១៩៦៤ ដោយ​​ព្រះឧបជ្ឈាយ៍​ ថិតយ៉ាក​ដាវ​ (Thich Giac Dao) ​មាន​ផ្ទៃដី​ប្រហែល​២០.០០០​ម៉ែត្រ​ការេ​ ជា​ទីកន្លែង​បូជា​ អុជ​ធូប​របស់​ពុទ្ធបរិសទ​ក្នុង​ស្រុក​។​


 ព្រះសង្ឃ​ធ្វើ​ពិធី​កិច្ច​ក្នុងព្រះវិហារ​វត្ត​មិញ​ថាញ​ (Minh Thanh)។​


 រូប​សំណាក​ព្រះអរហន្ត​សាង​ដោយ​ថ្មសដ៏ធំ​ តម្កល់​​នៅ​ក្នុង​បរិវេណ​វត្ត​។​


 ជួង​ខ្យល់​​លាបពណ៌ពេលវេលា​​ នៅ​វត្ត​មិញ​ថាញ​ (Minh Thanh)។​


 ទោះបី​ឆ្លងកាត់​ការ​ជួសជុល​ច្រើន​ដង​ ប៉ុន្តែ​វត្ត​នៅ​​តែ​រក្សាបាន​​សម្រស់​បុរាណ​​​អាថ៌កំបាំង ​ធ្វើ​ឱ្យ​រណ្តំ​ចិត្ត​ភ្ញៀវទេសចរ​គ្រប់​គ្នា​។​


 បរិវេណ​វត្ត​ជាមួយនឹង​​អនុទិដ្ឋភាព​​បឹង​ទឹក​ រុក្ខជាតិ​ សម្រប់​​គ្នា​។​

 

នៅ​ខាង​មុខ​ព្រះវិហារ​ ដេក​​សងខាង​​ស្តាំ​​​ឆ្វេង​ គឺប្រាង្គ​ពីរ​៖ ប្រាង្គជួង និង ប្រាង្គ​អ្នក​​កកើត​។ ខាង​មុខ​ទីលាន​​វត្ត ​គឺ​រូបសំណាក​ Amitābha សាងមកពី​ថ្ម កម្ពស់​​៧,៥ម៉ែត្រ​ និង​ ទម្ងន់​៤០តោន​ បានដាក់​​តម្កល់​នៅ​កណ្តាល​បឹង​ ឡៀន​ទ្រី​ (Lien Tri) ជុំ​វិញ​ប្រកបដោយ​ដើម​ឈូក​ខៀវ​ស្រស់​។​ ខា​ងមុខ​ឡៀន​ទ្រី​ (Lien Tri) ផើង​ជើង​ធូប​​ធ្វើដោយស្ពាន់​​ខ្ពស់​​៤ម៉ែត្រ​ ទម្ងន់​៤​តោន​ នេះ​ចាត់​ទុក​ជា​ផើង​ជើងធូប​​ធំ​បំផុត​​នៅវៀតណាម​។ នៅ​ខាង​ឆ្វេង​​វត្ត​ មាន​ប្រាង្គ​​តម្កល់​អដ្ឋិធាតុ​អ្នក​បួស​ ប្រាំបួនជាន់​ ខ្ពស់​៧០​ម៉ែត្រ​ កំពូល​ត្រីសូល៍ខ្ពស់​ត្រដែត​​ទៅកាន់លំហ​​អាកាស។​

ស្នាដៃ​​សិល្បៈ​ចម្លាក់​​រូបសំណាក​នៅទីនេះ​ ផ្អែកលើ​មូលដ្ឋាន​​នៃ​ទ្រឹស្តី​Vajrayana។ វា​មាន​រួមទាំងពីរ អក្សរសិល្ប៍​ និង ទ្រឹស្តី​ ហាក់​ដូចជា​ប្រគំ​​​​ភាព​ប្រណីតទាំងអស់​​​នៃ​សតិអារម្មណ៍​ និង អក្សរសាស្រ្ត​ពុទ្ធសាសនា ​មហាយាន​Vajrayana ​នៅទីនេះ​។​

ខាងក្រៅ​​បរិវេណ​វត្ត​ បាន​រៀប​ចំ​ចម្រុះ​ដោយ​អនុទិដ្ឋភាព​ដូចជា​ បឹង​ទឹក​ រុក្ខជាតិ​ បង្កើត​ជា​ទេសភាព​ធម្មជាតិ​ខៀវ​ស្រស់​ ត្រជាក់​ សម្រប់​នឹង​​​​ភាព​ស្កឹមស្កៃ​របស់​​វត្ត​អារាម​។ អញ្ជើញ​មកដល់​​វត្ត​មិញ​ថាញ​ (Minh Thanh) ពុទ្ធ​បរិសទ​​​ក៏ដូចជា​ភ្ញៀវទេសចរ​​ ហាក់ដូចជាដាក់ចុះ​នូវ​​កង្វល់ទុក្ខព្រួយ​នៅ​​ខាងក្រោយ​ សម្រប់​ខ្លួន​នឹង​​ធម្មជាតិ​ បរិយាកាស​​​ស្ងប់​ស្ងាត់​៕

អត្ថបទ និង រូបថត៖ កុង​ដាត
 

បណ្តាអត្ថបទបានផ្សាយ