13/08/2020 10:01 GMT+7 Email Print Like 0

វៀតណាម - អាមេរិក៖ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងរយៈពេល២៥ ឆ្នាំ

ដោយការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រទេសទាំងពីរនិងប្រជាជនទាំងពីរ បន្ទាប់ពីរយៈពេល ២៥ ឆ្នាំនៃការបង្កើតទំនាក់ទំនង​ការទូត​វៀតណាមនិងសហរដ្ឋអាមេរិក​បានក្លាយជាមិត្ត​និងដៃគូ​លើ​គ្រប់វិស័យ ជាមួយសង្ឃឹមថា ​នឹងពង្រីកកិច្ចសហប្រតិបត្តិការ​នាពេលខាងមុខ។  កាសែតរូបភាព​វៀតណាម​បានដកស្រង់​អត្ថបទមួយរបស់លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស ផាមប៊ិញមិញ​ (Pham Binh Minh) ក្នុងឱកាសខួបលើកទី ២៥ នៃការ​បង្កើតទំនាក់ទំនងការទូតរវាងវៀតណាម​និងសហរដ្ឋ​អាមេរិក (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៥  ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០)។

“ពីអតីតសត្រូវ យើងបានក្លាយជាមិត្តភក្តិ ដៃគូ និងដៃគូលើគ្រប់ជ្រុងជ្រោយ។ អតីតកាលមិនអាចផ្លាស់ប្តូរបានទេ ប៉ុន្តែអនាគតនឹងជាទំនួលខុសត្រូវរបស់យើង” ។
លោកអគ្គលេខាធិការបក្ស Nguyen Phu Trong បានមានប្រសាសន៍ ក្នុងដំណើរអញ្ជើញទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នៅឆ្នាំ២០១៥។

ការជឿទុកចិត្តតែងតែជាមូលដ្ឋានរឹងមាំនៃទំនាក់ទំនងទាំងអស់ រវាងបុគ្គល សមូហភាព ប្រជាជាតិឬរវាងប្រជាជន។ ការជឿទុកចិត្តនេះត្រូវបានបង្កើត រក្សានិងពូនជ្រុំ តាមរយៈសកម្មភាពជាក់ស្តែងដែលចាក់ឫសដោយសុច្ឆន្ទៈនិងភាពស្មោះត្រង់។ តាមការពិត ទំនាក់ទំនងវៀតណាម - អាមេរិកក៏ធ្វើសក្ខីភាពនៃប្រការនោះដែរ។ ប្រទេសវៀតណាមមានគោលការណ៍ "បិទអតីតកាល ឆ្ពោះទៅកាន់អនាគត" រួមជាមួយសហរដ្ឋអាមេរិកកសាងទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការ ដែលអាស្រ័យទៅលើគោលការណ៍ ផលប្រយោជន៍ទៅវិញទៅមក សមភាព ការគោរពរបបនយោបាយ ឯករាជ្យ អធិបតេយ្យភាពនិង បូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។ ដោយការប្រឹងប្រែងខិតខំឥតឈប់ឈរ របស់រដ្ឋទាំងពីរ ជាពិសេសប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាមមានការរីកចម្រើនកាន់តែធ្វើស៊ីជម្រៅថែមទៀតលើគ្រប់វិស័យនិងគ្រប់កំរិត  ដែលបង្ហាញយ៉ាងច្បាស់លាស់នូវស្មារតីនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ។



ក្នុងរយៈពេល ៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការរហូតមកដល់ពេលនេះ វៀតណាមនិងសហរដ្ឋអាមេរិកបានរៀបចំសកម្មភាពរួមគ្នាចំនួន ១៣៤ ប្រកបដោយជោគជ័យធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុដែលទាក់ទងនឹង MIA ជិត ១០០០ អដ្ឋិធាតុ និងភាគីអាមេរិកបានបញ្ជាក់អត្តសញ្ញាណប្រមាណ ៧៣០ ករណី។ រូបថត៖ យាន់តឹន  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ចាប់ពីថ្ងៃទី ១៧ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៨ នាវាមន្ទីរពេទ្យ USNS Mercy នៃបញ្ជាការដ្ឋានកងទ័ពជើងទឹកអាមេរិកបានទៅដល់កំពង់ផែ ញ៉ាត្រាង (Nha Trang) ដែលចាប់ផ្តើមអនុវត្តកម្មវិធី “ភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិកឆ្នាំ ២០១៨” នៅទីក្រុង ញ៉ាត្រាង (Nha Trang)  ខេត្ត ខាញហ័រ (Khanh Hoa) ។ រូបថត៖ ទៀនមិញ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២០ ក្នុងឱកាសគម្រប់ខួប ២៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងវៀតណាម នាវាផ្ទុកយន្តហោះ USS Theodore Roosevelt (CVN ៧១)ហើយនាវា USS Bunker Hill (CG52) បានចូលចតនៅកំពង់ផែទីក្រុង ដាណាំង (Da Nang )និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម។ រូបថត៖ ក្វឹកយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្រុមហ៊ុនអគ្គិសនី General Electric (GE) នៃសហរដ្ឋអាមេរិកបានអនុវត្តតួនាទីជាអ្នកម៉ៅការដែលផ្គត់ផ្គង់ឧបករណ៍ បរិក្ខារប្រកបដោយជោគជ័យ និងបានជួយឧបត្ថម្ភដើមទុនវិនិយោគសម្រាប់រោងចក្រថាមពលដើរដោយកម្លាំងខ្យល់ខេត្ត បាកលាវ (Bac Lieu)។ រូបថត៖កាវថាំង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្រសួងកសិកម្មអាមេរិកបានទទួលស្គាល់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពអាហារត្រីប្រារបស់វៀតណាមដែលនាំចេញទៅអាមេរិក។ ប្រការនេះមានន័យថា ត្រីប្រាវៀតណាមមានភាពងាយស្រួលក្នុងការនាំចូលនិងពង្រីកទីផ្សារនាំចេញ មិនត្រឹមតែនៅអាមេរិកប៉ុណ្ណោះទេ ថែមទាំងទីផ្សារផ្សេងៗ ទៀតផងដែរ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្រុមហ៊ុនទទួលខុសត្រូវមានកំរិក ទៀនធួន (Tien Thuan) ខេត្តនិញធួន (Ninh Thuan) ផលិតផលិតផលកាត់ដេរសម្រាប់ការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។ រូបថតៈដាញឡាំ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ផលិតកម្មរថយន្តនៅរោងចក្ររបស់ក្រុមហ៊ុន FORD វៀតណាម (មានការបណ្តាក់ទុនរួមគ្នារវាងសាជីវកម្ម Ford របស់សហរដ្ឋអាមេរិកនិងក្រុមហ៊ុន Diesel សុងកុង (Song Cong)) រូបថត៖ ត្រឹនវៀត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ផ្លែស្រកានាគគឺជាកសិផលសំខាន់របស់វៀតណាមដែលនាំចេញទៅសហរដ្ឋអាមេរិក។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ផ្នែកសំខាន់និងមិនអាចបំបែកបាននៃទំនាក់ទំនងរវាងវៀតណាម អាមេរិក ដែលកំពុងអភិវឌ្ឍគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ពី ៤៥០ លានដុល្លារក្នុងឆ្នាំ ១៩៩៥ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ១៧០ ដងស្មើនឹង ៧៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ។ សេដ្ឋកិច្ចរបស់វៀតណាមនិងអាមេរិកកាន់តែមានលក្ខណៈបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមក។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់វៀតណាម ក្នុងនោះមានទំនិញដែលវៀតណាមមានប្រៀបខ្លាំង ៗ ជាច្រើន ដូចជា ជលផលវាយនភណ្ឌ ស្បែកជើងកសិផល…ផ្ទុយទៅវិញ វៀតណាមក៏ជាទីផ្សារនាំចេញមួយរបស់អាមេរិកដែលមានកំណើនលឿនបំផុត។ តំរូវការរបស់ប្រជាជនវៀតណាមកាន់តែនិយមប្រើប្រាស់ផលិតផលម៉ាកអាមេរិកពីកសិផល ទូរគមនាគមន៍អាកាសចរណ៍រហូតដល់សេវាកម្មហិរញ្ញវត្ថុ ធនាគារ ការអប់រំ…

បើនិយាយពីការវិនិយោគ សហរដ្ឋអាមេរិកគឺជាវិនិយោគិនបរទេសធំដែលជាប់ចំណាត់ថ្នាក់លេខ ១១ នៅវៀតណាមដែលមានទម្រង់​វិនិយោគចម្រុះ ដោយមានគម្រោងចុះបញ្ជីនៅខេត្តចំនួន ៤៣/៦៣ ខេត្តទីក្រុង។ បន្ទាប់ពីរយៈពេលដ៏យូរនៃប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ក្រុមហ៊ុនសាជីវកម្មធំ ៗ ជាច្រើនរបស់អាមេរិកមានបំណងពង្រីកទំហំវិនិយោគ ជួយវៀតណាមជាបណ្តើរ ៗ ក្នុងការកសាងបណ្តាញផ្គត់ផ្គង់ក្នុងតំបន់និងពិភពលោក។

កិច្ចសហប្រតិបត្តិការលើវិទ្យាសាស្ត្រ - បច្ចេកវិទ្យារវាងប្រទេសទាំងពីរក៏មានការរីកចម្រើនជាវិជ្ជមានដោយពង្រីកទៅដល់វិស័យថ្មីៗជាច្រើន។ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេជាច្រើនរបស់អាមេរិកមានបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលប្រទេសទាំងពីរមានការចាប់អារម្មណ៍ ដូចជា បញ្ញាសិប្បនិម្មិតការចាប់ផ្តើមអាជីវកម្មដ៏ច្នៃប្រឌិតថ្មី ថាមពលកកើតឡើងវិញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាននិង បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ បន្ទាប់ពីបង្កើតទំនាក់ទំនង កិច្ចសហប្រតិបត្តិការ អប់រំនិងបណ្តុះបណ្តាលទ្វេភាគីបានកើនឡើងគួរឲ្យកត់សម្គាល់៖ ក្នុងឆ្នាំ ១៩៩៥ ចំនួននិស្សិតវៀតណាមមកនិងសិក្សា នៅសហរដ្ឋអាមេរិកមានចំនួន ៥០០ នាក់។ ប៉ុន្តែ ២៥ ឆ្នាំក្រោយមកចំនួននេះបានកើនឡើង មានចំនួនជិត ៣០,០០០ នាក់ដែលធ្វើឱ្យប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងអាស៊ានដែលជាប្រទេសមានបរិមាណនិស្សិតអន្តរជាតិច្រើនបំផុតនៅសហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ និស្សិតវៀតណាមអាចសិក្សានិងស្រាវជ្រាវ នៅសាកលវិទ្យាល័យ Fulbright ប្រទេសវៀតណាម។

វិស័យទេសចរណ៍គឺជាចំណុចភ្លឺមួយទៀតនៃទំនាក់ទំនងទ្វេភាគីដោយមានចំនួនភ្ញៀវអាមេរិកចូលមកទស្សនាប្រទេសវៀតណាមកើនឡើងជាលំដាប់ រៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០១៩ សមាគមទេសចរណ៍អាមេរិចបានបោះឆ្នោតនិងជ្រើសរើសឱ្យវៀតណាមជាគោលដៅមួយក្នុងចំណោមគោលដៅទាក់ទាញបំផុតទាំង ១០ នៅលើពិភពលោក។ សម្រាប់ភ្ញៀវទេសចរអាមេរិកវៀតណាមកំពុងក្លាយជាគោលដៅប្រកបដោយសុវត្ថិភាព មិត្តភាពនិងមានសមត្ថភាពរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ./. 

កាសែតរូបភាពវៀតណាមសរុប
បណ្តាអត្ថបទបានផ្សាយ