31/03/2020 13:06 GMT+7 Email Print Like 0

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong)៖ រួបរួមគ្នា ដើម្បីយកឈ្នះជំងឺរាតត្បាត COVID-១៩!

ប្រឈមមុខនឹងស្ថានភាពជំងឺរាតត្បាត COVID-១៩ ដែលបន្តរាលដាលពាសពេញពិភពលោក ដែលប៉ះពាល់យ៉ាងខ្លាំងនិងយ៉ាងជ្រាលជ្រៅទៅដល់សេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងអស់ រួមទាំងប្រទេសវៀតណាម ផងដែរ។  នៅថ្ងៃទី ៣០ ខែមីនា  លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong) បានចេញសេចក្តីអំពាវនាវដល់បងប្អូនជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេស និងជនរួមជាតិវៀតណាម នៅឯបរទេស ដើម្បីរួបរួមគ្នា ឯកភាពគ្នា ​ហើយមានសកម្មភាព អនុវត្តយ៉ាងប្តូរផ្តាច់និងប្រសិទ្ធភាពនៃគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋ ការដឹកនាំរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាល។ ក្នុងពេលជាមួយគ្នានេះ ខិតខំប្រឹងប្រែងអនុវត្ត សម្របសម្រួលឱ្យបានទាន់ពេលវេលាជាមួយប្រទេសដទៃទៀត ដើម្បីធានាបាននូវការយកឈ្នះជំងឺរាតត្បាតនេះ។ កាសែតរូបភាពវៀតណាមសូមផ្សព្វផ្សាយអត្ថបទទាំងមូលនៃសេចក្តីអំពាវនាវរបស់  លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong) ៖


សូមគោរពបងប្អូនជនរួមជាតិ  សមមិត្ត យុទ្ធជននៅទូទាំងប្រទេស និងបងប្អូនជនរួមជាតិនៅឯបរទេស !

ជំងឺរាតត្បាត COVID-១៩ បន្តរីករាលដាលពាសពេញពិភពលោកដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់គ្រប់ផ្នែកនៃជីវភាពសេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិ។ រហូតមកដល់បច្ចុប្បន្ននេះ មនុស្សជាង ៧២.០០០ នាក់បានឆ្លងជំងឺនេះ ហើយជិត ៣.៥ ម៉ឺននាក់បានស្លាប់ដោយជំងឺនេះ ក្នុងប្រទេសនិងតំបន់ជិត ២០០ នៅលើពិភពលោក។ ស្ថានភាពជំងឺរាតត្បាតនៅតែវិវឌ្ឍយ៉ាងស្មុគស្មាញនិងមិនអាចប៉ាន់ស្មានជាមុនបានដែលអាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរថែមទៀត។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្រោមការដឹកនាំរបស់បក្សនិងរដ្ឋ កាដឹកនាំនិងការណែនាំរបស់នាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាល គណៈកម្មាធិការជាតិស្តីពីការបង្ការនិងប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-១៩ ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ តំបន់និងប្រព័ន្ធនយោបាយបានឯកភាពគ្នានិងអនុវត្តវិធានការស៊ីចង្វាក់គ្នាជាច្រើន ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺនេះ និងធានានូវការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច  -  សង្គម ធានាសន្តិសុខសង្គមនិងសុវត្ថិភាព។ គ្រាដំបូងមានលទ្ធផលវិជ្ជមានជាច្រើនដែលបង្ហាញពីកម្លាំងសាមគ្គីភាពជាតិ ការប្តេជ្ញាចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលត្រូវបានពិភពលោកទទួលស្គាល់និងវាយតម្លៃខ្ពស់។


លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong)។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong)បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃការិយាល័យនយោបាយ ស្តីពីការការបង្ការនិងទប់ទល់នឹងជំងឺ COVID-១៩ ។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញធ្វើជាអធិបតីក្នុងការប្រជុំនិងការត្រួតពិនិត្យទីក្រុងធំៗ ចំនួន ៥  ជាមួយកន្លែងដាច់នៅដាច់ដោយឡែកមួយចំនួន តាមប្រព័ន្ធអនឡាញ ស្តីពីការការបង្ការនិងទប់ទល់នឹងជំងឺ COVID-១៩។   រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងនាមគណបក្សនិងរដ្ឋ ខ្ញុំសូមស្វាគមន៍និងកោតសរសើរយ៉ាងកក់ក្តៅចំពោះការចូលរួមរបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ អង្គការបក្សនិងអាជ្ញាធរពីមជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន។ សរសើរការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់វិស័យសុខាភិបាល កងកំលាំងយោធា ប៉ូលីសនិងក្រសួង ស្ថាប័ននានា។ ការចូលរួមទាន់ពេលវេលានិងវិជ្ជមានរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិ អង្គការមហាជន សហគមន៍ធុរកិច្ចនិងទីភ្នាក់ងារព័ត៌មាន។ ជាពិសេសខ្ញុំសូមថ្លែងអំណរគុណដល់ជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេសនិងបងប្អូនជនរួមជាតិនៅឯបរទេសដែលបានជឿទុកចិត្ត គាំទ្រនិងជ្រោមជ្រែងយ៉ាងសកម្មចំពោះការងារបង្ការនិងទប់ទល់នឹងជំងឺរាតត្បាតនេះ។

បច្ចុប្បន្ននេះយើងស្ថិតក្នុងពេលវេលាដែលហានិភ័យនៃការឆ្លង នៅក្នុងសហគមន៍កំពុងតែកើនឡើង ប្រព័ន្ធនយោបាយទាំងមូលត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដើម្បីបន្តបង្ការនិងទប់ទល់នឹងជំងឺនេះឱ្យបានសកម្ម។ មិនភ័យស្លន់ស្លោពេក ប៉ុន្តែពិតជាមិនព្រងើយកន្តើយ; ត្រូវតែស្វែងយល់ពីស្ថានភាព ព្យាករណ៍ពីលទ្ធភាពដែលអាក្រក់បំផុត ស្នើឱ្យមានវិធានការណ៍ប្រកបដោយប្រសិទ្ធភាព ក្នុងការបង្ការនិងទប់ទល់នឹងការរីករាលដាលជំងឺ COVID-១៩ ។ ស្ថាប័ន អង្គភាព មូលដ្ឋាននីមួយៗ ត្រូវអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ សហការអោយបានជិតស្និទ្ធថែមទៀត ដើម្បីអនុវត្តការងារបង្ការនិងទប់ទល់នឹងជំងឺរាតត្បាត។ ផ្តល់អាទិភាពដល់ធនធាន ពេលវេលានិងកម្លាំងសម្រាប់ការងារដ៏សំខាន់នេះ។

សូមគោរពបងប្អូនជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេសនិងបងប្អូនជនរួមជាតិនៅឯបរទេស!

ប្រជាជនយើងមានប្រពៃណីស្នេហាជាតិនិងមនុស្សជាតិ  រាល់ពេលដែលប្រទេសជួបប្រទះការលំបាក ទំនៀមទម្លាប់នោះត្រូវបានគេបង្កើន​ថែមទៀត។ ក្នុងរយៈពេលកន្លងមកនេះ ប្រជាជនយើងទាំងមូលបានឯកភាពនិងរួបរួមគ្នា ជាមួយបក្សនិងរដ្ឋ ដើម្បីបង្ការនិងគ្រប់គ្រងជំងឺអោយមានប្រសិទ្ធភាព។ ក្នុងរយៈពេលខាងមុខនេះ យើងប្រហែលជានឹងជួបការលំបាកច្រើនដងដែលទាមទារការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង។


ក្រុមហ៊ុនលក់រាយ BRG Retail ( ក្រុមហ៊ុន BRG គុ្រប) បានដឹកនាំផ្សារទំនើបនិងហាងជាច្រើន រួមមាន៖ HaproMart, Hapro Food, FujiMart, Intimex... ទាក់ទងយ៉ាងសកម្មជាមួយអ្នកផ្គត់ផ្គង់និងសហគ្រាសផលិតកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់ទំនិញ។ ផ្ទុកទំនិញសំខាន់ៗ ពី ៣០០ ទៅ ៥០០% នៅផ្សារទំនើបនិងកើនឡើង ១០ ដងនៅឃ្លាំង។ លើសពីនេះទៀត BRG Retail ក៏ជំរុញការទិញទំនិញ តាមរយៈ fanpag, email…... និងការដឹកជញ្ជូនដោយឥតគិតថ្លៃទៅកាន់ផ្ទះចម្ងាយគិតជា ៥ គីឡូម៉ែត្រ ជាមួយនឹងការបញ្ជាទិញចំនួន ៥០០.០០០ ដុងឬលើសនេះ ឆ្លើយតបនឹងតំរូវការអ្នកប្រើប្រាស់និងដាក់គំហិតឲ្យមនុស្សចេញក្រៅ ដើម្បីបង្ការនិងទប់ទលនឹងការរាលដាលក្នុងសហគមន៍។
រូបថត៖ ត្រឹនវៀត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



មន្ទីរពេទ្យជំងឺត្រូពិកកណ្តាលសាខាទី ២ (នៅដុងអាញ (Dong Anh) ហាណូយ (Ha Noi)) គឺជាកន្លែងជួរមុខនៃវិស័យសុខាភិបាលដែលព្យាបាលអ្នកជម្ងឺឆ្លងវីរុស Sar- Cov 2។ ជំនះរាល់ការលំបាកនិងហានិភ័យនៃចម្លងជំងឺរាតត្បាត គ្រូពេទ្យ នៅជួរមុខប្រយុទ្ធនឹងជំងឺរាតត្បាត។ គិតត្រឹមព្រឹកថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ អ្នកជំងឺចំនួន ២៧ នាក់បានជាសះស្បើយ ហើយមន្ទីរពេទ្យនៅតែបន្តព្យាបាលអ្នកជម្ងឺចំនួន ៥៣ នាក់ទៀត។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ នៅកងវរសេនាធំកាំភ្លើងធំលេខ៥៨ កងពលធំលេខ ៣០៨ (អង្គភាពទ័ពធំលេខ ១) ប្រជាពលរដ្ឋជិត ៣០០ នាក់ដែលបានបញ្ចប់រយៈពេលដាក់នៅឲ្យដាច់ដោយឡែក ដែលបានវិលត្រឡប់ទៅផ្ទះវិញហើយ បន្តអនុវត្តវិធានការតាមដានសុខភាពនៅឯផ្ទះ។ រហូតមកដល់ពេលនេះ មានទីកន្លែងដាក់នៅដាច់ដោយឡែកនៃអង្គភាពផយោធាចំនួន ១២៧ កន្លែងសម្រាប់ការបង្ការនិងទប់ទល់នឹងការរីករាលដាលនៃ COVID-១៩ ដែលបានទទួលពលរដ្ឋចំនួន ៥៤.៣៧៥ នាក់មកពីអាស៊ី អឺរ៉ុបនិងសហរដ្ឋអាមេរិក ។ បន្ទាប់ពីរយៈពេលនៃការថែទាំសុខភាព ប្រជាពលរដ្ឋចំនួន ២២.៧៥៩ នាក់បានបញ្ចប់រយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែក និងត្រលប់ទៅផ្ទះវិញ។ រូបថត៖ យឿងយ៉ាង -ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ដើម្បីកាត់បន្ថយហានិភ័យនៃចម្លងវីរុស SASR-CoV-2 នៅមន្ទីរពេទ្យបាចម៉ាយ (Bach Mai) សមត្ថកិច្ចនិងបុគ្គលិកពេទ្យកំពុងត្រួតពិនិត្យជាបន្ទាន់នូវរាល់ករណីដែលបានចូលឬចេញពីមន្ទីរពេទ្យ អ្នកផ្តល់សេវាកម្មថែទាំអ្នកជំងឺ សេវាដឹកជញ្ចូអ្នកចេញឬចូល នៅផ្ទះរៀបចំបុណ្យសពនៅមន្ទីរពេទ្យ នាំអ្នកជំងឺនិងសាច់ញាត្តិអ្នកជំងឺព្យាបាលតាមមូលដ្ឋាន ផ្អាកការទទួលអ្នកជំងឺមកនិងពិនិត្យសុខភាពជាប្រចាំ។ បញ្ឈប់ការអនុញ្ញាតឱ្យសាច់ញាតិទៅសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបាចម៉ាយ (Bach Mai) ។ ការត្រួតពិនិត្យនិងការដាក់នៅឲ្យដាច់ដោយឡែកសម្រាប់មនុស្សដែលមានហានិភ័យនៃការឆ្លង។ រូបថត៖យឿងយ៉ាង -ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បន្ទាប់ពីរកឃើញករណីវិជ្ជមានជាច្រើនជាមួយវីរុស SARS-COV-2 ទាក់ទងនឹងមន្ទីរពេទ្យបាចម៉ាយ (Bach Mai)  (ហាណូយ) (Ha Noi) នៅល្ងាចថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២០ ប្រភេទកងទ័ពខាងគីមី (ក្រសួងការពារជាតិ) មជ្ឈមណ្ឌលសង្គ្រោះ ឧប្បត្តិហេតុនៃសារធាតុគីមីពុលនិងវិទ្យុសកម្មនុយក្លេអ៊ែរនៅភាគខាងជើងបានដាក់ពង្រាយកម្លាំងនិងបាញ់ថ្នាំសម្លាប់មេរោគពេញកន្លែងពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យនេះ។ ក្នុងនៅថ្ងៃដដែលនេះក្រសួងសុខាភិបាលបានប្រកាសថាមន្ទីរពេទ្យ បាចម៉ាយ (Bach Mai) ជាការផ្ទុះឡើងនៃជំងឺ COVID-១៩។ រូបថតៈដួងឌៀង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


គោរពតាមសេចក្តីណែនាំរបស់លោកនាយករដ្ឋមន្រ្តីស្តីពីការមិនប្រមូលផ្តុំហ្វូងមនុស្ស បិទហាងលក់ដូរមិនចាំបាច់រហូតដល់ថ្ងៃទី ១៥ ខែមេសា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-១៩ នៅព្រឹកថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២០ នៅហាងជាច្រើន គ្រឹះស្ថានអាជីវកម្ម កន្លែងសាសនា វប្បធម៌និងទេសចរណ៍នៅរដ្ឋធានីហាណូយ (Ha Noi)ត្រូវបានបិទឬផ្អាក។ កម្លាំងសមត្ថកិច្ចនៅសង្កាត់នានាបានឃោសនាយ៉ាងសកម្ម ដើម្បីប្រជាជនគោរពតាមបទប្បញ្ញត្តិនិងផ្សព្វផ្សាយអំពីគ្រោះថ្នាក់និងការវិវត្តដ៏ស្មុគស្មាញនៃជំងឺនេះ។ រូបថតៈឡាំខាញ -  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ មានអ្នកជំងឺចំនួន ៣០ នាក់ត្រូវបានប្រកាសថាបានជាសះស្បើយយោង តាមស្តង់ដារណែនាំរបស់ក្រសួងសុខាភិបាលក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលដែល ក្នុងនោះមានអ្នកជំងឺចំនួន ២៧ នាក់នៅមន្ទីរពេទ្យជំងឺត្រូពិកកណ្តាលសាខាទី ២ ( ដុងអាញ (Dong Anh) ហាណូយ (Ha Noi) និងអ្នកជំងឺចំនួន ៣ នាក់ នៅមន្ទីរពេទ្យជំងឺផ្លូវដង្ហើមក្នុងស្ថានភាពធ្ងន់ធ្ងរ គូជី (Cu Chi) (ទីក្រុងហូជីមិញ (Ho Chi Minh)) ។ អ្នកជំងឺបន្ទាប់ពីការប្រកាសអំពីការជាសះស្បើយនឹងបន្តតាមដ្ឋាននិងត្រួតពិនិត្យសុខភាព ក្នុងរយៈពេល ១៤ ថ្ងៃបន្ទាប់។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានផ្សព្វផ្សាយ

ក្នុងនាមជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមបង្ហាញការយកចិត្តទុកដាក់ ការចែករំលែក និងកំពុងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព សម្របសម្រួលទាន់ពេលវេលាជាមួយបណ្តាប្រទេសជាពិសេសប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត COVID - ១៩ ។ ខ្ញុំគិតថា ក្នុងស្ថានភាពបច្ចុប្បន្ន សាមគ្គីភាពនិងការសម្របសម្រួលសកម្មភាពជាសកលដែលគឺជាមូលដ្ឋាន ដើម្បីធានាបាននូវជ័យជំនះចុងក្រោយរបស់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

ប្រជាជាតិវៀតណាមទាំងមូល សូមចូលរួមទាំងអស់គ្នា រួបរួមគ្នា ជំនះរាល់ការលំបាកនិងបញ្ហាប្រឈមនានា ដើម្បីជំនះការរីករាលដាលនៃជំងឺ COVID - ១៩!

       ដោយក្តីគោរព
ង្វៀន ភូត្រុង (NGUYEN PHU TRONG)
                       លោកអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម   
ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម


 

បណ្តាអត្ថបទបានផ្សាយ