11/03/2019 07:07 GMT+7 Email Print Like 0

រតនវត្ថុជាតិនៅវត្តយ៉ាម (Giam)

ជាស្ថាននាមអរូបីល្បីល្បាញ រក្សានូវរតនវត្ថុជាតិ វត្តយ៉ាម (Giam) ក្រៅ​ពី​ទី​បូជា​ព្រះពុទ្ធ​នៅជា​ទីកន្លែង​តម្កល់​បូជាមហាគ្រូពេទ្យ​ ត្វែទិញ (Tue Tinh) ជាគ្រូដើមនៃវិស័យ​ឱសថវៀតណាម។ វត្តយ៉ាម (Giam) ស្ថិតនៅលើផ្ទៃ​ដីទូលាយ២ហិកតា ចំណុះ​ឃុំកឹម​សើន (Cam Son) ស្រុកកឹមយ៉ាង (Cam Giang) ខេត្តហាយយឿង (Hai Duong)។ 

 ចាប់​ពី​ក្រុង​ហាណូយ​ ចុះ​ទៅ​ដល់​ខេត្ត​​ហាយ​យឿង​ (Hai Duong) តាម​ផ្លូវ​ជាតិ​លេខ​៥អា មាន​ចម្ងាយ​ជាង​៤០​គីឡូម៉ែត្រ​ មកដល់​ផ្លូវ​បំបែក​ផ្សារ​ហ្គែ (Ghe) ​បត់​ទៅ​ឆ្វេង​ចំងាយ​ប្រហែល​៣គីឡូម៉ែត្រ​ គឺ​មកដល់​វត្ត​យ៉ាម ​(Giam)។ កន្លែង​នេះ សព្វថ្ងៃ​នៅ​រក្សា​វត្ថុតាង​ វត្ថុបុរាណ​មាន​តម្លៃ​ជាច្រើន​។​ នោះគឺ​ជួង​ធំ ផ្ទាំង​សិលា​ ពុទ្ធបដិមាករ​បុរាណ​ជាដើម​។​ រូប​សំណាក​មួយ​ចំនួន​នៅ​ទីនេះ នៅជា​រូប​សំណាកខ្នាតដើម​​ ពឹង​លើខ្នាត​​រាង​រូប​សំណាក​នេះ ពួក​គេ​បង្កើត​សាង​ឡើង​រូបសំណាក​ផ្សេង​ សម្រាប់​បូជា​នៅ​គ្រប់​ទីកន្លែង​ក្នុងទូទាំងប្រទេស​។​

ប្រាង្គ​​​ផ្កា​ឈូក​ប្រាំបួន​ជាន់​ ជា​វត្ថុបុរាណ​មួយ​ក្នុង​ចំណោម​វត្ថុបុរាណ​​មាន​តម្លៃពិសេស​ ជា​ចំណុច​ចំណាប់អារម្មណ៍​នៃ​វត្តយ៉ាម​ (Giam) បុរាណ​។​ ​ប្រាង្គ​​ធ្វើ​អំពី​ឈើ​មានអាយុ​កាល​ប្រហែល​៣០០​ឆ្នាំ​ កម្ពស់​៤,៤៤ម៉ែត្រ​ មាន​ប្រាំបួន​ជាន់​ ជាន់​នីមួយ​ៗ​មាន​ត្របក​ផ្កា​ឈូក​ប្រាំ​។ ផ្កា​ឈូកប្រាំបួន​ជាន់នេះ​ ​ តំណាង​ឱ្យ​ប្រាំបួន​ថ្នាក់​ប្រតិបត្តិ​សម្រេច​មគ្គ​ផល​​នៃ​សាសនាព្រះពុទ្ធ​។​​ ប្រាង្គផ្កាឈូក​ប្រាំបួន​ជាន់ ​មាន​ប្រាំមួយ​មុខ ផ្ទៃមុខនីមួយ​ៗ​​ទូលាយ​១,២​ម៉ែត្រ​។ ដើម្បី​សាង​បាន​សំណង់​ចំណាប់អារម្មណ៍​ដែលមាន​ទម្រង់​ហ្មត់​ចត់​ តុល្យភាព​ ស្នាម​ប្រណិត​ សិប្ប​ករ​បុរាណ​​សាង​បង្គោល​ច្រេស​នៅ​កណ្តាល​ បង្គោល​ប្រាំមួយដើម​​ឆ្លាក់​រូប​ដើមពក​ធ្វើជា​នាគ​ព័ន្ធនៅ​ជុំ​វិញ​។ តភ្ជាប់​សសរស្នូល​នឹង​សរសរ​​នាគ​ដោយ​ប្រព័ន្ធ​ផ្លាន​ខ្វែង​គ្នា​។​ នៅ​លើ​ជ្រុង​នីមួយ​នៃ​ប្រាង្គ​​ផ្កា​ឈូក​ប្រាំបួន​ជាន់​ មាន​តម្កល់​រូបណាក​ព្រះពុទ្ធ៣ព្រះអង្គ​ ជាន់​នីមួយៗ​មាន​១៨​រូបសំណាក​។ នៅ​ជាន់​ខ្ពស់​បំផុត​ លើ​ដំបូល​តម្កល់​រូបសំណាក​ព្រះពុទ្ធមួយ​ព្រះអង្គ ​កម្ពស់​១ម៉ែត្រ​​ ព្រះកេស​ទល់​នឹង​ដំបូល​ផ្ទះ​។​ ព្រះពុទ្ធ​បដិមាករ​ទាំង​អស់​មាន​១៤៥​ព្រះអង្គ​ ប្រាង្គ​ផ្កា​ឈូក​ប្រាំបួន​ជាន់​ ទម្ងន់​៤តោន​ ប៉ុន្តែ​គ្រាន់តែ​យក​ម្រាម​ដៃ​រុញ​ស្រាល​ ប្រាង្គផ្កា​ឈូក​អាច​សន្សឹម​ៗបង្វិល​វិល​ជុំ​បាន​។​
.



 ល្វែង​តម្កល់​ប្រាង្គ​ផ្កា​ឈូកប្រាំបួន​ជាន់​​សម្លឹង​ពី​ល្វែង​បូជា​គ្រូ​ដើម​វត្តយ៉ាម (Giam)​។ រូបថត៖ ខាញ​​ឡុង​


 មាន​កម្ពស់​៤,៤៤​ម៉ែត្រ​ ​ប្រាង្គ​ផ្កា​ឈូកប្រាំបួនជាន់​ នៅ​វត្ត​យ៉ាម (Giam) ជា​វត្ថុបុរាណ​មាន​ទំហំ​ធំ​​ មាន​តម្លៃ​សិល្បៈ​ស្ថាបត្យ​កម្ម​ពុទ្ធសាសនា​​ពិសេស​។ រូបថត៖ វៀតគឿង​ 


 លើខឿនធា​​ល្វែង​តម្កល់​​ មាន​ផ្ទៃដី​ទំហំ​ជាង​៩០​ម៉ែត្រ​ការេ សម្រាប់​ដាក់​តម្កល់តែ​ពុទ្ធបដិមាករ​ និង ​ប្រាង្គផ្កា​ឈូក​ប្រាំបួន​ជាន់​។ រូបថត៖ វៀតគឿង​​


 មុខ​មួយ​ក្នុងចំណោម​មុខទាំង​ប្រាំមួយ​ នៃ​​ប្រាង្គ​ផ្កា​​ឈូកប្រាំបួនជាន់​​​។ រូបថត៖ ខាញ​ឡុង​


 គល់​សរសរ​មួយ​ក្នុ​ងចំណោម​គល់​សរសរ​ទាំង​ប្រាំមួយ​ បាន​ឆ្លាក់​ក្បាច់​រូ​បដើម​ពក​ធ្វើជា​នាគ​នៅ​លើ​ប្រាង្គផ្កា​ឈូកប្រាំបួន​ជាន់​​។ រូបថត៖ ខាញ​ឡុង​


 ចំណែក​តួ​ខ្លួន​ចម្លាក់​រូបដើម​ពក​ធ្វើ​ជា​នាគ​នៅ​លើ​ប្រាង្គផ្កាឈូក​ប្រាំបួនជាន់​។​ រូបថត៖ វៀតគឿង​


 មាន​សំណាក់​ព្រះពុទ្ធបដិមាករ​ដាក់​តម្កល់​នៅ​លើ​​ជាន់​ប្រាង្គនីមួយ​ៗ​។  រូបថត៖ ខាញ​ឡុង​


 រូបត្របក​​​លើ​ផ្កាឈូក​​បាន​ចម្លាក់​លម្អិត​ផ្ចិត​ផ្ចង់​។ រូបថត៖ វៀត​គឿង​


 ប្រាង្គ​ផ្កា​ឈូក​ប្រាំបួនជាន់​ បាន​ធ្វើទៅ​​ដោយ​ឈើ​មាន​ប្រាំមួយ​មុខ​តុល្យភាព​​​​គ្នា​។ រូបថត៖ ខាញ​ឡុ​ង


 មាន​ទម្ងន់​ប្រហែល​៤តោន ​ប៉ុន្តែ​ប្រាង្គផ្កាឈូក​ប្រាំបួនជាន់​​អាច​បង្វិល​វិល​ជុំ​ ដោយ​កម្លាំង​រុញ​ម្នាក់ឯង​។​ រូបថត៖ វៀតគឿង​


 ប្រជាជន​នៅ​ឃុំ​កឹម​សើន (Cam Son) (​ស្រុក​គឹម​យ៉ាង​ (Cam Giang) ខេត្ត​ហាយយឿង - ​Hai Duong​) គយ​គន់​ប្រាង្គផ្កាឈូកប្រាំបួនជាន់​​ នៅ​ថ្ងៃពេញ​បូណ៌មី​។ រូបថត៖ វៀតគឿង​​

 

 ប្រាង្គ​ផ្កា​ឈូក​ប្រាំបួនជាន់ ​នៅ​វត្ត​យ៉ាម​ (Giam) សព្វថ្ងៃ​បាន​ចាត់ទុកជា​រតនវត្ថុ​មាន​តម្លៃ​ខាង​សិល្បៈ​ស្ថាបត្យកម្ម​ពុទ្ធសាសនា​ពិសេស​។ រួម​ជាមួយ​​​ប្រាង្គ​ផ្កា​ឈូក​ប្រាំបួន​ជាន់​ នៅ​វត្ត​ប៊ុតថាប ​(But Thap) ​ (ខេត្ត​បាក់​និញ​ - Bac Ninh) និង វត្ត​ដុង​ង៉​ (Dong Ngo) (ខេត្ត​ហាយយឿង - Hai Duong​) នេះជាស្ថាបត្យកម្ម​មួយ​​ក្នុង​ចំណោម​បី​ស្ថាបត្យកម្មវិចិត្រប្រណិត នៃ​សិល្បៈ​ចម្លាក់​ឈើ​បូរាណ​វៀតណាម​ ពាក់ព័ន្ធ​ដល់​ពុទ្ធសាសនា​ នៅ​រក្សា​រហូត​ដល់​សព្វថ្ងៃ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នេះ​នៅ​ជា​ប្រភព​ឯកសារ​ដ៏​​មាន​តម្លៃ​ បម្រើ​ជូន​ការងារ​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​។ ចំពោះ​តម្លៃ​នោះ​ ល្វែង​តម្កល់ប្រាង្គ​​ផ្កា​ឈូកប្រាំបួន​ជាន់​ នៅ​វត្ត​យ៉ាម​ (Giam)  បាន​រដ្ឋាភិបាល​ទទួល​ស្គាល់​ជា​រតនវត្ថុ​ជាតិ​ ឆ្នាំ២០១៥៕​
 

អត្ថបទ៖ វៀតគឿង​ រូបថត៖ វៀតគឿង​ ខាញ​ឡុង​
 

បណ្តាអត្ថបទបានផ្សាយ