សន្និសីទជាន់ខ្ពស់កិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង លើកទី ២ (MLC 2)
ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” សន្និសីទនេះបានវាយតំលៃលទ្ធផល ក្នុងរយៈពេលពីរឆ្នាំ កិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាងបានមានការបោះជំហានដ៏សំខាន់ ទាំងការកសាងយន្តការនូវសកម្មភាពនិងអនុវត្តគម្រោងជាក់ស្តែង។ លទ្ធផលមួយចំនួនគួរឲ្យកត់សម្គាល់ ដូចជា៖ ការអនុវត្តន៍ ១៣០ គម្រោង គម្រោងមួយចំនួនបានជាសម្រេចយ៉ាងឆាប់រហ័ស បង្កើតបណ្តាមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន ធនធានទឹកនិងស្រាវជ្រាវមេគង្គ។ បង្តើតនិងដាក់ចេញឲ្យមូលនិធិពិសេស MLC។ កិច្ចសហប្រតិបត្តិការ ក្នុងរយៈពេលឆាប់ៗ ខាងមុខនេះ ថ្នាក់ដឹកនាំបានអះអាងសារជាថ្មីម្តងទៀត ៖ គោលដៅកសាងតំបន់មេគង្គ -ឡានឆាង សន្តិភាព ស្ថិតស្ថេរ អភិវឌ្ឍយ៉ាងចីរភាពនិងវិបុលភាព។ ឯកភាព MLC ត្រូវរួមចំណែកយ៉ាងសកម្មថែមទៀត ក្នុងដំណើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងតំបន់ កាត់បន្ថយគម្លាតអភិវឌ្ឍរវាងប្រទេសជាសមាជិក និងជួយឧបត្ថម្ភកសាងសហគមន៍ ASEAN កិច្ចសហប្រតិបត្តិការ ដោយយន្តការផ្សេងៗ ដូចជា៖ GMS គណៈកម្មការទន្លេមេគង្គ… ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកបានអនុម័តសេចក្តីប្រកាសភ្នំពេញ និងផែនការសកម្មភាព ៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង ដំណាក់កាល ២០១៨ - ២០២០ ដោយការដាក់ចេញគោលដៅធំៗ និងវិធានការអនុវត្តកិច្ចសហប្រតិបត្តិការគន្លឹះទាំងបី៖ សន្តិសុខ នយោបាយ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍យ៉ាងចីរភាព សង្គម វប្បធម៌និងការប្រាស្រ័យទាក់ទាងគ្នារវាងប្រជាជន និងប្រជាជន។
ថ្នាក់ដឹកនាំទាំងអស់បានបង្ហាញការពេញចិត្ត ដោយគម្រោងចំនួន ២១៤ MLC ដែលសមាជិកបានលើកឡើងសំរេចជាឯកច្ទន និងបានអនុម័តការបើកទូលាយកិច្ចសហប្រតិបត្តិការជាបណ្តើរ ចំពោះគម្រោងធំៗ នៃអនុតំបន់ទន្លេមេគង្គ ឈរលើមូលដ្ឋានប្រើប្រាស់ឲ្យបានពេញលេញមូលនិធិពិសេសនៃបណ្តាប្រទេសមេគង្គ - ឡានឆាង និងការស្វែងរកប្រភពបធនធានហិរញ្ញវត្ថុផ្សេងៗ ទៀត ពី រដ្ឋាភិបាលនានា ផ្នែកធុរកិច្ច ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ ស្តីពីកិច្ចសហប្រតិបត្តិការប្រើប្រាស់ប្រភពទឹក ថ្នាក់ដឹកនាំបានសំរេចជាឯកច័ន្ទ និងចាត់ទុកនេះគឺជាវិស័យ បង្កើនកិច្ចសហប្រតិបត្តិការគ្រប់គ្រងនិងប្រើប្រាស់ប្រភពទឹកទន្លេ ប្រកបដោយចីរភាព តាមរយៈ សន្ទនាគោលនយោបាយ (ការរៀបចំវេទិកាកិច្ចសហប្រតិបត្តិការប្រភពទឹកទន្លេ MLC) ចែករំលែកព័ត៌មាន និងតួលេខជលសាស្ត្រ កិច្ចសហប្រតិបត្តិការបច្ចេកទេក អនុវត្តការស្រាវជ្រាវរួម និងបណ្តាគម្រោងពាក់ព័ន្ធនឹងប្រភពទឹកទន្លេមេគង្គ - ឡានឆាង ឆាប់រហ័សស្រាវជ្រាវបង្តើតខ្សែទាក់ទង ក្នុងកាលៈទេសៈបន្ទាន់។ អញ្ជើញថ្លែងសន្ទរកថាក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអះអាង៖ ការយកចិត្តទុកដាក់បំផុត និងការរួមចំណែករបស់ប្រទេសវៀតណាម ក្នុងកិច្ចសហប្រតិបត្តិការ MLC នាពេលវេលាកន្លងទៅ។ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានស្នើ៖ ការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការការពារ គ្រប់គ្រងនិងប្រើប្រាស់ឲ្យមានប្រសិទ្ធភាពនិងចីរភាពប្រភពទឹកទន្លេមេគង្គ នាំកិច្ចសហប្រតិបត្តិការប្រភពទឹកទន្លេមេគង្គក្លាយទៅជាមួយក្នុងចំណោមបណ្តាសសរទ្រូងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៦។ អាទិភាពគន្លឹះនៃកិច្ចសហប្រតិបត្តិការ រួមមាន៖ ចែករំលែកព័ត៌មាននិងតួលេខជលសាស្ត្រ កិច្ចសហប្រតិបត្តិការបន្សំនឹងភាពរាំងស្ងួត ទឹកជំនន់ អនុវត្តការស្រាជ្រាវបច្ចេកវិទ្យារួម ស្រាវជ្រាវនិងកសាងការប្រើប្រាស់បឹងផ្ទុកទឹក តាមដងទន្លេមេគង្គ -ឡានឆាង។ ទន្ទឹមនឹងនេះ អភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលកសាងជាសេ្រចនិងតភ្ជាប់គ្នា ដើម្បីបង្កលក្ខណៈងាយស្រួល សំរាប់ការផ្លាស់ប្តូរទំនិញ សេវាកម្ម ដើមទុកនិងការធ្វើដំណើរទៅវិញទៅមករបស់ប្រជាជន។ ជួយឧបត្ថម្ភបណ្តាប្រទេសមេគង្គ - ឡានឆាង ឆ្លៀតយកឳកាសពីបដិវត្តឧស្សហកម្ម ៤.០ ឈរលើគ្រឹះមូលដ្ឋាន៖ ចែករំលែកបទពិសោធន៍ ចំណេះដឹងនិងបច្ចេកវិទ្យា ដើម្បីជំរុញឧស្សាហូបនីយកម្ម នៅបណ្តាប្រទេសជាសមាជិក អភិវឌ្ឍន៍កម្លាំងធុរកិច្ច និងបណ្តុះបណ្តាលពលករដែលមានគុណភាពខ្ពស់ ទាក់ទាញកម្លាំងតម្រង់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កលក្ខណៈសំរាប់បណ្តាគម្រោងពង្រឹងសក្តានុពល ប្រៀបខ្លាំង ដោះស្រាយបញ្ហាការងារ បង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវនិងផ្ទេរបច្ចេកវិទ្យាអភិវឌ្ឍកសិកម្ម ជាពិសេសគឺអភិវឌ្ឍកសិកម្មសរីរាង្គ ដោយការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ ការលើកឡើងនិងរួមចំណែករបស់គណៈប្រតិភូវៀតណាមបានបណ្តាប្រទេសវាយតំលៃខ្ពស់ និងចែងក្នុងបណ្តាឯកសារសំខាន់ៗ នៃសន្និសីទនេះ។ ក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) រួមជាមួយថ្នាក់ដឹកនាំ បានអញ្ជើញចូលរួម ក្នុងពិធីជូនឋានៈជាសហប្រធានបន្ទាប់កិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង អញ្ជើញចូលរួមក្នុងកចិ្ចប្រជុំកាសែត ដើម្បីជូនព័ត៌មាននូវលទ្ធផលនៃសន្និសីទនេះនិងមកទស្សនាការតាំងពិព័រណ៍សមិទ្ធផលមេគង្គ -ឡានឆាង។
ក្នុងឳកាសអញ្ជើញចូលរួមក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith លោកនាយករដ្ឋមន្ត្រីចិន Li Keqiang លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha។ ក្នុងបណ្តាជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបណ្តាវិធានការ ទិសដៅជំរុញថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាការដោះស្រាយបណ្តាបញ្ហាកិច្ចសហប្រតិបត្តិការជាក់ស្តែង./.
អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ៖ បញ្ហាថ្មីៗនិងលេចធ្លោជាច្រើននៅក្នុងទិសដៅអភិវឌ្ឍន៍ប្រទេស
ប្រទេសវៀតណាមបានបញ្ចប់បេសកកម្មកិច្ចការបរទេសទាំងពីររបស់ខ្លួនដោយជោគជ័យ
APEC ២០២០៖ ចំណាប់អារម្មណ៍អំពីប្រទេសវៀតណាម
រណសិរ្សមាតុភូមិវៀតណាមបង្កើតកម្លាំងមហិមា ជំរុញការអភិវឌ្ឍនៃប្រទេសជាតិ
AIPA លើកទី ៤១ ខិតខំប្រឹងប្រែង ដើម្បីចូលរួមវិភាគទានក្នុងដំណើរការសមាហរណកម្មក្នុងតំបន់
វៀតណាម - អាមេរិក៖ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងរយៈពេល២៥ ឆ្នាំ
អាស៊ាន និងអាស៊ានបូក៣៖ សាមគ្គីភាព និងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺ COVID-19
តំបន់ដីសណ្ដរគីវឡុង (Cuu Long) បន្សាំទៅនឹងគ្រោះរាំងស្ងួតនិងការឈ្លានពានដោយជាតិប្រៃ
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong)៖ រួបរួមគ្នា ដើម្បីយកឈ្នះជំងឺរាតត្បាត COVID-១៩!
ខ្លឹមសារសុន្ទរកថាទាំងស្រុងរបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋ លោកង្វៀន ភូត្រុង (Nguyen Phu Trong) នាពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩០ ឆ្នាំទិវាបង្កើតបក្សកុម្មុយនិស្ត
វៀតណាមមានសមត្ថភាពក្នុងការទប់ស្តាត់ជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19)
បក្សបម្រើតែផលប្រយោជន៍ជាតិនិងមាតុភូមិ
សាររបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក ង្វៀន ភូត្រុង (Nguyen Phu Trong)
"ឱកាសមាស" សម្រាប់លើកកម្ពស់ឋានៈរបស់ប្រទេសជាតិដោយមានមាគ៌ាគោលនយោបាយការបរទេសឯករាជ្យភាព និងស្វយ័ត
ព្រឹត្តិការណ៍សំខាន់ៗ ក្នុងទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង
ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាម -ឡាវ
វៀតណាម៖ ដៃគូទំនុកចិត្តដើម្បីសន្តិភាពចីរភាព
អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងសភាវៀតណាម និង សភាទាំងឡាយលើសកលលោក
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការទំនាក់ទំនងវៀតណាម - កូរ៉េខាងជើង
ចុះហត្ថលេខាលើឯកសារទាំង៤ ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម - អាមេរិក
កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរនៅក្រុងហាណូយ
ជំរុញទំនាក់ទំនងវៀតណាម - ឡាវ វៀតណាម - កម្ពុជា ឱ្យកាន់តែស៊ីជម្រៅ និងនិរន្តរភាព
កាសែតរូបភាពវៀតណាមបានចុះផ្សាយ នាខែមីនា ឆ្នាំ១៩៧៩ ដែលបានមិត្តភក្តិអន្តរជាតិស្វែងរក។
អនុវត្តន៍ភារកិច្ចសំខាន់ៗ ក្នុងឆ្នាំ២០១៩ យ៉ាងប្តូរផ្តាច់
ទំនាក់ទំនងវៀតណាម – កម្ពុជាកាន់តែអភិវឌ្ឍប្រកបដោយស៊ីជម្រៅនិងប្រសិទ្ធភាព។