02/01/2022 00:01 GMT+7 Email Print Like 0

ប្រាសាទគូទខ្យង បាវតិច (Bao Tich)

ទៅវត្តទឺវឹន (Tu Van) (ផ្លូវ៣/៤ សង្កាត់កាមឡិញ - Cam Linh ទីក្រុងកាមរ៉ាញ - Cam Ranh ខេត្ត​ខាញហ្វ័រ - Khanh Hoa) សន្តាប់ព្រះធម៌ សំឡេងជួង ដែលបំពងសំឡេងចេញពីគូទខ្យងសមុទ្ររាប់ពាន់ក្បាល បន្ទុំជុំវិញប្រាសាទបាវតិច (Bao Tich) នាំមកជូនភ្ញៀវទេសចរនូវអារម្មណ៍ស្ងប់ ចិត្តរីករាយ ខុសប្លែកពីធម្មតា។

វត្តទឺវឹន (Tu Van) ឬនៅហៅថាវត្តខ្យង វត្តផ្កាថ្ម នេះជាឈ្មោះដ៏ជិតស្និទ្ធ សាមញ្ញ ដែលបានប្រជាជននៅទីនេះ ដាក់ឈ្មោះជូនវត្ត។ វត្តបានកសាងដោយព្រះសង្ឃពីរអង្គ ថិច ដឹកមិញ (Thich Duc Minh) និង ថិច ហាញមិញ (Thich Hanh Minh) នៅឆ្នាំ១៩៦៨។ ប៉មប្រាសាទបាវតិច (Bao Tich) ពោរពេញទៅដោយរចនាបទពិសេសគ្មានពីរ ព្រះសង្ឃបានចំណាយពេលអំឡុង៥ឆ្នាំ ដើម្បីកសាងវត្ត ចាប់ពីឆ្នាំ១៩៩៥ - ឆ្នាំ២០០០ ទើបអាចកសាងរួចជាស្ថាពរ។ ឆ្លងកាត់ពេលវេលា ភ្លៀងក្តៅ សម្បកខ្យង ផ្កាថ្មនៅទីនេះ ប្រឡាក់ទៅដោយពណ៌ពេលវេលា បង្កើតបរិយាកាសអារាមមួយខ្នង ដែលមានរូបរាងគគ្រាត បញ្ចេញលក្ខណៈសភាពបុរាណ។

តាមព្រះតេជគុណ ថិច ដឹកមិញ (Thich Duc Minh) នៅឆ្នាំ១៩៩៥ តំបន់សមុទ្រកាមរ៉ាញ (Cam Ranh) មានផ្កាថ្ម សម្បកគ្រំ និងសម្បកខ្យងជាច្រើន អណ្តែតរសាត់ពាសពេញឆ្នេរសមុទ្រ ព្រះសង្ឃគិតថានោះជារបស់ព្រះប្រទានឱ្យ។ នៅនិទាឃរដូវឆ្នាំ១៩៩៥ វត្តទឺវឹន (Tu Van) បញ្ចុះបឋមសិលាប្រាសាទបាវតិច (Bao Tich) ដោយព្រះសង្ឃ ថិច ដឹកមិញ (Thich Duc Minh) ដែលចេះបច្ចេកទេសសាងសង់ ដូចនេះក៏ប្រគល់ភារកិច្ច “មេការ”ទាំងស្រុងជូនព្រះអង្គ។ រៀងរាល់ថ្ងៃ វត្តមានព្រះសង្ឃ ក្មេងវត្ត ចំនួន១២អង្គនិងរូប ស្នាក់អាស្រ័យនៅទីនេះ ប្តូរវេនគ្នាលីថ្ម ច្របល់ស៊ីម៉ងត៍ ប្រកិតថ្ម។ល។ អំឡុងពេលជិត៥ឆ្នាំ ទើបធ្វើបានសម្រេចជាស្ថាពរ។ ការងារទាំងអស់ សុទ្ធតែបានធ្វើដោយដៃ មិនទទួលការជំនួយពីម៉ាស៊ីន និងឧបករណ៍ជំនាញណាឡើយ។



ជុំវិញប្រាសាទបាវតិច (Bao Tich) មានប៉មតូចៗព័ទ្ធជុំវិញ តាំងពីជើងរហូតដល់កំពូលប្រាសាទ។ ក្នុងប៉មតូចនីមួយៗ សុទ្ធតែមានព្រះមួយអង្គ៖ ព្រះសម្មាសម្ពុទ្ធ  ព្រះពុទ្ធអមិតាភៈ ព្រះពោធិ៍សាត់ ព្រះសិអារ្យមេត្រីយ៍ ។ល។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម

 

ជាន់ទី១នៃប្រាសាទបាវតិច (Bao Tich) ជាទីកន្លែងសម្រាប់ពុទ្ធបរិសទ្យចូលមកទស្សនា នូវក្បាច់រចនា ដែលបានតុបតែងដោយសម្បកខ្យង សម្បកគ្រំ។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម
 

បរិយាកាសខាងក្នុងប្រាសាទបាវតិច (Bao Tich) បានចែកជាពីរជាន់។ ជាន់ខាងក្រោម ជាកន្លែងអុជធូប និងផ្លូវសម្រាប់ពុទ្ធបរិសទ្យចតុទិសធ្វើដំណើរ។ ក្នុងរូបថត៖ ជាន់ខាងលើតម្កល់រូបសំណាកព្រះសម្មាសម្ពុទ្ធ ព្រះពោធិ៍នានា។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម

 

 

ប្រាសាទបាវតិច (Bao Tich) មានទ្វារ៨ តំណាងឱ្យអដ្ឋង្គិកមគ្គ រួមមាន៖ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម

 

ក្បាច់រចនាផ្កាឈូក បានតុបតែងដោយសម្បកខ្យង នៅលើជាន់ទី១ នៃប្រាសាទបាវតិច (Bao Tich)។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម

 

ផែនផ្កាថ្មបានតម្រៀបនៅលើប្រាសាទបាវតិច (Bao Tich)។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម

 

នាគបានតុបតែងដោយសម្បកខ្យង នៅវត្តទឺវឹន (Tu Van)។ រូបថត៖ ង្វៀនឡឹន កាសែតរូបភាពវៀតណាម

 

“មនុស្សគ្រប់គ្នាពុំជឿថ្វីដៃអ្នកបួស ដែលអាចសាងសង់ជោគជ័យនូវប្រាសាទនេះ។ ប៉ុន្តែយើងខ្ញុំមានជំនឿចិត្ត ប្រាសាទតំណាងឱ្យព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ កសាងប្រាសាទជារបៀបប្រចក្សមួយ សម្រាប់លះបង់ភាពអវិជ្ជមាន ជំនះឧបសគ្គ និងសន្សំបុណ្យកុសល” ព្រះតេជគុណ ថិច ដឹកមិញ (Thich Duc Minh) មានថេរដីកាដូច្នេះ។
 

វត្តទឺវឹន (Tu Van) ជាមួយប្រាសាទបាវតិច (Bao Tich) បានទំព័រជំនាញទេសចរណ៍ Culture Trip (អង់គ្លេស) ស្ងើចសរសើរជា “រតនវត្ថុសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តព្រងព្រេង”។

តាមព្រះតេជគុណ ថិច ដឹកមិញ (Thich Duc Minh) បាតប្រាសាទបាវតិច(Bao Tich) មានរាងមូលកងចក្រ មានទ្វារប្រាំបី បង្ហាញពីមាគ៌ាត្រាស់ដឹង នាំទៅកាន់និព្វាន។ “យើងខ្ញុំចង់ប្រាប់មនុស្សគ្រប់គ្នា អំពីអត្ថន័យជ្រៀវជ្រៅថា សព្វវត្ថុឥតវិញ្ញាណជាកាក់សំណល់នៃជីវភាព ក៏អាចបង្កើតបានជាសំណង់ស្អាត ចំណាប់អាម្មរណ៍ ឱ្យតែមនុស្សមានសេចក្តីព្យាយាម និងអត់ធ្មត់សង្កត់ចិត្ត។ ជាងនេះទៅទៀត សម្រប់នឹងសំឡេងព្រះធម៌ សំឡេងចេញពីសម្បកខ្យង បង្កើតជា បរិយាកាសមួយ ស្រស់ស្រាយ ស្ងប់ស្ងាត់ សម្រាប់មនុស្សគ្រប់គ្នា” ព្រះតេជគុណ ថិច ដឹកមិញ (Thich Duc Minh) មានថេរដីកាចែករំលែក។

វត្តខ្យងទឺវឹន (Tu Van) បានវាយតម្លៃ ជាសំណង់ស្ថាបត្យកម្មមួយក្នុងចំណោមសំណង់ស្ថាបត្យកម្មពិសេស ច្នៃប្រតិដ្ឋ និងជាចំណុចពិសេស ដែលពុំអាចរំលង ចំពោះភ្ញៀវទេសចរ ដែលអញ្ជើញមកកាន់ខេត្តខាញហ្វ័រ (Khanh Hoa)៕

 

អនុវត្ត៖ ង្វៀនឡឹន
ប្រែសម្រួល៖ រីកើង​


បណ្តាអត្ថបទបានផ្សាយ