13/03/2019 11:49 GMT+7 Email Print Like 0

ផលិតផលប្រណិតៗផលិតពីសម្បកខ្យង

កម្លាយ​​សម្បក​ខ្យង​អត់​វិញ្ញាណ​ក្លាយ​ជា​ស្នាដៃ​សិល្បៈ​ពិសេស​ នោះ​គឺ​ក្តី​ចំណូល​ចិត្ត​ដ៏​ហ្មត់​ហ្មង​​របស់នារី​​​ពិការ​ ត្រឹន​ធី​ង៉ុក​ហ៊ីវ​​ (Tran Thi Ngoc Hieu)។ ផលិត​ផល​របស់​អ្នកនាង​ ​បាន​មិត្ត​ភក្តិ​​អន្តរជាតិ​​ដឹង​ស្គាល់​។

 និស្ស័យ​នាំ​នារី​​ពិការ​នេះ មក​ជាមួយនឹង​ស្នាដៃ​សិល្បៈ​ធ្វើអំពី​សម្បក​ខ្យង​​ គឺ​ក្នុង​លើក​មួយ ​មាន​មិត្ត​មកពី​ប្រទេស​​​អង់​គ្លេស​ បាន​នាំយក​សម្បក​ខ្យង​ជូន​នារី​​​ត្រឹន​ធី​ង៉ុក​ហ៊ីវ​ (Tran Thi Ngoc Hieu) ទុក​ធ្វើ​រូប​គំនូរ​ មុន​នោះ​​​បងស្រី​ចេះ​ធ្វើ​ផលិត​​នូវ​រូប​​គំនូរ​ថ្ម​ត្បូង​​។ តាម​ការ​ស្វែង​យល់​ បងស្រី​ហ៊ី​វ​ (Hieu) ទើប​​ដឹង​​រូប​គំនូរ​​សម្បក​ខ្យង​ ជា​ផលិត​ផល​​ល្បី​ល្បាញ​​ជា​យូរ​លុង​ណាស់​មក​ហើយ​ នៃ​ភូមិ​នេ​សាទ​មាត់​សមុទ្រ​​ នៅ​ប្រទេស​អង់​គ្លេស​។ ជាមួយនឹង​​បទ​​ពិសោធន៍​​សាង​រូប​គំនូរ​​​បន្សល់ទុក​មក​កាល​ពីមុន​នោះ បងស្រី​បាន​សហការ​ជោគ​ជ័យ​នឹង​មិត្ត​ជនជាតិ​អង់​គ្លេស​ម្នាក់​ ដើម្បី​ធ្វើសម្រេច​នូវ​ផ្ទាំង​គំនូរ​​សម្បក​ខ្យង​​ក្នុង​រង្វង់​មួយ​ខែ​។​

ចាប់តាំង​ពី​ការ​សាង​ផ្ទាំង​គំនូរ​ជូន​មិត្ត​ម្នាក់​នោះ បងស្រី​ត្រឹន​ធី​ង៉ុក​ហ៊ីវ​ (Tran Thi Ngoc Hieu)​ យល់​ឃើញ​ថា​ប្រភព​​សម្បក​ខ្យង ​នៅ​វៀតណាម​​ក៏​សម្បូ​របែប​ណាស់​ ទើប​ចាប់ពី​ឆ្នាំ​២០១៤​ បងស្រី​កាន់​ធ្វើ​បន្ថែម​នូវ​ផលិតផល​​មកអំ​ពី​សម្បក​ខ្យង​។​ សព្វថ្ងៃ​ ផលិតផល​ធ្វើ​អំពី​សម្បកខ្យង​ របស់​បងស្រី​ហ៊ីវ​ (Hieu) សម្បូរបែប​គ្រាន់​បើ​ ដូចជា៖​ រូប​គំនូរ​ ប្រអប់អលង្ការ​ ផ្កា​ក្នុង​ពិធី​មង្គល​ ប្រអប់​​ទុក​ស្លាបផ្កា​ ក្រឡ​​ផ្កា​​ជាដើម​។​



 ត្រូវ​ពិការ​ជើង​ទាំង​គូនិង​ដៃ​ខាង​​ឆ្វេង​ ប៉ុន្តែជាមួយ​​ការ​ចំណូល​ចិត្តលើ​​រូប​គំនូរ​សិល្បៈ​ នារី​​ពិការ ​
ត្រឹន​ធី​ង៉ុក​ហ៊ីវ​ (Tran Thi Ngoc Hieu)​ បាន​កម្លាយ​សម្បក​ខ្យង​អត់​​វិញ្ញា​ណ​​ទៅ​ជា​ស្នាដៃ​សិល្បៈ​ពិសេស​។​



បច្ចុប្បន្ន​ បងស្រី ហ៊ីវ​  (Hieu) មាន​ខ្យង​ចំនួន​៧០​​ប្រភេទ ​សម្បូរ​បែបទាំង​ពណ៌សម្បុរ​ ដែល​​មាន​ឈ្មោះ​ដូចជា៖​
គ្រំ​ ខ្យង​សុដន​ ខ្យង​ថ្ម​ជាដើម​។







សម្បក​ខ្យង​បាន​រក​មក​ពី​​ប្រភពច្រើន​ ​ជួនកាល​បងស្រី​​ធ្វើ​ដំណើរ​ទៅដល់​ភូមិនេសាទ​មាត់​សមុទ្រ​
សួរ​​រក​ទិញ ជួន​ឪពុក​ម្តាយ​ និង​ សាច់ញាតិ​ជិត​ស្និទ្ធ​ បន្ទាប់ពី​​ទៅ​ទេសចរណ៍​យក​មក​ជូន​បងស្រី​។



 ត្រូវ​ពិការ​ជើង​ទាំង​គូ និង ដៃ​ឆ្វេង ប៉ុន្តែ​បង​ស្រី​នៅ​តែ​មាន​ភាព​ប៉ិន​ប្រសប់​លើ​សម្បក​ខ្យង​ទាំង​នេះ​។​


ដំណាក់​កាល​ទាម​ទារ​ភា​ព​ផ្ចិត​ផ្ចង់​ និង​ កែវ​ភ្នែក​​វិចិត្រសិល្បៈ​។


 ពី​សម្បក​ខ្យង​អត់​វិញ្ញាណ​ តាម​រយៈ​​ថ្វី​ដៃ​របស់​បងស្រី​ហ៊ីវ​ (Hieu) មួយ​ស្របក់​ក្លាយ​ជា​បុប្ផា​មួយ​ទង។​

 

 ដោយ​សារ​ផលិតផល​សិល្បៈ​មកពី​​សម្បកខ្យង​​ ប្រការ​សំខាន់​បំផុត​នៅ​តែ​ជា​ប្រភព​វត្ថុធាតុ​សម្បក​ខ្យង​។ សព្វថ្ងៃ បងស្រី​ហ៊ីវ​ (Hieu) មាន​សម្បក​ខ្យង​​ចំនួន​៧០​ប្រភព​ សម្បូរ​បែបទាំង​​ពណ៌​សម្បុរ​ ដែល​​​ឈ្មោះដូច​ជា​៖​ គ្រំ ខ្យង​សុដន ខ្យង​ថ្មជាដើម​ បាន​ប្រមូល​មកពី​​ប្រភពច្រើន​​ ជូនកាល​​បងស្រី​អញ្ជើញទៅ​ភូមិ​នេសាទ​មាត់​សមុទ្រ​ សួរ​រក​ទិញ​ ជួន​ឪពុកម្តាយ​ និង សាច់ញាតិ​​ជិត​ស្និទ្ធ​ បន្ទាប់​មកពី​ទេសចរណ៍​ យក​ទៅ​ជូន​បងស្រី​។​

បងស្រី ហ៊ីវ (Hieu) ចែក​រំលែក​ថា៖ “ពេល​ធ្វើ​ការ​ងារ​នេះ បងស្រី​ហ៊ី (Hieu) ឃើញថា​​ខ្លួន​ទំនាក់​ទំនង​បាន​ជាមួយ​​មនុស្ស​យ៉ាង​ច្រើន​ ជាងនេះ​ទៀត​​ឃើញ​ការងារ​របស់​ខ្លួន​​ បំពេញ​សម្រស់​បន្ថែម​​ជូន​បរិស្ថាន​ ជាមួយ​​វត្ថុធាតុគ្មាន​​ជាតិ​ពុល​ វត្ថុ​អត់​វិញ្ញាណ ​​ហាក់ដូចជាត្រូវ​​បោះ​បង់​ចោល​ ឬ​ត្រូវ​កប់​បន្លិច​ទៅ បាន​ខ្ញុំ​ប្រើធ្វើ​ជា​ផលិតផល​ស្អាត​ ក៏មាន​អារម្មណ៍ថា​​សប្បាយ​ចិត្តដែរ​​”។​

ក្នុង​ចំណោម​ផលិតផល​ធ្វើ​អំពី​សម្បក​ខ្យង​​ ផលិត​ផល​រូប​គំនូរ​ខ្យង ​គឺ​ពិបាក​សាង​បំផុត​ ពី​ព្រោះ​តែង​ធ្វើ​ទៅ​តាម​ជំនោរ​អារម្មណ៍​ មិនបាន​គូរ​ពង្រាង​តាម​គំនិត​​​សម្រាប់​​ផលិតផល​​នោះទេ។ បណ្តា​ប្រធាន​បទ ដែល​​​បងស្រី​ហ៊ីវ (Hieu)​ សាង​បង្ហាញនៅ​លើ​ផ្ទាំង​រូប​គំនូរ​ខ្យង​ គឺ​ឆ្នេរ​សមុទ្រ​ស្រស់​បំព្រង​ ឬ​ថូរ​ផ្កា ហើយ​ពិសេស​សែន​ចូល​ចិត្ត​នូវ​រូប​គំនូរ​ឈើ​ឆ្កាងបំផុត​​។​

យោង​​តាម​រូបគំនូរ​​ ដែល​មាន​ចំនួន​ ពណ៌​ រូបរាង​សម្បក​ខ្យង​បាន​ប្រើ​ផ្សេង​ៗគ្នា​។ ផ្ទាំង​គំនូរ​មាន​ខឿន​ជា​កម្ទេច​សម្បក​ខ្យង​ នឹង​បង់ពេល​វេលា​បុក​បំបែក​សម្បក​ខ្យង​ ទុក​រោយ​បិទ​ធ្វើ​​ជា​ស្រទាប់​​កម្ទេច​សម្បក​ខ្យង​​ បន្ទាប់​មក​ផ្សំពណ៌សម្បក​ខ្យង​​ ធ្វើ​ដូច​ម្តេច​មើលទៅ​ជក់​ចិត្ត​ សមស្រប់​នឹង​ប្រធាន​បទ​បម្រុង​នឹង​ធ្វើ​ ហើយ​បិទ​ភ្ជាប់​វា​។ តាម​ធម្មតា​បងស្រី​ហ៊ីវ​ (Hieu) នឹង​ផ្សំទាំងពីរ​ប្រភេទ​សម្បក​ខ្យង​រឹង​ និង​ ទន់​ បង្កើត​បាន​ភាព​ស៊ី​ជម្រៅ​ធម្មជាតិ​នៃ​ផ្ទាំង​គំនូរ​ ជា​ពិសេស​ការងារ​បង្កើត​រូប​រាង​ត្រ​បក​ផ្កា​។ តាម​ជំនោ​រចិត្ត​ ពេល​ធ្វើ​រួចស្រេច​ បងស្រី​អាចគូរ​​បន្ថែម​ស្លាកស្នាម​​បន្តិច​បន្តួច​ទៅ​លើ​ស្នាដៃ​ មើលទៅ​ជក់ចិត្ត​ខ្លាំង​។​

បច្ចុប្បន្ន​ ស្ទើទាំង​អស់​ស្នា​ដៃ​ របស់​​បងស្រី​ហ៊ីវ​ (Hieu) សុទ្ធ​តែ​បាន​មិត្ត​ភក្តិ​ឧទ្ទេសនាម​ និង អតិថិជន​ជាច្រើន​ស្វែង​រក​ទិញ​តាម​ fanpage: https://www.facebook.com/tranhdaquycuahieu​។ ផលិតផល​ធ្វើអំពី​សម្បក​ខ្យង​ បាន​​លក់ជាមួយ​តម្លៃ​ចាប់ពី​៣០០​ពាន់​ដុង​ រហូត​ដល់​៤លាន​ដុង​៕​


 ស្នាដៃ​អនុស្សាវរីយ៍​ធ្វើអំពី​សម្បក​ខ្យង​មួយ​ចំនួន​ របស់​បងស្រី​ត្រឹន​ធី​ង៉ុក​ហ៊ីវ (Tran Thi Ngoc Hieu)៖
























 

 អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ង្វៀន​ឡឹន
 

បណ្តាអត្ថបទបានផ្សាយ